ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ស្ថានីយ​ថ្លឹង​រថយន្ត​ផ្ទុក​លើស​ទម្ងន់​របស់ ខឹម រ​មណី កំពុង​ប្រមូល​លុយ​យ៉ាង​សប្បាយ​ដៃ​

ស្ថានីយ​ថ្លឹង​រថយន្ត​ផ្ទុក​លើស​ទម្ងន់​របស់ ខឹម រ​មណី  កំពុង​ប្រមូល​លុយ​យ៉ាង​សប្បាយ​ដៃ​

​ខេត្ត​រតនគិរី ៖ ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត​ផ្ទុក​លើស​ទម្ងន់ របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​រតនគិរី ស្ថិត​ក្រោម​ការគ្រប់គ្រង ដោយ​ផ្ទាល់​របស់​លោក ខឹម រ​មណី កំពុង​ក្លាយជា​ទីតាំង​ជញ្ជីង​ប្រមូល​លុយ​យ៉ាង​សប្បាយ​ដៃ​នេះ​បើ​តាម​ការវាយតម្លៃ​របស់​ប្រជាពលរដ្ឋ​ជា​អាជីវករ​ដឹកជញ្ជូន និង​ថ្លឹង​តៃកុង​ឡាន​យក​លុយ​តាម​តែ​ទំនើងចិត្ត​មិនដែល​ខ្វល់ខ្វាយ ពី​ការ ដឹកជញ្ជូន​លើស​ទម្ងន់ បំផ្លាញ​ផ្លូវ​ស្ពាន​នោះ​ទេ ។​

​លោក ខឹម រ​មណី អនុញ្ញាត​អោយ​រថយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់ មិន​ដែល​ក្រែង​ញញើត​ពី​ច្បាប់ទម្លាប់ ឬ​ការ​រឹតបន្តឹង​របស់​ថ្នាក់លើ​នោះទេ ធ្វើយ៉ាងណា​ឲ្យតែ អាច​ប្រមូល​លុយ​យក​មក​ចែក​គ្នា ធ្វើ​មាន​ធ្វើ​បាន​ផ្ទាល់ខ្លួន​ដោយ​មិន​ខ្វល់​ពី​ការ​ខូច​ផ្លូវ​នោះឡើយ​។​

​ក្រុម​អ្នករកស៊ី​ដឹកជញ្ជូន​កសិផល មាន​ដំឡូង​មី​ជាដើម ចេញ​ទៅ​លក់​នៅ​ស្រុក​យួន តាម​ច្រក​អន្តរជាតិ​អូរយ៉ាដាវ បាន​លើកឡើង​ថា ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត របស់លោក ខឹម រ​មណី បានដាក់​ប៉ុស្តិ៍​ជជុះ​ទា​លុយ​ពី​រថយន្ត​ដឹក​ទំនឹញ ឡើង​ដុះ​ស្លែ​ទៅហើយ នៅក្បែរ ច្រក​អន្តរជាតិ​អូរយ៉ាដាវ ចាំ​ប្រមូល​លុយ​ពី​ក្បាល​ឡាន​ដឹកទំនិញ ផ្ទុក​លើស​ទម្ងន់ ជាពិសេស​នា​ពេល​កន្ល​មក​ឡាន​ក្រុម​ឈ្មួញ ដឹកឈើ​ប្រណីត​ខុសច្បាប់ ត្រូវ​មន្ត្រី​របស់​លោក ខឹម រ​មណី កោសរូស​បង្ខំ​ឲ្យ​បង់លុយ តាមតែ​ទំនើងចិត្ត​។​

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក៏ដូចជា​គណៈបញ្ជាការ​ឯកភាព​ខេត្ត បាន​សម្រេច​ឲ្យមាន​ទីតាំង​ជញ្ជីង​ថ្លឹង​រថយន្ត ចល័ត​ចុះឡើង​នៅតាម​ដងផ្លូវ ដែល​ប្រឈម​នឹង​ការដឹកជញ្ជូន លើស​ទម្ងន់​ដោយ​ចាត់វិធានការ​ដាក់ពិន័យ  បង្ខំ​ឲ្យធ្វើ​កិច្ចសន្យា​ឈប់​ផ្ទុក​លើស​ទម្ងន់ ។​

​ផ្ទុយទៅវិញ​មន្ត្រី​របស់​លោក ខឹម រ​មណី បានត្រឹមតែ​កំណត់​តម្លៃ​ឲ្យ​រថយន្ត​ផ្ទុក​លើស​ទម្ងន់ បង់លុយ​ថ្លៃ​ក្បាល​ឡាន ជា​ហូរហែ​ទៅ​តាម​រថយន្ត​តូច​ឬ​ធំ ដូចជា​រថយន្ត​យី​ឌុប​ភ្លៅ​៥ ត្រូវ​បង់​ឲ្យ​ក្រុម​ជញ្ជីង​ចាប់ពី ១០​ម៉ឺន​រៀល​ឡើងទៅ ទោះបីជា​ផ្ទុក​លើស​ទម្ងន់ ឬ​មិន​លើស​ទម្ងន់​ក៏ដោយ សុទ្ធតែ​ជាប់​កាតព្វកិច្ច ចូល​បង់​លុយ​ទាំងអស់ បើ​ចង់រ​កសី​ផ្លូវ​នោះ​។​

​ប្រជាពលរដ្ឋ​និយា​យាយ​ថា ក្រុម​ជញ្ជីង​ថ្លឹង​រថយន្ត របស់លោក ខឹម រ​មណី បានធ្វើ​សកម្មភាព មិន​ខុស​ពី​កុងត្រូលជជុះ​ប៉ុន្មាន ទេ ក្នុងការ​កោសរូស​បង្ខំ​ឲ្យ ប្រជាពលរដ្ឋ​រកស៊ី ដឹកជញ្ជូន​កសិផល​ចេញទៅ​លក់ នៅ​ស្រុក​យួន បង់​លុយ​ទៅ​តាម​តែ​បបូរមាត់ របស់​ពួកគេ មិន​មាន​លិខិតស្នាម​ឬ​វិក្កយបត្រ  បញ្ជាក់​ត្រឹមត្រូវ​នោះទេ​ដែល​បញ្ជាក់ថា​ក្រុម​ជញ្ជីង​នេះ​មិន​ដែល​ក្រែង​ញញើត ពី​ចំណាត់ការ​របស់ អង្គភាព​ប្រឆាំង អំពើពុករលួយ​នោះ​ទេ ។​

​បញ្ហា​នេះ គួរតែ​លោក​អភិបាលខេត្ត រតនគីរី នឹង​លោក​រដ្ឋមន្ត្រី​ក្រសួង សាធារណការ ពិនិត្យ​បញ្ហា​ខាងលើ​នេះ​ផង​ពុំ​អាច​សំ​ការបំភ្លឺ​ពី​ប្រធាន​ស្ថានីយ​ច​លត​បានឡើយ ៕

 

weight-car-roit-300x225

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី, ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.