ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សហព័ន្ធប្រ​ព​ន្ធ​​ផ្ស​ព្វ​ផ្សា​យ​ព័​ត៌​មា​ន​អា​ស៊ា​ន ​​(​UM​A​​) ​ប្រ​កាស​​ទ​ទួ​ល​ស្គា​ល់ ​គ​ណ​:​ក​ម្មា​ធិ​កា​រ​នា​យ​ក ​និ​ង​ទី​ប្រឹ​ក្សា​ថ្មី​ អា​ណ​ត្តិ​ទី​៤​

សហ​ព័​ន្ធ​ប្រ​ព័​ន្ធ​ផ្ស​ព្វ​ផ្សា​យ​ព័​ត៌​មា​ន​អា​ស៊ា​ន​​(U​M​A​)​បា​ន​​ប្រ​កា​ស​និ​ង​ប្រ​គ​ល់​លិ​ខិ​ត​នៃ​កា​​រទ​ទួ​ល​ស្គា​ល់​ស​មា​ស​ភា​ព​គ​ណ​​:​ក​ម្មា​ធិ​កា​រ​នា​យ​ក​និ​ង​ទី​ប្រឹ​ក្សា​​ថ្មី​ប្រ​ចាំ​ប្រ​ទេ​ស​ថៃ​និ​ង​ក​ម្ពុ​ជា​។
​​
​ពិ​ធី​នោះ​ធ្វើ​ឡើ​ង​នៅ​សួ​ន​សប្បា​យ​ ​​ភ្លើ​ន​ផា​ន់​ម៉ៃ​ ​ស្រុ​ក​អាំ​ផា​ក់​វ៉ា​ខេ​ត្ត​​ស​មុ​ទ្រ​ស​ង្គ្រា​ម​ ​ប្រ​ទេ​ស​ថៃ​ ​កា​ល​ពី​រា​ត្រី​ថ្ងៃ​ទី​១​៩ ខែ​កុ​ម្ភ​: ​ឆ្នាំ២​០​​២​៤​ ​ក្រោ​ម​វ​ត្ត​មា​ន​ដឹ​ក​នាំ​ដោ​យ​លោ​ក​សា​​ស្ត្រា​ចារ្យ​ប​​ណ្ឌិ​ត ប្រា​ស៊ើ​​ដ្ឋ ​សែ​ន​​រុ​ង​រឿ​ង​ ​អ​គ្គ​លេ​ខា​ធិ​កា​រ​ស​មា​គ​ម​ប្រ​ព័​ន្ធ​ផ្ស​ព្វ​ផ្សា​យ​ព័​ត៌​មា​ន​អា​ស៊ា​ន(​​U​n​i​on​​ ​M​e​d​i​a​ ​o​f​ ​A​S​EA​N (U​M​A​​)​ ​លោ​ក​ប​ណ្ឌិ​ត​សា​ស្ត្រា​ចា​រ្យ ​ប្រ​យ​ ​ស​ម្ប​ត្តិ​ ​អ​គ្គ​លេ​ខា​ធិ​កា​រ​រ​ង​ស​មា​គ​ម​នេះ​​ ​ទ​ទួ​ល​ប​ន្ទុ​ក​ប្រ​ទេ​ស​ថៃ​ ​លោ​ក​ប​ណ្ឌិ​ត​សា​​ស្ត្រា​ចារ្យ​ ​សុ​ខ​ ​សុ​វ​ណ្ណ​ ​អ​គ្គ​លេ​ខា​ធិ​កា​រ​ង​ ​ទ​ទួ​លបន្ទុកប្រ​ទេ​​សក​ម្ពុ​​ជា​ ​។​

