ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

អាជ្ញាធរ​​​ ​កំ​​ពុ​​ង​​ខិ​ត​ខំ​ស្រា​វ​ជ្រា​វ​​​រក​ ​​ម្ចា​ស់​​​វ​ល្លិ​​​រ​មៀ​ត​ ​​ចំ​នួ​ន​ ​៤​ ​តោ​ន​ ​ដែ​ល​​​​ប​ម្រុ​ង​​ដឹ​ក​​​ទៅ​​​ល​ក់ ​​នៅ​​​​ប្រទេ​​ស​​ឡា​​វ​​​

​ខេ​ត្ត​ស្ទឹ​ង​ត្រែ​ង ៖ នា​ពេ​ល​​​ថ្មី​ៗ​​​នេះ ​​​​ម​ន្ត្រី​​​នៃ​​ម​ន្ទី​​រ​​​ប​រិ​ស្ថា​ន​​​ខេត្ត​ស្ទឹ​ង​ត្រែ​ង​ ​បា​​ន​​ប្រ​​ទះ​ឃើ​ញ​​​វ​ល្លិ​​​រ​មៀ​ត​​​ប្រ​មា​ណ​ ​៤​​​តោ​​ន ​ដែ​ល​​​គេ​​​យ​ក​ទៅ​​​​ទុ​ក​​​ក្នុ​ង​​​បរិ​​វេ​ណ​​​នៃ​​​ឧ​ទ្យា​ន​​​ជា​តិ​​​វ៉ើ​​​ន​​​​សៃ​​​-​​​សៀ​ម​​ប៉ា​ង​ ​​ហើ​យ​​​រ​ហូ​ត​ម​ក​​​ដ​ល់​ពេ​ល​នេះ​ ​នៅ​​​មិ​ន​​ទា​ន់​​​រ​ក​​​ម្ចា​ស់​​​ឃើ​ញ​​​​នៅ​​​ទ្បើ​​​យ​​​។​ ​យ៉ា​ង​ណា​ក៏​ដោ​យ​​​ម​ន្ត្រី​​​បា​ន​​​និ​ង​​​កំ​ពុ​ង​តែ​ប​ន្ត​​​ស្រា​វ​ជ្រា​វ​​​រ​ក​​​ម្ចា​ស់​​​​វ​ល្លិ​​​រ​មៀ​ត​​​ខុ​ស​ច្បា​ប់​​​នេះ​ ​ដែ​ល​​​ឈ្មួ​ញ​​​ប​ម្រុ​ង​​​នាំ​​ចេញ​​​​ទៅ​​ប្រ​​ទេ​ស​​​ទ្បា​​​វ​​​។​​​

​គួររម្លឹកថា កាលពី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៤ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​បរិស្ថាន​ខេត្តស្ទឹងត្រែង បាន​ចុះ​ល្បាត​ដើម្បី​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​គ្រប់​ប្រភេទ ក្នុង​ឧទ្យាន​ជាតិ​វ៉ើ​ន​សៃ​-​សៀម​ប៉ាង ហើយ​ក៏បាន​ប្រទះឃើញ​គំនរ​វល្លិ​រមៀត​ចំនួន​៦៥​ការុង ស្ថិតក្នុង​ភូមិ​សា​ម៉​ឃុំ​សេកុង ស្រុក​សៀម​ប៉ាង​។​

យោងតាម​ក្រសួងបរិស្ថាន​បាន​បញ្ជាក់ថា នៅ​ថ្ងៃ​២២ ខែកុម្ភៈ ឆ្នាំ​២០២៤ មន្ត្រី​អនុវត្តន៍​ច្បាប់​បាន​ប្រមូលយក​វល្លិ​រមៀត ចំនួន​៦៥​ការុង​ស្មើនឹង ៤០០០ គីឡូក្រាម ដែល​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បាន​លាក់ទុក​ក្នុងព្រៃ​បម្រុង​ដឹកជញ្ជូន​យកទៅលក់​បន្តទៅ​ប្រទេស​ឡាវ​។ ក្រុមការងារ​បាន​ប្រមូល​យកមក​រក្សាទុក​នៅ​ស្នាក់ការ​ឧទ្យាន​ជាតិ​វីរ​ជ័យ​-​ស្រុក​សៀម​ប៉ាង (​វល្លិ​រមៀត​) ទាំងអស់នោះ មាន​ប្រភព​ចេញពី​ឧទ្យាន​ជាតិ​វ៉ើ​ន​សៃ​-​សៀម​ប៉ាង​។​

ក្រសួងបរិស្ថាន​បានឱ្យដឹងថា ការកែច្នៃ​វល្លិ​រមៀត​គឺជា​សកម្មភាព​ផ្ទុយ​នឹង​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ ត្រង់​មាត្រា​៦១ ដែល​ត្រូវ​ផ្តន្ទាទោស​ជា​បទល្មើស ធនធានធម្មជាតិ​ថ្នាក់​ទី​៣ និង​ច្បាប់​ស្តីពី​ព្រៃឈើ​ត្រង់​មាត្រា​៩៧ ដែល​ត្រូវ​ផ្តន្ទាទោស​ជា​បទល្មើស​ព្រៃឈើ ថ្នាក់​ទី​១​ផងដែរ​។​

ពាក់​ព​ន្ធ័​ករណីនេះ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង​លោក​ ស្រេង ជា​ហេង ​បាន​ថ្លែងប្រាប់​សារពត៌មាន​ក្នុងស្រុក​​ថា មន្ទីរ​បរិស្ថាន​បាន​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ស្រាវជ្រាវ​រក​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​វល្លិ​រមៀត​នេះ​។​លោក​ថា មន្ទីរ​ក៏បាន​កសាង​សំណុំ​រឿងនេះ និង​ករណី​បទល្មើស​ធនធានធម្មជាតិ​ផ្សេងៗ​ទៀត​បញ្ជូនទៅ​តុលាការខេត្ត ដើម្បី​អនុវត្ត​នីតិវិធី​ច្បាប់​នា​ថ្ងៃទី​២៧ ខែកុម្ភៈ​ឆ្នាំ​២០២៤​ផងដែរ​។

លោក​បន្តថា រហូតមកដល់​ថ្ងៃទី​២៨ ខែកុម្ភៈ​ការស្រាវជ្រាវ​នៅ​មិនទាន់​ទទួលបាន​តម្រុយ​ណាមួយ​ទាក់ទង​នឹង​អ្នកទទួលខុសត្រូវ​លើ​វល្លិ​រមៀត​នោះ​នៅឡើយ​ទេ​។ ប៉ុន្តែ​បច្ចុប្បន្ននេះ​ក៏មាន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​មួយចំនួន​បាន​រក​វល្លិ​រមៀត​លក់ ដែល​ក្នុង​១​គីឡូក្រាម​តម្លៃ​ប្រមាណ​ជា​ពី​៤០០ ទៅ​៥០០​រៀល​ប៉ុណ្ណោះ​។​

គួរ​រម្លឹក​ដែរ​ថា នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ក៏បាន​ធ្វើការ​បង្ក្រាប​ករ​ណី​ដឹកជញ្ជូន​វល្លិ​រមៀត​ខុសច្បាប់​ចំនួន ៨០​ការុង ប្រហែល​ស្មើនឹង ៤ តោន​ផងដែរ​នៅក្នុង​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២៤ ក្នុងនោះ​ក៏បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បុរស​ចំនួន ២ នាក់ និង​រថយន្ត​ចំនួន​២​គ្រឿង​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.