ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

អាជ្ញាធ​រ​​​ជា​តិ​​​អ​ប្ស​រា ​​​ប​ណ្ដុះ​​​ដើម​​ត្នោត​ ​​រាំ​ង​ ​ស្ដៅ​ ​និ​ង​​​​អំ​ពិ​ល​ ​ដាំ​​​តា​ម​​ជើង​​​ទំ​ន​ប់​​ ​និ​ង​​​បា​រា​យ​ណ៍​​

អាជ្ញាធ​រ​​​ជា​តិ​​​អ​ប្ស​រា ​​​ប​ណ្ដុះ​​​ដើម​​ត្នោត​ ​​រាំ​ង​ ​ស្ដៅ​ ​និ​ង​​​​អំ​ពិ​ល​ ​ដាំ​​​តា​ម​​ជើង​​​ទំ​ន​ប់​​ ​និ​ង​​​បា​រា​យ​ណ៍​​

ខេត្តសៀមរាប ៖ ​​ក្រៅ​ពី​​​​ដើ​ម​ឈើ​​​ប្រ​ណិ​ត​ ​និ​ង​​​ដើ​ម​ឈើ​​​ល​​ម្អ ​​ក្នុង​​នោះ​​​អា​ជ្ញា​ធរ​​​ជា​តិ​​​អ​ប្សរា​​ ​ក៏​​​បា​ន​និ​ង​កំ​ពុ​ង​​​ប​ណ្ដុះ​​ប្រ​ភេ​​ទ​​រុ​ក្ខជា​​តិ​​ត្នោ​ត​ ​​ដើម​​​​រាំង​ ​ដើ​ម​​ស្ដៅ​ ​និ​ង​​​ដើ​​ម​​​អំ​ពិ​ល​​​ផ​ង​ដែ​រ​ ​ដ្បិ​ត​​​​រុ​ក្ខ​ជា​តិ​​​ទាំ​ង​នេះ​​​មា​ន​​​ភា​ព​​​ធ​ន់​​​នឹ​ង​​​ទឹ​ក​ ​និ​ង​​​អា​កា​ស​ធា​តុ​ ​ដែ​ល​​​អា​ច​​ឱ្យ​គេ​​​​យក​ទៅ​​​​ដាំ​​ដុះ​​​នៅ​​​ជើង​​​ទំនប់​ និ​ង​​​​ទី​​ទំ​នា​​ប​​​លិ​ច​​​ទឹ​ក​បា​ន​​។​​​

​លោក ញ៉ែម រស្មី មន្ត្រី​បច្ចេកទេស​នាយកដ្ឋាន​គ្រប់គ្រង​ទឹក ព្រៃឈើ និង​ហេដ្ឋារចនាសម្ព័ន្ធ បានឱ្យដឹងថា ច្រើន​ឆ្នាំ​មកហើយ ដែល​អាជ្ញាធរ​ជាតិ​អប្សរា​បានចាប់ផ្តើម​បណ្ដុះ​រុក្ខជាតិ​ត្នោត និង​ដើម​រាំង ជាដើម ដើម្បី​ទុក​ដាំ​នៅតាម​ជើង​ទំនប់​បុរាណ ទំនប់​ធ្វើ​ថ្មី និង​តាម​បារាយណ៍​ជាដើម ព្រោះ​រុក្ខជាតិ​ទាំងនោះ ងាយស្រួល​ថែរក្សា ហើយ​ធន់​នឹង​អាកាសធាតុ​។

​តួយ៉ាង​ដូចជា​ដើម​រាំង រុក្ខជាតិ​នេះ​មាន​ភាព លូតលាស់​លឿន​ពេល​ដាំ​នៅតាម​ជើង​ទំនប់​ជិត​ទឹក ហើយ​វា​ក៏​អាច​រស់នៅក្នុង​ទឹក​រយៈពេល​យូរ​ដល់​ទៅ ៦​ខែ ឬ​លើស​នេះ​ក៏មាន ដោយ​មិន​បារម្ភ​ខ្លាច​ងាប់​ឡើយ​។ ជាក់ស្ដែង តាម​ការបញ្ជាក់​ពី​លោក ញ៉ែម រស្មី អាជ្ញាធរ​ជាតិ​អប្សរា បាន​ដាំ​ដើម​រាំង និង​ត្នោត​ជិត​២​ពាន់​ដើម​នៅ​ម្ដុំ​សំណង់​ទ្វារ​ទឹក​តា​សោម ដែល​បច្ចុប្បន្ន​ពួកវា​មាន​ភាព​លូត​លាត់​ល្អ និង​មាន​អាយុ​ចន្លោះ ៥​ឆ្នាំ ទៅ​១០​ឆ្នាំ​។​

​ក្រៅពី​ជួយ​ការពារ​ជើង​ទំនប់​មិនឱ្យ​ហូរ​ច្រោះ​ដី ក្នុងនោះ​ប្រភេទ​រុក្ខជាតិ​ខាងលើ ក៏មាន​អត្ថប្រយោជន៍​សម្រាប់​កា​ររ​ស់​នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ផងដែរ​។ ដូចជា​ដើម​រាំង ដើម​ស្ដៅ និង​ដើម​អំពិល ពលរដ្ឋ​អាច​អាស្រ័យ​ផល​ដោយ​បេះ​ធ្វើជា​បន្លែ​សម្រាប់​បរិភោគ សម្រាប់​លក់ និង​ធ្វើជា​ឱសថ​ផងដែរ​។ លោក ញ៉ែម រស្មី បញ្ជាក់ថា ការបង្កើន​ការដាំ​ត្នោត ជា​ផ្នែក​មួយ​ជួយ​លើកកម្ពស់​រុក្ខជាតិ​តំណាង​ជាតិ និង​រួមចំណែក​អភិរក្ស​រុក្ខជាតិ​នេះ​កុំឱ្យ​បាត់បង់​ផង​។

​ស្ថានីយ​បណ្ដុះ​កូនឈើ​ក្រាំងក្រូច ជាទី​តាំង​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​ប្រើប្រាស់​សម្រាប់​បណ្ដុះ​ប្រភេទ ដើមត្នោត ដើម​រាំង ដើម​ស្ដៅ ដើម​អំពិល និង​ដើម​រុក្ខជាតិ​ដទៃទៀត​សរុប​១៥​ប្រភេទ​។

​គួរ​បញ្ជាក់ថា គិត​ចាប់ពី​ឆ្នាំ​២០១៤​មក អាជ្ញាធរ​ជាតិ​អប្សរា​បាន​ដាំ​ដើម​រាំង​សរុប​ប្រមាណ​៣​ម៉ឺន​ដើម និង​ដើមត្នោត​ប្រមាណ​៥​ពាន់​ដើម​។

​ចំនួន​នេះ​មិន​រាប់បញ្ចូល​ការដាំ​រុក្ខជាតិ​ផ្សេងៗ​ទៀត​ទេ​។ តាម​របាយការណ៍ ក្នុង​ឆ្នាំ​២០២៣​កន្លងទៅ អាជ្ញាធរ​ជាតិ​អប្សរា​បាន​ដាំ​កូនឈើ​ក្នុង​ឧទ្យាន​អង្គរ​ជិត​៣​ម៉ឺន​ដើម និង​ជាង​២​លាន​ដើម គិតពី​ឆ្នាំ​២០០៤​មក​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.