​លោ​ក​ប​​ណ្ឌិត​ប្រាស៊ើដ្ឋ សែនរុងរឿង បានថ្លែងថា : សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន(UMA) បង្កើតឡើងកាលពីថ្ងៃទី២៥ខែកក្កដាឆ្នាំ២០១០ នៅសណ្ឋាគារថងថារិន ខេត្តសុរិន្ទ ជាទីដែលសមាគមបានបើកកិច្ចប្រជុំថ្នាក់កណ្តាលប្រចាំឆ្នាំកាលពីថ្ងៃទី១៨-២០ខែសីហាឆ្នាំ២០២៣ កន្លងមក ហើយប្រកាសតែងតាំងសមាសភាពថ្នាក់ដឹកនាំនិងសមាសភាពគណ:កម្មាធិការនាយក ទីប្រឹក្សាជាន់ខ្ពស់ ទីប្រឹក្សា សមាជិកអាណត្តិទី៤ សម្រាប់រយ:ពេល៥ឆ្នាំ(២០២៣-២០២៧ ) បន្ត ។
តមក នៅក្នុងខែវិច្ឆិកាឆ្នាំ២០២៣ មានកិច្ចប្រជុំគណ:កម្មាធិការនាយកម្តងទៀតនៅទីស្នាក់ការកណ្តាលសមាគមនាស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវដើម្បីពិនិត្យ ពិភាក្សានិងកែសម្រួលសមាសភាពដូចខាងលើ ហើយនាពេលនេះសមាគមសម្រេចចេញសេចក្តីសម្រេចនិងទទួលស្គាល់សមាសភាពគណ:កម្មាធិការនាយក ទីប្រឹក្សាជាន់ខ្ពស់ ទីប្រឹក្សា សមាជិកអាណត្តិទី៤ និងក៏ពិនិត្យលទ្ធផលវឌ្ឍនភាពនិងទិសដៅការងារបន្ត ។

លោកស្រី ឈានី យ៉ុនយ៉ាត (អយ) ប្រធានអង្គភាពព័ត៌មាននៃសាលាខេត្តសមុទ្រសង្គ្រាមមានប្រសាសន៍ថា: ភាសាអ្នកស្រុកហៅខេត្តនេះថាមេខ្លង(Maeklong) ។ វាមានទំហំតូចជាងគេ ស្ថិតនៅភាគកណ្តាលប្រទេសថៃ មានផ្ទៃដីតែ៤១៦,៧ គីឡូម៉ែត្រក្រឡា មាន៣ស្រុកគឺស្រុកបាងគន្ធី អាំផ:វ៉ា និងមេខ្លង ។
ប៉ុន្តែជាខេត្តសក្តានុពលសេដ្ឋកិច្ចនឹងតំបន់ផលិតកម្មខាងកសិកម្មមានដូងក្រអូប ក្រូចថ្លុងផ្អែម សិប្បកម្ម សេវាកម្មនិងមានតំបន់ទេសចរណ័ដែលបម្រើអោយសេដ្ឋកិច្ចតំបន់និងជីវភាពគ្រួសារប្រជាពលរដ្ឋ ។
ខេត្តនេះក៏មានតំបន់ទេសចរណ៍ល្បីដែរដូចផ្សាររថភ្លើងមេខ្លង ។ មានវត្តព្រះពុទ្ធសាសនាដល់ទៅ១១០វត្ត ក្នុងនោះ វត្តសក្តិសិទ្ធនិងទេសចរណ៍ចូលគោរពសក្ការ: និងទស្សនាមួយចំនួន មានស្ទឹង អូរ បឹង ស្រះនិងផ្សារទឹក ។

លោកស្រីជាអតីតប្រធានអង្គភាពព័ត៌មានខេត្តរូបនេះ លើកឡើងថា ខាងវិស័យព៌ត៎មាននិងការផ្សព្វផ្សាយពាណិជ្ជកម្មក៏រីកចម្រើននិងទូលំទូលាយ ។
តមក កម្មវិធីបានប្រគល់វិញ្ញាបនប័ត្រទទួលស្គាល់គណ:កម្មាធិការនាយកនៃសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន(UMA) ប្រចាំប្រទេសថៃនិងប្រចាំប្រទេសកម្ពុជា ក្នុងនោះក៏មានលោកស្រី ឈានី យ៉ុនយ៉ាត និងលោកលោកស្រីមួយចំនួនទៀត ដែលក្នុងនោះក័មានស្ថាបនិក ជនសកម្មនិងជ្រោមជ្រែងសមាគមនេះផងដែរ ។

លោកអគ្គលេខាធិការ អគ្គលេខាធិការរង និងសមាជិកគណ:កម្មាធិការនាយក ទីប្រឹក្សាបានប្តជ្ញាថា នឹងខិតខំបំពេញការងារជាស្ពាន ជាអ្នកនាំពាក្ស ជាអ្នកផ្សព្វផ្សាយដើម្បីពង្រឹងពង្រីកនូវទំនាក់ទំនង កិច្ចសហប្រតិបត្តិការ មិត្តភាព សាមគ្គីភាពនិងសន្តិភាពសម្រាប់ប្រជាជាអាស៊ីភាគអាគ្នេយ៍ហៅអាស៊ានអោយរីកចម្រើន រូងរឿងនិងរឹងមាំបន្ថែមទៀត ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 4280 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.