ព័ត៌មាន​ថ្មី
បិទ​សវ​​ន​ក​ម្ម​ផ្ទៃ​ក្នុ​ង ស​​ម្រា​ប់កា​​រិ​យ​ប​រិ​ច្ឆេទ​​ឆ្នាំ​២​០​២៣​ និ​​ង​ប​ណ្តា​ឆ្នាំ​ពា​ក់​ព័​ន្ធ​ ​នៅ​​ស្ន​ង​កា​រ​ដ្ឋា​ន​ន​គ​រ​បា​ល​ ខេ​ត្ត​បន្ទា​យ​​មា​ន​ជ័​យ​ ​ | ប​ណ្តេ​ញចេ​​ញ ​ព​ល​រ​ដ្ឋ​ថៃ​១​១​នា​ក់ ដែ​​ល​លួ​ច​ឆ្ល​ង​ដែ​ន និ​ង​​ស្នាក់​នៅខុ​ស​ច្បា​ប់​ ធ្​វើ​​កា​រ​ងារ​ក្នុ​​ង​ប្រ​ទេ​ស​ក​​ម្ពុ​ជា​ | ឯកឧត្តមអភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាល និងឧបត្ថមថវិកា ដើម្បីលើកទឹកចិត្តកីឡាករប្រណាំងទូក បន្ទាប់ពីទទួលបានជ័យជំនះ និងត្រៀមប្រកួតនៅរាជធានីភ្នំពេញ | ថៃ ​ក​ម្ពុ​ជា​​ ​ប្រ​គ​ល់ទ​ទួល​ច្រ​​ក​ទ្វា​រ​អ​ន្ត​រ​ជា​​តិ​ភ្នំ​ដី ​ខេ​ត្ត​ស្រះ​កែ​វ​-​បា​​ត់​ដំ​បង នូ​វ​​សា​ក​ស​​ព​ព​ល​ក​​រ​ខ្មែ​រ​៤​នា​ក់ ​ដែ​ល​ជួ​ប​គ្រោះ​ថ្នា​ក់​ច​រា​​ចរណ៍ នៅ​ខេ​ត្ត​ស្រះ​កែ​​វ​ | កម្ពុជា រ​ក្សា​អ​​គ្គិ​ស​​នី​មិ​ន​ដា​​ច់នោះ​​ទេ​ ពិ​​សេ​ស​ច​ង់​បាន​ ​ប្រភ​​ព​បៃ​ត​ង​​ ​មក​​កែ​ច្នៃ​ធ្វើ​ជា​អគ្គិ​ស​នី​​ ​ហើ​យ​ប​ញ្ចុះ​ត​ម្លៃ​​ល​ក់ ​ដ​ល់​ប្រ​ជា​ពល​​រ​ដ្ឋ​ ​ព្រ​ម​ទាំ​ង​​ដ​ល់ ក្រុ​ម​​ហ៊ុន​ឯ​ក​​ជ​ន​ទៀ​ត​​ផង​ | អាវុធ​ហត្ថ​​រា​ជ​ធា​នី​ភ្នំ​ពេ​ញ​ ​ឃា​ត់​ខ្លួ​ន​​ជ​ន​ស​ង្ស័​យ​០​៤​នា​ក់​​ ​ប​ញ្ជូ​ន​ទៅ​តុ​លា​កា​រ ផ្ត​ន្ទា​ទោ​​សពា​ក់​ព័​ន្ធ​ក​រ​ណី​​គ្រឿ​ង​ញៀ​ន​ | អា​វុ​ធ​ហ​​ត្ថ​ខេ​ត្ត​​បន្ទា​យ​មា​ន​ជ័​យ ​អំ​ពា​វ​នា​វ​ម្ចា​ស់​ម៉ូតូ ​យក​ឯ​​ក​​សា​រ​ទៅ​មើ​ល​និ​ង​យ​ក​ម៉ូតូ និងប​ញ្ជូ​ន​ជ​ន​ស​ង្ស័យ​​ម្នា​ក់​ក​រ​ណី​លួ​ច​ម៉ូ​តូ​ | ព្រះ​ក​រុ​ណា​ ព្​រះ​​ម​ហា​ក្ស​ត្រ​ ​​និ​ង​ស​ម្តេ​ច​ព្រះ​​ម​ហា​ក្ស​ត្រី​ ​​ព្រះ​ប​រ​ម​រា​​ជា​នុ​ញ្ញា​ត​ ​​ស​ម្តេ​ច​ប​វ​រ​ធិ​បតី​ ​ចូ​ល​ក្រា​ប​ប​ង្គំ​គា​​ល់ | អា​វុ​​ធ​ហ​ត្ថ​ខេ​​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ញ្ជូ​ន​ជ​ន​​ស​ង្ស័​យ​ឃា​តក​ ​ជា​ប​ង​ប្រុស​​ដែល​​សម្លា​​ប់ ​ប្អូ​ន​ប្រុ​ស​ប​ង្កើ​ត​ | ពិធីចុះ​ហ​ត្ថ​លេ​​ខា​ ​លើកិ​ច្ច​ស​ហ​ប្រ​តិ​ប​ត្តិ​ការ គ​ម្រោ​​ង​ប​កប្រែ​ សៀ​វ​ភៅ​ចិ​ន​-​ខ្មែរ ក្រុ​ម​​ដំ​បូង​ ​បើ​ក​ធ្វើ​នៅ​​ក្រុង​​​C​h​e​n​​g​d​u​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ព្រះ​រា​ជ​ពិ​ធី​ដ​ង្ហែ​​ និ​​ង​ថ្វា​យ​ព្រះ​ភ្លើ​ង ​ព្រះ​ប​រ​ម​សព​ ​ស​ម្តេ​ច​​ព្រះ​អ​គ្គ​ម​ហា​ស​ង្ឃ​រា​ជា​ធិ​​ប​តី​ ​កិ​ត្តិ​ឧ​ទ្ទេ​ស​ប​ណ្ឌិ​ត​ ​ទេ​​ព​ ​វ​ង្ស​ ​ប្រ​ព្រឹ​ត្តិ​​ទៅ​​យ៉ាង​អ​ធិ​ក​អ​ធម​ ក្រោ​​ម​ព្រះ​រា​ជា​​ធិ​ប​តី​ដ៏​ខ្ព​ង់​ខ្ព​ស់​បំ​ផុ​ត ​ព្រះ​ក​រុ​ណា​ព្រះ​ម​ហា​ក្ស​ត្រ​

