ព័ត៌មាន​ថ្មី
នៅខេ​​ត្តកំ​​ព​ង់​ធំ មានក្រុ​ង-​ស្រុ​ក​ចំ​នួ​ន​៧ បា​ន​រ​ង​ផ​​ល​ប៉ះពា​ល់​ ទឹ​​ក​ជំ​ន​ន់​ទឹក​ភ្លៀ​ង​ ​ធ្វើ​​ឱ្យ​ខូ​ច​ខា​ត​ស្រូ​វ​ជា​ច្រើ​ន​ហិ​ច​តា​ | អ​ភិ​បា​លខេត្ត​កោះ​កុ​ង​ ​គាំ​ទ្រ​ពេ​ញ​ទំ​ហឹ​ងចំ​ពោះ​​ ​សារ​ពិ​សេស​រ​ប​ស់ ស​ម្តេច​តេ​ជោ​ លើ​​កិ​ច្ច​អ​ភិវ​ឌ្ឍន៍​ តំ​ប​​ន់​ត្រី​កោ​ណក​ម្ពុ​ជា​ ​ឡា​​វ​ ​វៀ​ត​ណា​ម​ | អ្នកគ្រ​ប់​​គ្រ​ង​ជា​ន់​ខ្ព​​ស់​នៃ ​ស​ហ​គ្រា​ស​អា​មេ​រិ​ក ​នាំ​គ្នា​ម​ក​បំ​ពេ​ញ​ទ​ស្ស​ន​​កិច្ច នៅ​​ប្រ​ទេ​ស​ចិន បា​​ន​ប​ង្ហា​ញ​ពី​ជំ​នឿ​​ចិ​ត្ត ​ចំ​ពោះ​កា​រ​ប​ន្ត​ធ្វើ​អា​ជី​វ​ក​ម្ម​ នៅ​​ប្រទេ​​ស​ចិ​ន ​នៅ​ប៉ុ​​ន្មា​ន​ថ្ងៃ​ប​ន្ទា​ប់​ពី​ប​ញ្ច​ប់ ​កិច្ច​​ប្រ​ជុំ​ពេ​ញ​អ​ង្គ​លើ​ក​ទី​៣​ ​នៃ​គ​ណៈ​ក​ម្មា​ធិ​កា​រ​ម​ជ្ឈិ​ម​ប​​ក្ស​កុ​ម្មុ​យ​នី​ស្ត​ចិ​ន ​អាណ​​ត្តិ​ទី​២​០​ ​ | ជនជាតិវៀតណាម៦០នាក់ ត្រូវបណ្ដេញចេញពីកម្ពុជា ក្រោយលួចស្នាក់នៅធ្វើការខុសច្បាប់ | រាជរ​​ដ្ឋា​​​ភិ​​​បា​​ល​​​​ ​ចា​​​​​​ត់​​​​​​​​​​តាំ​​​​​​​ង​ រដ្​ឋ​ម​​ន្ត្រី​​​​​​៤​​​រូ​​​ប​ ​​​​​​​​​ឱ្យ​​​​​​​​ដឹ​​​​​ក​​​​​​​​នាំ​កា​រ​​​ងា​​រ​​​គ្រ​​​​ប់​​​​គ្រ​​ង​ ​​កា​​​រ​​​ផ្សា​​​យ​ផ​លិ​​​​ត​​​ផ​​ល​​​​​គ្រឿ​​​ង​​​ស្រ​​​វឹ​​​ង​​​ | គំ​និត​ធ្វើ​អ​ភិ​​បា​ល​កិ​ច្ច​មួ​យ​នេះ​ ​រប​​ស់​លោ​ក​ ​X​i​ ​J​​i​n​p​in​g​ ​បា​ន​ធ្វើ​ឱ្យ​តំ​ប​ន់​សេ​ដ្ឋ​​កិ​ច្ចពិ​​សេ​ស រប​​ស់​ប្រ​ទេ​ស​ចិ​ន មា​ន​ភា​​ព​ស្រ​ស់​ស្អា​ត​ | រាជរ​ដ្ឋា​ភិបា​ល​ ​នី​តិ​កា​ល​ទី៧ ​ដា​ក់​ចេ​ញ​ផែន​កា​រ​យុ​ទ្ធ​សា​ស្ដ្រ​ សំ​​ដៅប​ង្កា​រ​ ​ទ​ប់​ស្កា​​ត់​ ​និ​ង​ឈា​ន​ទៅ​បោ​ស​ស​ម្អាត​ ​គ្រឿ​ង​ញៀ​ន​ចេ​ញ​ពី​ប្រ​ទេ​ស​ក​ម្ពុ​ជា​ | អាកា​ស​ធាតុ​នៅ​តំ​ប​ន់​ជួ​រ​ភ្នំ​​ក្រ​វាញ​​ ​ហា​ក់​មា​ន​ភា​ព​ល្អ​ប្រ​សើ​រ​ឡើ​ង​វិ​​ញ ​អំ​​ណោ​យ​ផ​ល​ ​ដ​ល់​កា​រ​រុ​ក​រ​ក​ ឧ​​ទ្ធ​ម្ភា​គ​ច​ក្រ​ ​ដែ​ល​បា​ន​បា​ត់​ដំ​ណឹ​ង​ | ស្រុ​ក​ ​ក្រុ​ង ​ចំ​នួ​ន៣ ​នៅ​ខេ​ត្ត​កំ​ព​ង់​ធំ​ ​រងផ​ល​ប៉ះ​ពា​ល់​ ដោយជំ​ន​ន់ទឹ​ក​ភ្លៀ​ង​ដំ​បូ​ង​ | ចោរជំ​​នា​​​​​ញស​​​​ក​​​ម្ម​​​ខា​​​ង​​​ចូ​​​ល​​​គា​ស់​​​សោ​​​រ​ ប្​រើ​ហ្គា​​ស​បំ​បែ​ក​សោ​រ​ ​លួ​ច​ទ្រ​ព្យ​ស​ម្ប​ត្តិ​​ប្រ​ជា​ព​ល​រដ្ឋ ត្រូវអ​ស់​ល​ក្ខ​ ​ជា​ប់​អ​ន្ទា​ក់ ​សម​ត្ថ​កិ​​ច្ច​ស្រុ​​ក​កំ​ព​ង់​ត្រ​ឡា​ច
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

