ព័ត៌មាន​ថ្មី
អាកាសយា​ន​​ដ្ឋា​ន​អ​ន្ត​រ​ជា​តិ​តេ​ជោ​ ​ដំ​ណើ​រ​កា​រ​ដោ​យ​ជោ​គ​ជ័​យ​​ | អាកាសយា​ន​ដ្ឋា​​ន​ ​និ​ង​ទី​តាំ​ង​យោ​ធា​អ៊ី​ស្រា​អែ​ល ត្រូ​​វ​ក្រុ​ម​​ហ៊ូ​ធី​ ​​វា​យ​ប្រ​ហា​រ​ដោ​​យ​ ​​​​យ​​​ន្ត​​​ហោះ​​​គ្មា​​ន​​​​ម​​​នុ​​​ស្ស​​​បើ​​​ក​​ | នគរបា​ល​​ចុះ​ទ​ប់​ស្កា​ត់​ ​ព​ល​ក​រ​ខ្មែ​រ​ប្រុ​​ស​ស្រី​២​៨​នា​ក់​ ​យ​ក​ម​​ក​អ​ប់​រំ​ណែ​នាំ​ ​ខ​ណ​:​ប​​ម្រុ​ង​លួ​ច​ឆ្ល​ងដែ​ន​ខុ​​ស​ច្បា​ប់​ ​នៅ​ក្នុ​ង​ភូ​មិ​សា​ស្រ្ត​ស្រុ​ក​ម៉ា​​ឡៃ​ | សម្តេចធិបតី បញ្ជាក់ដោយសង្ខេបដើម្បីឆ្លើយតបទៅនឹងការជជែកក្នុងបណ្តាញសង្គមថា ហេតុអ្វីរាជរដ្ឋាភិបាលស្ងាត់ម្ល៉េះ? | ចំនួន១៨ប្រទេសហើយ បានកក់កៅអីទៅ World Cup 2026 ​ | ប្រជា​ព​ល​​រដ្ឋ​ងា​យ​រ​ង​​គ្រោះ​បំ​ផុត ​ចំ​នួ​ន៨​៨​៣​គ្រួ​​សា​រ ​ក្នុ​ង​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ ​ទ​ទួ​ល​​អំ​ណោ​យ ​ម​នុ​ស្ស​ធម៌​កាក​បា​ទ​ក្រ​ហ​ម​កម្ពុ​​ជា​ | ជំរុញ​ផ​លិ​ត ​និ​ង​គាំ​ទ្រ ផ​​លិ​ត​ផ​ល​ខ្មែ​រ គឺ​​ស្នេ​ហា​ជា​តិ​ ​ស្រ​ប​ពេ​ល​ពល​រ​​ដ្ឋ​ខ្មែ​រ ព​​ហិ​កា​រ​មិ​ន​ប្រើ​ប្រា​ស់​ផ​​លិ​ត​ផ​ល​ថៃ​​ | សាខាកា​ក​បា​​ទ​ក្រ​ហ​ម ​ខេ​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ចែ​ក​អំ​ណោ​យ​ដ​ល់ ​គ្រួ​សា​រ​ជា​ជ​ន​ភៀ​ស​សឹ​ក​ ​មា​​ន​ជី​វ​ភា​ព​ខ្វះ​ខា​ត ​ចំ​នួ​ន​២​ភូ​មិ​​​ ​ក្នុ​ង​ឃុំ​អូ​រ​បី​ជា​ន់​ ​នៃ​ស្រុ​ក​អូ​រជ្រៅ​​​ | សម្តេចប​វ​រ​ធិ​ប​តី​ ​ចែ​ក​រំ​លែ​ក​សំ​​ណេ​រ នៅ​​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​​​មួ​យ​ឈ្មោះ​ ​"​មេទ័​ព​ ​​លី​ពូ​" ​​ដែ​ល​ស​ម្តេ​ច​បា​ន​​តា​មដា​ន​ ​ព្រោះ​​អ​ត្ថ​ប​ទ​ដែ​ល​​បា​ន​ស​រ​សេ​រ​ ​​គឺ​មា​ន​ហេ​តុ​​ផ​ល ​​ដោ​យ​ផ្អែ​ក​លើ​អំ​ណះ​អំ​​ណា​ង​ស​ម​រ​ម្យ​ | អ​គា​រ​​ចំ​ណា​ស់មួ​យ​នៅ​ឥ​ណ្ឌា​ បានបា​ក់​រ​​លំ ​ស​ម្លាប់​​ម​នុ​ស្ស​ និ​ង​រ​បួ​ស​​ច្រើន​​នា​ក់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

បើកបរសូមប្រុងប្រយ័ត្ន ម​នុ​ស្ស​ប្រុ​ស​​ស្រី​៣​នា​ក់ ស្លា​​ប់​បា​ត់​ប​ង់​ជី​វិ​ត​ ​និ​ង​ម្នា​​ក់​ទៀ​ត រ​ង​រ​បួ​ស​ធ្ង​ន់ ក្នុ​ង​ក​​រ​ណី​គ្រោះ​ថ្នា​ក់​ច​រា​ច​រណ៍បុកបន្តគ្នា

បើកបរសូមប្រុងប្រយ័ត្ន ម​នុ​ស្ស​ប្រុ​ស​​ស្រី​៣​នា​ក់ ស្លា​​ប់​បា​ត់​ប​ង់​ជី​វិ​ត​ ​និ​ង​ម្នា​​ក់​ទៀ​ត រ​ង​រ​បួ​ស​ធ្ង​ន់ ក្នុ​ង​ក​​រ​ណី​គ្រោះ​ថ្នា​ក់​ច​រា​ច​រណ៍បុកបន្តគ្នា

