ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សម្តេចធិ​ប​​តី ​គូ​ស​រំ​លេ​ច​ថា​ ​កា​រ​រី​ក​ច​ម្រើ​ន​​យ៉ាង​​ឆា​ប់​រ​ហ័ស​ ​នៃប្រ​ព័​ន្ធ​​ប​ច្ចេ​ក​វិ​ទ្យា​ទំ​នើ​ប​ ​ដូ​ច​ជា​ឥ​​ទ្ធិ​ព​ល​នៃ​ ​បញ្ញា​សិ​​ប្ប​និ​មិ​ត្ត​ ​កំ​ពុង​ជ្រៀ​​តចូ​​លយ៉ា​ង​​ខ្លាំ​ង ​ក្នុ​ង​វិ​ស័​យ​ព័​ត៌មា​ន​​ ​ដែ​​​ល​​​ប​​​ញ្ហា​​​​ប្រ​ឈ​​​ម​​​​ទាំ​​​ង​​​នេះ​​​ ​​​​​​ចាំ​​​បា​​​ច់​​​ត្រូ​​​វ​​​​ចូ​​​ល​​​រួ​​ម​ ​​ដោះ​​​​ស្រា​​​យ​​​ទាំ​​​ង​​​អ​​​ស់​​​​គ្នា

សម្តេចធិ​ប​​តី ​គូ​ស​រំ​លេ​ច​ថា​ ​កា​រ​រី​ក​ច​ម្រើ​ន​​យ៉ាង​​ឆា​ប់​រ​ហ័ស​ ​នៃប្រ​ព័​ន្ធ​​ប​ច្ចេ​ក​វិ​ទ្យា​ទំ​នើ​ប​ ​ដូ​ច​ជា​ឥ​​ទ្ធិ​ព​ល​នៃ​ ​បញ្ញា​សិ​​ប្ប​និ​មិ​ត្ត​  ​កំ​ពុង​ជ្រៀ​​តចូ​​លយ៉ា​ង​​ខ្លាំ​ង ​ក្នុ​ង​វិ​ស័​យ​ព័​ត៌មា​ន​​ ​ដែ​​​ល​​​ប​​​ញ្ហា​​​​ប្រ​ឈ​​​ម​​​​ទាំ​​​ង​​​នេះ​​​ ​​​​​​ចាំ​​​បា​​​ច់​​​ត្រូ​​​វ​​​​ចូ​​​ល​​​រួ​​ម​ ​​ដោះ​​​​ស្រា​​​យ​​​ទាំ​​​ង​​​អ​​​ស់​​​​គ្នា

តាម​រយៈ​សា​​រ​លិ​ខិ​ត​ក្នុ​ង​ឱ​កា​ស​ទិ​​វា​សេ​រី​ភា​ព​សា​រ​ព័​ត៌​មា​​​ន​ពិ​ភ​ព​លោ​ក​ ​លើ​​ក​ទី​៣​១​ ​ថ្ងៃ​ទី​៣​ ​ខែ​ឧ​ស​ភា​ ​ឆ្នាំ​២​០​២​៤​នេះ​ ​ស​ម្តេ​ច​ម​ហា​ប​វ​រ​ធិ​ប​តី​ ​ហ៊ុ​ន ​​ម៉ា​ណែ​ត​ ​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​នៃ​ព្រះ​រា​​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​ ​បា​ន​គូ​ស​រំ​លេ​ច​ថា​ ​ប​ច្ចុ​ប្ប​ន្ន​វិ​ស័​យសា​រ​ព័​ត៌​មា​ន​ ​បា​ន​ប្រ​ឈ​ម​ជា​មួ​យ​កា​រ​រី​ក​ច​ម្រើ​ន​​យ៉ា​ង​ឆា​ប់​រ​ហ័​ស​នៃ​ប្រ​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ទំ​នើ​ប​ ​ដូ​ច​ជា​ឥ​ទ្ធិ​ព​ល​នៃ​ប​ញ្ញា​សិ​ប្ប​និ​មិ​ត្ត​ ​ដែ​ល​កំ​ពុ​ង​ជ្រៀ​ត​ចូ​លយ៉ា​​ង​ខ្លាំ​ងក្នុ​ង​​វិ​ស័​យ​ព័​ត៌​មា​ន​។ ​ជា​​មួ​យ​នេះ​ ​ក៏​មា​ន​កា​រ​កើ​ន​ឡើ​ង​នូ​វ​សា​រ​ព័​ត៌​មា​ន​អ​ន​ឡា​ញ​ ​និ​​ង​កា​រ​ផ្ស​ព្វ​ផ្សា​យ​តា​ម​ប​ណ្ដា​ញ​ទំ​នា​ក់​ទំ​ន​ង​ស​​ង្គម​​ ​ដែ​ល​គ្មា​ន​វិ​ជ្ជា​ជី​វៈ​ ​និ​ង​ផ្ស​ព្វ​ផ្សា​យ​ព័​ត៌​មា​ន​​ ដែ​​ល​មា​ន​ច​រិ​ត​បំ​ពុ​ល​ស​ង្គ​ម​​​ ញុះ​​ញ​ង់​ឱ្យ​កើ​ត​មា​ន​វិ​ប​ត្តិ​​នៅ​ក្នុ​ង​ស​ង្គ​ម​ ​និ​ង​កា​រ​ប្រើ​ប្រា​ស់​រូ​​ប​ភាព​​ ​ធ្វើ​ឱ្យ​ប៉ះ​ពា​ល់​ដ​ល់​វ​ប្ប​ធ​ម៌​ ​អ​​រិ​យ​ធ​ម៌​ ​កិ​ត្តិ​យ​ស​ ​និ​ង​សេ​ច​ក្ដី​ថ្លៃ​ថ្នូ​រ​​ ​រ​ប​ស់​ជា​តិ​ ​ដែ​ល​ប​ញ្ហា​ប្រ​ឈ​ម​ទាំ​ង​នេះ​ ​​ចាំ​បា​ច់​ត្រូ​វ​ចូ​ល​រួ​ម​ដោះ​ស្រា​យ​ទាំ​ង​អ​ស់​គ្នា​។​

