ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

មហាជួង​​​ ​និ​ង​ស​មិ​ទ្ធិ​ផ​ល​នា​នា​ ​នៅ​​វ​ត្តគី​រី​​តេ​ជោ​ ​ហៅ​វ​ត្ត​កូ​ន​កុ​ក​ ត្រូ​វ​​បាន​ ​ស​ម្តេ​ច​ពិ​ជ័​យ​សេ​នា​ ​ទៀ​​ ​បា​ញ់​ ​ ​ឧ​ត្ត​ម​ប្រឹ​ក្សា​ផ្ទា​ល់​​ព្រះម​​ហា​ក្ស​ត្រ​ ​អ​ញ្ជើ​​ញ​កា​ត់​ខ្សែ​បូ​ ​ស​ម្ភោ​ធ​ដា​ក់​អោ​យ​ប្រើ​ប្រា​ស់​

មហាជួង​​​ ​និ​ង​ស​មិ​ទ្ធិ​ផ​ល​នា​នា​ ​នៅ​​វ​ត្តគី​រី​​តេ​ជោ​ ​ហៅ​វ​ត្ត​កូ​ន​កុ​ក​ ត្រូ​វ​​បាន​ ​ស​ម្តេ​ច​ពិ​ជ័​យ​សេ​នា​ ​ទៀ​​ ​បា​ញ់​ ​ ​ឧ​ត្ត​ម​ប្រឹ​ក្សា​ផ្ទា​ល់​​ព្រះម​​ហា​ក្ស​ត្រ​ ​អ​ញ្ជើ​​ញ​កា​ត់​ខ្សែ​បូ​ ​ស​ម្ភោ​ធ​ដា​ក់​អោ​យ​ប្រើ​ប្រា​ស់​

ខេ​ត្ត​កោះ​​​កុ​​​​ង​​​ ​​​៖​​​ ​​នៅ​​​ព្រឹ​​ក​​​ថ្ងៃ​​​​​ទី​​​1​​​5​​​ ​​​ខែ​​ឧ​​​ស​​​​ភា​​​ ​​​ឆ្នាំ​​​2​​​0​​​2​​​4​ ​​ស​​​ម្តេ​​​ច​​ពិ​​​ជ័​​​​​យ​​​សេ​​​នា​​​ ​​​ទៀ​​​ ​​​បា​​​ញ់​​​ ​​​ឧ​​ត្ត​​​ម​​​ប្រឹ​​​ក្សា​​​ផ្ទា​​​​​​ល់​​​ព្រះ​​​ម​​​ហា​​​ក្ស​​ត្រ​​​ ​​​​នៃ​​​ព្រះ​​​រា​​​ជា​​​ណា​​​ច​​​ក្រ​​​ក​​​ម្ពុ​​​ជា​ បា​នអញ្ជើញជាអធិបតី​ស​ម្ភោ​ធ​​ដាក់អោ​យ​ប្រើ​ប្រា​ស់​ជា​ផ្លូ​វ​កា​រ​​ ម​ហា​ជួ​ង​ ​​និង​​ស​មិ​ទ្ធិ​ផ​ល​នា​នា​ ​នៅ​វ​ត្ត​គី​រី​តេ​​ជោ​ ​ហៅ​វ​ត្ត​កូ​ន​កុ​ក​ ​ស្ថិ​ត​ក្នុ​​ង​ភូ​មិ​ព្រែ​ក​ខ្សា​ច់​ ​ឃុំ​កោះ​ស្តេ​ច​​ ​ស្រុ​ក​គី​រី​សា​គ​រ​ ​​។​

មានប្រសសន៍បញ្ជាក់ក្នុងពិធីនេះដែរ លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខត្តកោះកុង បានអោយដឹងថា ៖ បច្ចុប្បន្ន វត្តគិរីតេជោ មានព្រះសង្ឃចំនួន០៧ព្រះអង្គ ហើយបានកសាងសមិទ្ធផលមួយចំនួន ដូចជា សាលាឆាន់០១ខ្នងធ្វើអំពីថ្ម កុដិ០២ខ្នងធ្វើអំពីថ្ម រោងបាយ០១ខ្នងធ្វើអំពីឈើ ផ្លូវបេតុង០២ខ្សែ ប្រវែង១៨០ម៉ែត្រ និងខ្លោងទ្វារវត្ត ហើយបាននិងកំពុងកសាងបន្តដូចជា កុដិ ព្រះវិហារ ព្រះបរមរូប សម្តេចមហាសង្ឃរាជ ជួន ណាត  ហើយថ្ងៃនេះ វត្តគិរីតេជោ នឹងធ្វើការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ មហាជួង និងសមិទ្ធផលនានា មួយចំនួនបន្ថែមទៀត ដែលបានបញ្ចប់ការសាងសង់ជាស្ថាពរនាពេលកន្លងទៅថ្មីៗនេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានមានប្រសាសន៍លើកឡើងថា ÷ ពិធីសម្ពោធមហាជួង និងសមិទ្ធិផលនានា ដាក់ឱ្យប្រើប្រាស់នាពេលនេះ គឺជាសមិទ្ធផលដ៏ធំធេងថ្មីមួយទៀត សម្រាប់បំរើ និងលើកស្ទួយដល់ព្រះពុទ្ធសាសនា ហើយសមិទ្ធផលថ្មីនេះបានបង្ហាញឱ្យឃើញពីការរីកចំរើន ក្នុងវិស័យពុទ្ធចក្រ ដែលកើតឡើងពីមូលដ្ឋានគ្រឹះដ៏សំខាន់ គឺប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ។

ក្នុងឱកាសនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានស្នើដល់រដ្ឋបាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់  កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ទីរអង្គភាពពាក់ព័ន្ធ ក្នុងខេត្តកោះកុងត្រូវយកចិត្តទុកដាក់ គិតគូ ប្រែក្លាយទីធ្លាវត្តអារាម ឱ្យក្លាយទៅជាកន្លែងទេសចរណ៍ បែបសាសានា និងជាទីកន្លែងធ្វើវិប្បសាសនា សមាធិ ជាដើម និងបន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាង ឱ្យបានល្អប្រសើរ។
ទី១. ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយគុណភាព តម្លា ភាព និងទទួលបានជំនឿទុកចិត្ត។
ទី២. គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់និងបទ ល្មើសគ្រប់ប្រភេទ។
ទី៣. មានសណ្តាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។
ទី៤. គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រី និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង។
ទី៥. ដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ប្រកបដោយគុណភាព និងប្រសិទ្ធភាព។
ទី៦. មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។
ទី៧. ឆ្លើយតបបានទាន់ពេលវេលាចំពោះ គ្រោះមហន្តរាយ និងរាល់ជំងឺឆ្លង រាតត្បាត កាចសាហាវ ប្រកបដោយប្រសិទ្ធភាព៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.