ព័ត៌មាន​ថ្មី
លោក ​សុ​​ខ​ លូ​ ​អភិ​​បា​ល​​​ខេ​ត្ត​​​បា​​​ត់​​​ដំ​​​​​ប​ង​ ​​​អ​ញ្ជើ​ញ​សួ​រ​សុ​ខ​ទុ​ក្ខ វី​រ​ក​​ង​ទ័​ព​ ​ដែ​ល​រ​ង​រ​បួ​ស​ ក្នុង​ស​ម​រ​​ភូ​មិ​ជួ​រ​មុ​ខ​ ​កំ​​ពុង​​ស្នា​ក់​នៅព្យាបា​ល​រ​​បួ​ស​ | ស្ថា​ន​បេ​​ស​ក​ក​ម្ម​ទូ​ត​ ​និ​ង​​ទី​ភ្នា​ក់​ងា​រ ​នៃ​អ​ង្គ​កា​រ​​ស​ហ​ប្រ​ជា​ជា​​តិ​នានា​ ​នៅ​​ក​ម្ពុ​ជា​ ​ចូ​ល​រួ​ម​ប្រឹ​ង​ប្រែ​ង​ ​ជួ​យ​ប្រ​ជា​ជ​ន​ភៀ​ស​​សឹ​ក ​កំ​ពុ​ង​ស្ថិ​ត​​ក្នុ​ង​ ស្ថាន​​​ភា​ព​ងា​​យ​រ​ង​គ្រោះ​ ​ព​ង្រឹ​ង​កិ​ច្ច​ស​ហ​ប្រ​តិ​​ប​ត្តិ​កា​រ ជា​អ​​ន្ត​រ​ជា​តិ​ | លោក​ប្រធា​​នា​ធិ​ប​តី ​ត្រាំ​ ​រំ​ពឹ​ង​ជួ​ប​ ​លោកប្រ​ធា​​នា​ធិ​ប​តី ​ពូទី​​ន​ ​នៅ​អា​ឡា​ស្កា​ នាស​ប្ដា​​ហ៍​ក្រោ​យ​ | ក្រុមអ​នុ​ព័​​ន្ធ​យោ​ធា​ប​រ​ទេ​ស​ ​ប្រ​ចាំ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​​ម្ពុ​ជា​ ​ម​ក​ពី​ ​៩​​ ​ប្រ​ទេ​ស​ ​បា​​ន​ចុះ​ទៅ​កា​ន់​ ស្រុក​ប​​ន្ទា​យ​អំ​បិល​ ខេ​​ត្ត​ឧ​ត្ត​រ​មា​ន​ជ័​យ​ ​​ដើ​ម្បី​ពិ​​​និ​ត្យ​​ស្ថា​ន​ភា​ព​ជា​ក់​​ស្តែ​ងតា​ម​តំ​ប​​ន់​ព្រំ​ដែ​ន​ ​និ​​ង​ស្ថា​ន​ភា​ព​ជ​​ន​ភៀ​ស​សឹ​ក​ | លោក​ជំទា​​វ​ប​ណ្ឌិ​ត​ ​បា​ន​ ​​ស្រី​មុំ​ ​ ​ចា​​ត់​ឱ្យ​ក្រុ​ម​កា​រ​ងារ​រ​ប​ស់​​រ​ដ្ឋ​បា​​ល​ខេ​ត្ត​ ​ប​ន្ត​ស​ម្រ​ប​ស​​ម្រួ​ល​ ​និ​ង​ដោះ​ស្រា​យ​ជូ​ន ប​ង​ប្អូ​​ន​ព​ល​ក​រ​ខ្មែ​​រ​ ​ដែ​ល​ម​ក​ពី​​ប្រ​ទេ​ស​ថៃ​ ​ ​វិ​ល​ត្រ​លប់​ទៅស្រុ​ក​​កំ​ណើ​ត​វិ​ញ | ក្រសួងកា​រ​ងា​រ​ ​ច្រា​ន​ចោ​​ល​ព័​ត៌​មា​ន​បំ​ភ្លៃ​ ​រ​ប​ស់​កា​សែ​ត​ថៃ​ ​ដែ​ល​ផ្សា​យ​ថា​ ​ព​​ល​ក​រ​ខ្មែ​រចា​ក​​ចេ​ញ​ពី​ថៃ​ ដោ​​យ​សា​រ​កា​រ​គំ​​រា​ម​ដ​ក​សញ្ជា​តិ ​និ​ង​រឹ​បអូ​ស​ដី​ធ្លី​​ | សេចក្តីណែ​នាំ​​​​ ​ស្តី​ពី​កា​រ​ផ្ស​ព្វ​​ផ្សា​យ​ ​និ​ង​កា​​រ​ចែ​ក​ចា​យ​ព័​ត៌​មា​ន​ ផ្ត​ល់​​ផ​ល​អ​វិ​ជ្ជ​​មា​ន ដ​ល់​​ស​ន្តិ​សុ​ខ​ជា​តិ​ | ពលរដ្ឋខ្មែ​​រ​នៅ​ក្រៅ​ប្រ​ទេ​ស ប​ន្ដ​​ជួ​ប​ជុំ​គ្នា ស​ម្ដែ​​ង​ម​តិ​ ​ក្នុ​ង​ស្មា​​រតី សា​​ម​គ្គី​គ្នា​ជា​ធ្លុ​​ង​មួ​យ ជា​មួ​យ​​ព​លរ​ដ្ឋ​ក្នុ​ង​​ស្រុ​ក​ ​ដើ​ម្បី​​ប​ង្ហា​ញ ម​ន​សិ​​កា​រ​ស្នេ​ហា​ជា​តិ​​ មា​​តុ​ភូ​មិ​ | ទីក្រុង​ប៉េកាំ​ង​ ​កំ​ពុ​ង​លិ​ច​ល​ង់ ដោ​យ​​ភ្លៀ​ង​ធ្លា​ក់​ខ្លាំ​ង​ ​ខ​ណៈ​អាជ្ញា​ធ​រ​ ​ប្រ​​ញា​ប់​ជ​ម្លៀ​ស​ ប្រជា​ជ​​ន​រា​ប់​ម៉ឺ​ន​នា​ក់​​ចេ​ញ​ | កម្ពុជា​ ​​សូ​ម​ប​ដិ​សេ​ធ​ទាំ​​ង​ស្រុ​ង​ ​ខ​ណៈ​ថៃ​​ ​បា​ន​បំ​ភ្លៃ​ប្រា​​ប់ អ​ង្គ​​ទូ​ត​ប​រ​ទេ​ស​ កា​ល​​ពី​ថ្ងៃ​ម្សិ​ល​មិ​ញ​ ​នៅ​ទី​ក្រុ​ង​​បា​ង​ក​ក​ ​​ថា​ជ​ម្លោះ​នៅ​តា​ម​​ព្រំ​ដែ​ន​ ​ក​ម្ពុ​ជា​ជា​អ្ន​ក​ចា​ប់​ផ្តើ​ម​មុ​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

