ខេត្តបន្ទាយមានជ័យ ៖ ការជីកកាយដី ដឹកលក់ជាច្រើនកន្លែង មិនមានការចុះពិនិត្យ ដោយសង្ស័យថា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តបន្ទាយមានជ័យ យកប្រាក់ពីឈ្មួយកាយដីលក់ទាំងនោះ ព្រោះរណ្តៅដីខ្លះវាធំ វាជ្រៅហួសពីការស្មាន ដែលគេថាជ្រៅហួសក្បាលប្រែត នៅតំបន់ចាក់សំរាម ភូមិកងវ៉ាថ្មី សង្កាត់កំពុងស្វាយ ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។
ប្រជាពលរដ្ឋក្នុងភូមិបានអោយដឹងថា រណ្តៅដីនៅចំណុចភូមិខាងលើមានក្រុមហ៊ុនឈ្មោះ លីន ក្រុមហ៊ុនលោក ភ្លន់ ណារ៉ា ក្រុមហ៊ុនលោក តួ ធានទឺកាយរណ្តៅដីជម្រៅ
លើសពី៥ម៉ែត្រជ្រៅហួសច្បាប់អនុញ្ញាត ជាការព្រួយបារម្ភពេលពួកគាត់ឬក្មេងៗទៅឃ្វាលគោឬដើរទៅចំការធ្លាក់ស្លាប់ ខ្លាចពេលមានទឹកភ្លៀងធ្លាក់ខ្លាំងហូរគួចផ្ទះធា្លក់
ចូលរណ្តៅទាំងនោះក៏ថាបានហើយការដឹកជញ្ជូនដីតាមរថយន្តធ្ងន់ធ្វើអោយខូចខាតផ្លូវ មិនគ្របធ្លាក់ហុយតាមផ្លូវធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។
ប្រភពពីអ្នកធ្វើអាជីវកម្មកាយដីដូចគ្នាបានអោយដឹងថាក្រុមហ៊ុនមួយចំនួនមិនបានបំពេញតាមបែបបទរដ្ឋទេគឺគ្រាន់តែនិយាយជាមួយប្រធានមន្ទីររ៉ែនិងថាមពលខេត្តដោយផ្ទាល់មាត់ ជូនកាដូខាងក្រៅផ្លូវការជាការស្រេច ។ ក្រុមហ៊ុនខ្លេះចូលកាយដីនៅទីណាមិនមានសមត្ថកិច្ចជំនាញចុះពិនិត្យ ហើយខ្លះទៀត គ្រាន់តែដាក់ពាក្យសុំ ខាងមន្ទីរមិនទាន់ចុះពិនិត្យ ឬអនុញាតផងនាំគ្នាចូកាយគាស់រហូតអស់ ទើបច្បាប់មកតាមក្រោយក៏មាន ។
ពាក់ព័ន្ធករណីនេះ បណ្តាញយកព័ត៌មានក្នុងស្រុកបានធ្វើការទំនាក់ទំនងជាមួយលោក សុខ វឌ្ឍនា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តបន្ទាយមានជ័យ តាមទូរស័ព្ទលោកថាជាប់រវល់ប្រជុំ តែយើនិងព្យាយាមសុំការបំភ្លឺ៕