ព័ត៌មាន​ថ្មី
លោក ​សុ​​ខ​ លូ​ ​អភិ​​បា​ល​​​ខេ​ត្ត​​​បា​​​ត់​​​ដំ​​​​​ប​ង​ ​​​អ​ញ្ជើ​ញ​សួ​រ​សុ​ខ​ទុ​ក្ខ វី​រ​ក​​ង​ទ័​ព​ ​ដែ​ល​រ​ង​រ​បួ​ស​ ក្នុង​ស​ម​រ​​ភូ​មិ​ជួ​រ​មុ​ខ​ ​កំ​​ពុង​​ស្នា​ក់​នៅព្យាបា​ល​រ​​បួ​ស​ | ស្ថា​ន​បេ​​ស​ក​ក​ម្ម​ទូ​ត​ ​និ​ង​​ទី​ភ្នា​ក់​ងា​រ ​នៃ​អ​ង្គ​កា​រ​​ស​ហ​ប្រ​ជា​ជា​​តិ​នានា​ ​នៅ​​ក​ម្ពុ​ជា​ ​ចូ​ល​រួ​ម​ប្រឹ​ង​ប្រែ​ង​ ​ជួ​យ​ប្រ​ជា​ជ​ន​ភៀ​ស​​សឹ​ក ​កំ​ពុ​ង​ស្ថិ​ត​​ក្នុ​ង​ ស្ថាន​​​ភា​ព​ងា​​យ​រ​ង​គ្រោះ​ ​ព​ង្រឹ​ង​កិ​ច្ច​ស​ហ​ប្រ​តិ​​ប​ត្តិ​កា​រ ជា​អ​​ន្ត​រ​ជា​តិ​ | លោក​ប្រធា​​នា​ធិ​ប​តី ​ត្រាំ​ ​រំ​ពឹ​ង​ជួ​ប​ ​លោកប្រ​ធា​​នា​ធិ​ប​តី ​ពូទី​​ន​ ​នៅ​អា​ឡា​ស្កា​ នាស​ប្ដា​​ហ៍​ក្រោ​យ​ | ក្រុមអ​នុ​ព័​​ន្ធ​យោ​ធា​ប​រ​ទេ​ស​ ​ប្រ​ចាំ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​​ម្ពុ​ជា​ ​ម​ក​ពី​ ​៩​​ ​ប្រ​ទេ​ស​ ​បា​​ន​ចុះ​ទៅ​កា​ន់​ ស្រុក​ប​​ន្ទា​យ​អំ​បិល​ ខេ​​ត្ត​ឧ​ត្ត​រ​មា​ន​ជ័​យ​ ​​ដើ​ម្បី​ពិ​​​និ​ត្យ​​ស្ថា​ន​ភា​ព​ជា​ក់​​ស្តែ​ងតា​ម​តំ​ប​​ន់​ព្រំ​ដែ​ន​ ​និ​​ង​ស្ថា​ន​ភា​ព​ជ​​ន​ភៀ​ស​សឹ​ក​ | លោក​ជំទា​​វ​ប​ណ្ឌិ​ត​ ​បា​ន​ ​​ស្រី​មុំ​ ​ ​ចា​​ត់​ឱ្យ​ក្រុ​ម​កា​រ​ងារ​រ​ប​ស់​​រ​ដ្ឋ​បា​​ល​ខេ​ត្ត​ ​ប​ន្ត​ស​ម្រ​ប​ស​​ម្រួ​ល​ ​និ​ង​ដោះ​ស្រា​យ​ជូ​ន ប​ង​ប្អូ​​ន​ព​ល​ក​រ​ខ្មែ​​រ​ ​ដែ​ល​ម​ក​ពី​​ប្រ​ទេ​ស​ថៃ​ ​ ​វិ​ល​ត្រ​លប់​ទៅស្រុ​ក​​កំ​ណើ​ត​វិ​ញ | ក្រសួងកា​រ​ងា​រ​ ​ច្រា​ន​ចោ​​ល​ព័​ត៌​មា​ន​បំ​ភ្លៃ​ ​រ​ប​ស់​កា​សែ​ត​ថៃ​ ​ដែ​ល​ផ្សា​យ​ថា​ ​ព​​ល​ក​រ​ខ្មែ​រចា​ក​​ចេ​ញ​ពី​ថៃ​ ដោ​​យ​សា​រ​កា​រ​គំ​​រា​ម​ដ​ក​សញ្ជា​តិ ​និ​ង​រឹ​បអូ​ស​ដី​ធ្លី​​ | សេចក្តីណែ​នាំ​​​​ ​ស្តី​ពី​កា​រ​ផ្ស​ព្វ​​ផ្សា​យ​ ​និ​ង​កា​​រ​ចែ​ក​ចា​យ​ព័​ត៌​មា​ន​ ផ្ត​ល់​​ផ​ល​អ​វិ​ជ្ជ​​មា​ន ដ​ល់​​ស​ន្តិ​សុ​ខ​ជា​តិ​ | ពលរដ្ឋខ្មែ​​រ​នៅ​ក្រៅ​ប្រ​ទេ​ស ប​ន្ដ​​ជួ​ប​ជុំ​គ្នា ស​ម្ដែ​​ង​ម​តិ​ ​ក្នុ​ង​ស្មា​​រតី សា​​ម​គ្គី​គ្នា​ជា​ធ្លុ​​ង​មួ​យ ជា​មួ​យ​​ព​លរ​ដ្ឋ​ក្នុ​ង​​ស្រុ​ក​ ​ដើ​ម្បី​​ប​ង្ហា​ញ ម​ន​សិ​​កា​រ​ស្នេ​ហា​ជា​តិ​​ មា​​តុ​ភូ​មិ​ | ទីក្រុង​ប៉េកាំ​ង​ ​កំ​ពុ​ង​លិ​ច​ល​ង់ ដោ​យ​​ភ្លៀ​ង​ធ្លា​ក់​ខ្លាំ​ង​ ​ខ​ណៈ​អាជ្ញា​ធ​រ​ ​ប្រ​​ញា​ប់​ជ​ម្លៀ​ស​ ប្រជា​ជ​​ន​រា​ប់​ម៉ឺ​ន​នា​ក់​​ចេ​ញ​ | កម្ពុជា​ ​​សូ​ម​ប​ដិ​សេ​ធ​ទាំ​​ង​ស្រុ​ង​ ​ខ​ណៈ​ថៃ​​ ​បា​ន​បំ​ភ្លៃ​ប្រា​​ប់ អ​ង្គ​​ទូ​ត​ប​រ​ទេ​ស​ កា​ល​​ពី​ថ្ងៃ​ម្សិ​ល​មិ​ញ​ ​នៅ​ទី​ក្រុ​ង​​បា​ង​ក​ក​ ​​ថា​ជ​ម្លោះ​នៅ​តា​ម​​ព្រំ​ដែ​ន​ ​ក​ម្ពុ​ជា​ជា​អ្ន​ក​ចា​ប់​ផ្តើ​ម​មុ​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ប៉ូលីសព្រុំដែនលេខ១០៥ ច្រកមុំបី តេជោមរកត អោយពលករឆ្លងដែន ដោយខុសច្បាប់ ទៅកាប់ឈើក្រញូង នៅក្នុងប្រទេសថៃ នឹងឡាវ

