ព័ត៌មាន​ថ្មី
លោក ​សុ​​ខ​ លូ​ ​អភិ​​បា​ល​​​ខេ​ត្ត​​​បា​​​ត់​​​ដំ​​​​​ប​ង​ ​​​អ​ញ្ជើ​ញ​សួ​រ​សុ​ខ​ទុ​ក្ខ វី​រ​ក​​ង​ទ័​ព​ ​ដែ​ល​រ​ង​រ​បួ​ស​ ក្នុង​ស​ម​រ​​ភូ​មិ​ជួ​រ​មុ​ខ​ ​កំ​​ពុង​​ស្នា​ក់​នៅព្យាបា​ល​រ​​បួ​ស​ | ស្ថា​ន​បេ​​ស​ក​ក​ម្ម​ទូ​ត​ ​និ​ង​​ទី​ភ្នា​ក់​ងា​រ ​នៃ​អ​ង្គ​កា​រ​​ស​ហ​ប្រ​ជា​ជា​​តិ​នានា​ ​នៅ​​ក​ម្ពុ​ជា​ ​ចូ​ល​រួ​ម​ប្រឹ​ង​ប្រែ​ង​ ​ជួ​យ​ប្រ​ជា​ជ​ន​ភៀ​ស​​សឹ​ក ​កំ​ពុ​ង​ស្ថិ​ត​​ក្នុ​ង​ ស្ថាន​​​ភា​ព​ងា​​យ​រ​ង​គ្រោះ​ ​ព​ង្រឹ​ង​កិ​ច្ច​ស​ហ​ប្រ​តិ​​ប​ត្តិ​កា​រ ជា​អ​​ន្ត​រ​ជា​តិ​ | លោក​ប្រធា​​នា​ធិ​ប​តី ​ត្រាំ​ ​រំ​ពឹ​ង​ជួ​ប​ ​លោកប្រ​ធា​​នា​ធិ​ប​តី ​ពូទី​​ន​ ​នៅ​អា​ឡា​ស្កា​ នាស​ប្ដា​​ហ៍​ក្រោ​យ​ | ក្រុមអ​នុ​ព័​​ន្ធ​យោ​ធា​ប​រ​ទេ​ស​ ​ប្រ​ចាំ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​​ម្ពុ​ជា​ ​ម​ក​ពី​ ​៩​​ ​ប្រ​ទេ​ស​ ​បា​​ន​ចុះ​ទៅ​កា​ន់​ ស្រុក​ប​​ន្ទា​យ​អំ​បិល​ ខេ​​ត្ត​ឧ​ត្ត​រ​មា​ន​ជ័​យ​ ​​ដើ​ម្បី​ពិ​​​និ​ត្យ​​ស្ថា​ន​ភា​ព​ជា​ក់​​ស្តែ​ងតា​ម​តំ​ប​​ន់​ព្រំ​ដែ​ន​ ​និ​​ង​ស្ថា​ន​ភា​ព​ជ​​ន​ភៀ​ស​សឹ​ក​ | លោក​ជំទា​​វ​ប​ណ្ឌិ​ត​ ​បា​ន​ ​​ស្រី​មុំ​ ​ ​ចា​​ត់​ឱ្យ​ក្រុ​ម​កា​រ​ងារ​រ​ប​ស់​​រ​ដ្ឋ​បា​​ល​ខេ​ត្ត​ ​ប​ន្ត​ស​ម្រ​ប​ស​​ម្រួ​ល​ ​និ​ង​ដោះ​ស្រា​យ​ជូ​ន