អំពើពុករលួយ បាត់លុយរាប់សែនដុល្លា នៅទូរគមនាគមន៏កម្ពុជា លោកឡាយ ម៉ារីវ៉ូ ឫ លោកកឹមវីក្រា ជាអ្នកទទួលខុសត្រូវ

ភ្នំពេញ៖​ នេះជារឿងពុករលួយដ៏ក្តៅគគុកមួយ ដៃលមតិសាធារណៈតាមដាននឹង ដើម្បីមុខមាត់ក្រសួងប្រៃសណីយ៍ នឹងអង្គភាពប្រឆាំងអំពើពុករលួយនោះ គួរតែលោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងប្រៃសណីយ និងអង្គភាពប្រឆាំងអំពើពុក រលួយ លោក ឱម យ៉ិនទៀង មានវិធានការស៊ើបអង្កេត ស៊ីជំរៅជាបន្ទាន់ ដើម្បីឱ្យមានភាពយុត្តិធ័ម ដែលរដ្ឋមន្រ្តីក្រសួង ប្រៃសណីយ៍ទូរគម នាគមន៍ លោក ប្រាក់ សុខុន មិនត្រូវមើលរំលង ចំពោះភាពអសកម្មរបស់ក្រុមមន្ត្រី និងការគ្រប់គ្រងខ្វះសមត្ថភាព របស់លោក ឡាយ ម៉ារីវ៉ូ ក្នុងការ គ្រប់គ្រង នឹងដឹកនាំស្ថាប័នទូរគមនាគមន៏កម្ពុជា បណ្តោយឱ្យបាត់លុយរាប់សែនដុល្លារ នោះឡើយ ។
កាលពីព្រឹកថ្ងៃទី៧ ខែកញ្ញាកន្លងទៅ បុគ្គលិកប្រៃសណីយ៍ទូរគមនាគមន៍កម្ពុជា ជាច្រើនសិបនាក់ បានប្រមូលផ្តុំគ្នានៅ អង្គភាពទូរគមនាគមន៍កម្ពុជា នៅចំណុច ទីតាំងលេខ៩៥+៩៧ នៅតាមបណ្តោយផ្លូវ១០៥ កែងនិងផ្លូវ២៧៤ ភូមិ០១ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ដើម្បីបង្ហាញការមិនពេញចិត្ត និងតវ៉ាទាមទារឱ្យ ក្រុមប្រឹក្សាវិន័យ បើកការស៊ើបអង្កេត លើករណីបាត់ថវិកា របស់ស្ថាប័ននេះ ជាង២៣ម៉ឺនដុល្លារ។

