ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ឈ្មោះ​ស្រុក​ប្រា​សា​​ទបល្ល័​ង​ ​ ​និ​ង​អ​បិជំ​​នឿ​

ឈ្មោះ​ស្រុក​ប្រា​សា​​ទបល្ល័​ង​ ​ ​និ​ង​អ​បិជំ​​នឿ​

ខេត្ត​កំ​ព​ង់​ធំ​ ៖ យោ​ង​តា​ម​ឯ​ក​​សារ​តំ​ក​ល់នៅ​ម​ន្ទី​រ​វ​ប្ប​ធ៌​ម​ ​និ​ង​វិ​ចិ​ត្រ​សិ​ល្បះ​ខេ​ត្ត​​កំ​ព​ង់​ធំ​ ​បា​ន​ប​ង្ហាញ់​ថា​ ​ ​ប្រា​សា​ទ​​​បុ​រា​ណចំ​ណា​ស់​នេះ​ ​មា​ន​ឈ្មោះ​ថា​ ​ប្រា​សា​ទ​ល្ល័​ង្គ​ ​​ដែ​ល​ប​ច្ចុ​ប្ប​ន្ន​ស្ថិត​នៅ​​ក្នុង​ភូ​មិ​ដ​ង​​តាឯ​ង​ ​ឃុំ​ដូ​ង​​ ស្រុ​​ប្រាសា​ទ​ប​ល្ល័​ង្គ​ ​ខេ​ត្ត​កំ​ព​ង់​ធំ​ ​ខា​ង​ត្បូ​ង​សា​លា​ឃុំ​ដូ​ង​ ​ច​ម្ងា​យ​ប្រ​មា​ណ​១​​,​៥​គី​ឡូ​ម៉ែ​ត្រ​ ​និ​ង​មា​ន​ច​ម្ងា​យ​ពី​ទី​រួ​ម​ខេ​ត្ត​កំ​ព​ង់​ធំ ប្រ​មា​ណ​៥​​៥​គីឡូ​​ម៉ែ​ត្រ​ ​។​ ​ឈ្មោះប្រា​សា​​ទ​ ​”​ ​ប​ល្ល័​ង្គ​ ​”​ ​ជា​ឈ្មោះ​ដែ​ល​ក​ត់​ត្រា​នៅ​ក្នុ​ង​ប​ញ្ជី​ស្ថា​នី​យ​​បុ​រា​ណ​​វិ​ទ្យា​នៅ​ក្នុ​ង​ខេ​​ត្ត​កំ​ព​ង់​ធំ​ ​ដោ​យ​ក្រ​សួ​ង​​វ​ប្ប​
​ធ​ម៌​ ​និ​ង​វិ​ចិ​ត្រ​សិ​ល្បះ​ ​ស​ហ​​កា​រ​ជា​មួ​យ​សា​លា​បា​រាំ​ង​ចុ​ង​បូ​​ព៌ា​ប្រ​ទេ​ស​ ​។​ ​ប៉ុ​ន្តែ​អ្ន​​ក​
ស្រុ​ក​នៅ​តំ​ប​​ន់​នោះ​ ​ពុំ​ហៅ​ប្រា​សា​ទ​នេះ​ថា​ ​ ​”​ ​ប​ល្ល័​​ង្គ​”​ ​ឡើ​យ​ ​ពោ​ល​គឺ​គេ​​ហៅទី​​នោះ​ថា​ ​ ​”​ ​ព្រៃ​អ្ន​ក​តា​ចា​ស់​ស្រុ​ក​ ​”​ដោ​យ​​ហេ​តុ​ថា​នៅ​ខា​ង​មុ​ខ​ប្រា​សា​ទ​​នោះ​ ​គឺ​មា​ន​ទី​​តាំ​ង​ទួ​ល​អ្ន​ក​តា​ចា​​ស់​ស្រុ​ក​ ​ដែ​ល​អ្ន​ក​ស្រុ​​ក​មា​ន​ជំ​​នឿ​ស័​ក្តិ​​សិ​ទ្ធ​ ​និ​ង​ធ្វើ​បុ​​ណ្យ​ពួ​ន​ភ្នំ​ខ្សា​ច់​រៀ​​ង​រា​ល់​ឆ្នាំ​ ​។​ ​ចំ​ណែ​ក​ពា​​ក្យ​ថា​ ​”​ប​ល្ល័​ង្គ​ ​”​​ទៀ​ត​