អបអរសាទរ ពិធីសម្ភោធ និងលើកផ្លាកស្នាក់ការសហគមន៍ ទេសចរណ៍ធម្មជាតិ ឃុំភ្ញីមាស ស្រុ​ក​គី​រី​សា​គ​រ​ ​ខេ​ត្ត​កោះ​កុ​ង

អបអរសាទរ ពិធីសម្ភោធ និងលើកផ្លាកស្នាក់ការសហគមន៍ ទេសចរណ៍ធម្មជាតិ ឃុំភ្ញីមាស ស្រុ​ក​គី​រី​សា​គ​រ​ ​ខេ​ត្ត​កោះ​កុ​ង

ខេត្តកោះកុង ៖ រ​សៀ​​ល​ថ្ងៃ​ទី​០​៨​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​​០​២​៣ ​លោ​ក​ ​ជា​ ​ប៊ុ​ន​ធឿ​ន​ ​អ​ភិ​បា​ល​រ​ង​ ​ស្រុ​​ក​គី​រី​​សាគ​​រ​ ​តំ​ណា​ង​លោ​ក​អ​ភិ​​បា​ល​ស្រុ​ក​គី​រី​សា​គ​រ​ ​និ​ង​លោ​ក​​ លី​​ ​វិ​ត្ថា​វ​ណ្ណ​ ​អ​នុ​ប្រ​​ធា​ន​ម​ន្ទី​រ​ទេ​ស​ច​ណ៍​ខេ​ត្ត​កោះកុ​ង​ ​អ​ញ្ជើ​ញ​ជា​អ​ធិ​ប​តី​​ ​ក្នុ​ង​ពិ​ធី​ស​ម្ភោ​ធ​ ​និ​ង​លើ​​ក​ផ្លា​ក​ស្នា​ក់​កា​រ​ស​​ហ​គម​​ន៍​ ​ទេ​ស​ច​រ​ណ៍​ធ​ម្ម​ជា​តិ​ ​​ឃុំ​ភ្ញី​មា​ស​ ​ស្ថិត​ក្នុ​​ង​ភូ​មិ​កៀ​ន​ក្រ​ឡា​ញ់​ ​ឃុំ​​ភ្ញី​មាស​ ​ស្រុ​ក​គី​រី​សា​គ​រ​ ​ខេ​ត្ត​កោះ​កុ​ង​។​

