ព្យុះខ្សាច់ជាទ្រងទ្រាយធំមួយ បានវាយប្រហារតំបន់មជ្ឈឹមបូព៌ា ធ្វើឲ្យគ្រាប់ខ្សាច់គ្រប់ដណ្តប់ ទៅលើតំបន់ធំមួយចំនួន ធ្វើឲ្យមនុស្សរាប់ពាន់នាក់ ទៅចូលសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យពេញ និងមានអ្នកស្លាប់ដល់ទៅ៨នាក់ហើយ។ ព្យុះខ្សាច់បានធ្វើឲ្យដំបន់ជាច្រើន នៅលីបង់ និងអីស្រាលអ៊ែល ស៊ីរី គ្រប់ដណ្តប់ ដោយខ្សាច់យ៉ាងក្រាស់។ កាលពីថ្ងៃទី៩ខែកញ្ញា សារព័ត៌មានសាណារបស់ស៊ីរី បានផ្សាយថា នៅក្នុងខេត្តហាណា មានអ្នកស្លាប់៣នាក់ ដោយសារព្យុះខ្សាច់ និង3,500នាក់ទៀត ត្រូវចូលព្យាលបាល ក្នុងមន្ទីពេទ្យដោយសាតែមានជម្ងឺ ពាក់ព័ន្ធផ្លូវដង្ហើម។
លោកAdeeb Mahmoud អគ្គនាយកមន្ទីពេទ្យ នៅទីក្រុងដាម៉ាកាស់ បានឲ្យដឹងថា ក្នុងចំណោមអ្នក ដែលបានចូលសម្រាក់ព្យាបាល នៅក្នុងមន្ទីរពេទ្យ មានកុមារ១០០នាក់ផងដែរ។ ក្នុងពេលជាមួយគ្នានោះ នៅប្រទេលីបង់វិញ ក្រសួងសុខាភិបាល បានបញ្ចាក់ថា មានស្ត្រីពីរនាក់ស្លាប់ នៅតំបន់Bekaa Valley ចំណែកអ្នកដែលចូលមន្ទីពេទ្យ ព្យាលបាលមានរហូត ដល់ទៅ750នាក់។ ប៉ូលិសបានចេញប្រតិបត្តកា រចែកចាយម៉ាសដល់ពលរដ្ឋ ហើយក៏បានស្នើរ ដល់អ្នកដែលមានជម្ងឺ ពាក់ព័ន្ធផ្លូវដង្ហើម សូមស្នាក់នៅក្នុងផ្ទះ៕
តំបន់មជ្ឈឹមបូព៌ា មានបាតុភូត ព្យុះខ្សាច់វាយប្រហារ បណ្តាលឲ្យមនុស្ស ស្លាប់៨នាក់
Filed in: ព័ត៌មានថ្មី, អន្តរជាតិ