​សោ​ត​ ​ក៍​មិន​មែ​ន​សំ​ដៅ​​លើ​ជើ​ង​ទ​ម្រ​ ​ឬ​ព្រះ​ថែ​ន​ប​​ដិ​មា​ឡើ​យ​ ​តែ​ជា​ឈ្មោះ​រុ​ក្ខ​ជា​​តិ​ម្យ៉ា​ង​ដែ​ល​មា​ន​ដើ​ម​ស្រ​ដៀ​ង​និ​​ង​ដើ​ម​ពោ​ត​អ​ញ្ចាំ​ង​ ​មា​​ន​ស្លឹ​ក​ធំ​ៗ​ទ្រ​វែ​ង​ស្រ​ដៀ​ង​ស្លឹ​ក​​កា​ស្យា​ ​តែ​ធំ​ជា​ង​ប​ន្តិ​ច​ ​រី​ឯ​​ផ្លែ​មា​ន​ទំ​ហំ​ប្រ​ហែ​ល​១​,​៥​ស​ ​​ម​ ​ស្រ​ដៀ​ង​ផ្លែ​ព្រី​ង​ ​និ​ង​រ​ស់​​ជា​តិ​ដូ​ច​ផ្លែ​ព្រី​ង​ ​មា​ន​រា​ង​ស្រ​ដៀ​ង​បេះ​ដូ​ង​ម​​នុ​ស្ស​ ​ផ្លែ​មា​ន​ទ​ង​​វែ​ង​ដូ​ច​ផ្លែ​ភ្ញៀ​វ​ ​គ្រា​ប់​ដុ​ត​ឈ្ងុ​យ​ ​និ​​ង​រា​ង​ឡើ​ង​ប្រេ​ង​តិ​​ច​ៗ​ ​ជា​ទូ​ទៅ​ ​អ្ន​ក​ស្រុ​ក​នៅ​កំ​​ព​ង់​ធំ​ ​គេ​ចែ​ក​ដើ​ម​នោះ​​ជា​ពី​រ​ប្រ​ភេ​ទ​ ​គឺ​​ប​ល្ល័​ង្គ​ដំ​រី​ ​និ​​ង​ប​ល្ល័​ង្គ​វ​ល្លិ៍​ ​។​​

​កា​ល​ពី​ស​ម័​យ​អា​ណា​គ​ម​បា​រាំ​ង​​ម​ក​ ​ប្រា​សា​ទ​នេះ​ពុំ​​ធ្លា​ប់​មា​ន​កា​រ​ស្រា​វ​ជ្រា​វ​ ​ពី​ក្រុ​​ម​អ្ន​ក​ស្រា​វ​ជ្រា​វ​ម​ក​ពី​​តំ​ប​ន់​អឺ​រ៉ុ​ប​ ​ឬ​កា​រ​ប​​ញ្ជី​ម្ដ​ង​ណា​ឡើ​យ​ ​ពោ​ល​គឺ​ទើ​ប​​តែ​នៅ​ស​ត​វ​
​ត្ស​ទី​២​១​ ​នេះ​​ប៉ុ​ណ្ណោះ​ដែ​ល​មា​ន​កា​រ​ចុះ​ប​ញ្ជី​រ​ក្នុ​ង​ក្រ​​ប​ខ​ណ្ឌ​ក្រ​សួ​ង​វ​ប្ប​ធ​ម៌​ ​​និ​ង​វិ​ចិ​ត្រ​សិ​ល្បះ​កា​ល​ឆ្នាំ​២​​០​០​៨​ ​។​ ​ប្រាសា​ទ​​ប​ល្ល័​ង្គ​ ​ស​ង់​ឡើ​ង​​ពី​ឥ​ដ្ឋ​ ​លើ​គ្រឹះ​ថ្ម​បា​យ​
