នៅក្នុងខ្សែអាត់សម្លេងមួយ របស់មេដឹកនាំ ក្រុមភេរវកម្មអាលកៃដា លោកAyman Al Zawahiri បានប្រកាសថា ក្រុមរបស់លោក នឹងធ្វើសង្គ្រាមវាយប្រហារ ទៅលើក្រុមអិស្លាមបង្កើតរដ្ឋIS ។ បណ្តាញព័ត៌មានABC news កាលពីថ្ងៃទី១០ខែកញ្ញា បានផ្សាយថា នៅក្នុងខ្សែអាត់សម្លេងថ្មី មេដឹកនាំក្រុមភេរវកម្ម Ayman Al Zawahiri បានប្រកាសជាផ្លូវការថា នឹងវាយប្រហារ ទៅលើក្រុមអិស្លាមបង្កើតរដ្ឋ។ មិនត្រឹមតែប៉ុណ្ណោះ លោកAyman Al Zawahiri បានហៅក្រុមអិស្លាមបង្កើតរដ្ឋ ថាជាក្រុម ព្រៃផ្សៃ។ លោកAyman Al Zawahiriក៏បានច្រានចោល ការប្រកាសរបស់មេដឹកនាំក្រុមIS ថាបានដឹកនាំ ទាំងក្រុមអាលកៃដាផលដែរ។
អតីតអគ្គនាយក មជ្ឈមណ្ឌុលប្រឆាំងក្រុមភេរវកម្ម របស់អាមេរិក លោកMatthew Olson បាននិយាយទៅកាន់ បណ្តាញព័ត៌មាន ABC ថា«ចំណុចទាំងនោះ គឺជារឿងគួរឲ្យចាប់អារម្មណ៏។ មេដឹកនាំក្រុមអាលកៃដា មិនដែលប្រឆាំងក្រុមអិស្លាមបង្កើតរដ្ឋ ដោយបើកជំហរនោះឡើយ ទើបតែពេលនេះប៉ុណ្ណោះ។ចំណុចខាងលើ បានបង្ហាញយ៉ាងច្បាស់ថា ក្រុមអាលកៃដា និងក្រុមអិស្លាមបង្កើតរដ្ឋ មិនអាចរួបរួមជា ក្រុមមួយសម្រាប់ប្រឆាំងអាមរិកនោះឡើយ»។
មេដឹកនាំក្រុមអាលកៃដាបានថ្កោលទោសទៅលើក្រុមអិស្លាមបង្កើតរដ្ឋថាមិនបានខ្វាយខ្វល់ពីជោគវាសនាពលរដ្ឋអិស្លាមនៅ កាហ្សានិងប៉ាគីស្ថាន។ អតីតមេដឹកនាំក្រុមCIA លោកMichael Hayden បានបញ្ចាក់ថា ការស្លាប់របស់មេដឹកនាំក្រុងភេរវកម្មអាលកៃដា អូស្មាបិនឡាឌីន គឺជាចំណុចចាប់ផ្តើមឲ្យមាន វិវាទផ្ទៃក្នុងរបស់ក្រុមអាលកៃដា។
ការប្រកាសខាងលើ កើតឡើងក្នុងពេលដែលអាមេរិក ប្រារព្វខួប១៤ឆ្នាំ ថ្ងៃដែលក្រុមអាលកៃដា វាយប្រហារទៅលើ អាគាពាណិជ្ជកម្មពិភពលោក សម្លាប់មនុស្សជាង៣ពាន់នាក់ និងជាការវាយប្រហារទ្រងទ្រាយធំបំផុត របស់ក្រុមភេរវកម្ម។ ចាប់តាំងពីពេលនោះមក សង្គ្រាមប្រឆាំងភេរវកម្ម របស់អាមេរិកនិងសម្ព័ន្ធមិត ក៏បានចាប់ផ្តើម រហូតមកទលពេលនេះ ១៤ឆ្នាំកន្លងផុតទៅ តែការគម្រាមកំហែង ពីភេរវករ នៅតែកើតមាន លើទឹកដីអាមេរិកដដែល៕
ក្រុមអាលកៃដា និងក្រុមអិស្លាមបង្កើតរដ្ឋ ប្រកាសជាសត្រូវ ស៊ីសាច់ហុតឈាម និងគ្នា
Filed in: ព័ត៌មានថ្មី, អន្តរជាតិ