ព័ត៌មាន​ថ្មី
អាកាសយា​ន​​ដ្ឋា​ន​អ​ន្ត​រ​ជា​តិ​តេ​ជោ​ ​ដំ​ណើ​រ​កា​រ​ដោ​យ​ជោ​គ​ជ័​យ​​ | អាកាសយា​ន​ដ្ឋា​​ន​ ​និ​ង​ទី​តាំ​ង​យោ​ធា​អ៊ី​ស្រា​អែ​ល ត្រូ​​វ​ក្រុ​ម​​ហ៊ូ​ធី​ ​​វា​យ​ប្រ​ហា​រ​ដោ​​យ​ ​​​​យ​​​ន្ត​​​ហោះ​​​គ្មា​​ន​​​​ម​​​នុ​​​ស្ស​​​បើ​​​ក​​ | នគរបា​ល​​ចុះ​ទ​ប់​ស្កា​ត់​ ​ព​ល​ក​រ​ខ្មែ​រ​ប្រុ​​ស​ស្រី​២​៨​នា​ក់​ ​យ​ក​ម​​ក​អ​ប់​រំ​ណែ​នាំ​ ​ខ​ណ​:​ប​​ម្រុ​ង​លួ​ច​ឆ្ល​ងដែ​ន​ខុ​​ស​ច្បា​ប់​ ​នៅ​ក្នុ​ង​ភូ​មិ​សា​ស្រ្ត​ស្រុ​ក​ម៉ា​​ឡៃ​ | សម្តេចធិបតី បញ្ជាក់ដោយសង្ខេបដើម្បីឆ្លើយតបទៅនឹងការជជែកក្នុងបណ្តាញសង្គមថា ហេតុអ្វីរាជរដ្ឋាភិបាលស្ងាត់ម្ល៉េះ? | ចំនួន១៨ប្រទេសហើយ បានកក់កៅអីទៅ World Cup 2026 ​ | ប្រជា​ព​ល​​រដ្ឋ​ងា​យ​រ​ង​​គ្រោះ​បំ​ផុត ​ចំ​នួ​ន៨​៨​៣​គ្រួ​​សា​រ ​ក្នុ​ង​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ ​ទ​ទួ​ល​​អំ​ណោ​យ ​ម​នុ​ស្ស​ធម៌​កាក​បា​ទ​ក្រ​ហ​ម​កម្ពុ​​ជា​ | ជំរុញ​ផ​លិ​ត ​និ​ង​គាំ​ទ្រ ផ​​លិ​ត​ផ​ល​ខ្មែ​រ គឺ​​ស្នេ​ហា​ជា​តិ​ ​ស្រ​ប​ពេ​ល​ពល​រ​​ដ្ឋ​ខ្មែ​រ ព​​ហិ​កា​រ​មិ​ន​ប្រើ​ប្រា​ស់​ផ​​លិ​ត​ផ​ល​ថៃ​​ | សាខាកា​ក​បា​​ទ​ក្រ​ហ​ម ​ខេ​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ចែ​ក​អំ​ណោ​យ​ដ​ល់ ​គ្រួ​សា​រ​ជា​ជ​ន​ភៀ​ស​សឹ​ក​ ​មា​​ន​ជី​វ​ភា​ព​ខ្វះ​ខា​ត ​ចំ​នួ​ន​២​ភូ​មិ​​​ ​ក្នុ​ង​ឃុំ​អូ​រ​បី​ជា​ន់​ ​នៃ​ស្រុ​ក​អូ​រជ្រៅ​​​ | សម្តេចប​វ​រ​ធិ​ប​តី​ ​ចែ​ក​រំ​លែ​ក​សំ​​ណេ​រ នៅ​​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​​​មួ​យ​ឈ្មោះ​ ​"​មេទ័​ព​ ​​លី​ពូ​" ​​ដែ​ល​ស​ម្តេ​ច​បា​ន​​តា​មដា​ន​ ​ព្រោះ​​អ​ត្ថ​ប​ទ​ដែ​ល​​បា​ន​ស​រ​សេ​រ​ ​​គឺ​មា​ន​ហេ​តុ​​ផ​ល ​​ដោ​យ​ផ្អែ​ក​លើ​អំ​ណះ​អំ​​ណា​ង​ស​ម​រ​ម្យ​ | អ​គា​រ​​ចំ​ណា​ស់មួ​យ​នៅ​ឥ​ណ្ឌា​ បានបា​ក់​រ​​លំ ​ស​ម្លាប់​​ម​នុ​ស្ស​ និ​ង​រ​បួ​ស​​ច្រើន​​នា​ក់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ឯកឧត្តមប​ណ្ឌិត​ ​​ថោង​​ ខុ​ន ​៖​ ​កី​​ឡា​ក​រ​ ​កី​ឡា​កា​រិ​នី​ ​២​៥​​៤​នា​ក់ ​ចុះ​ឈ្មោះចូ​​ល​រួ​ម​ប្រ​​កួ​ត កី​​ឡាយុ​ទ្ធ​គុ​ន​ច​ម្រុះ​ខ្មែ​រ​បុ​រា​ណ​ ​​ពា​ន​ស​ម្តេ​ច​ធិ​ប​តី ​លើ​ក​ទី​១​

