ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជំរុញ​អាជ្ញាធរ​ពាក់ព័ន្ធ​ឲ្យ​ព​ន្លឿ​ន​ការចុះបញ្ជី​ដី​ព្រំដែន​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប ដើម្បី​ថែរក្សា​ជីវៈចម្រុះ​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជំរុញ​អាជ្ញាធរ​ពាក់ព័ន្ធ​ឲ្យ​ព​ន្លឿ​ន​ការចុះបញ្ជី​ដី​ព្រំដែន​ព្រៃ​លិច​ទឹក​បឹង​ទន្លេសាប ដើម្បី​ថែរក្សា​ជីវៈចម្រុះ​

រាជធានីភ្នំពេញ ៖ នៅ​ក្នុ​ង​​​ឱ​​កា​ស​​​ចូ​ល​រួ​ម​​​​ជា​​​អ​ធិ​ប​តី​​​ក្នុ​ង​​​ពិ​ធី​​​បិ​ទ​​​ស​ន្និ​បា​ត​​​​បូ​ក​ស​រុ​ប​​​ល​ទ្ធ​ផ​ល​​​កា​រ​ងា​រ​​​ឆ្នាំ​​​២​០​២​៣​ ​និ​ង​​​លើ​ក​​​ទិ​ស​​ដៅ​​​​កា​រ​ងា​រ​​ឆ្នាំ​​​២​០​២​​៤​ ​រ​ប​ស់​​​ក្រ​សួ​ង​ក​សិ​ក​ម្ម​ ​រុ​ក្ខា​​​ប្រ​​​ម៉ា​ញ់​ ​និ​ង​​​នេ​សា​ទ​ ​នា​​​ថ្ងៃ​ទី​​​៣​០​ ​ខែ​ម​ក​រា​ ​ឆ្នាំ​​​២​០​២​​៤ ​​ស​ម្តេ​​ច​​​ធិ​ប​តី​ ​ហ៊ុ​ន​​ ​ម៉ា​​​ណែ​​ត​ ​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ ​ក​ម្ពុជា​ ​បា​ន​​​ជំ​រុ​ញ​​​អា​ជ្ញា​ធ​រ​​​ទ​ន្លេ​សា​​ប ​និ​ង​​​​ស្ថា​ប័​ន​​​ពា​ក់​ព័​ន្ធ​ ​ឲ្យ​​​ប​ន្ត​​​អ​នុ​​វត្ត​​​កា​រ​​ចុះ​ប​ញ្ជី​​​ដី​ធ្លី​ ​និ​ង​​​កំ​ណ​ត់​​ព្រំ​ដែ​ន​​​នៅ​​​​តំ​ប​ន់​​​ព្រៃ​​​លិ​ច​​​ទឹ​ក​​​ជុំ​វិ​ញ​​​​បឹ​ង​​​​ទ​ន្លេ​សា​ប​ ​ប្រ​​ក​ប​ដោ​យ​​​សុ​ក្រឹ​ត​ភា​ព ​ចី​រ​ភា​ព​ និ​ង​​​​បរិ​​​​យាប​​​ន្ន​ ​​ដើម្បី​​​ថែ​រ​ក្សា​​​ព្រៃ​​​លិ​ច​​​​ទឹ​ក​ ​ត្រី​ ​ជា​ពិ​សេ​ស​​​ជី​វៈច​ម្រុះ​ ​ស​ម្រា​ប់​​​​ផ​ល​ប្រ​យោ​ជ​ន៍​​​​រួម​ ​​និ​ង​​​ម​នុ​ស្ស​​​ជំ​នា​ន់​​​ក្រោ​យ​​​។​​

​ ​នាឱកាស​នោះ សម្តេច​ធិបតី បានប្រកាស​ប្រើ​ធម៌​ក្តៅ​ទាក់ទង​នឹង​ដី​អភិរក្ស​បឹង​ទន្លេសាប «​តំបន់​៣» ដោយ​ត្រូវអនុវត្ត​នូវ​អភិក្រម​ទាំង ៥ របស់​អតីត​នាយករដ្ឋមន្ត្រី​សម្តេច ហ៊ុន សែន ផងដែរ​។​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា នៅ​ឆ្នាំ ២០១១ អនុក្រឹត្យ​បានកំណត់​ដីព្រៃ​លិច​ទឹក​ស្ថិតនៅក្នុង​តំបន់ ៣ ឱ្យទៅជា​តំបន់​ការពារ​ដាច់ខាត​។ ប៉ុន្តែ​ការកំណត់​នោះ​កន្លងទៅ គឺ​មិនបាន​យក​ចំណុច​ដែលមាន​ភូមិ​នៅ​ទីនោះ​យូរ​ពីមុនមក ទើប​អតីត​នាយករដ្ឋមន្ត្រី​សម្តេច ហ៊ុន សែន បានគិត​គូរ​នៅក្នុង​ការកែសម្រួល​នៅក្នុង​តំបន់​នេះ​ជាក់ស្តែង​។ ក្នុងនោះ បាន​កែ​ពី​តំបន់ ៣ មួយចំនួន ទៅជា​តំបន់ ២ ដែល​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​បង្កបង្កើនផល អាស្រ័យ​ផល និង​កែ​ពី​តំបន់ ២ ទៅ​តំបន់ ១ ដែលជា​តំបន់​ប្រជាពលរដ្ឋ​អាចមាន​សិទ្ធិ​ធ្វើ​កម្មសិទ្ធិ​លំនៅឋាន​។​