​ក្រៀ​ម​ ​មា​ន​រា​ង​​បួ​ន​ជ្រុ​ង​ទ្រ​វែ​ង​ ​ហើ​យ​មា​ន​ ​​យ៉​ ​ល​យ​ម​ក​ទិ​ស​ខា​ង​កើ​ត​។​ល្វែ​ង​ខា​ង​មុ​ខ​​រ​ប​ស់​ ​យ៉​ ​មា​ន​ច្រ​​ក​ទ្វា​រ​ពី​បែ​រ​មុ​ខ​ទៅ​ទិ​ស​​ខា​ង​ត្បូ​ង​ ​និ​ងទិ​ស​ខា​ង​ជើ​ង​ ​។ ​ក្រៅ​ទ្ធា​ចូ​ល​នៅ​ទិ​​ស​ខា​ង​កើ​ត​ ​សិ​ល្ប​ក​រ​បា​ន​លំ​អ​រ​ជា​​ទ្វា​ប​ញ្ឆោ​ត​ទៅ​ទិ​ស​សំ​ខា​ន់​ៗ​ទាំ​ង​បី​ផ្សេ​ង​ទៀ​ត​។​ទ្វា​រ​​ប​ញ្ឆោ​ត​និ​មួ​យ​ៗ​ ​គឺ​ធ្វើ​ឡើ​ង​ពី​ថ្ម​ភ​ក​ ​ដោ​​យ​រៀ​ប​ថ្ម​ភ​ក​ ​ជា​រា​ង​ស៊ុ​ម​​ទ្វា​រ​ ​ដែ​ល​នៅ​ចំ​ក​ណ្ដា​ល​គេ​ ​ល​ម្អ​រ​ជា​​បន្ទះ​​ទ្វា​ ​មា​ន​ស​ស​រ​ពេ​ជ្រ​រា​ង​ប្រាំ​បី​ជ្រុ​ង​ ​និ​​ង​ស​រ​ស​ផ្អោ​ប​នៅ​អ​ប​ស​ង​ខា​ង​។​ ​ឃឿ​ន​រ​ប​ស់​ប្រា​សា​ទ​គេ​រៀ​ប​ថ្ម​​ជា​រា​ង​សា​រ​ពើ​សូ​ត្រ​ ​រា​ង​ថ្នា​ក់​ៗ​ហើ​យ​រៀ​ប​ឥ​ដ្ឋ​​ជា​តួ​រ​ប្រា​សា​ទ​ពី​លើ​ដែល​គ្រឹ​ក្រោ​ម​ជា​ថ្ម​បា​​យ​ក្រៀ​ម​។​ប្ល​ង់ប្រា​​សា​ទ​បែ​ប​នេះ​មា​ន​ល​ក្ខ​ណះ​ស្រ​ដៀ​ង​និ​ង​តួ​រ​ប៉​ម​ក​ណ្ដា​ល​ភ្នំ​ជី​សូ​ ​គុ​ក​ន​គ​រ​ ​រ​ប​ង​មា​ស​ ​។​

ប្រាសាទនេះ ហ៊ុំព័ទ្ធដោយកសិន្ធុទឹកជុំវិញ រាងបួនជ្រុង មានផ្លូវចូលពីទិសខាងកើត និងមានស្រះទឹកធំមួយនៅទិសខាងជើង ។ស្រះខាងជើងមានប្រវែងបណ្ដោយ
២១៤ម៉ែត្រ ទទឹង៨៥ម៉ែត្រ។ នៅរវាឆ្នាំ២០០៥ប្រាសាទនេះនៅឈរមានរូបរាងល្អនៅឡើយ តែសព្វថ្ងៃនេះផ្នែកដំបូលបានបាក់បែកជ្រុះឥដ្ឋមក្រោមអស់ហើយ រីឯផ្ទៃជញ្ជាំងបានហែកចេញពីគ្នាស្ទឺតែបាក់រលំ ។ប៉ុន្តែទោះបីយ៉ាងណា ប្រាសាទនេះនៅ
តែមានការអភិរក្ស និងគាំពារជាប្រចាំពមន្ទីរវប្បធម៌ និងវិចិត្រសិល្បះ រួមសហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ

