ព័ត៌មាន​ថ្មី
លោក ​សុ​​ខ​ លូ​ ​អភិ​​បា​ល​​​ខេ​ត្ត​​​បា​​​ត់​​​ដំ​​​​​ប​ង​ ​​​អ​ញ្ជើ​ញ​សួ​រ​សុ​ខ​ទុ​ក្ខ វី​រ​ក​​ង​ទ័​ព​ ​ដែ​ល​រ​ង​រ​បួ​ស​ ក្នុង​ស​ម​រ​​ភូ​មិ​ជួ​រ​មុ​ខ​ ​កំ​​ពុង​​ស្នា​ក់​នៅព្យាបា​ល​រ​​បួ​ស​ | ស្ថា​ន​បេ​​ស​ក​ក​ម្ម​ទូ​ត​ ​និ​ង​​ទី​ភ្នា​ក់​ងា​រ ​នៃ​អ​ង្គ​កា​រ​​ស​ហ​ប្រ​ជា​ជា​​តិ​នានា​ ​នៅ​​ក​ម្ពុ​ជា​ ​ចូ​ល​រួ​ម​ប្រឹ​ង​ប្រែ​ង​ ​ជួ​យ​ប្រ​ជា​ជ​ន​ភៀ​ស​​សឹ​ក ​កំ​ពុ​ង​ស្ថិ​ត​​ក្នុ​ង​ ស្ថាន​​​ភា​ព​ងា​​យ​រ​ង​គ្រោះ​ ​ព​ង្រឹ​ង​កិ​ច្ច​ស​ហ​ប្រ​តិ​​ប​ត្តិ​កា​រ ជា​អ​​ន្ត​រ​ជា​តិ​ | លោក​ប្រធា​​នា​ធិ​ប​តី ​ត្រាំ​ ​រំ​ពឹ​ង​ជួ​ប​ ​លោកប្រ​ធា​​នា​ធិ​ប​តី ​ពូទី​​ន​ ​នៅ​អា​ឡា​ស្កា​ នាស​ប្ដា​​ហ៍​ក្រោ​យ​ | ក្រុមអ​នុ​ព័​​ន្ធ​យោ​ធា​ប​រ​ទេ​ស​ ​ប្រ​ចាំ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​​ម្ពុ​ជា​ ​ម​ក​ពី​ ​៩​​ ​ប្រ​ទេ​ស​ ​បា​​ន​ចុះ​ទៅ​កា​ន់​ ស្រុក​ប​​ន្ទា​យ​អំ​បិល​ ខេ​​ត្ត​ឧ​ត្ត​រ​មា​ន​ជ័​យ​ ​​ដើ​ម្បី​ពិ​​​និ​ត្យ​​ស្ថា​ន​ភា​ព​ជា​ក់​​ស្តែ​ងតា​ម​តំ​ប​​ន់​ព្រំ​ដែ​ន​ ​និ​​ង​ស្ថា​ន​ភា​ព​ជ​​ន​ភៀ​ស​សឹ​ក​ | លោក​ជំទា​​វ​ប​ណ្ឌិ​ត​ ​បា​ន​ ​​ស្រី​មុំ​ ​ ​ចា​​ត់​ឱ្យ​ក្រុ​ម​កា​រ​ងារ​រ​ប​ស់​​រ​ដ្ឋ​បា​​ល​ខេ​ត្ត​ ​ប​ន្ត​ស​ម្រ​ប​ស​​ម្រួ​ល​ ​និ​ង​ដោះ​ស្រា​យ​ជូ​ន ប​ង​ប្អូ​​ន​ព​ល​ក​រ​ខ្មែ​​រ​ ​ដែ​ល​ម​ក​ពី​​ប្រ​ទេ​ស​ថៃ​ ​ ​វិ​ល​ត្រ​លប់​ទៅស្រុ​ក​​កំ​ណើ​ត​វិ​ញ | ក្រសួងកា​រ​ងា​រ​ ​ច្រា​ន​ចោ​​ល​ព័​ត៌​មា​ន​បំ​ភ្លៃ​ ​រ​ប​ស់​កា​សែ​ត​ថៃ​ ​ដែ​ល​ផ្សា​យ​ថា​ ​ព​​ល​ក​រ​ខ្មែ​រចា​ក​​ចេ​ញ​ពី​ថៃ​ ដោ​​យ​សា​រ​កា​រ​គំ​​រា​ម​ដ​ក​សញ្ជា​តិ ​និ​ង​រឹ​បអូ​ស​ដី​ធ្លី​​ | សេចក្តីណែ​នាំ​​​​ ​ស្តី​ពី​កា​រ​ផ្ស​ព្វ​​ផ្សា​យ​ ​និ​ង​កា​​រ​ចែ​ក​ចា​យ​ព័​ត៌​មា​ន​ ផ្ត​ល់​​ផ​ល​អ​វិ​ជ្ជ​​មា​ន ដ​ល់​​ស​ន្តិ​សុ​ខ​ជា​តិ​ | ពលរដ្ឋខ្មែ​​រ​នៅ​ក្រៅ​ប្រ​ទេ​ស ប​ន្ដ​​ជួ​ប​ជុំ​គ្នា ស​ម្ដែ​​ង​ម​តិ​ ​ក្នុ​ង​ស្មា​​រតី សា​​ម​គ្គី​គ្នា​ជា​ធ្លុ​​ង​មួ​យ ជា​មួ​យ​​ព​លរ​ដ្ឋ​ក្នុ​ង​​ស្រុ​ក​ ​ដើ​ម្បី​​ប​ង្ហា​ញ ម​ន​សិ​​កា​រ​ស្នេ​ហា​ជា​តិ​​ មា​​តុ​ភូ​មិ​ | ទីក្រុង​ប៉េកាំ​ង​ ​កំ​ពុ​ង​លិ​ច​ល​ង់ ដោ​យ​​ភ្លៀ​ង​ធ្លា​ក់​ខ្លាំ​ង​ ​ខ​ណៈ​អាជ្ញា​ធ​រ​ ​ប្រ​​ញា​ប់​ជ​ម្លៀ​ស​ ប្រជា​ជ​​ន​រា​ប់​ម៉ឺ​ន​នា​ក់​​ចេ​ញ​ | កម្ពុជា​ ​​សូ​ម​ប​ដិ​សេ​ធ​ទាំ​​ង​ស្រុ​ង​ ​ខ​ណៈ​ថៃ​​ ​បា​ន​បំ​ភ្លៃ​ប្រា​​ប់ អ​ង្គ​​ទូ​ត​ប​រ​ទេ​ស​ កា​ល​​ពី​ថ្ងៃ​ម្សិ​ល​មិ​ញ​ ​នៅ​ទី​ក្រុ​ង​​បា​ង​ក​ក​ ​​ថា​ជ​ម្លោះ​នៅ​តា​ម​​ព្រំ​ដែ​ន​ ​ក​ម្ពុ​ជា​ជា​អ្ន​ក​ចា​ប់​ផ្តើ​ម​មុ​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សមត្ថកិច្ចចំរុះ ចុះបង្ក្រាបសិប្បកម្ម កែឆ្នៃបង្កប់ឈើក្រញូង បីកន្លែងទល់មុខគ្នា ដូចមុំចង្ក្រាន

