ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

មតិ​មហាជន​រិះគន់ថា ករណី​បទល្មើស​ព្រៃឈើ​សមត្ថកិច្ច​ហាក់បីដូចជា​ដេកលក់ មិនឃើញ​ញ​ធ្វើ​សកម្មភាព​បង្ក្រាប​ឲ្យ​ដូច​ភ្លៀងរលឹម​

មតិ​មហាជន​រិះគន់ថា ករណី​បទល្មើស​ព្រៃឈើ​សមត្ថកិច្ច​ហាក់បីដូចជា​ដេកលក់ មិនឃើញ​ញ​ធ្វើ​សកម្មភាព​បង្ក្រាប​ឲ្យ​ដូច​ភ្លៀងរលឹម​

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួង​ទេសចរណ៏​ដឹកនាំ​ក្រុមការងារ​ថ្នាក់ជាតិ  ថ្នាក់​ខេត្ត ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ធំ ធ្វើ​វេទិការ​សាធារណៈ នៅ​ស្រុក​សន្ទុក នៅ​ព្រឹក​ថ្ងៃទី​១៩​ខែ​ឧសភា ឆ្នាំ​២០១៤ និង​នៅ​ស្រុក​បារាយណ៏​នា​រសៀល​ថ្ងៃ​ដដែល ដោយ​មាន​ការចូលរួម​ពី​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​សរុប​ចំនួន​ជាង​១០០០​នាក់​! បន្ទាប់ពី​លោក​អភិបាល​ស្រុក​សន្ទុក និង​ស្រុក​បារាយណ៏​បាន​អាន​របាយការណ៍​សង្ខេ​ប​ស្តី​អំពី​បញ្ហា​ប្រឈម​និង​កា​រីកចំរើន​នៅក្នុង​ស្រុក ពី​គោលបំណង និង​សំនូមពរ​របស់​ប្រជាពលរដ្ឋ​រួច​មក ។ ប្រជាពលរដ្ឋ​ដែល​មាន​សំណួរ ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​ប្រឈម និង​សំនូមពរ សុំឲ្យ​ក្រុមការងារ​ថ្នាក់ជាតិ និង​ថ្នាក់​ខេត្ត​ឲ្យជួយ​ដោះស្រាយ​ជូន​ពួកគាត់​! នូវ​បញ្ហា​ពាក់ព័ន្ធ​ចំនុច​សំខាន់ៗ​ជាច្រើន​រួមានៈ ដី​តំបន់​៣ បញ្ហា​ផ្តល់​ប័ណ្ណកម្មសិទ្ធិ បញ្ហា​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​១​ចំនួន​ឈូសឆាយ​ដី​ព្រៃ ក្រុមហ៊ុន​ធ្វើ​ផ្លូវ បញ្ហា​កុងទ័​រ​ភ្លើងអគ្គិសនី​ដើ​រលឿន​ខុស​ប្រក្រតី បញ្ហា​អត្ត​សញ្ញា​ប័ណ្ណ ចោលួច ចោរប្លន់ ល្បែងស៊ីសង​គ្រប់​ប្រភេទ រួម​ជាមួយ​បញ្ហា​អ្នកកាសែត និង​ទូ​រទស្ស​ន៏​១​ចំនួន ដែល​ដើរ​ធ្វើ​សកម្មភាព​ជំរិត​ទារលុយ​ពី​ប្រជាពលរដ្ឋ​ដឹកឈើ​ផងដែរ​…​ល ។ ដែល បងប្អូន​ប្រជាពលរដ្ឋ​ជួបប្រទះ នៅក្នុង​មូលដ្ឋាន​និង​សហគម​ន៏​ពួកគាត់​! ពួកគាត់​សួរ​ថា ហេតុអ្វី​បានជា​ប្រព័ន្ធ​ច្បាប់ រួម​មាន​តុលាការ អាជ្ញាធរខេត្ត បែរ​ជា​ព្រងើយកន្តើយ មិន​ព្រម​ចាត់ការ​ជនកំហូច ដែល​យក​តួនាទី​ជា​អ្នកសារព័ត៌មាន​ដើរ​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង កៀបសង្កត់​ជំរិត​ទារប្រាក់ ពី​ប្រជាពលរដ្ឋ​ដល់​ណា​ទៀត  ដែល​ធ្វើ​ផ្ទុយ​ពី​ក្រមសីលធម៌ និង​វ​ជ្ជា​ជីវៈ​សារពត៌មាន ធ្វើឲ្យ​អាប់ឱន​កិត្តិយស និង​សេចក្តីថ្លៃថ្នូរ របស់​សារពត៌មាន វេទិការ​សាធារណៈ​ពេល​ណា​តែ ង​តែ​លើកយក​បញ្ហា​នេះ មក​និយាយ​ដដែលៗ​ជ្រាំ​ដែលៗ  វា​ហាក់ដូចជា​គ្មាន​ប្រសិទ្ធិភាព និង​គ្មាន​ចំណាត់ការ​សោះ​ចំ ពោះ​ករណីនេះ​នៅក្នុង​ទឹកដី​នៃ​ខេត្ត​កំពង់ធំ ! ។​

