ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ប្រមុខក្រ​សួង​កា​រ​ពា​រ​​ជា​តិ អ​ញ្ជើ​​ញ​ពិ​និ​ត្យ​ផ្ទា​ល់ ​​នៅ​តំ​ប​ន់​ប្រ​​តិ​ប​ត្តិកា​ រ​រុ​​ក​រ​ក​ឧ​ទ្ធ​ម្ភា​គ​ចក្រ​ ​​ដែ​ល​បា​ន​បា​ត់​កា​រ​ទា​ក់ទង​

ប្រមុខក្រ​សួង​កា​រ​ពា​រ​​ជា​តិ អ​ញ្ជើ​​ញ​ពិ​និ​ត្យ​ផ្ទា​ល់ ​​នៅ​តំ​ប​ន់​ប្រ​​តិ​ប​ត្តិកា​ រ​រុ​​ក​រ​ក​ឧ​ទ្ធ​ម្ភា​គ​ចក្រ​ ​​ដែ​ល​បា​ន​បា​ត់​កា​រ​ទា​ក់ទង​

ឯ​ក​ឧ​ត្ត​ម ​នា​យ​ឧ​ត្ត​ម​សេ​នី​​យ៍​​ ​ទៀ​ ​សី​ហា​ ​ឧ​ប​នា​យ​ក​រ​ដ្ឋ​ម​​ន្រ្តី​ ​រដ្ឋ​ម​ន្រ្តី​ក្រ​សួ​ង​កា​រ​ពា​រ​ជា​តិ​ ​នៅ​ថ្ងៃ​ទី​១​៧​ ​ខែ​ក​ក្ក​ដា​ ​ឆ្នាំ​២​០​២​៤​​​នេះ ​​បា​ន​​​​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ​ផ្ទា​ល់​​​នៅ​តំ​ប​ន់​​​ប្រ​តិ​​ប​ត្តិ​​​កា​រ​រុ​ក​រ​ក​ ​ឧ​ទ្ធ​ម្ភា​គ​​ច​ក្រ​ ​ដែ​ល​បា​ន​បា​​ត់​កា​រ​ទា​ក់​ទ​ង​​​​នៅ​តំ​ប​ន់​ជួ​រ​ភ្នំ​ក្រ​វា​​ញ​ ​ពេ​ល​កំ​ពុ​ង​​​ហ្វឹ​ក​​​ហ្វឺ​ន​​។​​​ដោ​យ​ឡែ​ក​អ្ន​ក​នាំ​ពា​ក្យ​ក្រ​សួ​ង​កា​រ​ពា​​រ​​​បា​ន​​​ប​ញ្ជា​ក់​ថា​ ​​កា​រ​រុ​ក​រ​ក​កំ​ពុ​ង​ប​ន្ត​ ​បើ​​ទោះ​បី​ជា​អា​កា​ស​ធា​តុ​​​​តំ​ប​ន់​​​នោះ​កំ​ពុ​ង​ប​ង្ក​​​កា​រ​លំ​​បា​ក​យ៉ា​ង​ណា​ក៏​ដោ​យ​។​

​ប្រភពព័ត៌មានបញ្ជាក់ថា វត្តមានឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ​នេះទៅ​កាន់តំបន់ប្រតិបត្តិការនេះ​ ខណៈថ្ងៃនេះ ជា​ថ្ងៃទី៥ហើយសម្រាប់ប្រតិបត្តិការស្វែងរកឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹងតាំងពីល្ងាច​ថ្ងៃទី១២ ខែកក្កដា ហើយការស្វែងរកពុំទាន់ឃើញនៅឡើយ ។