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥នេះស្ថិតនៅក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង+ខេត្តសៀមរាប កម្លាំងសមត្ថកិច្ចចំរុះ ចុះបង្ក្រាបសិប្បកម្មកែឆ្នៃ២កន្លែង និងផ្ទះពលរដ្ឋមួយកន្លែង ដែលមានស្តុកឈើក្រញូង ដែលដឹកនាំដោយលោក សំរិទ្ធសុខុន ព្រះរាជអាជ្ញារង តំណាងអយ្យការសាលាដំបូងខេត្ត និងចូលរួមដោយលោក ស៊ុន សេន នាយការិយាយល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត និង លោក ម៉ុងប៊ុនលីម នាយផ្នែករដ្ឋបាលព្រៃឈើក្រុងសៀមរាប ព្រមទាំងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់។

យោងតាមសម្តី លោកមេភូមិនៃ ភូមិតាវៀន បានអោយដឹងថា ១-ទីតាំងរោងសិប្បកម្មមួយកន្លែងខាងជើងផ្លូវតាអុច ម្ចាស់ឈ្មោះ ចាន់គាន ជាប្តី និង ចាន់សាវិនជាប្រព្ធ។ ២-ទីតាំងរោងសិប្បកម្មទីពីរ ជារបស់ជនជាតិវៀតណាម ដែលរកម្ចាស់មិនទាន់ឃើញ មានតែក្រុមកម្មករវៀតណាម រតគេចខ្លួនអស់។ ៣-ផ្ទះប្រជាពលរដ្ឋ ដែលត្រូវកូនស្រីប្រាប់ថា ឪពុងឈ្មោះ ហេងសោភ័ន ធ្វើការខាងអ្នកដោះមីន (ស៊ីម៉ាក់) និងម្តាយឈ្មោះ តាន់សុខុន តែម្តាយនិងឪពុក មិននៅផ្ទះទេនៅព្រឹកនេះ បើទោះជាសមត្ថកិច្ច រង់ចាំអស់ជាច្រើនម៉ោងក៏ដោយ។

ខាងរដ្ឋបាលព្រៃឈើ បានអោយដឹងថា វត្ថុតាង និងឈើទាំងបីទីតាំងខាងលើនេះ ត្រូវរឹបអូសយកទៅទុកនៅ ផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ទៅតាមផ្លូវច្បាប់ ព្រោះសុទ្ធតែជាឈើប្រណិត និងមានបង្កប់លាក់ទុក ឈើក្រញូងដែលជាឈើខុសច្បាប់ មិនអាចលើកលែងអោយបានទេ ហើយចំណែកឯអ្នកពាក់ព័ន្ធ ត្រូវធ្វើសុំណុំរឿងទៅតាមផ្លូវច្បាប់ផងដែរ តែចំនួនឈើ មិនទាន់អាចប្រាប់បាននៅឡើយ។

យោងតាមប្រភពប្រជាពលរដ្ឋ នៅក្បែរៗរោងសិប្បកម្មខាងលើនេះ បានលួចបង្ហើបប្រាប់ថា រោងសិប្បកម្មដែលមានម្ចាស់ឈ្មោះ ចាន់គាន បានបើកជិត១០ឆ្នាំហើយ ឯរោងសិប្បកម្មមួយទៀត នៅទល់មុខជារបស់ជនជាតិវៀតណាម ដែលគេសង្ស័យថា ស្រ្តីជនជាតិវៀតណាមម្នាក់ មានមាឌធំ ឈ្មោះ គាចូវ (ឈ្មោះហៅក្រៅ) នៅក្នុងរូបភាពជាថៅកែ តែស្រ្តីវៀតណាមរូបនោះបដិសេធន៍ថា ខ្លួនមិនមែនជាម្ចាស់ទេ គ្រាន់តែយកឈើមកជួលអោយ ក្រុមកម្មកររោងសិប្បកម្មនេះ កែឆ្នៃតែប៉ុណ្ណោះ។ ចំណែកឯផ្ទះប្រជាពលរដ្ឋ ដែលមានឈ្មោះ ហេងសោភ័ណ ធ្វើការជាអ្នកដោះមីននោះ គេពុំទាន់ដឹងព័ត៌មានច្បាស់នៅឡើយទេ ព្រោះម្ចាស់មិនត្រឡប់មកផ្ទះ នៅតែកូនស្រី ឯប្រភពក៏មិនហ៊ានបង្ហើបដែរ ហាក់មានការទើសទាល់។

សូមបន្ថែមថា ក្រុមឈ្មួញរកស៊ីឈើក្រញូង បានចាប់ផ្តើមកំរើកឡើងវិញ ដោយសមត្ថកិច្ចប្រចាំការតាមដងផ្លូវ ហាក់មើលមិនឃើញ ស្តាប់មិនលឺ ស្នូឡានដឹកឈើក្រញូង ឆ្លងកាត់ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តព្រះវិហ៊ារ ខេត្តបន្ទាយមានជ័យ ឆ្ពោះទៅលក់នៅព្រំដែនវៀតណាមនោះទេ ដែលធ្វើអោយគេសង្ស័យថា ប្រហែលជាមានការត្រូវរូវគ្នា ដោយប្រការណាមួយ៕ ដោយ៖ ផ្លុង-រ៉េត

ksnews_18092015_02ksnews_18092015_01ksnews_18092015_03

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.