ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

រដ្ឋ​មន្ត្រី​​​​កា​រ​ពា​រ​ជា​តិចិន ​​​៖ ​តៃ​វ៉ា​ន់​​​​ស្ថិ​ត​នៅ​ក្នុង​ ​​កិ​ច្ច​កា​​រ​​​ផ្ទៃក្នុ​ង​ ​​រ​ប​ស់​​​ចិ​​ន​​​ទាំ​ង​ស្រុ​ង​ ​ហើ​យ​​​ក​ង​​ក​ម្លាំ​ង​​ខា​​ងក្រៅ​​ មិ​ន​មា​​ន​​​សិ​ទ្ធិ​​​ជ្រៀ​ត​ជ្រែ​ក​​​ឡើ​​យ​​ ​ ចិ​ន​​​​ត្រួ​ត​ពិ​និ​ត្យ​​ជា​ប្រចាំ​ ​​ស​ក​ម្ម​​ភា​ព​​​អា​មេ​រិ​ក​ ​​ជុំ​វិ​ញ​​​តៃ​វ៉ា​​ន់​​​

រដ្ឋ​មន្ត្រី​​​​កា​រ​ពា​រ​ជា​តិចិន ​​​៖ ​តៃ​វ៉ា​ន់​​​​ស្ថិ​ត​នៅ​ក្នុង​ ​​កិ​ច្ច​កា​​រ​​​ផ្ទៃក្នុ​ង​ ​​រ​ប​ស់​​​ចិ​​ន​​​ទាំ​ង​ស្រុ​ង​ ​ហើ​យ​​​ក​ង​​ក​ម្លាំ​ង​​ខា​​ងក្រៅ​​ មិ​ន​មា​​ន​​​សិ​ទ្ធិ​​​ជ្រៀ​ត​ជ្រែ​ក​​​ឡើ​​យ​​ ​ ចិ​ន​​​​ត្រួ​ត​ពិ​និ​ត្យ​​ជា​ប្រចាំ​ ​​ស​ក​ម្ម​​ភា​ព​​​អា​មេ​រិ​ក​ ​​ជុំ​វិ​ញ​​​តៃ​វ៉ា​​ន់​​​

អន្តរជាតិ ៖ ​រ​ដ្ឋ​ម​ន្ត្រី​​ក្រ​សួ​​ងកា​​រ​ពា​រ​ជា​តិ​​​ចិន​​បា​ន​​​ព្រ​មា​ន​​​ថា​ ​អ្ន​ក​ណា​​​​ដែ​ល​​​ព្យា​យា​ម​​​បំ​បែ​ក​​​​តៃ​វ៉ា​ន់​​​ចេ​ញ​ពី​​​ប្រ​ទេ​​ស​​​ចិ​ន​​​នោះ​ ​​អ្ន​ក​នោះ​​​នឹ​ង​ត្រូវ​​​ប​​ញ្ច​ប់​​​ដោ​យ​​​កា​រ​​បំ​ផ្លិ​ច​បំ​ផ្លា​ញ​​​ដោ​យ​​​​ខ្លួ​ន​ឯ​ង​​​។​ ​ការ​និ​​យាយ​​​​បែ​ប​​​នោះ​​​គឺ​​​សំ​ដៅ​លើ​​​​ស​ហ​រ​ដ្ឋ​អា​មេ​រិ​ក​​​។​​

លោក Dong Jun រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ចិន​បានធ្វើការ​កត់សម្គាល់​បែប​នោះ ក្នុងអំឡុងពេល​ថ្លែង​សុន្ទរកថា​នៅក្នុង​កិច្ចប្រជុំ​កំពូល​សន្តិសុខ​អាស៊ី ដែល​គេ​ស្គាល់​ថា​ជា​កិច្ចសន្ទនា Shangri-La ក្នុងប្រទេស​សិង្ហ​បុរី​កាលពី​ថ្ងៃអាទិត្យ​។​

សន្និសីទ​នេះ​ត្រូវបាន​ធ្វើឡើង​ខណៈដែល​ចិន​បង្កើន​សម្ពាធ​យោធា​លើ​តៃវ៉ាន់ ចំពេល​មានការ​ចូលរួម​របស់​អាមេរិក​កាន់តែខ្លាំង​នៅ​តៃវ៉ាន់​ផងដែរ​។​

លោក Dong បាន​និយាយថា ពិភពលោក​ឥឡូវ​ស្ថិតនៅ​ផ្លូវបំបែក​។ ការនិយាយ​បែប​នោះ​ក៏​សំដៅ​ទៅលើ​ទំនាក់ទំនង​របស់​ប្រទេស​លោក​ជាមួយ​សហរដ្ឋអាមេរិក​ដូចគ្នា​។ លោក​ក៏បាន​ស្នើថា វា​ជា​រឿង​សំខាន់​ក្នុងការ​ស្វែងរក​មធ្យោបាយ​ដើម្បី​កសាង​ទំនាក់ទំនង​ល្អ​រវាង​ចិន និង​អាមេរិក​ទ្បើង​វិញ​។​

គួររម្លឹកថា យោធា​ចិន​បានធ្វើ​សមយុទ្ធ​នៅ​ជុំវិញ​កោះ​តៃវ៉ាន់​បន្ទាប់ពី​ប្រធានាធិបតី​តៃវ៉ាន់​លោក Lai Chin-te នៃ​គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ​ចូលកាន់​តំណែង​កាលពី​ខែ​មុន​។​

លោក Dong បាន​និយាយថា តៃវ៉ាន់​គឺជា​ស្នូល​នៃ​បញ្ហា​ស្នូល​សម្រាប់​ប្រទេស​ចិន ហើយ​បញ្ហា​បច្ចុប្បន្ន​គឺថា អាជ្ញាធរ DPP កំពុងកាន់​អំណាច កំពុង​បន្ត​ស្វែងរក​ឯករាជ្យភាព​រប​ស់​តៃវ៉ាន់​។​

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន​និយាយថា តៃវ៉ាន់​ស្ថិតនៅក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​ទាំងស្រុង ហើយ​កងកម្លាំង​ខាងក្រៅ​មិនមាន​សិទ្ធិ​ជ្រៀតជ្រែក​ឡើយ​។ លោក Dong បាន​អះអាង​ជំហរ​របស់​ប្រទេស​លោក ខណៈ​លោក​បាន​ចូលរួម​ក្នុង​សន្និសីទ​នេះ​ជា​លើកដំបូង ខណ​អ្នកចូលរួម​ខ្លះ​បាន​រិះគន់​ជំហរ​របស់​ចិន​ក្នុង​ការធ្វើ​សមយុទ្ធ​យោធា​ជុំវិញ​កោះ​តៃវ៉ាន់​។​

នៅ​ថ្ងៃមុន​នៅឯ​សន្និសីទ រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន លោក Kihara Minoru បាន​សង្កត់ធ្ងន់​លើ​សារៈសំខាន់​នៃ​សន្តិភាព និង​ស្ថិរភាព​នៅ​ទូទាំង​ច្រក​សមុទ្រ​តៃវ៉ាន់ ក្នុងអំឡុង​សុន្ទរកថា​មួយ​។ ជាក់ស្តែង លោក​បាន​សំដៅ​ទៅលើ​សកម្មភាព​ដែនសមុទ្រ​ដែល​កំពុង​កើនឡើង​របស់​ចិន​នៅក្នុង​សមុទ្រ​ចិន​ខាងកើត និង​ខាងត្បូង​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.