ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

អាជ្ញាធ​រ​​ខេត្ត​​​ខេ​ត្ត​រ​ត​ន​គិ​រី​ និងមាន​​វិ​ធា​ន​កា​រ​​​ក្តៅ​ ​​​ទៅ​លើ​​​មេ​ក្លោ​ង​ ​​​ញុះ​ញ​ង់​​​ឲ្យ​​​ព​ល​រ​ដ្ឋ​ ​​​ចូ​ល​​រុ​ក​រា​​ន ​​​កា​ប់​បំ​ផ្លា​ញ​​​​ព្រៃ​ឈើ​​​រ​ប​ស់​​​រដ្ឋ​​ ​ឲ្យ​​​ចា​ក​​ចេ​ញ​​​ជា​ប​ន្ទា​ន់​​​

ខេ​ត្ត​រ​ត​ន​គិ​រី​​ ​៖​ ​ដី​​​ព្រៃ​ឈើ​​​រា​​ប់​រ​យ​​​ហិ​ក​តា​​​​ត្រូ​វ​បា​ន​​​ក្រុ​ម​​​​ឈ្មួ​ញ​​​ទ​ន្ទ្រា​ន​​​រុ​ក​​រា​ន​​​កា​ប់​បំ​​ផ្លា​ញ​​​យ​ក​​​ដី​​​​ធ្វើ​ជា​​​ក​ម្ម​សិ​ទ្ធិ​​ ​ពី​​​សំ​ណា​ក់​​​មេ​ក្លោ​ង​​​​មួយ​​ចំ​នួ​ន​ ​បំ​ផុ​ស​​​ឲ្យ​​​​ប្រ​ជា​ព​ល​រ​ដ្ឋ​​​ចូ​ល​ម​ក​​​​កា​ប់​ ​ហើ​យ​​​ធ្វើ​ជា​​​​ល្បិ​ច​​​ធ្វើ​​​សា​លា​ឆ​ទា​ន​​​​នៅ​​​ក​ណ្តា​ល​​​​ព្រៃ​ ​មា​នព្រះ​​អង្គ​​គង់នៅ​​​ក​ន្លែ​ង​​​នោះ​​​ផ​ង​ដែ​រ​​​។​​​

​​​​ក្នុ​ង​​​ប្រ​តិ​ប​ត្តិ​កា​រ​​​នេះ​​ដែ​រ​ ​ក្រុ​ម​​​ឈ្មួ​ញ​​​ជា​​​មេ​​ក្លោង​​​​ដែ​ល​​​កា​ប់​បំ​ផ្លា​ញ​​​​ព្រៃ​ឈើ​​​នៅ​​​ពី​ក្រោ​យ​ ​បា​​ន​ធ្វើ​​​ស​ក​ម្ម​ភា​ព​​​ប្រឈមនិងសមត្ថកិច្ចឡោ​​ម​​​ព័​ន្ធ​​​រ​ថ​យ​ន្ត​​​រ​ប​ស់​​​​ក​ម្លាំ​ង​​​ស​ម​ត្ថ​កិ​ច្ច​​​ច​​ម្រុះ​​​ដែ​ល​​​​ចុះ​​​​ត្រួ​ត​ពិ​និ​ត្យ​​​ដី​ព្រៃ​​​ឈើ​ ​​។​

​រដ្ឋបាលខេត្ត​រតនគិរី​ចេញ​សេចក្តីជូនដំណឹង​លេខ​៖ ០៩១/២៤ ស ជ ណ ថ្ងៃ​សុក្រ ៧​កើត ខែមាឃ ឆ្នាំថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ថ្ងៃទី​១៦ ខែកុម្ភ​: ឆ្នាំ​២០២៤ យោង​ច្បាប់​ស្តីពី​ព្រៃឈើ ឆ្នាំ​២០០២​លិខិត​លេខ ១៤៥ សជណ ចុះ​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២២ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​។​រដ្ឋបាលខេត្ត​រតនគិរី មាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង ដល់​សាធារណៈជន ប្រជាពលរដ្ឋ ក្នុង​ខេត្តរតនគិរី ជាពិសេស អ្នក​កំពុង​ទន្ទ្រាន​និង​អ្នក​ប៉ុនប៉ង​ទន្ទ្រាន​ដោយ​ខុសច្បាប់​លើដី​ស្ថានីយ​ស្តារ​ព្រៃឈើ​ឡើងវិញ របស់​ក្រសួងកសិកម្ម រុក្ខា​ម្រ​មា​ញ់ និង​នេសាទ ជ្រាបថា​៖ រាជរដ្ឋាភិបាល​បានប្រគល់​ទីតាំង​ដី​ស្ថានីយ​ស្តារ​ព្រៃឈើ ឡើងវិញ ស្ថិតនៅ​ស្រុក​កូន​មុំ ខេត្តរតនគិរី ជូន​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប៉ុន្តែ​កន្លងមក​សង្កេត ឃើញថា​មាន​សកម្មភាព​រំលោភ​ទន្ទ្រាន​កាន់កាប់​ដី​នេះ​ដោយ​ខុសច្បាប់​។​