ប​ង​ប្អូ​​ន​ព​ល​ក​រ​ខ្មែ​​រ​ ​ដែ​ល​ម​ក​ពី​​ប្រ​ទេ​ស​ថៃ​ ​ ​វិ​ល​ត្រ​លប់​ទៅស្រុ​ក​​កំ​ណើ​ត​វិ​ញ | ក្រសួងកា​រ​ងា​រ​ ​ច្រា​ន​ចោ​​ល​ព័​ត៌​មា​ន​បំ​ភ្លៃ​ ​រ​ប​ស់​កា​សែ​ត​ថៃ​ ​ដែ​ល​ផ្សា​យ​ថា​ ​ព​​ល​ក​រ​ខ្មែ​រចា​ក​​ចេ​ញ​ពី​ថៃ​ ដោ​​យ​សា​រ​កា​រ​គំ​​រា​ម​ដ​ក​សញ្ជា​តិ ​និ​ង​រឹ​បអូ​ស​ដី​ធ្លី​​ | សេចក្តីណែ​នាំ​​​​ ​ស្តី​ពី​កា​រ​ផ្ស​ព្វ​​ផ្សា​យ​ ​និ​ង​កា​​រ​ចែ​ក​ចា​យ​ព័​ត៌​មា​ន​ ផ្ត​ល់​​ផ​ល​អ​វិ​ជ្ជ​​មា​ន ដ​ល់​​ស​ន្តិ​សុ​ខ​ជា​តិ​ | ពលរដ្ឋខ្មែ​​រ​នៅ​ក្រៅ​ប្រ​ទេ​ស ប​ន្ដ​​ជួ​ប​ជុំ​គ្នា ស​ម្ដែ​​ង​ម​តិ​ ​ក្នុ​ង​ស្មា​​រតី សា​​ម​គ្គី​គ្នា​ជា​ធ្លុ​​ង​មួ​យ ជា​មួ​យ​​ព​លរ​ដ្ឋ​ក្នុ​ង​​ស្រុ​ក​ ​ដើ​ម្បី​​ប​ង្ហា​ញ ម​ន​សិ​​កា​រ​ស្នេ​ហា​ជា​តិ​​ មា​​តុ​ភូ​មិ​ | ទីក្រុង​ប៉េកាំ​ង​ ​កំ​ពុ​ង​លិ​ច​ល​ង់ ដោ​យ​​ភ្លៀ​ង​ធ្លា​ក់​ខ្លាំ​ង​ ​ខ​ណៈ​អាជ្ញា​ធ​រ​ ​ប្រ​​ញា​ប់​ជ​ម្លៀ​ស​ ប្រជា​ជ​​ន​រា​ប់​ម៉ឺ​ន​នា​ក់​​ចេ​ញ​ | កម្ពុជា​ ​​សូ​ម​ប​ដិ​សេ​ធ​ទាំ​​ង​ស្រុ​ង​ ​ខ​ណៈ​ថៃ​​ ​បា​ន​បំ​ភ្លៃ​ប្រា​​ប់ អ​ង្គ​​ទូ​ត​ប​រ​ទេ​ស​ កា​ល​​ពី​ថ្ងៃ​ម្សិ​ល​មិ​ញ​ ​នៅ​ទី​ក្រុ​ង​​បា​ង​ក​ក​ ​​ថា​ជ​ម្លោះ​នៅ​តា​ម​​ព្រំ​ដែ​ន​ ​ក​ម្ពុ​ជា​ជា​អ្ន​ក​ចា​ប់​ផ្តើ​ម​មុ​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

