ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ដែលខិតខំបង្រៀនសិស្ស បានល្អ

ជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ដែលខិតខំបង្រៀនសិស្ស បានល្អ
ខេត្តសៀមរាប៖ ដោយសាការសន្យា ជាមួយលោកគ្រូ!អ្នកគ្រូថាជូនរង្វាន់លើកទឹកចិត្ត កាលពីឆ្នាំសិក្សា (២០១៣-២០១៤ ) កន្លងទៅ នៅព្រឹកថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៥ ឯកឧត្តមអ្នកឧកញ្ញា សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប ជួបសំណេះ សំ ណាលជាមួយលោកគ្រូ ! អ្នកគ្រូ (៧៥)នាក់មកពី (៤)បួន វិទ្យាល័យដែលមានស្នាដៃ ក្នុងការខិតខំបង្រៀនសិស្ស បានល្អ ជាថ្មីម្តងទៀត និងសិស្សដែលទទួលបានជ័យលាភី និទ្ទេសA ១៤នាក់ផងដែរ ក្រោយពីប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិឆ្នាំសិក្សា ២០១៤-២០១៥ ដែលបាន ប្រាររព្វធ្វើឡើងនៅសណ្ឋាគារ អង្គរស៊ីធី ខេត្ត សៀមរាប ។

លោក អ៊ុង សិរីឌី ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានបញ្ជាក់ថា សិស្សជាប់និទ្ទេស A សម្រាប់ខេត្តសៀមរាប មានចំនួន ១៤នាក់ ស្រី ៦នាក់ ។ លោកបន្តទៀតថា ខេត្តសៀមរាបក្នុងឆ្នាំសិក្សា ( ២០១៤-២០១៥ ) សិស្សមានឈ្មោះ ប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ សរុបចំនួន ៥ពាន់៥៩៤នាក់ ស្រី ២ពាន់៩១៤នាក់ សិស្សប្រឡងជាប់ មាន ចំនួន ៣ពាន់១៨៥នាក់ ស្រី១ពាន់៧២២នាក់ ស្មើនឹង ៥៧.៩៧% ។ ក្នុងនោះនិទ្ទេស A ១៤នាក់ និទ្ទេសB ១០២នាក់ , និទ្ទេសC ២៣៤នាក់ និទ្ទេសD ៤២៥នាក់ និងនិទ្ទេសE ២ពាន់៤១០នាក់ ហើយសិស្សជាប់បាននិទ្ទេសA មកពីវិទ្យាល័យ ១០មករាចំនួន ៧នាក់ស្រី២នាក់, វិទ្យាល័យអង្គរ ៤នាក់ស្រី៣នាក់, វិទ្យាល័យ ហ៊ុន សែនវត្តស្វាយ ១នាក់, វិទ្យាល័យពួក ២នាក់ ស្រី១នាក់ ។

ការជួបសំណេះសំណាល និងលើកទឹកចិត្តជូនរង្វាន់ ដល់លោកគ្រូ ! អ្នកគ្រូ និងសិស្សប្រឡងជាប់ និទ្ទេស A ឯកឧត្តមអ្នកឧកញ្ញា សៀង ណាំ បានកោតសរសើរយ៉ាងក្រៃលែង ពីការខិតខំប្រឹងប្រែងរបស់លោកគ្រូ! អ្នកគ្រូ ដែលបាន យកចិត្តទុក្ខដាក់ខ្ពស់ក្នុងការបង្រៀនសិស្សអស់ពីសមត្ថភាពមិនគិតពីការនឿយហត់របស់ខ្លួន និងការខិតខំព្យា យាមរៀនសូត្រ របស់ក្មួយៗទាំងអស់ផងដែរ ទើបប្រឡងទទួលបានជ័យលាភី និទ្ទេស A បែបនេះ ។

ឯកឧត្តមអ្នកឧញ្ញាបានបន្តទៀតថា នេះជាឆ្នាំទី២ (ពីរ)ហើយ ដែលក្រសួងអប់រំ យុវជន និង កីឡា ធ្វើការកំណែ ទម្រង់ លើវិស័យអប់រំរបស់ខ្លួន ដើមី្បធានាឲ្យបាននូវគុណភាពអប់រំសិក្សានៅកម្ពុជា លើការបណ្តុះបណ្តាលនូវធនធានមនុស្ស ដើមី្បតម្រូវការក្នុងពេលចូលសមាហរណកម្មអាស៊ាននាចុងឆ្នាំ២០១៥ នេះ ។
ឯកឧត្តមអ្នកឧកញ្ញាបានគួសបញ្ជាក់ថា យុវជនយើងមានតួនាទីដ៏សំខាន់ក្នុងការរួមចំណែក កសាងសហគមន៍ អាស៊ាន ក៏ដូចជាការអភិវឌ្ឍន៍ប្រទេសជាតិ និងការធ្វើសមាហរណកម្មសេដ្ឋកិច្ចពេញលេញរបស់កម្ពុជាក្នុងសហគមន៍អាស៊ាន ។ ឯកឧត្តមអ្នកឧញ្ញា សៀង ណាំ បានផ្ដាំផ្ញើរ ដល់ លោកគ្រូ!អ្នកគ្រូត្រូវ ខិតខំប្រឹងប្រែងបង្រៀនសិស្សឲ្យខ្លាំងឡើងទ្វេដងបន្ថែមទៀត ! ជាពិសេសក្មួយៗត្រូវបន្តការព្យាយាម និង ខិតខំរៀនសូត្របន្តទៀត ដើម្បីយកចំណេះដឹងទាំងនោះ មកបម្រើប្រទេសជាតិ សហគមន៍ គ្រួសារ និង ខ្លួនឯងផ្ទាល់ ទៅពេលអនាគត និងជាគំរូល្អ សម្រាប់សង្គមជាតិរបស់យើងផងដែរ ៕

ក្នុងឱកាសនោះឯកឧត្តមអ្នកឧកញ្ញា និងក្រុមការងារបានផ្តល់រង្វាន់លើកទឹកចិត្ត ដល់លោកគ្រូ ! អ្នកគ្រូ៧៥នាក់ ក្នុង១នាក់ ទទួលបាន១០0$ និងសិស្សនិទ្ទេស A ទាំង ១៤នាក់ ក្នុងម្នាក់ទទួលបានថវិកា ២៥០$ ផងដែរ ៕
ប៊ុនធឿន (សៀមរាប)

2015-10-07_1556582015-10-07_1558542015-10-07_1557422015-10-07_155523

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.