ខេត្តព្រះវិហារ៖ ជារៀងរាល់ថ្ងៃអង្គារ និងថ្ងៃព្រហស្បត៍ ដែលជាថ្ងៃបើកច្រកអានសេះ ដើម្បីសំរួលដល់ប្រជាពលរដ្ឋកម្ពុជា.ថៃ ធ្វើការដោះដូរទំនិញគ្នាទៅវិញទៅមក តាមគោលការណ៍រវាង អាជ្ញាធរខេត្តទាំងពីរ គឺអាជ្ញាធរខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា និងអាជ្ញាធរខេត្ត ឧប៊ុននៃព្រះរាជាណាចក្រថៃ ឲ្យមន្រ្តីទ្វេភាគគី នៃច្រកនេះ មានការសម្របសម្រួល ដល់ប្រជាពលរដ្ឋទាំងពីរ និងឲ្យមានការត្រួតពិនិត្យគុណភាព រាល់ទំនិញចេញចូល។
ថ្វីត្បិតតែអាជ្ញាធរខេត្ត បានកំណត់យ៉ាងដូច្នេះដោយ ក៍មន្រ្តីពាក់ព័ន្ធនៅច្រកនេះ មិនបានអនុវត្តន៍ ទៅតាមគោលការណ៍ ទាំងនេះនោះទេ ជាក់ស្តែង នៅពេលទំនិញរបស់ថៃហូរចូលមក ដូចជា ប្រភេទសត្វបក្សីរស់ គេមិនឃើញមានមន្រ្តីពាក់ព័ន្ធណាម្នាក់ មកធ្វើការត្រួតពិនិត្យ ឲ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេសនោះទេ គេឃើញមានតែមន្រ្តីគយ មកដណ្តើមគ្នាយកលុយ ដាក់ក្នុងហ៊ោប៉ៅរៀងៗខ្លួន ម្តងឃើញមន្រ្តីគយស្លៀកពាក់ ជាស៊ីវិល ម្តងឃើញមន្រ្តីគយ ស្លៀកពាក់ឯកសន្ឋាន មកកញ្ឆក់យកលុយ ពីដៃអ្នកដឹកជញ្ជូន។
ប្រជាពលរដ្ឋក្រីក្រ ដែលមានទំនិញ យួរនិងដៃបន្តិចបន្ទួច ចេញចូលតាមច្រកនេះ បានរអ៊ូរទាំថា មន្រ្តីនៅច្រកនេះ គឺគេយកចិត្តទុកដាក់តែអ្នក ដែលដឹកទំនិញ តាមរថយន្ត និងម៉ូតូ ទោះជាមកតាមក្រោយ ក៍ញែកផ្លូវឲ្យទៅមុន ប្រញ៉ាប់ដល់គោលដៅយកលុយ រីឯប្រជាពលរដ្ឋក្រីក្រ ដែលមានទំនិញយួរដោយដៃនោះ គេទុកឲ្យនៅក្រោយ ប្រជាពលរដ្ឋបានរអ៊ូរទាំបន្តទៀតថា មេឈ្មួញឈ្មោះម៉ៅ ប្រចាំច្រកអានសេះ គឺជាជើងកាងផ្តាច់មុខ នៅពេលដែលប្រជាពលរដ្ឋ ចង់ទិញសត្វមាន់ ឬសត្វទា ជាលក្ខណៈគ្រួសារនោះ គឺមេឈ្មួញរូបនោះ ទៅប្រាប់មេឈ្មួញថៃថា មិនឲ្យលក់ជូនទេ បើចង់ទិញ ឲ្យមកទិញជាមួយខ្លួន នៅឯដីខ្មែរក្នុងតំលៃថ្លៃធ្វេដង៕
លោក វុធ ដារា ប្រធានច្រកអានសេះ បានបញ្ជាក់ថា ច្រកអានសេះនេះ គឺជាច្រកទ្វេភាគីគី ស្ថិតក្នុងភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានបើកដំណើរការ ឲ្យប្រជាពលរដ្ឋទាំងពីរ ចេញចូលដោះដូរទំនិញគ្នា ក្នុងមួយសប្តាហ៍២ថ្ងៃ គឺ ថ្ងៃអង្គារ និងថ្ងៃព្រហស្បត៍ ហើយនៅពេលមានសកម្មភាព បើកឲ្យចេញចូល ត្រូវឲ្យមានការត្រួតពិនិត្យ តាមលក្ខណៈបច្ចេកទេស នៃទំនិញផ្សេងៗ គឺមិនអនុញ្ញាតឲ្យមន្រ្តីធ្វើការច្រកនោះទេ ហើយបើមន្រ្តីគយច្រក យកលុយពីក្រុមឈ្មួញ ដែលរកស៊ីសត្វបក្សីនោះ គឺជាការខុសច្បាប់ទាំងស្រុង៕