មានប្រសាសន៍បញ្ជាក់ក្នុងពិធីនេះ លោក លី វិត្ថាវណ្ណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង  បានលើក​ឡើ​ង​ថា​ ៖ ពិធីសម្ពោធ ស្នាក់សមាគមសហគមន៍ទេសចរណ៍ធម្មជាតិ ឃុំភ្ញីមាស គោលបំណងរៀបចំអោយមានសេវាកម្ម ទេសចរណ៍ក្នុងតំបន់សហគមន៍ប្រកបដោយស្តង់ដា គុណភាព និងមានសណ្តាប់ធ្នាប់របៀបរៀបរយ ក្នុងការគ្រប់គ្រង ទៅតាមផ្នែកនីមួយៗ ដែលពាក់ព័ន្ធទៅនឹងម្ចាស់អាជីវកម្ម ក្នុងការចូលរួមប្រមូលផ្តុំគ្នាចងក្រងជាសហគមទេសចរណ៍ មានការទំនាក់ទំនងគ្នា រវាងវិស័យឯកជន ក្រុមហ៊ុនការីទេសចរណ៍ ទីភ្នាក់ងារទេសចរណ៏ មគ្គុទ្ទេសទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះស្នាក់ទេសចរណ៏ ភោជនីយដ្ឋាន អាហារដ្ឋាន រហូតទៅដល់រមណ៏យទេសចរណ៍ សហគមន៍ទេសចរណ៍ ដែលជាប្រព័ន្ឋចលករមួយ សម្រាប់ជួយពង្រឹង វិស័យទេសចរណ៍ ដែលជាចំណូលសេដ្ឋកិច្ចរបស់ជាតិ ដើម្បីចូលរួម ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ក្នុងសហគមន៍ ជម្រុញអោយមានការងារធ្វើ តាមរយៈការធ្វើសេវាកម្ម ដឹកភ្ញៀវទេសចរតាមផ្លូវទឹក និង ផ្លូវគោក បង្កើតអោយមានខ្សែទស្សនកិច្ចទៅទស្សនាកំសាន្ត តំបន់គោលដៅទេសចរណ៏នានា ដែលមានសក្តានុពលទេសចរណ៍ក្នុងស្រុក និងខេត្តកោះកុងរបស់យើង ។

ក្នុងការបង្កើតសហគមន៍ទេសចរណ៍ធម្មជាតិ ភ្ញីមាស នាពេលនេះ មន្ទីរទេសចរណ៍ សូមចូលរួមលើកទឹកចិត្តគាំទ្រយ៉ាងពេញ ទំហ៊ឹងក្នុងការបង្កើតអោយមានសមាគមសហគមន៍ទេសចរណ៍ធម្មជាតិឃុំភ្ញីមាសនេះឡើង ដើម្បីជម្រុញ ក្នុងការគ្រប់គ្រង និងធ្វើការអភិវឌ្ឍន៍ផលិតផលថ្មីៗនៅក្នុងសហគមន៍ ដែលមានសេវាកម្មបំរើ បានផ្តល់ ផលប្រយោជន៍ជូនដល់ប្រតិបត្តិករទេសចរណ៍ទាំងអស់ ដែលកំពុងបំរើអោយវិស័យទេសចរណ៍ និង បានមកចូលរួមចងក្រងជាសហគមន៍នៅពេលនេះរួមគ្នាធ្វើការទាក់ទាញ ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា បានជម្រុញអោយមានការបង្កើត សមាគមទេសចរណ៍ សហគមទេសចរណ៍ សហគមអេកូទេសចរណ៏ និង តំបន់រមណីយដ្ឋានកំសាន្តអោយបានច្រើននៅតាមបណ្តាមូលដ្ឋានក្នុងស្រុក ខេត្ត ក្នុងន័យចូលរួមលើកស្ទួយសេដ្ឋកិច្ចលើវិយ ទេសចរណ៍ឡើងវិញ ។

លោក ជា ប៊ុនធឿន អភិបាលរងស្រុកគីរីសាគរ តំណាងលោកអភិបាលស្រុកគីរីសាគរ បានមានប្រសាសន៍ថា ៖ ថ្ងៃនេះក្នុងនាមថ្នាក់ដឹកនាំ នៃរដ្ឋបាលស្រុកគីរីសាគរ សូមអបអរសាទរ និងសូមកោតសសើរដល់ លោក ស្រី ជាម្ចាស់អាជីវកម្មសេវាកម្ម និងបងប្អូនប្រជាពលរដ្ឋនៅទូទាំងឃុំភ្ញីមាសទាំងអស់បានមូលមតិគ្នា ចងក្រងជាសមាគមន៍ ក្នុងការរៀបចំអោយមានសេវាទេសចរណ៍បំរើអោយវិស័យទេសចរណ៏ នាំមកការរីកចម្រើនមាន ជីវភាពធូធារ កាត់បន្ថយភាពក្រីក្រក្នុងសហគមន៍មូលដ្ឋាន និងជម្រុញបង្កើតអោយមានផលិតផលទេសចរណ៏សំបូរបែបប ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិ ទូទាំង ឃុំស្រុកមកទស្សនាកំសាន្តនៅតំបន់ធម្មជាតិតាមដងព្រែក និងតាមតំបន់ កោះ ឆ្នេរខ្សាច់សម្រាប់ងូតទឹកលំហែកាយ មានព្រៃកោះកាងជាច្រើនហិចតាដែលជាជម្រកជីវៈជម្រុះគ្រប់ប្រភេទ ។

