ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

រដ្ឋម​ន្ត្រី​ក្រ​​សួ​ង​ព័​ត៌​មា​ន​ ​លើ​ក​ឡើ​ង​ថា​ ​កា​រ​គ្រ​ប់​គ្រ​ង​ស​ន្តិ​សុ​ខ​ព័​ត៌​មា​ន​ឱ្យ​ល្អ​ ​គឺ​ដើ​​ម្បី​កុំ​ឱ្យ​ ​ប្រ​ជា​ព​ល​រដ្ឋ​យ​ល់​ច្រ​ឡំ​

រដ្ឋម​ន្ត្រី​ក្រ​​សួ​ង​ព័​ត៌​មា​ន​ ​លើ​ក​ឡើ​ង​ថា​ ​កា​រ​គ្រ​ប់​គ្រ​ង​ស​ន្តិ​សុ​ខ​ព័​ត៌​មា​ន​ឱ្យ​ល្អ​ ​គឺ​ដើ​​ម្បី​កុំ​ឱ្យ​ ​ប្រ​ជា​ព​ល​រដ្ឋ​យ​ល់​ច្រ​ឡំ​

រាជធានីភ្នំពេញ ៖ រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួ​ងព័​ត៌​មា​ន​បា​ន​គូ​ស​ប​ញ្ជា​ក់​ថា​ ​នឹង​ខិ​ត​ខំ​ធ្វើ​យ៉ា​ង​ណា​គ្រ​ប់​គ្រ​​ង​សន្តិ​សុ​ខ​ព័​​ត៌មា​ន​ឱ្យ​បា​ន​ល្អ​ ​ដើ​ម្បី​កុំ​ឱ្យ​ប្រជា​ព​ល​រដ្ឋពុល​ព័​ត៌​មា​ន​ក្លែ​ង​ក្លា​យ​ដែ​ល​ធ្វើ​ឱ្យ​​មា​ន​កា​រ​យ​ល់​ច្រ​ឡំ​។​ ​ថ្លែ​ង​ក្នុ​ង​ពិ​ធី​បើ​ក​ស​ន្និ​បា​ត​បូ​ក​ស​រុ​ប​​ល​ទ្ធ​ផ​ល​កា​រ​ងា​រ​ឆ្នាំ​២​០​២៣​ ​និ​ង​លើ​ក​ទិ​សដៅ​កា​រ​ងា​រ​ ​ឆ្នាំ​២​០​២​៤​ ​រ​ប​ស់​ក្រ​សួ​ង​ព័​ត៌​​មាន​ ​នា​ព្រឹ​ក​ថ្ងៃ​ទី​២២​ ​ខែ​ម​​ក​រា​ ​ឆ្នាំ២​០​២​​៤ ​នៅទី​ស្តី​​កា​រ​ក្រ​សួ​ង​ ​ឯ​ក​ឧ​ត្ត​ម​ ​នេ​ត្រ​ ​ភ​ក្ត្រា​ ​រ​​ដ្ឋ​ម​ន្ត្រី​ក្រ​សួ​ង​ព័​ត៌​មា​ន បា​ន​គូ​ស​ប​ញ្ជា​ក់​យ៉ា​ង​​ដូច្នេះ​ថា​៖​ ​«ក្នុ​ង​ក្រ​ប​ខ័​ណ្ឌ​នេះ​ ​ក្រ​សួ​ង​ព័​ត៌​​មា​ន​ដា​ក់​ចុះ​កា​រ​ព​ង្រឹ​ង​ស​ន្តិ​សុ​ខ​ព័​ត៌​មា​ន​​ ​ដែ​ល​ស​ន្តិ​សុ​ខ​ព័​ត៌​មា​នខុ​​ស​ពី​ព័​ត៌​មា​ន​ស​ន្តិ​សុ​ខ​(​និ​យា​យ​ពី​ព័​ត៌​​មា​ន​ពា​ក់​ព័​ន្ធ​គ្រោះ​ថ្នា​ក់​ច​រា​ច​រ​ណ៍​)​ ​ប៉ុ​ន្តែ​ស​ន្តិ​សុ​ខ​ព័​ត៌​មា​ន​ ​គឺ​សំ​ដៅ​ដូ​​ច​គ្នាទៅ​​នឹ​ង​ ​ស​ន្តិ​សុ​ខ​ស្បៀ​ង​ ​ស​ន្តិ​សុ​ខ​ថា​ម​ព​ល​.​.​»​។​