​រដ្ឋបាលខេត្ត​រតនគិរី សូម​ស្នើ​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​ទាំងអស់ បញ្ឈប់​ការជឿ​លើ​មេក្លោង មេខ្យល់ ដែល អូសទាញ ញុះញង់​ឲ្យ​ចូល​កាប់​រុករាន​ទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ​ខុសច្បាប់ ត្រូវ​ចាកចេញ​ជាបន្ទាន់​ពី​ទីតាំង​ដី​ស្ថានីយ ស្តារ​ព្រៃឈើ​ឡើងវិញ​។​ករណី​មិន​អនុវត្តតាម​ការជូនដំណឹង​ខាងលើ ក្រុមការងារ​ចម្រុះ​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ចុះ​អនុវត្ដ យ៉ាង​ម៉ឺងម៉ាត់​នូវ​ច្បាប់​ដែល​ចូល​ជា​ធរមាន​។​

​គួរបញ្ជាក់​ផងដែរ​ថា កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២៤ ក្រោម​ការចង្អុលបង្ហាញ​ពី​លោក ញ៉ែម សំអឿន អភិបាលខេត្ត​រតនគិរី លោក ខ័​ណ្ឌ ចំ​ណន អភិបាលរង​ខេត្ត បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​រួមមាន​: កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ កម្លាំង​បរិស្ថាន កម្លាំង​ស្នងការរង​ខេត្ត​មន្ត្រី​សុរិយោដី​ខេត្ត​មេបញ្ជាការរង​កង​រាជ​អាវុធ​ខេត្ត​លោក​អភិបាលរង​ស្រុក​កូន​មុំ​កងរាជអាវុធហត្ថ​ស្រុក​កូន​មុំ​អធិការ​ស្រុក​កូន​មុំ​។​

​ដើម្បី​ចុះ​ត្រួតពិនិត្យ​ជាក់ស្ដែង​អំពី​ស្ថានភាព​ការកាប់បំផ្លាញ​ទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ ចំនួន ៤​ទីតាំង ស្ថិតក្នុង​ភូមិ​កាំ​បាក់ ឃុំ​តឺ​ន ស្រុក​កូន​មុំ ខេត្តរតនគិរី ជា​លទ្ធផល ទីតាំង​ទី​១ ត្រង់ចំណុច​ទំពាំង​កំ​ភេ​ន និយាម​កាលេ​ខ០៦៨៣២១០-១ ៥១៦ ៧៦៩ ទីតាំង​ទី​២ ត្រង់ចំណុច​ជើងភ្នុំ​គ្រែ​ខាងត្បូង​និយាម​កាលេ​ខ​០៦៨២៨១៩-១៥១៧២៧៤ ទីតាំង​ទី​៣ ត្រង់ចំណុច​ខ្នងភ្នុំ​គ្រែ​និយាម​កាលេ​ខ​០៦៨២៤៣៦-១៥១៩១៤៣ និង​ទី​តាំ​ទី​៤ ស្ថិតនៅ​ជើងភ្នុំ​គ្រែ​ខាងជើង​និយាម​កាលេ​ខ​០៦៨២៣៣៩-១៥២០១៧៩ ដែល​បាន​កាប់​ទន្ទ្រាន​ភាគច្រើន​ជា​ដីកា​ប់រាន​ចាស់ និង​ថ្មី តែ​បច្ចុប្បន្ន​ដី​ខាងលើ​ខ្លះៗ​ត្រូវបាន​ប្រជាពលរដ្ឋ​ដាំដំឡូង​មី ខ្លះទៀត​ដាំ​កៅស៊ូ​ស្វាយចន្ទី​នឹង​កសាងសាលា​បុណ្យ​មិនទាន់​ប្រក់​ដំបូល​នឹងមាន​ព្រះសង្ឃ​គង់នៅ​ចំណុច​ទី​៤​ខាងលើ​។​

​ចំណែក​ដី​ដែល​បាន​កាប់​រុករាន​ទាំង​៤​ទីតាំង​ខាងលើនេះ នៅ​មិនទាន់​ដឺ​ង​ចំនួន​ហិកតា​នៅឡើយ​ទេ រង់ចាំ​គណកម្មការ​គ្រប់គ្រង​ដី​រដ្ឋ​ពិនិត្យ​ជាក់ស្ដែង​សិន ដោយសារ​នៅ​តំបន់​នោះ មានការ​ស្មុគស្មាញ ខណៈ​ព្រៃ​ជ្រៅ​មានតែ​ប្រើ​ដ្រូន​បង្ហោះ​ពីលើ បានដឹង​ផ្ទៃដី​ពិតប្រាកដ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.