ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

មេបញ្ជាការរង ផ្នែកសឹករង ស្រុកត្រពាំងប្រាសាទ មួយរូប ជា ឈ្មួញរកស៊ីឈើក្រញូង និងជាអ្នកដឹកនាំ ​ពលករកាប់ឈើក្រញូង នៅតាម ខ្សែរបន្ទាត់ព្រុំដែន

ខេត្តឧត្តរមានជ័យ៖ បទល្មើសឈើក្រញូង បានចាប់ផ្តើមកក្រើកឡើងវិញហើយ នៅតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃ សមភូមិមុខ ទិសទី២ ស្ថិតក្នុងភូមិសាស្រ្ត ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ក្នុងដែនប្រតិបត្តិការ ផ្នែកសឹករងត្រពាំងប្រាសាទ ដែលមានលោក អនុសេនីយ៍ត្រី ជួន រិទ្ធ មានតួរនាទីជាមេបញ្ជាការរង ( គ៤ ) ចេញមុខរកស៊ីយ៉ាងចំហរ តាមរយៈនៃ ការធ្វើសកម្មភាព ជួលកម្លាំងពលករ ឲ្យផ្សងព្រេងឆ្លងដែន ចូលក្នុងដែនដីថៃ ដើម្បីស្ពាយនាំជញ្ជូនឈើក្រញ៉ូង ចេញពី ដែនដីថៃ ចូលដែនដីកម្ពុជាវិញ ហើយប្រមូលយកទៅលក់បន្ត ឲ្យទៅឈ្មួញ ដុះស្លែរ២នាក់ ដែលឈរជើងចាំទទួលទិញ ផ្តាច់មុខនៅស្រុកអន្លង់វែង ហើយឈ្មួញឈើក្រញ៉ូង២នាក់នោះ ទី១ឈ្មោះ គា និងជនទី២ ឈ្មោះ មករា ។
កាលពីវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៥ កន្លងទៅ នៅចំណុច ភូមិត្រពាំងបី ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ គេឃើញមានរថយន្តមួយគ្រឿង ម៉ាកកាមរីសេរី ៩៥ ព៌ណស្លែរ ពាក់ស្លាកលេខ 2A-0332 ផ្ទុកឈើគ្រញូងពេញ បើកបរដោយម្ចាស់ផ្ទាល់ឈ្មោះ ជួន រិទ្ធ បានដឹកជញ្ជូនឈើក្រញ៉ូងទាំងថ្ងៃ ចេញពី តំបន់កាន់កាប់របស់ខ្លួន យកទៅលក់នៅស្រុកអន្លង់វែង ដោយគ្មានសមត្ថកិច្ចណាម្នាក់ ហ៊ានរារាំងនោះឡើយ ។
បើតាមសម្តីរបស់សមត្ថកិច្ច ដែលឈរជើងប្រចាំការនៅតំបន់នោះ បានអោយដឹងថា ឈ្មោះ ជួន រិទ្ធ មានអំនួត ប្រើអំណាចខ្លាំងណាស់ ធ្វើសកម្មភាពមិនខ្លាចញញើត មន្រ្តីជំនាញណាម្នាក់ឡើយ រួមនិងច្បាប់ផងដែរ ។ ជាមួយនេះ ឈ្មួញប្រមូលទិញឈើក្រញូងដុះស្លែរ ( គា និង មករា ) កំពុងតែពង្រីកឥទ្ធិពល កាន់តែខ្លាំងឡើងៗ ថែមទៀត ។
គួរបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា បានចេញបទបញ្ជា ឲ្យកម្លាំងសមត្ថកិច្ចប្រដាប់អាវុធ ទប់ស្កាត់អំពើឆ្លងដែន ខុសច្បាប់ រឹតបន្តឹងតាមខ្សែបន្ទាត់ព្រំដែន ទាំងវិធានការអប់រំនិងវិធានការច្បាប់ ពន្យល់ណែនាំ កុំអោយប្រជាពលរដ្ឋ ប្រថុយប្រថានលួចឆ្លងដែន ពិសេសលើករណីឈើក្រញ៉ូង ដោយកន្លងមក មានប្រជាជនជាច្រើន ត្រូវបានបាត់បង់ជីវិត ព្រោះតែបំរើឈ្មួញឈើក្រញ៉ូង បន្សល់ទុកស្រ្តីមេម៉ាយ កូនកំព្រាគ្មានទីពឹង បង្កើតវិបត្តិសង្គមឥតឈប់ឈរ ។

ផ្លូវក្បាលអូរស្វាយ គឺជាច្រករបៀងធំជាងគេ ក្នុងចំណោមច្រករបៀងទាំងអស់ ដែលមាននៅភូមិសាស្រ្តស្រុកត្រពាំង ប្រាសាទ ដែលបាននិងកំពុងប្រើប្រាស់ ពលករស្ពាយឈើក្រញ៉ូង និងចរាចរណ៍ឈើគ្រញូង យ៉ាងពេញទំហឹង ។
លោកវរសេនីយ៍ត្រី ស៊ុន បូរ៉ាន់ មេបញ្ជាការផ្នែកសឹករង ស្រុកត្រពាំងប្រាសាទ បានបំភ្លឺករណីខាងលើតាមទូរស័ព្ទ នារសៀលថ្ងៃទី ១៦ ខែកញ្ញានេះថា លោកមិនបានអនុញ្ញាតិ ឲ្យកូនចៅរបស់លោកប្រព្រិត្តបទល្មើស អញ្ចឹងនោះទេ ! ៕

ប៊ុនធឿន (សៀមរាប )

2015-09-17_1839012015-09-17_1840242015-09-17_1838232015-09-17_1841132015-09-17_184144

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.