ក្រោយពីមានប្រតិកម្ម តវ់ារបស់បុគ្គលិក ក្រុមប្រឹក្សាវិន័យ នឹងថ្នាក់ដឹកនាំអង្គភាពបានចោទអនុប្រធាន ហិរញ្ញកិច្ច ចំណូល ចំណាយ និង ប្រធានផ្នែកគណនេយ្យប្រមូលលុយ នៃ ទូរគមនាគមន៍កម្ពុជាចំនួនពីនាក់ពាក់ព័ន្ធនិងការបាត់ លុយចំនួន២៣ ម៉ឺនដុល្លា។

តាមប្រភពបញ្ជាក់ថា ទូរគមនាគមន៍កម្ពុជា ជាស្ថាប័នស្វយ័តរបស់រដ្ឋ ដែលបម្រើសេវាទូរស័ព្ទ សេវាអ៊ីនធើណែត និងសេវាឆ្លង កាត់ផ្សេងៗទៀត មានបុគ្គលិកបម្រើការ សរុបមានចំនួនជាង៤០០នាក់ នៅភ្នំពេញនិងជាង២០០ នាក់ទៀត បម្រើការនៅ តាមបណ្តាខេត្ត។ ហើយកន្លងមក ទូរគមនាគមន៍កម្ពុជា ធ្លាប់មានការបែកធ្លាយករណីពុករលួយនេះ ម្តងមកហើយ​ ក្នុងទំហំទឹក ប្រាក់ជាង ៣ម៉ឺនដុល្លារ ចំណែកបុគ្គលិកតវ់ាថា រឿងពុករលួយខាងលើនេះត្រូវតែស៊ើបអង្កេតឱ្យបានហ្មត់ចត់បំផុត ព្រោះថា អំពើកខ្វក់ទាំងនោះតែងតែកើតមានពី អគ្គនាយកថ្មី នឹងចាស់ ប្រព្រឹត្តអំពើពុករលួយ លេបយកលុយជាតិ ទៅធ្វើមានបានផ្ទាល់ខ្លួនជានិច្ច តែអ្នកប្រព្រឹត្តពុំត្រូវបានដាក់ ទោសទាល់តែសោះ គឺមានអាណត្តិបីបួនអគ្គនាយកមកហើយ រហូតមកដល់អគ្គនាយក ឡាយ ម៉ារីវ៉ូ នេះទៀត ។

បើតាមតំណាងនិយោជិកទូរគមនាគមន៍កម្ពុជា សុំមិនបញ្ចោញឈ្មោះ បានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីការបាត់ លុយដ៏ច្រើនសន្ធឹកសន្ធាប់ របស់អង្គភាពប្រៃសណីយ៍ទូរគមនាគមន៍កម្ពុជា បុគ្គលិកប្រមាណជា១០០នាក់ បានលើកគ្នាតវ៉ាពាក់ព័ន្ធ និងករណីបាត់លុយជាង២៣ម៉ឺន ដុល្លារ ដោយទាមទារឱ្យ ថ្នាក់ដឹកនាំនិងក្រុមប្រឹក្សា វិន័យ ស៊ើបអង្កេតជាបន្ទាន់ ដោយពួកគាត់អះអាងថា ករណី បាត់បង់ថវិកានេះ ធ្វើឱ្យខាតដល់ប្រយោជន៍បុគ្គលិកធ្ងន់ធ្ងរណាស់។
បុគ្គលិកចង់ឱ្យក្រុបប្រឹក្សាវិន័យស្វែងរក ការពិត និងអ្នកទទួលខុសត្រូវពីការបាត់បង់ថវិកា របស់ទូរគមនាគមន៍កម្ពុជា នេះ ដែលកំពុងតែ ព្រោះឈាមដាក់គ្នា ជុំវិញការទទួលខុសត្រូវ ដែលគួរតែវែកមុខឱ្យឃើញ យកមកដាក់ទោសមិនគួរ និងស៊ុមគ្រលំនោះទេ ។
តាមប្រភពព័តមានឲ្យដឹងថា លោក ឡាយ ម៉ារីវ៉ូ ដោះសារបែបមិនទំនងសោះ ជាមួយអ្នកសារព័ត៌មាន និងមន្ត្រីនឹងបានកោះហៅប្រមូលប្រជុំផ្ទៃ ក្នុងភ្លាមៗដើម្បី ពិភាក្សា ជុំវិញការបាត់សាច់ប្រាក់ចំណូល ចំនួន២៣០០០០ដុល្លា ។