ព្រះ​រា​ជ​ពិ​ធី​ដ​ង្ហែ​​ និ​​ង​ថ្វា​យ​ព្រះ​ភ្លើ​ង ​ព្រះ​ប​រ​ម​សព​ ​ស​ម្តេ​ច​​ព្រះ​អ​គ្គ​ម​ហា​ស​ង្ឃ​រា​ជា​ធិ​​ប​តី​ ​កិ​ត្តិ​ឧ​ទ្ទេ​ស​ប​ណ្ឌិ​ត​ ​ទេ​​ព​ ​វ​ង្ស​ ​ប្រ​ព្រឹ​ត្តិ​​ទៅ​​យ៉ាង​អ​ធិ​ក​អ​ធម​ ក្រោ​​ម​ព្រះ​រា​ជា​​ធិ​ប​តី​ដ៏​ខ្ព​ង់​ខ្ព​ស់​បំ​ផុ​ត ​ព្រះ​ក​រុ​ណា​ព្រះ​ម​ហា​ក្ស​ត្រ​

ព្រះ​​រា​ជ​ពិ​ធី​ថ្វា​យ​​ព្រះ​ភ្លើ​ង​ព្រះ​ប​រ​​ម​ស​ព​​ស​ម្តេ​ច​​ព្រះ​អ​គ្គ​ម​ហា​ស​ង្ឃ​រា​​ជា​ធិ​ប​តី​ ​កិ​ត្តិ​ឧ​ទ្ទេ​ស​ប​​ណ្ឌិ​ត​ ​ទេ​ព​ ​វ​ង្ស​​ ស​ម្តេ​ច​ព្រះ​ម​​ហា​ស​ង្ឃ​រា​ជ​នៃ​​ព្រះ​រា​ជា​ណា​ច​ក្រ​ក​​ម្ពុ​ជា​ ​បា​ន​ប្រ​ព្រឹ​ត្តិ​ទៅ​​យ៉ា​ង​អ​ធិ​ក​អ​ធ​ម​​ក្រោ​ម​ព្រះ​រា​ជា​ធិ​ប​តី​ភា​ព​ដ៏​ខ្ព​​ង់​ខ្ព​ស់​ជា​ទី​បំ​ផុ​ត​ ​ព្រះ​ក​រុ​​ណា​ ​ព្រះ​បា​ទស​ម្តេ​ច​​ព្រះ​ប​រ​ម​នា​ថ​ន​រោ​ត្ត​​ម​ ​សី​ហ​មុ​នី​ ​ព្រះ​ម​ហា​​ក្ស​ត្រ​នៃ​ព្រះ​រា​ជា​ណា​ច​​ក្រ​ក​ម្ពុ​ជា​ ​និ​​ង​មា​ន​កា​រ​អ​​ញ្ជើ​ញ​ចូ​ល​រួ​ម​ពី​ស​​ម្តេ​ច​អ​គ្គ​ម​ហា​សេ​នា​ប​​តី​តេ​ជោ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​ធា​​ន​ព្រឹ​ទ្ធ​ស​ភា​ ​ស​ម្តេ​ច​ម​ហា​រ​ដ្ឋ​​ស​ភា​ធិ​ប​តី​ ​ឃួ​ន​ ​សុ​ដា​រី​ ​​ប្រ​ធា​ន​រ​ដ្ឋ​សភា​ ​​ស​ម្តេ​ច​ម​ហា​ប​វ​រ​ធិ​ប​តី​ ​ហ៊ុ​ន​ម៉ា​​ណែ​ត​ ​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​នៃ​ព្រះ​រា​ជា​​ណា​ច​ក្រ​ក​ម្ពុ​ជា​ ​ឥ​ស្ស​រ​ជ​ន​​ជា​ន់​ខ្ព​ស់​ក្នុ​ង​ស្ថា​ប័​ន​ ​​ព្រឹ​ទ្ធ​ស​ភា​ ​រ​ដ្ឋ​ស​ភា​ ​រា​ជ​រ​​ដ្ឋា​ភិ​បា​ល​ ​ព្រ​ម​ទាំ​ង​​មា​ន​កា​រ​ចូ​ល​រួ​ម​​ផ​ង​ដែ​រ​ពី​សំ​ណា​ក់​អ​​ង្គ​ទូ​ត​ ​នៃ​ប​ណ្ដា​ប្រ​ទេ​ស​ជាមិ​ត្ត​ប្រ​ចាំ​នៅ​ក​​ម្ពុ​ជា​ ​និ​ង​ម​ន្រ្តី​រា​ជ​កា​រ​​ ​ព្រះ​ស​ង្ឃ​ ​និ​ង​ពុ​​ទ្ធ​ប​រិ​ស័​ទ​ជា​ច្រើ​ន​អ​ង្គ​នា​ក់​។​​

នាព្រឹកព្រលឹមថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤នេះ ព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាបានដង្ហែចេញពីវត្តឧណ្ណាលោមមកកាន់ទីតាំងព្រះមេរុ(នៅខាងមុខវត្តបទុមវតី) ដើម្បីរៀបចំព្រះរាជពិធីថ្វាយព្រះ ភ្លើងព្រះបរមសព បានប្រព្រឹត្តទៅប្រកបដោយភាពអធិកអធមខ្ពង់ខ្ពស់ និងជាទីសក្ការៈ ស្របតាម ប្រពៃណីជាតិស័ក្តិសមនឹងព្រះកិត្តិនាម និងព្រះកិត្តិយសរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា។

ក្បួនដង្ហែព្រះបរមសពដែលមានចម្ងាយផ្លូវប្រមាណជា ៥គីឡូម៉ែត្រ មានក្បួនថ្មើរជើងចំនួន៥ផែន និងមានការចូលរួមពីមន្រ្តី យោធាមន្រ្តីប៉ូលិសកងរាជអាវុធហត្ថ និងមន្ត្រីរាជការអ្នកមុខអ្នកការ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល កងកាយរិទ្ធ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា មន្រ្តីសង្ឃមកពីបណ្តាប្រទេសនានា ក្បួនឥស្លាមសាសនា និងក្បួនគ្រឹស្តិសាសនាផង។

តាមតម្រាយផ្លូវនៃក្បួនដង្ហែព្រះបរមសព មានមហាជន ពុទ្ធបរិស័ទអង្គុយលើកដៃប្រណម ដោយទឹកចិត្តក្រៀមក្រំ និងបានបង្ហាញអារម្មណ៍សោកស្តាយ អាឡោះអាល័យចំពោះការយាងសោយ ព្រះទិវង្គតរបស់ម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា។