​ឯកឧត្តម ប្រធាន​អង្គប្រជុំ បាន​សុំ​ឲ្យ​ប្រធាន​មន្ទីរ​ដែល​ពាក់ព័ន្ធ​នានា រួម​ជាមួយ​អភិបាលខេត្ត​ដោះស្រាយ​នូវ​សំណួរ​និង​ឆ្លើយបំភ្លឺ រាល់​បញ្ហា​ដែល​កើតឡើង ព្រមទាំង​ផ្តល់​លេខ​ទូ​ស័ព្ទ​ដល់​ប្រជាពលរដ្ឋ​សំរាប់​រាយការណ៍​ប្តឹង​ពី​ភាពមិនប្រក្រតី​មិន​ត្រឹមត្រូវ​របស់​មន្ត្រី​ណា​ប្រព្រឹត្ត​ខុសច្បាប់ កៀបសង្កត់​ជុំរិត​ទា​ប្រាក់​ពី​ប្រជាពលរដ្ឋ ធ្វើឲ្យ​ប៉ះទង្គិច ដល់​សតិ​អា​រម្ម​ណ៏​ប្រជាពលរដ្ឋ​ដែល​បាន​ជួបប្រទះ​កន្លងមក !​។​

​ឯកឧត្តម ផាន់ សុ​ផេង ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត​កំពង់ធំ​បាន​ធ្វើ​សេចក្តី​រាយ​ការណ៏​អំពី​បញ្ហា​ផ្តល់​អត្តសញ្ញាណប័ណ្ណ និង​សៀវភៅ​គ្រួសារ ឯកឧត្តម បាន​ដាក់​កំរិត​ហាម​ដាច់ខាត​មិន​ឲ្យ​យក​លុយ​ពី​ប្រជាពលរដ្ឋ​ដាច់ខាត បញ្ហា​ចោរលួច និង​ប្លន់​កំលាំង​នគរបាល​យើង​បាន​បង្ក្រាប​បាន​មេ​ចោរប្លន់ ចាប់ជំរិត ឈ្មោះ តុង ហួន និង​បក្សពួក​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ ចំណែក​មេចោរ ប្លន់ ចាប់ជំរិត រំលោភ ឈ្មោះ តុង ហី​ម ដែល​ត្រូវ ជា​ប្អូន​បង្កើត​របស់ តុង ហួន ព្យាយាម​តដៃ​មិន​ព្រម​ទំលាក់​អាវុធ ចូល​សារភាព​នោះ ត្រូវ​បាន​កំទេច​នៅនឹងកន្លែង រីឯ​មុខសញ្ញា​លួច​គោ​ក្របី​ចាប់​ដាក់​រថយន្ត​ជាច្រើន​ក្បាល ក៏​ត្រូវបាន​កំលាំង​នគរបាល​របស់​យើង បង្ក្រាប​បាន​រួម​ជាមួយ​រថយន្ត​យី​ឌុប និង​រថយន្ត​ឃ្លុប​សម្រាប់ធ្វើ​សកម្មភាព​ដឹកជញ្ជូន​គោ​ក្របី ដែល​លួចបាន​នាំយក​ទៅ​កាន់​កុងស៊ី​កាប់​គោ​នៅ​ចំនុច​គល់ស្ពាន​ជ្រោយចង្វារ​ក្រុងភ្នំពេញ​ផងដែរ ! ។​
​    ​
​ឯកឧត្តម ប្រធាន​មាន​ប្រសា​ស​ន៏​កោត​ស​សើរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការខិតខំ​ប្រិងប្រែង​របស់​កងកំលាំង​នគរបាលជាតិ​នៃ​ស្នងការដ្ឋាន​នគរបា​ល​ខេត្ត ព្រមទាំង​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​នានា រួម​ជាមួយ​ឯកឧត្តម លោកជំទាវ​ដែល​ជា​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ធំ ក្រុង និង​ស្រុក ដែល​បាន​រួម​សហការ​គ្នា​ដោះស្រាយ​នូវ​រាល់​បញ្ហា​ស្មុកស្មាញ​ជូន​ប្រជាពលរដ្ឋ និង​សូម​ប្រកាស​បិទ​វេទិការ​សាធារណៈ ចាប់ពី​ពេលនេះ​តទៅ ។

​មតិ​មហាជន​និយាយ​រិះគន់​ផងដែរ​ថា ក្នុង​១​រយៈពេល​កន្លងមកនេះ​ពួក​គាត់​សង្កេត​ឃើញ​ថា​ នៅក្នុង​ខេត្ត​កំពង់ធំ ករណី​បទល្មើស​ព្រៃឈើ សមត្ថកិច្ច​ជំនាញ​ហាក់បីដូច​ជា​ដេកលក់ មិន​ឃើញ​ធ្វើ​សកម្មភាព​ចេញ​បង្ក្រាប​សោះ បែរ​ជា​ឃើញ​មាន​ក្រុម​អ្នកសារព័ត៌មាន ១ ចំនួន​តូច​ដែល​ខ្វះ​ក្រមសីលធម៌ ក្បត់​ទៅនឹង​វិជ្ជាជីវៈ​របស់​ខ្លួន​នោះ ជិះ​ម៉ូតូ និង​បើករថយន្ត​ដេញ​តាម​ប្រម៉ា​ញ់​រថយន្ត​ដឹកឈើ ជំរិត​ទារប្រាក់​ទៅវិញ ? បើ​ពួកគេ​ទារ​លុយ​មិន​បាន​ទេ ! គេ​ជា​អ្នកកាសែត​នោះ និង​ទូ​ស័ព្ទ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់​ជា​មិនខានឡើយ ។ ប្រជាពលរដ្ឋ​សួរថា តើ​ហេតុអ្វី​បាន​ជា​អ្នកកាសែត​ទាំងនោះ​ប្រព្រឹត្ត​ខុសច្បាប់​ទៅ​បាន ? ៕
​ដោយ ៖ សុផាត កំពង់ធំ​​    ​    ​    ​    ​    ​    ​    ​    ​

002 002 (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2026 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.