ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

យុទ្ធនាការផ្សព្វផ្សាយ ជម្រុញការចុះឈ្មោះ កុមារឲ្យចូលរៀន ឆ្នាំសិក្សា ២០១៥ – ២០១៦

សៀមរាបៈ នៅព្រឹកថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៥នេះ អង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ(CWCC) ប្រចាំតំបន់ សៀមរាប បានចុះធ្វើយុទ្ធនាការ ជម្រុញដល់ការចុះ ឈ្មោះកុមារឲ្យចូលរៀន នៅមូលដ្ឋានគោលដៅរបស់ខ្លួន ដោយយកសាលាបឋមសិក្សាកំពង់ថ្លូវ ទីរួមស្រុក ក្រឡាញ់ ជាទីកន្លែងជួបជុំប្រារព្ធធ្វើឡើង ក្រោមការចូលរួម គាំទ្រ ពីសំណាក់អាជ្ញាធរមូលដ្ឋាន ការិយាល័យជំនាញ ពាក់ព័ន្ធគ្រប់លំដាប់ថា្នក់ ក្នុងគោលបំណងផ្សព្វផ្សាយ និងរំលឹកជូនដល់មាតាបិតា អាណាព្យាបាលសិស្ស ឲ្យ កាន់តែ មានការយល់ដឹងបន្ថែមទៀត អំពីសារសំខាន់ នៃការរៀនសូត្រ របស់មនុស្សគ្រប់រូប ពិសេសគឺការយក ចិត្តទុកដាក់នៅក្នុងចំណុចចាប់ផ្តើមនៃកុមារ ក្នុងការរៀបចំវិថី នៃជីវិតសិក្សារបស់ពួកគេ ។

ខ្លឹមសារនៃការចុះផ្សព្វផ្សាយនេះ គឺរំលឹក ជម្រុញ មាតាបិតាឬអាណាព្យាបាលសិស្ស ឲ្យត្រៀមលក្ខណៈ រៀបចំ ចុះឈ្មោះ បញ្ជួនកូនៗដែលគ្រប់អាយុពី០៦ឆ្នាំ ឬ៧០ខែ ឬកុមារដែលគ្រប់អាយុចូលសិក្សា ហើយមិនបានចុះ ឈ្មោះចូលរៀន កាលពីឆ្នាំសិក្សាកន្លងទៅ ត្រូវចុះឈ្មោះ និងបញ្ជូនកូនឱ្យចូលរៀន ក្នុងឆ្នាំសិក្សាថ្មី ២០១៥-២០ ១៦នេះ ឲ្យបានគ្រប់ៗគ្នា និងបានទាន់ពេលវេលា ក្នុងខែកញ្ញា ឆ្នាំ២០១៥នេះ ដោយឥតបង់ថ្លៃនោះឡើយ ។

លោកស្រី ឈុំ សារ៉ានី ប្រធានគ្រប់គ្រង(CWCC)ប្រចាំតំបន់សៀមរាប មានប្រសាសន៏លើកឡើងថា កន្លងមកប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តាមូលដ្ឋានសហគមន៍ ឆ្ងាយៗ មិនសូវមានការយល់ដឹងអំពីសារៈ សំខាន់ នៃការសិក្សារៀនសូត្រ របស់ក្មួយៗកុមារនោះទេ ហើយពួកគាត់ច្រើនតែទុកពេលវេលា នៃការរៀនសូត្រ របស់កូនៗ ឱ្យជួយធ្វើការក្នុងបន្ទុក គ្រួសារទៀតផង ។ លោកស្រីបានសង្កត់ធ្ងន់ថា ប្រមុខនៃរាជរដ្ឋាភិបាល កម្ពុជា សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះសិទ្ធិទាំង៤របស់កុមារ ដែលក្នុងនេះ ជាសំខាន់គឺសិទ្ធិរស់នៅ និងសិទ្ធិទទួលបាននូវការរៀនសូត្រ ដើម្បីអនាគតរបស់ពួកគេ ។

លោកស្រី ក្រឹង ស៊ាម អភិបាលរងស្រុកក្រឡាញ់ មានប្រសាសន៏ផ្តាំផ្ញើ រដល់កូនៗសិស្សានុសិស្សថា យុទ្ធនាការលើកនេះ បានធ្វើឱ្យប្អូនៗសិស្សានុសិស្ស យល់កាន់តែច្បាស់អំពីតំលៃ នៃការសិក្សា ព្រោះថាការ សិក្សាគឺជាថ្នាលសម្រាប់បណ្តុះបណ្តាលធនធានមនុស្ស ហើយធនធានមនុស្សនេះហើយ គឺជាកោសិការនាំមក នូវការរីកចំរើនជូនសង្គមជាតិ ដូចពាក្យស្លោកចែងថា ទំពាំងស្នកឫស្សី កុល្យបុត្តប្រុសស្រីស្នងជាតិ ។

លោកស្រីបានបន្តទៀតថា សម្រាប់ជីវិតផ្ទាល់ខ្លួន! បើកូនៗគ្មានចំណេះដឹង គឺគ្មានអ្វីៗទាំងអស់ ! បើកូនៗ មានចំណេះដឹង គឺមានទ្រព្យសម្បត្តិ ! ។ លោកស្រីបានបញ្ជាក់បន្ថែមទៀតថា សាលារៀន គឺជាធនាគារសន្សំ ប្រាក់របស់សិស្ស និងនិស្សិតគ្រប់រូប ហើយអ្នកសន្សំប្រាក់ឲ្យកូនៗ គឺជាមាតាបិតា ដែលបានលះបង់អ្វីៗគ្រប់ បែបយ៉ាង ដើម្បីការរៀនសូត្ររបស់កូនៗនោះហើយ ។ ដូច្នេះ កូនៗ ត្រូវខិតខំរៀនសូត្រ ដើម្បីមានសមត្ថភាព បើកយកប្រាក់ទាំងនោះឲ្យបាន នោះគឺការយកចំណេះដឹងរបស់កូនៗ ចូលប្រឡូកក្នុងទីផ្សារការងារ ។

គួរបញ្ជាក់ដែរថា យុទ្ធនាការនេះ បានធ្វើដំណើរ ឆ្លងកាត់ គ្រប់ភូមិ ! ឃុំ នៅក្នុងស្រុកក្រឡាញ់ ៕
ប៊ុនធឿន (សៀមរាប )

2015-09-24_0813432015-09-24_0808392015-09-24_0809512015-09-24_0807122015-09-24_081233

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 4655 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.