លោកយាយ ម៉ម រឿន ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញដែលបានអញ្ជើញ ចូលរួមក្នុងព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជាបានប្រាប់វិទ្យុជាតិកម្ពុជា ដោយបានបង្ហាញអារម្មណ៍ សោកស្តាយជាខ្លាំងចំពោះការបាត់បង់ មហាកំពូលសង្ឃ ព្រះបរមសព ព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស។ អុំស្រីបានបញ្ជាក់ថា កូនខ្មែរគ្រប់រូបមិនអាចបំភ្លេចព្រះអង្គបានឡើយ ព្រោះព្រះអង្គតែងជួយដល់កូនខ្មែរ និងបានលើកកម្ពស់វិស័យព្រះពុទ្ធសាសនាកាន់តែរីកចម្រើនស្ញប់ស្ញែង សម្រាប់កូនចៅជំនាន់ក្រោយដឹងគុណ ដល់ព្រះអង្គជារៀងរហូត។

កាលពីជំនាន់ប៉ុលពតយើងគ្មានវប្បធម៌អីឱ្យយើងគោរពបូជាអីទេ គេបំបាត់ពុទ្ធសាសនាសូម្បីតែចាស់ទុំម៉ែឪយើងក៏គេមិនឱ្យគោរពផង តែដល់ពេលជំនាន់សម្តេច គឺមានការគោរពម៉ែឪ ជីដូនជីតា គឺធ្វើឡើងតាំងពីនៅតូចរហូតដល់ធំ ដូចដែលខ្ញុំតែងតែគោរពព្រះសង្ឃអ៊ីចឹង ដែលនេះគឺជារឿងមួយដែលមិនអាចបំភ្លេចបាន ដោយសម្តេចបានបន្សល់ទុកនូវវប្បធម៌ ចែករំលែកទៅដល់កូនចៅ ។ដូច្នេះសូមផ្ដាំដល់កូនដល់ចៅទាំងអស់ សូមគោរពប្រពៃណីខ្មែរ បុរាណខ្មែរ វប្បធម៌ខ្មែរទាំងអស់ ហើយខ្ញុំមានការសោកស្ដាយជាខ្លាំងដល់ពេលបាត់បង់ព្រះអង្គមួយ។»

សូមបញ្ជាក់ថា សម្តេចព្រះមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានយាងចូលទិវង្គតកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយព្រះជរាពាធក្នុងជន្មាយុ ៩៣ព្រះវស្សា។ ព្រះសពរបស់សម្តេចសង្ឃ ត្រូវបានតម្កល់ធ្វើបុណ្យរហូតដល់១០០ថ្ងៃ។

ការយាងចូលព្រះទិវង្គតរបស់សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា គឺជាការបាត់បង់មហាវីរសង្ឃកំពូលដែលជាកុលបុត្រដ៏ឧត្តុង្គឧត្តមនៃកសិករ ដែលធ្លាប់រួមចលនាតស៊ូរំដោះជាតិ ប្រជាជន និងសាងព្រះផ្នួសលើកកម្ពស់ការរស់ឡើងវិញ នូវព្រះពុទ្ធសាសនា ក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ រហូតដល់ថ្ងៃអស់ព្រះជន្ម។

សម្ដេចព្រះមហាសង្ឃរាជ ទេព វង្ស គឺជាសម្តេចព្រះសង្ឃខ្មែរមួយអង្គ ដែលត្រូវបានគេស្គាល់ថា ព្រះអង្គមានស្នាព្រហស្ថក្នុងការបង្កើតគណៈសង្ឃកម្ពុជាឡើងវិញក្រោយរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម)។ព្រះអង្គទទួលបានការគោរពស្រឡាញ់ពីមេដឹកនាំខ្មែរ និងប្រជាពលរដ្ឋខ្មែរ ចំពោះទឹកព្រះទ័យដ៏ល្អផូរផង់ មានក្តីសណ្តោសមេត្តាចំពោះពុទ្ធសាសនិកគ្រប់រូប។ សម្ដេចក៏ជាព្រះសង្ឃពុទ្ធសាសនាថេរវាទមួយព្រះអង្គដែលទទួលការគោរពស្រឡាញ់ពីបណ្ដាមេដឹកនាំអ្នកកាន់ពុទ្ធសាសនាជាច្រើននៅលើពិភពលោក ទាំងនិកាយថេរវាទ និកាយមហាយាន និងអន្តរសាសនា។

ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំកំពូលៗ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋខ្មែរទំាងអស់ សូមវន្ទាឧទ្ទិសដល់ដួង ព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះ អគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សូមយាងទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ប្រភពអាកាប៉េ

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2024 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.