ដោយឡែកឯកឧត្តមនាយឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងក្រសួងការពារបានបញ្ជាក់លើទំព័រ​ហ្វេសប៊ុក​ផ្លូវការរបស់​ក្រសួង​ការពារ​ជាតិថា នៅព្រឹកថ្ងៃ​ពុធទី១៧ ខែកក្កដានេះ កម្លាំងចម្រុះនៃកងយោធពល​ខេមរភូមិន្ទ កំពុងបន្តបេសកកម្មយ៉ាងសកម្ម​ក្នុងការរុករក​ឧទ្ធម្ភាគចក្រ ដែលបានបាត់ការទាក់ទងនៅតំបន់ជួរភ្នំក្រវាញ ទោះបីជាអាកាសធាតុតំបន់នោះ កំពុងបង្កការលំបាក​យ៉ាង​ណាក៏ដោយ។ នេះជាថ្ងៃទី៥ហើយ សម្រាប់ប្រតិបត្តិការស្វែង​រកឧទ្ធម្ភាគចក្រ មួយគ្រឿង ដែលបានបាត់ដំណឹង តាំងពីល្ងាច​ថ្ងៃទី១២ ខែកក្កដា ។

សូមជម្រាបថា កាលពីថ្ងៃទី១២ ខែកក្កដា ឧទ្ធម្ភាគចក្រ​មួយគ្រឿងក្នុងពេលកំពុងហាត់ហ្វឹកហ្វឺន បានបាត់បង់ការ​ទាក់ទង​ជាមួយទី​បញ្ជាការទ័ពអាកាស នៅក្នុងភូមិសាស្ត្រជួរភ្នំ​ក្រវាញ ស្ថិតក្នុងខេត្តពោធិ៍សាត់និងខេត្តកោះកុង ។ឧបទ្ទវហេតុ​នេះ បណ្តាលមកពី​ដោយ​សារ​អាកាសធាតុមិនអំណោយផល ។

ក្រោយហេតុការណ៍នេះនាយឧត្តមសេនីយ៍ម៉ឹង សំផន រដ្ឋលេខា​ធិការក្រសួងការពារជាតិ​និងជា​​ប្រធានគណ:កម្មការ​ជួយសង្គ្រោះ​មហន្តរាយក្រសួងការពារជាតិនៅម៉ោង៥ទៀប​ភ្លឺថ្ងៃទី១៣ខែកក្កដា បានចុះត្រួតពិនិត្យ​និងចាត់តាំងបញ្ជូន​កម្លាំងកងពលតូចដឹក​ជញ្ជូន​លេខ៩៩និងកងពលតូច​លេខ៧០ ដើម្បីចេញទៅរុករកឧទ្ធម្ភាគចក្រមួយ​គ្រឿង​ដែលបានបាត់កាលពីថ្ងៃទី១២ខែកក្កដា នៅក្នុងភូមិសាស្ត្រ​ស្រុកវាលវែង ខេត្តពោធិសាត់ ។

គួរជម្រាបថា យោងតាមលិខិតស្តីពីផែនការហោះហើររបស់​កងទ័ព​អាកាសកម្ពុជាលេខ៤១៧/២៤ ចុះថ្ងៃទី១៣ខែកក្កដា ៘បាន​ឱ្យដឹងថា ឧទ្ធម្ភាគចក្រដែលបាត់ពីការទាក់ទងពេល​ហោះហើរនេះម៉ាកZ-9 លេខMH912 ត្រូវហ្វឹកហ្វឺនផ្លូវឆ្ងាយ : ភ្នំពេញ-ថ្មដា-ពោធិសាត់-ភ្នំពេញ ។ដោយចេញដំណើរពីថ្ងៃទី១២ខែកក្កដា ម៉ោង១១:០០នាទី​ព្រឹកនិង​មក​ដល់វិញនៅម៉ោង១៤និង០០ នាទីថ្ងៃដដែល ។លើឧទ្ធម្ភាគចក្រមានលោក ស៊ុន ផ្លា ជាប្រធានក្រុមនិង​លោកខេង ឆៃយុទ្ធ ជាអាកាសយានិក …៕ប្រភពអាកាប៉េ

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.