ក្រោយពីការប្រជុំ លោកអគ្គនាយកប្រាប់ថា ចំពោះការបាត់បង់លុយ កាក់របស់ក្រុមហ៊ុនចំនួនជាង ២៣ម៉ឺនដុល្លារ គឺមានការពាក់ព័ន្ធ ជាមួយបុគ្គលពីរនាក់ជាអ្នកយកទី១.លោក ខឹម តេងអឿន អនុប្រធានហិរញ្ញកិច្ច ចំណូល ចំណាយ ថវិការដ្ឋទី ២.លោក សែម សំអាង ប្រធានផ្នែកគណនេយ្យប្រមូលលុយ តែផ្ទុយទៅវិញ ត្រូវបានមន្ត្រីទាំង២នាក់នោះ បដិសេធភ្លាមៗជាបន្ទាន់ថា ពុំដឹងអីនោះទេ ។

ពាក់ព័ន្ធនឹងករណី ព្រោះឈាមដាក់គ្នា រឿងស៊ីដាច់លុយរដ្ឋ ២៣ម៉ឺនដុល្លារនេះ ប្រធានផ្នែកប្រមូលចំណូល និងបំណុលនៃ ទូរគមនាគមន៍កម្ពុជា ដែលរងការ ចោទប្រកាន់ថា បានធ្វើឱ្យបាត់ថវិកា២៣ម៉ឺនដុល្លារនេះ លោក សែម សំអាង បានលើក ឡើងថា ចំនួនលុយទាំងអស់ខាងលើ គឺគាត់បានប្រមូលពីក្រុមហ៊ុន១មក រួចបានប្រគល់ជូនមេ ដែលមានឋានៈ លើគាត់ប៉ុន្តែគាត់សុំ មិនទាន់អាចបញ្ចោញឈ្មោះថ្នាក់លើ ដែលលោកប្រគល់ប្រាក់ឱ្យនោះ បាន នៅឡើយទេ
ចំណែកលោក ខឹម តេងអឿន អនុប្រធានហិរញ្ញកិច្ច ចំណូល ចំណាយ ថវិការដ្ឋ នៃទូរគមនាគមន៍កម្ពុជា បានរៀបរាប់ផងដែរថា ពាក់ព័ន្ធនិងករណីខាងលើនេះ គឺរូបគាត់មិនបានដឹងនិងមិនបានពាក់ព័ន្ធ រឿងលុយទាំងនោះទេ ព្រោះមេមានច្រើន មិនមែនមានតែគាត់ម្នាក់នោះទេ ដែលករណីនេះ
មតិសាធារណៈយល់ថា ហាទៅវាស្លាក់ ខ្ជាក់ទៅវាស្លែង បញ្ហានិទណ្ឌភាព នៅតែមានអ្នកធំរួចខ្លួន អ្នកតូចជាប់គុក ជាការធម្មតានៅកម្ពុជា ។

ដោយឡែក ពាក់ព័ន្ធនិងការបាត់លុយ ដ៏ច្រើនសន្ធឹកសន្ធាប់នេះ បានកំពុងក្លាយទៅជា ប្រធានបទ យ៉ាងក្តៅគគុក ឆ្លើយដាក់គ្នាទៅវិញទៅមក រវាងអគ្គនាយកថ្មី លោក ឡាយម៉ារីវ៉ូ និង អគ្គនាយកចាស់ គឺលោក កឹម វីក្រាផងដែរ ។ សូមបញ្ជាក់ថា កន្លងមក ទូរគមនាគមន៍កម្ពុជា ធ្លាប់មានការបែកធ្លាយ ករណីពុករលួយនេះម្តង មកហើយ ក្នុងទំហំទឹកប្រាក់ ជាង៣ម៉ឺនដុល្លារ តែពួកគាត់ថា រឿងនេះក៏ត្រូវបានបញ្ចប់ទៅវិញ បន្ទាប់ពីអ្នកពាក់ព័ន្ធ យល់ព្រមសងប្រាក់ទាំងនោះ ទៅស្ថាប័នវិញ ហើយមិនត្រូវបាន កាត់ទោសពីបទប្រព្រឹត្តអំពើពុករលួយនោះទេ ដូចករណីរឿងខាងលើ គូរតែអង្គភាពប្រឆាំងអំពើពុករលួយ លូកដៃឲ្យេជ្រៅផង កុំធ្វើមិនដឹងនោះ ៕ដោយៈ មា ឌួង

TC_Cambodia1

Filed in: ព័ត៌មានថ្មី, ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.