កីឡា ៖ ក្រុមអត្តពលិកកម្ពុជា ចំនួន៣រូប នឹងចូលរួមព្រឹត្តិការណ៍អូឡាំពិកឆ្នាំ២០២៤នៅបារាំងដែលមានដូចខាងក្រោមនេះ៖
-កីឡាអត្តពលកម្ម ៖
១- កីឡាករ ឈុន ប៊ុនថន
-កីឡាហែលទឹក ៖
២- កីឡាការិនី សាក់ប៊ុន អប្សរា កាតារីណា
៣- កីឡាករ ដឺ ឡាប៉ារ៉ង់ អង់ត្វ័ន
សូមជម្រាបថា ព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៤ នឹងចាប់ផ្ដើមពិធីបើកពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤។ ចំពោះវិញ្ញសាកីឡាអត្តពលកម្ម នឹងប្រកួតពីថ្ងៃទី០១ ដល់ ១១ ខែសីហា ស្របពេលដែលវិញ្ញាសាហែលទឹក នឹងប្រកួតពីថ្ងៃទី២៧ ខែកក្កដា ដល់ថ្ងៃទី០៤ ខែសីហា៕