ទន្ទឹម​នោះ​សម្តេច​ធិបតី ក៏បាន​បញ្ជាក់ថា ក្រោយពី​បទដ្ឋាន​និង​ការវិវត្ត​នេះ គឺមាន​ករណី​រំលោភបំពាន​ធ្ងន់ធ្ងរ​នៅ​ឆ្នាំ ២០២១ និង​ឆ្នាំ ២០២២ ហើយ​សម្តេច​តេ​ជោ ក៏ បានដាក់​បទបញ្ជា​យ៉ាង​តឹងរ៉ឹង​នៅក្នុង​ការកំណត់​ភូមិសាស្ត្រ​ផ្អែកទៅលើ​ស្ថានភាព​ជាក់ស្តែង ព្រោះ​យើង​ត្រូវមាន​សុខដុម​នីយកម្ម​រវាង​បរិស្ថាន និង​មនុស្ស​។ សម្តេច​ថា ការកំណត់​ត្រូវ​ធានា​ទាំង​មនុស្ស​ក៏បាន​ផល និង​បរិស្ថាន​ចាំបាច់​ក៏ត្រូវ​ការពារ ហើយ​បរិស្ថាន​ទន្លេសាប គឺ​ដើម្បី​មនុស្ស ហើយ​ការថែរក្សា​ព្រៃ​លិច​ទឹកជា​ជម្រក​ត្រី​ពង បើ​ត្រី​ខ្សត់​នោះ​នឹង​ទិញ​ត្រី​ចូល ហើយ​ឆ្នាំនេះ​ឃើញ​ផល​ត្រី​កើនឡើង​ល្អ​។​

សម្តេច​ធិបតី​បន្តថា រាជរដ្ឋាភិបាល​អាណត្តិ​ទី ៧ នេះ គឺ​នឹង​បន្ត​កិច្ចការងារ​នេះ​គឺត្រូវធ្វើ​ឱ្យ​ចប់​ដោយ​សុក្រឹតភាព និង​ប្រសិទ្ធភាព​តាម​គោលការណ៍​ដែល​បាន​ដាក់ចេញ​។​

យ៉ាងណាក៏ដោយ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ថ្លែងថា ពិតណាស់​ក្រសួងកសិកម្ម​មិន​ពាក់ព័ន្ធ​ផ្ទាល់​ប៉ុន្មាន​ទេ ពាក់ព័ន្ធ​អាជ្ញាធរ​ទន្លេសាប អាជ្ញាធរ​មូលដ្ឋាន​ផ្សេងៗ ប៉ុន្តែ​កសិកម្ម​ក៏​ពាក់ព័ន្ធ​រឿង​មច្ឆា ហើយ​អាជ្ញាធរ​ដែល​ទទួលខុស​ត្រូវ​គឺ​អាជ្ញាធរ​ទន្លេសាប​។​

សម្តេច​ធិបតី​បន្តថា ប្រសិទ្ធភាព​ការងារ​នៅពេលនេះ​គឺ​ការពារ​ឱ្យបាន​ជាដាច់ខាត​នូវ​តំបន់​បឹង​ទន្លេសាប​ដែលជា​ទ្រព្យសម្បត្តិ​រួម​របស់​ជាតិ​ដែល​កិច្ចការងារ​នេះ អាជ្ញាធរ​ទន្លេសាប អាជ្ញាធរ​ដែនដី​និង​កងកម្លាំង​សមត្ថកិច្ច​ត្រូវ​ចូលរួម​អនុវត្ត​ឱ្យបាន​ហ្មត់ចត់ ជាពិសេស​ពាក់ព័ន្ធ​ការទន្ទ្រាន​ព្រៃ​ទឹកសាប​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.