ខេត្តព្រះវិហារៈរថយន្ដសាំញ៉ុងពណ៍ស ពាក់ស្លាកលេខកណ្ដាល2A 5106 បើកបរ
ដោយឈ្មោះ សុខ គិន ភេទ ប្រុស អាយុ៥៥ឆ្នាំ រស់នៅស្រុករវៀង ជាអ្នបើករថយន្តតាក់ ស៊ី ពីរវៀង ទៅ កំពង់ធំ លុះត្រឡប់មកពីកំពង់ធំវិញ មកដល់គីឡូម៉ែតលេខ៥៩ ស្ថិតនៅចំនុចបឹងជាំព្រៃ ភូមិរំចេក ឃុំរមណីយ៏ ស្រុក រវៀង ខេត្តព្រះវិហារ ត្រូវបានបែកកង់ ក្រឡាប់ពីរត្រឡប់ តែមិនរងគ្រោះថ្នាក់អ្វី ធំដុំនោះទេ ។
ម្ចាស់តាក់ស៊ីខាងលើ ឈ្មោះ សុខ គិន បានឲ្យដឹងថា ពេលដែលត្រឡប់មកពីកំពង់ធំវិញ ដឹកភ្ញៀវបាន២នាក់ និងអង្ករ៣០ការ៉ុង ដោយថ្ងៃនេះគ្មាន ភ្ញៀវ
គាត់បានចេញដំណើរទៅស្រុករវៀងវិញ ដែលទាំងអស់មានគ្នា៤នាក់រួមទាំង គាត់និងព្រូរបស់គាត់ផង លុះមកដល់កន្លែងកើតហេតុ ស្រាបតែរថយន្ដរបស់គាត់ បានបែកកង់ក្រោយខាងស្ដាំ ទប់ចង្កូតមិនជាប់ ត្រូវបានប្រទាញចូលប្រឡា យ តែគាត់បានទាញចង្កូតមកវិញ ត្រួវបានក្រឡាប់២ត្រឡប់ នៅកណ្ដាលថ្នល់ បណ្ដាលឲ្យអ្នករូមដំណើរ២នាក់រងរបួសស្រាល រឺឯតៃកុងនិងព្រូរថយន្ដរងរបួស ស្រាលដូចគ្នា ចំណែកអង្ករបានធ្លាក់បែកខ្ចាយពេញផ្លូវ ហើយរថយន្ដបានរងកំពិត ផ្នែកខាងឆ្វេងនិងដំបូលស្ទើរតែទាំងស្រុង កញ្ចក់មុខ ក្រោយបែក រួមទាំងស្តុបក្រោយខាងស្ដាំ និងចង្កៀងមុខទាំង២ផងដែរ។
សូមបញ្ចាក់ផងដែរថា រថយន្ដតាក់ស៊ីធ្វើដំណើរតាមផ្លូវជាតិលេខ៦២សព្វថ្ងៃ មិនថាតូចឫធំ គឺដឹកសំពីងសំពោង ជាពិសេសគឺដឹកគ្រែឫទ្វារចងពី ក្រោយ
យ៉ាងអនាធិបតេយ្យ មិនឃើញមានសមត្ថកិច្ច តាមដងផ្លូវចាប់អារម្មណ៏ ទាល់តែសោះ ជាពិសេស ប៉ូលីសចរាចរណ៏តែម្តង គ្រាន់តែហៅឈប់រួចហុចលុយ តាមកញ្ចក់រួចស្រេចទៅហើយ ដោយមិនមានការត្រួតពិនិត្យ ឫធ្វើ កិច្ចសន្យាអ្វី ឡើយ៕
ដោយ មាន វណ្ណដារ៉ា ព្រះវិហារ