ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

នៅ​​ពេ​ល​ដែ​ល​​មា​ន ​ស​ង្គ្រា​ម​កើ​ត​ឡើ​ង​ គ្មា​ន​ឡើ​យ​សិ​ទ្ធិ​ម​នុ​ស្ស​ ​គ្មា​ន​​ឡើ​យ​ល​ទ្ធិ​ប្រ​ជា​ធិ​បតេ​​យ្យ

នៅ​​ពេ​ល​ដែ​ល​​មា​ន ​ស​ង្គ្រា​ម​កើ​ត​ឡើ​ង​ គ្មា​ន​ឡើ​យ​សិ​ទ្ធិ​ម​នុ​ស្ស​ ​គ្មា​ន​​ឡើ​យ​ល​ទ្ធិ​ប្រ​ជា​ធិ​បតេ​​យ្យ

រាជធានីភ្នំពេញ ៖ យើ​ង​ត្រូ​វ​​តែ​កា​រពា​រ​ស​​ន្តិ​ភា​ព​ដែ​លស​ម្រេ​ច​បា​ន​​ម​ក​ដោ​យ​លំ​បា​ក​លំ​បិ​ន​បំ​ផុ​តនេះ​ ឱ្យ​ខា​ង​​តែបា​ន​​ ​ទោះក្នុ​ង​ត​ម្លៃ​​ណាក៏​ដោ​យ​។​ កា​ត​ព្វ​កិ​ច្ច​នេះ​​ មិ​ន​មែ​ន​ស​ម្រា​ប់​​តែ​ប្រ​ជា​ជា​តិ​ក​ម្ពុ​ជា​ប៉ុ​ណ្ណោះ​ទេ​, ​​គឺ​ស​ម្រាប់​ស​ហ​គ​ម​ន៍​អ​ន្ត​រ​ជា​​តិ​ទាំ​ង​មូ​ល​ផ​ង​ដែ​រ​ ​ជា​ស​ត្យា​នុ​ម័​ត​,​ ​សង្គ្រា​ម​ ​​គឺជា​ស្ថា​ន​​ការ​ណ៍​ដែ​​ល​ប​ង្ក​ឱ្យ​មា​នកា​​រ​ស​ម្លា​ប់រ​​ង្គា​ល​ប្រ​ឆាំ​ង​នឹ​ង​ជ​ន​ស៊ី​វិលដោ​យ​គ្មា​ន​​រើ​ស​អើ​ង​ ​ដោ​យ​សា​រ​តែ​កា​រ​ប្រ​យុ​ទ្ធ​គ្នា​រ​វា​ង​ក្រុ​ម​ប្រ​ដា​ប់​អា​វុ​ធ​។​ ​នៅ​ពេ​ល​​ដែ​ល​មា​ន​ស​ង្គ្រា​ម​កើ​ត​ឡើ​ង​ហើ​យ​ ​គ្មា​នឡើ​​យ​សិ​ទ្ធិ​មនុ​ស្ស​ ​គ្មា​ន​ឡើ​យ​​ល​ទ្ធិ​ប្រ​ជា​ធិ​ប​តេយ្យ​។​ ​​នេះ​ជា​កា​រ​ថ្លែ​ង​រ​ប​ស់​ ​ស​ម្ដេ​​ច​ម​ហា​ប​វ​រ​ធិ​ប​តី​ ហ៊ុ​​ន ​ម៉ា​ណែ​ត ​នា​យ​​ក​រ​ដ្ឋ​ម​ន្ត្រី​ ​ក្នុ​ង​ពិ​ធី​បើ​ក​ស​ន្និ​សី​ទ​លើ​ក​ទី​១​ ​ស្តី​ពី​អ​នា​គត​ក​ម្ពុ​​ជា​គ្មា​ន​អំ​ពើ​ប្រ​ល័​យ​ពូ​ជ​សា​ស​ន៍​ ស​ម្រា​ប់​ទិ​វា​ច​ង​​ចាំ​ ​២​០​ ​ឧ​ស​ភា​ ​ដែ​ល​បា​ន​ប្រា​រ​ព្ធធ្វើ​ឡើ​​ងនៅ​ប​ញ្ជា​កា​​រ​ដ្ឋា​ន​ក​ង​ទ័​ព​ជើ​ង​គោ​ក​ ​(​អតី​ត​សា​​លាក្តី​ខ្មែ​រ​​ក្រ​ហ​ម​)​ ​នា​ព្រឹ​ក​ថ្ងៃ​ទី​២​០​ ​ខែ​ឧ​សភា​ ​ឆ្នាំ​២​០​២​៤​​។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបន្ថែមថា កាតព្វកិច្ចខាងលើនេះគឺជាការទទួលខុសត្រូវរបស់រដ្ឋ និង ប្រជាជនទាំងអស់គ្នាក្នុងការការពារសន្តិភាព និង ក្នុងការឱ្យតម្លៃដល់សន្តិភាពដែលសម្រេចបានមកជាមួយនឹងការលះបង់មិនអាចកាត់ថ្លៃបាននេះ ដោយមិនត្រូវភាន់ច្រឡំថា សន្តិភាព បានមកដោយឯកឯងនោះទេ។ មេដឹកនាំអនាគតរបស់កម្ពុជាទាំងអស់ ត្រូវតែជៀសវាងពីការចូលរួមក្នុងផែនការនយោបាយ ដែលជំរុញការផ្លាស់ប្ដូររបបដោយវិធីសាស្ត្រមិនប្រជាធិបតេយ្យ ហើយត្រូវតែប្រកាន់ខ្ជាប់នូវមនសិការនៃការទទួលខុសត្រូវ ក្នុងការការពារសន្តិភាព ឱ្យខាងតែបាន។