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ផ្ដល់នូវអនុសាសន៍ចំនួន៥ ជូនក្រសួងព័ត៌មានក្នុងការយកចិត្តទុកដាក់ ដើម្បីកាត់បន្ថយការបំពានក្រមសីលធម៌ និងលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន គួបផ្សំនឹងតម្រូវការច្បាប់ និងលិខិតបទដ្ឋានគតិយុត្តថ្មីៗ ក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ឆ្លើយតបនឹងការវិវត្តន សង្គមជាតិ៖

ទី១. លើកកម្ពស់សមត្ថភាពអ្នកសារព័ត៌មាន តាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីរក្សានូវក្រមសីលធម៌ និងគុណភាពការងារ។

ទី២. បន្តពិនិត្យលិខិតបទដ្ឋានច្បាប់ និងបទដ្ឋានគតិយុត្តទាំងឡាយ ដែលនៅជាធរមាន ដើម្បីធ្វើវិសោធនកម្ម ឬរៀបចំថ្មី ក្នុងគោលបំណងឆ្លើយតបនឹងការវិវត្តនៃសង្គម និងត្រូវលើកកម្ពស់ការអនុវត្តច្បាប់ក្នុងវិស័យសារព័ត៌មាន ដើម្បីរក្សាសណ្តាប់ធ្នាប់នៃវិជ្ជាជីវៈឱ្យបានត្រឹមត្រូវ។

ទី៣. រៀបចំធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដើម្បីកំណត់នីតិវិធីប្រតិបត្តិស្តង់ដា ស្តីពីក្រមសីលធម៌អ្នកសារព័ត៌មាន ដែលជាការលើកកម្ពស់តម្លៃនៃវិជ្ជាជីវៈ។

ទី៤. រៀបចំកំណត់គោលការណ៍ណែនាំ ស្តីពីការផលិតមាតិកា និងការផ្សព្វផ្សាយរបស់អ្នកកាសែត ប្រជាពលរដ្ឋ ដើម្បីលុបបំបាត់ភាពអាណាធិបតេយ្យលើបណ្ដាញសង្គម។

និងទី៥. រៀបចំមូលនិធិគាំទ្រដំណើរការកសាង និងអភិវឌ្ឍសមត្ថភាពរបស់សមាជិកសមាគមអ្នកសារព័ត៌មាន និងលើការគាំពារនិងលើកកម្ពស់វិជ្ជាជីវៈ។

តាមរយៈសារលិខិតនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់អនុសាសន៍មួយចំនួនជូនដល់អ្នកសារព័ត៌មាន ដូចខាងក្រោម៖

ទី១. បន្តចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ ផ្អែកលើការអនុវត្តច្បាប់ ក្រមសីលធម៌ វិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន និងត្រូវលុបបំបាត់ជនឱកាសនិយម ដែលជ្រកក្រោមស្លាកសារព័ត៌មាន។

ទី២. ផ្ដល់ព័ត៌មានពិតដល់សាធារណជនជាតិ និងអន្តរជាតិ អំពីសភាពការណ៍ពិតនៅកម្ពុជា និងផ្សព្វផ្សាយរាល់គោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និងនាំព័ត៌មានពីប្រជាពលរដ្ឋមកកាន់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល។

ទី៣. ផ្សព្វផ្សាយអប់រំដល់សាធារណជន អំពីវិធានការបង្ការគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស គោលនយោបាយភូមិឃុំមានសុវត្ថិភាព ដើម្បីរក្សាសុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម។

ទី៤. បន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលមានចរិតបំពុលសង្គម អាចធ្វើឱ្យប្រទេសជាតិ អស្ថិរភាពនយោបាយ ចលាចល ភាពវឹកវរ និងបាត់បង់សណ្តាប់ធ្នាប់សង្គម និងត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈ ផ្សាយព័ត៌មានពិត មានតុល្យភាព គ្រប់ជ្រុងជ្រោយ។

និងទី៥. បណ្តុះបណ្តាលសមត្ថភាពជំនាញទាំងបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីលើកកម្ពស់គុណភាពព័ត៌មាន សណ្តាប់ធ្នាប់ព័ត៌មាន និងកិត្យានុភាពស្ថាប័នសារព័ត៌មាន។

ឆ្លៀតនាឱកាសនោះ សម្តេចធិបតី នាយកតរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ស្ថាប័នព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ នាពេលកន្លងមក និងជាពិសេសក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលបានខិតខំប្រឹងប្រែងបំពេញការងារជូនប្រទេសជាតិនាពេលកន្លងមក ក្នុងការលើកកម្ពស់គុណភាពព័ត៌មានឱ្យកាន់តែមានប្រសិទ្ធភាព៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.