ឯកឧត្តមប​ណ្ឌិត​ ​​ថោង​​ ខុ​ន ​៖​ ​កី​​ឡា​ក​រ​ ​កី​ឡា​កា​រិ​នី​ ​២​៥​​៤​នា​ក់ ​ចុះ​ឈ្មោះចូ​​ល​រួ​ម​ប្រ​​កួ​ត កី​​ឡាយុ​ទ្ធ​គុ​ន​ច​ម្រុះ​ខ្មែ​រ​បុ​រា​ណ​ ​​ពា​ន​ស​ម្តេ​ច​ធិ​ប​តី ​លើ​ក​ទី​១​

កីឡា ៖ ឯ​​​ក​ឧ​​ត្ត​ម​ប​ណ្ឌិ​ត​ ​ថោ​ង​ ​ខុ​ន​ ទេ​ស​រ​ដ្ឋ​ម​ន្រ្តី​ ​និ​ង​ជា​ប្រ​ធា​ន​គ​ណៈ​ក​ម្ម​​កា​រ​ចំ​ពោះ​កិ​ច្ច​បា​ន​លើ​ក​ឡើ​ង​​ថា​ ​កា​រ​ប្រ​កួ​ត​កី​ឡា​យុ​ទ្ធ​គុ​​នច​​ម្រុះ​ខ្មែ​រ​បុ​រា​ណ​ ​“​ពា​ន​រ​ង្វា​ន់​​ស​ម្តេ​ច​ធិ​ប​តី​”​ ​ម​ក​ដ​ល់​​ពេ​ល​នេះ​មា​ន​កី​ឡា​ក​​រ​ ​កី​ឡា​កា​រិ​នី​បា​​ន​ចុះ​ឈ្មោះ​ចូ​ល​រួ​ម​ប្រ​​កួ​ត​បា​ន​ចំ​នួ​​ន​ ២​​៥៤​​នា​ក់​ ​ខ​ណៈ​ដំ​ណា​ក់​កា​ល​រៀ​ប​ចំ​នី​មួ​យ​ៗ​កំ​ពុ​ង​ដំ​ណើ​រ​​កា​រ​ដោ​យ​រ​លូ​ន​បា​ន​ប្រ​​មា​ណ​ ​៨​០​%​ហើ​យ​។​

​នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត នៅក្នុងសន្និសីទសារព័ត៌មាន លើកទី២ ស្តីពីការររៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី លើកទី១ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិក។

ឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍ថា ៖«ថ្ងៃនេះ ក្នុងនាមគណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ “ពានរង្វាន់ សម្តេចធិបតី” ខ្ញុំសូមអរគុណចំពោះ ឯកឧត្តម អស់លោក លោកស្រី កីឡាករ កីឡាការិនី អ្នកសារព័ត៌មាន ទាំងអស់ ដែលបានឆ្លៀតឱកាសចូលរួមសន្និសីទសារព័ត៌មាននាពេលនេះ ដើម្បីទទួលយកវឌ្ឍនភាពថ្មីៗ នៃដំណើរការ រៀបចំការប្រកួត មកដល់ពេលនេះ នៅសល់ ២៥ថ្ងៃទៀតតែប៉ុណ្ណោះ នឹងត្រូវចាប់ផ្តើមការប្រកួត ដែលប្រព្រឹត្តទៅ នាថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នេះ។ គណៈកម្មការចំពោះកិច្ច តែងតែប្រជុំតាមដានត្រួតពិនិត្យ និងស្តាប់របាយការណ៍របស់អនុគណៈកម្មការប្រតិបត្តិ ដែលបាននិងកំពុងខិតខំរៀបចំបានយ៉ាងល្អប្រសើរ»។