ក្នុងនាមអាជ្ញាធរស្រុកសូមធ្វើការគាំទ្រ និងលើកទឹកចិត្តដល់ លោក លោកស្រី ជាគណៈកម្មការសមាគមសហគមន៍ទេសចរណ៍ និងបងប្អូនជាម្ចាស់អាជីវកម្ម សេវាកម្មទាំងអស់ ដែលបានអញ្ជើញមកចូលរួមថ្ងៃសម្ពោធទីស្នាក់ការនេះពិតជាមោទនភាពណាស់ ដោយបងប្អូនបានរួបរួមគ្នាទាំងស្មារតី សម្ភារៈ និងថវិកា ចូលរួមគ្នាជាបដិភាគក្នុងការអភិវឌ្ឍន៍សហគមន៍នេះអោយក្លាយជា តំបន់ទាក់ទាញទេសចរណ៍ មានការទទួលបដិសណ្ឋារកិច្ច និងមានកន្លែងលក់ដូរ និង ទទួលការផ្គត់ផ្គង់ ការស្នាក់នៅ ដែលជា តម្រូវការចាំបាច់របស់ភ្ញៀវទេសចរណ៍ ។លោក ជា ប៊ុនធឿន អភិបាលរងស្រុកគីរីសាគរ សង្ឃឹមថា សហគមន៍ ទេសចរណ៍ធម្មជាតិ ឃុំភ្ញីមាស នឹងទទួលបានផ្លែផ្កាល្អប្រសើរ ប្រកបដោយជោគជ័យនាបច្ចុប្បន្ននឹងទៅអនាគត ។

ប្រធានសហគមន៍ទេសចរណ៍ធម្មជាតិ ឃុំភ្ញីមាស លោក លី វណ្ណា តំណាងអោយសមាជិក សមាជិការរបស់សហគមន៍ បានប្តេជ្ញាចិត្ត ៖

១/ បំរើការងាសហគមន៍ អោយអស់ពីកំលាំងចិត្តកំលាំងកាយដើម្បីធ្វើជាប្រយោជន៍ រួមជម្រុញការរៀបចំកិច្ចដំណើរការសហគមន៍ ទទួលបានលទ្ធផលល្អប្រសើរ ទាំងសេវាកម្មបំរើគ្រប់ប្រភេទ ដើម្បីលើកស្ទួយវិស័យទេសចរណ៏សម្រាប់បច្ចុប្បន្ន និងទៅអនាគត់ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឃុំរបស់យើង ។

២/ ចូលរួមសហការជាមួយផ្នែកសាធារណះជាដៃគូរឯកជនក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៏ រក្សាអោយបានក្នុង ការលើកកំពស់ស្តង់ដា សេវាកម្ម គ្រប់ប្រភេទ មានដូចជា ៖  សេវាកម្មស្នាក់នៅ សេវាកម្មដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវគោក សេវាផ្គត់ផ្គង់ ភោជនីយដ្ឋាន អាហារដ្ឋាន រៀបចំជាខ្សែទស្សនៈកិច្ចកំសាន្តទៅតាមតំបន់គោលដៅទេសចរណ៍នានាទូទាំង ខេត្តកោះកុង នូវតំបន់រមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ធម្មជាតិ និង តំបន់ឆ្នេរខ្សាច់នៅតាមកោះ តាមព្រែក ជាតំបន់ធម្មជាតិទាក់ទាញភ្ញៀវទេសចរជាតិ និង អន្តរជាតិ ។

៣/ ចូលរួមអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលមានវិស័យទេសចរណ៍ជាអទិភាព ក្នុងការធ្វើ អោយប្រសើរឡើងដែលជាចំណូលសេដ្ឋកិច្ចដ៏សំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រសម្រាប់ទ្រទ្រង់នូវជីវភាពរស់នៅរបស់ ប្រជាជនតាមរយៈការធ្វើអាជីវកម្មគ្រប់ប្រភេទ ទាំងពាណិជ្ជកម្ម ក្នុងស្រុក និងក្នុងប្រទេស ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2024 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.