ខេត្តព្រះវិហារ៖ យុវជន២នាក់រងរបួសធ្ងន់ ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ ទល់មុខធនាគារកាណាឌីយ៉ា សាខាខេត្តព្រះវិហារ ឋិតក្នុងភូមិអណ្តូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ នៅវេលាម៉ោង៤រសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៥នេះ ។
តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា យុវជនម្នាក់ដែលជិះម៉ូតូឌ្រីមសេ១២៥ ពណ៌ខ្មៅ ជិះមានល្បឿនលឿន ក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ក៏បានបុកយុវជនម្នាក់ ដែលជិះម៉ូតូម៉ាក ហុងដា វ៉េវ ពណ៌ខ្មៅ ដែលធ្វើដំណើរបញ្រ្ចាសទិសគ្នា ពេញទំហឹងតែម្តង។
តាមការបញ្ជាក់ឲ្យដឹងពីសមត្ថកិច្ចនគរបាលប៉ុស្តិ៍កំពង់ប្រណាក នៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៥នេះថា យុវជនដែលជិះម៉ូតូម៉ាវវ៉េវ មានឈ្មោះ ផល កុសល អាយុ២៣ឆ្នាំ រស់នៅភូមិអណ្តូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ រងរបួសស្រាល នឹងយុវជនម្នាក់ដែលជិះម៉ូតូហុងដាឌ្រីម សេ១២៥ សេរី២០១៣ ពណ៌ខ្មៅ មានឈ្មោះ គង់ ចំរើន អាយុ២៥ឆ្នាំ រស់នៅភូមិថ្មី សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ រងរបួសធ្ងន់ មកដល់ពេលកំពុងសង្រ្គោះ បន្ទាន់នៅមន្ទីរពេទ្យបង្អែក ១៦មករា ក្រុងព្រះវិហារ ។
សូមបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ មិនទាន់ដឹងថា ខាងណាខុស ខាងណាត្រូវនៅឡើយទេ រវាងយុវជនរងគ្រោះទាំងពីរខាងលើនេះ ដោយសមត្ថកិច្ចជំនាញធ្វើការវាស់វែង នឹងវិនិច្ឆ័យ ។
ពីខេត្តព្រះវិហារ