កំណត់បង្ហាញរបស់ឯកឧត្តមបណ្ឌិតប្រធានគណៈកម្មការចំពោះកិច្ចមាន៥ចំណុចសំខាន់ៗ ដោយមកដល់ពេលនេះ អ្វីដែលទទួលបានការសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្តេចធិបតី គឺ១.សម្តេចធិបតី បានអនុម័ត និងសម្រេចផ្តល់ថវិកាគ្រប់គ្រាន់ក្នុងដំណើរការរៀបចំ ក៏ដូចប្រាក់រង្វាន់ លើកទឹកចិត្តដល់ជ័យលាភី។

២.សម្តេចធិបតីបានសម្រេចចូលរួមពិធីបិទ ផ្តល់ពានរង្វាន់របស់ សម្តេចផ្ទាល់ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ និងចាត់តាំងរូបខ្ញុំ ក្នុងនាមប្រធានគណៈកម្មការចំពោះកិច្ច និងជាតំណាងដ៏ខ្ពង់ខ្ពស់ របស់ សម្តេច ចូលរួមពិធីបើក នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤។

៣.សម្តេចធិបតី បានសម្រេចបង្កើតគណៈកម្មការកៀរគរចំណូល ដើម្បីរៀបចំការប្រកួតនេះ រួចរាល់ និងគណៈកម្មការកំពុងដំណើរការការងាររបស់ខ្លួន ក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត ម៉ឹង មករា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាទីប្រឹក្សាផ្ទាល់ សម្តេចធិបតីនាយករដ្ឋមន្ត្រី។

៤.សម្តេចធិបតី ក៏បានទើបនឹងចេញសេចក្តីសម្រេចបង្កើតគណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំង យុទ្ធគុនដូនតាខ្មែរ ដែលជាក្រុមជំនុំសិក្សាស្រាវជ្រាវប្រវត្តិ និងទស្សនវិជ្ជាយុទ្ធគុនដូនតាខ្មែរ បន្សល់ទុកមកឱ្យកូនខ្មែរគ្រប់ជំនាន់។

៥.រីឯ អនុគណៈកម្មការប្រតិបត្តិ ក៏បានរៀបចំការចុះឈ្មោះ ការបើកវគ្គបណ្តុះបណ្តាលគ្រូបង្វឹក ហើយ ពេលពេលនេះក៏បើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល-ចៅក្រម និងបានរៀបចំរួចរាល់នូវក្រុមការងារ រៀបចំទីលាន ក្រុមហ៊ុនផ្គត់ផ្គង់ក្នុងការរៀបចំប្រព័ន្ធភ្លើង សម្លេង និងតុបតែង រីឯការផ្សព្វផ្សាយ ក៏បានចាប់ផ្តើមផ្សាយ ដោយបានលើកផ្ទាំងបដាធំនៅខ្លោងទ្វារពហុកីឡដ្ឋានជាតិ តាមបណ្តេញសង្គម ទូរទស្សន៍ និងVideo ផ្សព្វផ្សាយបានចាក់គ្រប់ផ្ទាំង LED ធំៗ តាមដងផ្លូវធំៗហើយដែរ។ រីឯ ការផលិត Video ព្រលឹងយុទ្ធគុនបន្ថែមមួយថ្មីទៀត ប្រកបដោយការទាក់ទាញក៏បានផលិតរួចរាល់ ចាប់ផ្តើម ផ្សព្វផ្សាយផងដែរ។ បានន័យថា ការត្រៀមរៀបចំបានដំណើរការរលូន និងត្រៀមបានល្អគ្រប់ផ្នែកការងារ ដោយធានាបាននូវគុណតម្លៃ នៃព្រឹត្តិការណ៍ប្រកួតនេះទាំងស្រុង។ សូមបន្តជួយផ្សព្វផ្សាយនូវយុទ្ធនាការអប់រំ បញ្ជ្រាបការយល់ដឹងយុទ្ធគុនដូនតាខ្មែរ ឱ្យបានដល់សង្គមជាតិ យ៉ាងទូលំទូលាយ គ្របដណ្តប់ទូទាំងប្រទេស៕ប្រភពអាកាប៉េ

Filed in: សិល្បៈ និងកំសាន្ត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.