មួយវិញទៀត តាមរយៈការរៀនសូត្រពីមេរៀនរបស់កម្ពុជា សហគមន៍អន្តរជាតិចាំបាច់ត្រូវដាក់របាំងការពារប្រឆាំងនឹងការប៉ុនប៉ងណាមួយដែលអាចបង្កឱ្យមានការកើតឡើងនៃសង្គ្រាមត្រជាក់សាជាថ្មី; ហើយចុងក្រោយ រុញច្រានឱ្យមានជម្លោះផ្អែកលើការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ។ ប្រទេសទាំងអស់ គួរតែធ្វើការរួមគ្នាដើម្បីរក្សាសន្តិភាពដែលមានស្រាប់ និង ស្វែងរកការសន្ទនាដោយសន្តិវិធីដើម្បីបញ្ចប់សង្គ្រាមដែលកំពុងកើតឡើងសំដៅទប់ស្កាត់ឱ្យបាន នូវការបាត់បង់ជីវិតជនស៊ីវិល ក្រោមទម្រង់ណាមួយនៃអំពើប្រល័យពូជសាសន៍។

ឈរលើគោលការណ៍ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួនធម្មនុញ្ញនៃអង្គការសហប្រជាជាតិ កម្ពុជា នឹងបន្តអនុវត្តគោលនយោបាយការបរទេសឯករាជ្យ ដែលផ្អែកលើច្បាប់ កសាងទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការល្អ រវាងកម្ពុជា ជាមួយនឹងប្រទេសទាំងអស់ក្នុងពិភពលោក និង ជាមួយអង្គការអន្តរជាតិនានា ព្រមទាំងនឹងបន្តចូលរួមយ៉ាងសកម្មក្នុងបុព្វហេតុសន្តិភាព ស្ថិរភាព សន្តិសុខ និង វិបុលភាព ក្នុងតំបន់ និង លើពិភពលោក ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា យើងនឹងបន្តការពារខ្លួនប្រឆាំងនឹងការប្រឌិតដែលមានចេតនាអាក្រក់ ក្នុងគោលដៅបង្អួចកេរ្តិ៍ឈ្មោះរបស់កម្ពុជា និង ប្រឆាំងរាល់ការប៉ុនប៉ងទាំងឡាយ ដែលចង់ធ្វើឱ្យកម្ពុជាធ្លាក់ទៅក្នុងអន្ទាក់នៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ហើយប្រែក្លាយកម្ពុជាឱ្យទៅជាសមរភូមិនៃសង្គ្រាមត្រជាក់ថ្មី សាជាថ្មីម្តងទៀត៕ប្រភពអាកាប៉េ

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.