ឯកឧត្តមរដ្ឋមន្ត្រីក៏បានរំលេចពីសន្តិសុខព័ត៌មានថា ក្រសួងបានផ្តោតសំខាន់៣ចំណុចគឺទី១. ការទទួលបានព័ត៌មានរបស់ប្រជពលរដ្ឋ ទី២.ព័ត៌មានដែលមានគុណភាព(គុណភាព អ្នកកាសែត) ទី៣. សុវត្ថិភាពសារព័ត៌មាន ដែលសំដៅលើព័ត៌មានដែលបង្កើតឡើង បញ្ចេញ ផ្សព្វផ្សាយ គឺជាព័ត៌មាន មានភាពត្រឹមត្រូវ ពិតប្រាកដ មិនពុល។

ឯកឧត្តមបន្ថែមថា៖«បើសិន ប្រជាពលរដ្ឋពុលដោយសារព័ត៌មាននោះនឹងពិបាក ដូច្នេះហើយក្នុងនាមជាក្រសួងដែលអ្នកផ្សព្វផ្សាយរដ្ឋផង វិធានការច្បាប់ផង គឺចាំបាច់ត្រូវគ្រប់គ្រងសន្តិសុខព័ត៌មានឱ្យបានពេញលេញ»។

ឯកឧត្តមរដ្ឋមន្ត្រីបន្ថែមថា សន្តិសុខព័ត៌មានផ្នែកមួយក្នុងការជួយពង្រឹងសន្តិសុខសម្រាប់ជាតិ សណ្តាប់ធ្នាប់ និងស្ថេរភាពសម្រាប់ប្រទេសផងដែរ។ ឯកឧត្តមបានបន្ថែមថា នៅពេលខាងមុខនេះ ក្រសួងនឹងដាក់ចេញនូវគោលនយោបាយជាតិពីផ្សាយព័ត៌មានពីអាណូឡូកទៅឌីជីថល ដែលគោលនយោបាយនេះមានការពាក់ព័ន្ធច្រើនរួមទាំងការនាំចូលនូវឧបករណ៍សម្ភារសោតទស្សន៍ចូលមកក្នុងប្រទេសថាតើ យើងត្រូវអនុញ្ញាតឱ្យមានការនាំចូលឧបករណ៍សោតទស្សន៍អាណូឡូកមកឬទេ? អ៊ីចឹងបានជាយើងចាំបាច់គោលនយោបាយជាតិមួយស្តីពីការផ្លាស់ប្តូរពីអាណូឡូក ទៅជាឌីជីថលដោយត្រូវធ្វើកិច្ចការងារយ៉ាងច្រើន។ ឯកឧត្តមលើកឡើងថា ក្នុងនាមជាក្រសួងរបស់រាជរដ្ឋាភិបាលយើងមិនអាចដើរក្រោយគេនោះទេ គឺយើងត្រូវតែពង្រឹងទៅមុខធ្វើយ៉ាងណាឱ្យដើរមុនគេ។ នៅក្នុងបរិបទឌីជីថលព័ត៌មានពិត និងព័ត៌មានមិនពិតនៅលាយឡំជាមួយគ្នា។ ចំណុចនេះយើងត្រូវធ្វើយ៉ាងម៉េចដើម្បី ផ្តល់ព័ត៌មានពិតជូនប្រជាពលរដ្ឋ?។