បំពាក់ ឋានន្តរស័ក្ត ជូននាយទាហាន ថ្នាក់អនុសេនីយ៍ ឈរជើងការពារ ខ្សែរបន្ទាត់ព្រំដែន កម្ពុជា-ថៃ នៃ កងពលតូចថ្មើរជើងលេខ៤១

លោកវរៈសេនីយ៍ឯក កុយ នឹម មេបញ្ជាការរង តំណាងឲ្យ ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៤១ បានអញ្ជើញចូលរួម ក្នុងពិធីបំពាក់ឋានន្តរស័ក្ត ជូននាយទាហាន ថ្នាក់អនុសេនីយ៏ ចំនួន ១៤៩ រូបនៅ គ្រប់បណ្តាវរៈសេនាតូច នៃកងពលតូចថ្មើរជើងលេខ៤១ ដែលមានស្នារដៃឆ្នើមនៅក្នុងជួរអង្គភាពដើម្បីចូលកាន់មុខ តំណែងក្នុងការ បំពេញភារកិច្ច ក្នុងកិច្ចការពារសន្តិសុខ ដើម្បីសុខសុវត្ថិភាពេជួនប្រជាពលរដ្ឋ និងការពារជាតិមាតុភូមិផងដែរ ។

បន្ទាប់ពីបំពាក់ឋានន្តរស័ក្ត ជូននាយទាហានឆ្នើម ដែលមានស្នាដៃល្អរួចមក លោកវរៈសេនីយ៍ឯក កុយ នឹម មេបញ្ជារងកងពលតូចថ្មើរជើងលេខ៤១ មានប្រសាសន៍ផ្តាំផ្ញើរ ដល់កងកម្លាំងរបស់កងពលទាំងអស់ ពីភារកិច្ចយ៉ាង សំខាន់ក្នុង ការចូលរួមសហប្រតិបត្តិការ ជាមួយអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ស្ថាប័ន ដើម្បីចូលរួមអនុវត្ត ភូមិឃុំមាន សុវត្ថិភាព នៅតាមមូលដ្ឋាន ដែលជាចំណុចឈរជើង នៅក្នុងភូមិសាស្រ្តរបស់ខ្លួន ។

មេបញ្ជាការរង មានប្រសាសន៍បន្តថា ឋានន្តរស័ក្តដែលត្រូវតំឡើងជូន ដល់នាយទាហាននេះ គឺធ្វើទៅតាមក្រឹតក្រមច្បាប់ នៃការតែងតាំង របស់ក្រសួងការពារជាតិ ដល់យោធិនដែលមានស្នាដៃល្អ ក្នុងការបម្រើជាតិមាតុភូមិ ជាពិសេសយោធិន យើងធ្លាប់ បានចូលរួម ក្នុងព្រឹត្តិការណ៍ ការពារព្រំដែន នៅប្រាសាទព្រះវិហារ ប្រាសាទតាមាន់ និងប្រាសាទតាក្របី រយៈកាលកន្លងមក ក្នុងការ រក្សាការពារបានស្ថេរភាព នៅខ្សែរបន្ទាត់ព្រំដែនទៀតផង ។

លោកវរៈសេនីយ៍ឯក កុយ នឹម បានសង្កត់ធ្ងន់ថា ទោះបីជាស្ថានភាពព្រំដែន មានភាពស្ងប់ស្ងាត់ក្តី ក្រៅពីភារកិច្ច ការពារបូរណភាពដែនដី កងទ័ពក៏មានភារកិច្ច ចូលរួមអនុវត្តន៍ ភូមិឃុំមានសុវត្ថិភាពតាមមូលដ្ឋាន ជាការឆ្លើយតបទៅ តាមគោល នយោបាយរបស់រាជរដ្ឋាភិបាល និងការពារប្រជាជន ដូច្នេះជំនាញការិយាល័យពាក់ព័ន្ធ របស់កងពល មាន ភារកិច្ចយ៉ាងសំខាន់ សហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចជំនាញ ក្នុងការចូលរួម រក្សាទប់ស្កាត់រាល់បទល្មើសដែលកើត មានឡើង ជាពិសេសបទល្មើសគ្រឿងញៀន ដែលកើតឡើងនៅគ្រប់ទីកន្លែង ហើយរាជរដ្ឋាភិបាលកំពុងយកចិត្តទុក ដាក់ទប់ស្កាត់ ចំពោះបញ្ហាគ្រឿងញៀននេះ ដែលសព្វថ្ងៃ កំពុងតែកំរើកឡើង យ៉ាងខ្លាំងផងនោះ។
លោកបានបញ្ជាក់បន្ថែមថា នាយទាហានដែលទទួលបាន ឋានន្តរស័ក្តថ្មី ត្រូវមានការផ្លាស់ប្តូរ អត្តចរឹក និងទំលាប់ ចាស់មិនល្អ ដែលមានកន្លងមក ដើម្បីមកអនុវត្តន៍ច្បាប់ របស់ក្រសួងការពារជាតិ ៕
ដោយ៖ ប៊ុនធឿន

2015-09-14_2009542015-09-14_2010592015-09-14_2013272015-09-14_201239

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.