ព្រះវិហារ៖ ពលករឆ្លងដែនខុសច្បាប់ ចូលទៅក្នុងប្រទេសថៃនឹងប្រទេសឡាវ ដើម្បីទៅរកកាប់ឈើក្រញូងយកមកលក់អោយមេឈ្មួញដែលឈរចាំទីញនៅតាមព្រុំដែន នៅតែមានជាហូរហែ ទោះបីមានគ្រោះថ្នាក់ដល់អាយុជីវិតយ៉ាងណាក៍ដោយ ក៍ពួកគេនៅតែប្រថុយជីវិត ដើម្បីប្រាក់បន្ទិចបន្ទូច តែប៉ុណ្ណោះ។

ជាក់ស្ដែងកាលពីថ្ងៃទី៣ខែតុលាឆ្នាំ២០១៥ ក្រុមអ្នកយកព័ត្តមានបានចុះទៅដល់ច្រក
ព្រុំដែនលេខ១០៥តេជោមរកត ហៅច្រកមុំបី ស្ថិតនៅក្នុងស្រុកជាំក្សាន្ត ខេត្តព្រហវិហារ ពល
ករចំនួន៨នាក់ បានជួបជំគ្នាត្រង់ចំនុចប្រសព្ទមុំបី ជាមួយនគរបាលប៉ុស្តិតេជោមកត ដើម្បី
ចរចាតម្លៃ ក្នុងម្នាក់ចំនួន១០០០បាតទៅ២០០០បាត ជាថ្នូបានឆ្លងដែនម្ដង ពេលកំពង់ជួបគ្នា
ត្រូវបានអ្នកយកពត័មានទៅទាន់ ហើយអស់លោកនគរបាលប៉ុស្តិបានអោយពលករទាំង៨
នាក់នោះរត់ចូលទៅក្នុងព្រៃទឹកដីប្រទេសឡាវ ម្នាក់ទៀតរត់ចូលទៅក្នុងទឹកដីប្រទេសថៃ
ហើយពួកនគរបាលបានឆ្លើយប្រាប់ថា មេរបស់គេអោយមកទប់ស្កាត់ពួកពលករឆ្លងដែនខុស
ច្បាប់។

ជារៀងរាល់ឆ្នាំពលករឆ្លងដែនដោយខុសច្បាប់ ចូលទៅកាប់ឈើក្រញូង តែងតែត្រូវ
បានកងទាហានថៃបាញ់សម្លាប់ ទោះបីមានការប្រជុំជារៀងរាល់ខែពីអាជ្ញាធរ ស្រុក ខេត្ត
នៅជាប់ព្រុំដែន ជាមួយភាគ្គីថៃក៍ដោយ ទាំងនេះក៍ដោយសាមានការបើកដៃ នឹងអំពើពុក
រលួយរបស់អស់លោកដែលមានភារកិច្ចត្រួតពិនិត្យ នៅតាមបណ្ដាលច្រករបៀង ដូចជាច្រក
មុំបី ជាដើម។

លោកអនុសេនិយ៍ឯក សូ សាវឿន នាយប៉ុស្តិព្រុំដែន តេជោមរកត បានអោយដឹងថា
លោកបានបញ្ជាអោយកូនចៅរបស់លោកទៅឃាត់ពលករនោះមែន តែពលករនោះជាកម្មករ
បំរុងតែប៉ុណ្ណោះ ហើយមានតែឈើបេង ធ្នង់ នឹងនាងនួន ពុំមានឈើករញូងទេ។

លោកវិរៈសេនិយ៍ទោ ញែម គ្រៀង មេបញ្ជាការនគរបាល កាពារលេខ១០៥ តេជោ
មរកត បានអោយដឹងថា លោកបានប្រជុំផ្សព្ទផ្សាយជារៀងរាល់ខែ អំពីបញ្ហាពលករឆ្លងដែន
ខុសច្បាប់ ហាមដាច់ខាតមិនអោយឆ្លងចូលទៅប្រទេសគេដោយគ្មានការអនុញ្ញាតឡើយ ។

ច្រកមុំបី គឺជាច្រកមួយ ដែលពលករឆ្លងដែនដោយខុសច្បាប់ទៅប្រទេសថៃ នឹងប្រទេសឡាវច្រើជាងគេ ពីព្រោះច្រកនោះសំបូរទៅដោយឈើក្រញូង បើសិន នាយឧត្តមសេនិយ៍អគ្គៈស្នងការនគរបាលជាតិ មិនមានវិធានការចំពោះថា្នក់ក្រោមៗទេ ពលករឆ្លងដែនដោយខុសច្បាប់នៅតែមានជារៀងរាល់ថ្ងៃ ហើយពលករទាំងនោះតែងតែប្រឈមនៅគ្រោះថ្នាក់កើតមានជាបន្តបន្ទាប់ផងដែរ៕

ព្រះវិហារ ដោយ មាន សុវណ្ណដារ៉ា

453

Filed in: ព័ត៌មានថ្មី, ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.