ឯកឧត្តមបានបន្តថា នៅក្នុងឆ្នាំ២០២៤នេះក្រសួងនឹងពិនិត្យស្ថានភាពមន្ត្រីចំនួន៣ចំណុច គឺ១.មន្ត្រីដែលជាទ្រព្យ ២.មន្ត្រីបំណុល និង៣.មន្ត្រីជើងច្រើន។ ស្ថានភាពនេះយើង ត្រូវធ្វើការវិភាគឡើងវិញនូវមុខងារ និងធ្វើការបណ្តុះបណ្តាលតម្រង់ទិសមន្ត្រីទាំងនោះឱ្យទៅបំពេញការងារនៅតាមផ្នែកផ្សេងៗ ដោយមិនទុកនៅស្ងៀមនោះទេ។

ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានលើកឡើងថា ក្រសួងបានកំណត់នូវសូរចនាករចំនួន៥សំខាន់ គឺទី១. ការផ្លាស់ប្តូរប្រព័ន្ធទូរទស្សន៍ អាណូឡូកទៅឌីជីថល ដើម្បីសម្របតាមវិវត្តន៍នៃបច្ចេកវិទ្យានិងអាស៊ានដែលអាស៊ានកំណត់បិទការផ្សាយតាមប្រព័ន្ធអាណូឡូកនៅចុងឆ្នាំ២០២៥។ទី២.ការអភិវឌ្ឍវិស័យព័ត៌មាន ដោយបន្តការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាលើប្រពន្ធផ្សព្វផ្សាយ ទាំងបែបប្រពៃណី និងបែបទំនើប។ នេះជាការងារសំខាន់ ដែលយើងត្រូវគ្រប់គ្រង។ទី៣.ការបណ្តុះបណ្តាលបច្ចេកវិទ្យា វិជ្ជាជីវៈសារព័ត៌មាន ។ ទី៤.ការប្រយុទ្ធប្រ ឆាំងព័ត៌មានក្លែងក្លាយ និងទី៥.កសាងលិខិតបទដ្ឋានគតិយុត្តិសម្រាប់ការពង្រឹងការអនុវត្តច្បាប់។

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ក្នុងរយៈកន្លងមកនេះការបណ្តុះបណ្តាលផ្នែកសារព័ត៌មានការធ្លាក់ចុះដែលជាហេតុធ្វើឱ្យមានការកើនឡើងនៃការផ្សាយព័ត៌មានតាមអនឡាញយ៉ាងគំហុកហើយបានដើរបញ្ចាស់នូវក្របខ័ណ្ឌគរុកោសល្យ។ មានន័យថា កាលពីមុនគឺមុននឹងក្លាយជាអ្នកសារព័ត៌មានទាល់តែឆ្លងកាត់ការបណ្តុះបណ្តាលជំនាញសារព័ត៌មានសិន តែឥឡូវនេះអត់ទេ។ដោយស្នើសុំអាជ្ញាប័ណ្ណសារព័ត៌មានសិន ទើបរៀនជំនាញជាក្រោយ។ ចំណុចនេះជាបញ្ហាគឺមិនចេះជំនាញកាសែតសោះ បែរជាសរសេព័ត៌មានឱ្យគេអាន ឬស្តាប់។ ឯកឧត្តមគូសបញ្ជាក់បន្ថែមថា៖«នេះជាចំណុចដែលដើរបញ្ច្រាសធ្វើឱ្យកំណើន ការផ្សាយព័ត៌មានតាមអនឡាញច្រើន រហូតដល់ពេលនេះប្រព័ន្ធផ្សព្វផ្សាយដែលទទួលចុះបញ្ជិកានៅក្រសួងព័ត៌មានជាង២ពាន់ នៅក្នុងនោះគេហទំព័រ TV អនឡាញ ចំនួន៩៣៣ កាសែតបោះពុម្ភ ទូរទស្សន៍ចំនួន១៩កាណាល់ និងបណ្តាញផ្សាយ ផ្សេងៗទៀត រួមទាំងវិទ្យុជាច្រើនទៀត»៕ប្រភពអាកាប៉េ

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.