ខេត្តកំ​ព​ង់​ឆ្នាំ​ង ៖ ហេតុការណ៍​គ្រោះ​ថ្នា​ក់​ច​រា​ច​រ​​ណ៍​ដ៏​រ​ន្ធ​ត់​មួយ​ បា​​ន​កើ​ត​ឡើ​ង​នៅវេ​​លា​ម៉ោ​ង​៤​.​៣​០​នា​ទី​​រ​សៀ​ល​ថ្ងៃ​ទី​ ​០​៨​ ​ខែ​ក​ញ្ញា​ ​ឆ្នាំ២​០​២​៤​ ​លើ​កំ​ណ​ត់​ផ្លូ​វ​ជា​តិ​លេ​​ខ​៥ ​​ត្រង់​​ចំ​ណុ​ច​ប​ង្គោ​ល​គី​ឡូ​ម៉ែ​ត្រ​លេ​ខ​ ​១​២​០​​.១​២​១​ ​ ស្​ថិ​ត​នៅ​ភូ​មិ​អូ​រ​រំ​ចេ​ក​ ​ឃុំច​ក​ ​ស្រុ​ក​ប​រិ​បូ​ណ៌​ ​ខេ​​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ប​ណ្តា​ល​ឲ្យ​ម​​​នុ​​​​ស្ស​​​​​ប្រុ​​​ស​​​ស្រី​​​៣​​​នា​​​ក់​​​បា​​​ន​​បា​​​ត់​​​​ប​​​ង់​​​ជី​​​វិ​​​ត​​​​និ​​​ង​​​តៃ​​​កុ​​​​​​ង​​ម្នា​​​ក់​​​ទៀ​​​ត​​​រ​​​ង​​​​រ​​​បួ​​​ស​​​ ​​​ប​​​​​ន្ទា​​ប់​​​ពី​ជួ​​​ប​​​ហេ​​​តុ​​​កា​​​​រ​​​ណ៍​​គ្រោះ​ថ្នា​​​ក់​​​ច​​រា​​​​​ច​​​រ​​​ណ៍​​​រ​​​វា​​​ង​​​​រ​​​ថ​​យ​​​ន្ត​​​​​៤​​​គ្រឿ​ង​​​​និ​​​ង​​​ម៉ូ​​​តូ​​​១​​​គ្រឿ​​​ង​​​បុ​​​ក​​​​រះ​​​ប​​ន្ត​​ក​​​ន្ទុ​​​យ​​​គ្នា​​​ ​​​។​​

យោងតាមការបញ្ជាក់របស់សាក្សីដែលបានឃើញហេតុការណ៍បានឲ្យដឹងថា នៅម៉ោង ៤.៣០នាទីរសៀល មានរថយន្តក្រុងដឹកអ្នកដំណើរ មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ ៣F ៤១ ៦៦ បានធ្វើដំណើរពីលិច មកកើត ក្នុងល្បឿនយ៉ាងលឿន ស្រាប់តែមកដល់ចំណុចកើតហេតុ បានរេចង្កូតទៅប៉ះ រថយន្តសាំយ៉ុង រួចបន្តទៅបុករថយន្តកូរ៉ូឡា ១គ្រឿងទៀត ដែលកំពុងចតនៅចិញ្ចើមផ្លូវ ប៉ើងធ្លាក់ទឹក បណ្ដាលឲ្យបុរសម្នាក់ជិះលើរថយន្តរងរបួស ដោយរថយន្តមិនទាន់អស់ល្បឿនក៏បានបន្តទៅបុកម៉ូតូហុងដា សេ១២៥ ពណ៌ខ្មៅជិះគ្នា៣នាក់ ពេញទំហឹង ហើយស្របពេលនោះក៏មានរថយន្ត ford ពណ៌ស ពាក់ស្លាកលេខកម្ពុជា TLY ៩១៦១ មួយគ្រឿងទៀតមកបុកពីក្រោយ រថយន្តក្រុងដឹកអ្នកដំណើរបណ្ដាលឲ្យខូចខាតរថយន្តផ្នែកខាងមុខយ៉ាងតំណំ។

ក្នុងហេតុការណ៍នោះស្រ្តី២នាក់ដែលជិះម៉ូតូបានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ រីឯក្មេងប្រុសម្នាក់ទៀតដែលរួមដំណើរក៍បានបាត់បង់ជីវិតក្រោយពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ
👉ទី១ -ឈ្មោះ អ៊ុយ យ៉ាងគួយ ភេទស្រី អាយុ១៩ឆ្នាំ
👉ទី២-ឈ្មោះ ឡាំ សុផាន ភេទស្រី អាយុ២៧ ឆ្នាំ
👉ទី៣- ឆឹង គឹមឃៀង អាយុ ៣ឆ្នាំជាកូនប្រុស របស់ឈ្មោះ ឡាំ សុផាន ជនរងគ្រោះទាំង៣នាក់រស់នៅភូមិ សន្លង់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ក្រោយពេលកើតហេតុអ្នកបើកបររថយន្តក្រុងដឹកអ្នកដំណើរបានរត់គេចខ្លួនបាត់ ចំណែកវត្ថុតាងត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុក បរិបូណ៍នាំយកមករក្សាទុកនិងកសាងសំណុំរឿងបញ្ជូនទៅតាមនីតិវិធីច្បាប់៕

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.