តាមរបាយការណ៍ សមត្ថកិច្ចធ្វើការត្រួតពិនិត្យ ឆែកឆេរ និង ឃាត់ខ្លួនសមាជិកសកម្មជននៃក្រុមកុបកម្មចំនួន ៣១នាក់ ក្នុងនោះស្រី ២នាក់ ដែលសង្ស័យបានធ្វើសកម្មភាពតាមផែនការរបស់ពួកគេក្នុងការប្រមូលកម្លាំងនៅតាមគោលដៅដែលបានកំណត់ និងដកហូតបាននូវសម្ភារវត្ថុតាងមួយចំនួន រួមមានដបសាំង កាំបិតស្នៀត ស្នាប់ដៃ ដំបង ជំពាមកៅស៊ូនិងគ្រាប់ដែក សម្រាប់ធ្វើសកម្មភាពប្រឆាំងតបតជាមួយសមត្ថកិច្ច។នេះបើយោងតាមអ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ។
តាមសមត្ថកិច្ច ជនសង្ស័យទាំងនោះ កំពុងស្ថិតក្នុងការគ្រប់គ្រងរបស់សមត្ថកិច្ច និងកំពុងរៀបចំនីតិវិធីដើម្បីបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់៕