ក្នុងឱកាសប្រគល់សំភារៈសំរាប់ប្រើប្រាស់ក្នុងការិយាល័យរបស់អនុព័ន្ធយោធាវៀតណាមប្រចាំនៅកម្ពុជា ដល់អង្គភាពកងពលតូចថ្មើរជើងលេខ៤១ ឯកឧត្តមឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការបានលើឡើងថា កិច្ចទំនាក់ទំនងសហប្រតិបត្តិការ កម្ពុជា-វៀតណាម ធ្លាប់មានប្រពៃណីយ៍ល្អនឹងគ្នា ជាយូរណាស់មកហើយ ។
ក្នងដំណើរទស្សនៈកិច្ចរបស់គណៈប្រតិភូយោធាវៀតណាមប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ង្វៀន វ៉ាន់យុង ប្រធាការិយាល័យអនុព័ន្ធយោធាវៀតណាម ប្រចាំនៅកម្ពុជានិងរួមដំណើរដោយឧត្តមសេនីយ៍ទោ ខៀវ សាផាត នាយករង នាយកដ្ឋានបុគ្គលិកក្រសួងការពារជាតិ និងឧត្តមសេនីយ៍ទោ ងី វណ្ណឌឹម នាយករង នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃក្រសួងការពារជាតិ បាននាំយកអំណោយជាសំភារៈប្រើប្រាស់នៅក្នុងការិយាល័យ
ប្រគល់ដល់អង្គភាពកងពលតូចថ្មើរជើងលេខ៤១ ដែលជាអំណោយរបស់ក្រសួងការពារជាតិវៀតណាម តាមរយៈអនុព័ន្ធយោធាវៀតណាម ប្រចាំនៅកម្ពុជា មានដូចជា ទូរដាក់ឯកសារ តុ កៅអី និងម៉ាស៊ីនព្រីន សំរាប់ប្រើប្រាស់ក្នុងការិយាល័យ របស់មេបញ្ជាការ និងមេបញ្ជាការរង ផងដែរ ។
ក្នុងឱកាសំណេះសំណាលជាមួយគណៈប្រតិភូយោធាវៀតណាម ប្រចាំនៅកម្ពុជា ឯកឧត្តមឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ បានសំដែងនូវសេចក្តីរីករាយយ៉ាងក្រៃលែងដ៏ជ្រាលជ្រៅបំផុតចំពោះវត្តមាន ដល់គណៈប្រតិភូអនុព័ន្ធវៀតណាម ប្រចាំនៅកម្ពុជា រួមនឹងគណៈប្រតិភូអមដំណើរ នៃក្រសួងការពារជាតិកម្ពុជា ដែលបាននាំយកអំណោយជាសំភារៈប្រើប្រាស់ ក្នុងការិយាល័យរបស់ក្រសួងការពារជាតិវៀតណាមជូនដល់អង្គភាព
កងពលតូចថ្មើរជើងលេខ៤១ ដែលជាសក្ខីភាព បញ្ជាក់ឱ្យឃើញថា ពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ កម្ពុជា-វៀតណាម ដែលធ្លាប់មានប្រពៃណីយ៍ល្អជាមួយ ជាយូរលុងណាស់មកហើយ។
ឯកឧត្តមមានប្រសាសន៍ថា ជំនួសមុខឱ្យនាយទាហាន និងពលទាហាន នៅក្នុងអង្គភាពកងពលតូចថ្មើរជើង លេខ៤១ ក៏ដូចជាក្រសួងការពារជាតិកម្ពុជា សូមថ្លែងអំណគុណ ចំពោះរាជដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិ នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម ដែលបានផ្តល់ជាសំភារៈប្រើប្រាស់នៅក្នុងអង្គភាព ក្នុងកងពលតូចថ្មើរជើងលេខ៤១ ។
ឯកឧត្តម នឹងមានក្តីសង្ឃឹមយ៉ាងមុតមាំថា នេះជាលើកទី១ហើយ ដែលអនុព័ន្ធយោធាវៀតណាម បានផ្តល់សំភារៈដល់អង្គភាពកងពលតូចថ្មើរជើងលេខ៤១ ហើយចំពោះការទំនាក់ទំនងមិត្តភាពនេះ ក្រសួងការពារជាតិវៀតណាម នឹងបន្តផ្តល់ជំនួយបន្ថែមទៀត នូវតម្រូវការចាំបាច់មួយចំនួនដល់អង្គភាពយើងខ្មុំបន្ថែមទៀត ៕
ប៊ុនធឿន (សៀមរាប)