នៅបរិវេណប្រាសាទ មាននៅសល់វត្ថុសិល្បះធ្វើអំពីថ្មភក់ជាច្រើនដុំដែលភាគច្រើនគេរក្សាទុកនៅខ្ទមអ្នកតាចាស់ស្រុក នៅខាងមុខប្រាសាទ ។ ក្នុងនោះមានផ្ដែរទ្វារមួយដែលនៅចំកណ្ដាលមានឆ្លាក់រូបទេពកំពុងអង្គុយនៅលើក្បាលរាហ៊ូ អមដោយតោពីរឈរហាមាត់ខាំ ឬលេបក្បាច់បន្ទាត់ធ្នូរាងដូចមែកឈើ ផ្នែកខាងលើ និងខាងក្រោមផ្ដែរលម្អរដោយរំយោលផ្កានិងកម្រងមាលា ។ រូបចម្លាក់ទេពដែលនៅលើក្បាលរាហ៊ូ យើងមិនដឹងថា ជាទេពអ្វីឲយប្រាកដនោះទេ ដ្បិតរូបនេះគេប្រមូលចេញពីទីតាំងដើមទៅហើយ តែបើសិនជាផ្ដែរនៅទិសខាងជើងអាចជាព្រះកុវេរ ខាងត្បូងជាព្រះយម ខាងកើត
ជាព្រះឥន្ទ្រ និងខាងលិចជាព្រះភិរុណ ។ ម្យ៉ាងវិញទៀតកេតនភណ្ឌ ឬអាវុធ្ធដែលកាន់ជាប់ព្រះហស្ថក៍រលុបពិបាកមើលទៀត តែវាមានលក្ខណះស្រដៀង ” វជ្រ ” ដែលអចស្ន្និដ្ឋានបឋមថា ទេព កណ្ដាលនោះគឺជាព្រះឥន្ទ្រ ។ ក្រៅពីផ្ដែរនៅមានបំណែកចុងហោជាងរូប ម្ករ ខ្ជាក់នាគ ចំណែកចំរឹងបង្អួច សរសរពេជ្យរាង៨ជ្រុង ជើងទម្ររ មេទ្វារ ក្បាច់លំអរទាំងអស់នេះ មានក្ខណះជាសិល្បះរចនាបថឃ្លាំងឬបាភួន នៅក្នុង ស.វ ទី១១ ពោលអាចស្ថិតក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី១ (គ.ស ១០០២-១០៤៩)។ ប្រាសាទបល្ល័ង្គ មិនមាននៅសេសសល់ភស្តុតាងសិលាចារិកឲ្យយើងសិក្សានោះទេ ប៉ុន្តែយើងអាចប្រៀបធៀបសំណង់នេះជាមួយសំណង់ផ្សេងៗទៀតដូចជាប្រាសាទ របងមាស ប្រាសាទគុកនគរ ប្រាសាទភ្នំជើងព្រៃ ប្រាសាទភ្នំជីសូរ ហើយយើងនិងអាចទាញសេចក្ដីសន្និដ្ឋានមួយថា ប្រាសាទបល្ល័ង្គនេះ គឺជាសំណង់សាសនាមួយឧទ្ទិសដល់ព្រហ្មញ្ញសាសនា ឬព្រះពុទ្ធសាសនាក្នុងចុង ស.វ ទី១០ ដើម ស.វ ទី១២ រវាងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៥(គ.ស ៩៦៨ -១០០០)ឬព្រះបាទសូរ្យវរ្ម័នទី១ (គ .ស ១០០២-១០៤៩)។

ជាទូទៅអ្វីដែលមានការកត់សំគាល់នោះ គឺគេអាចសន្និដ្ឋានបានថា ឈ្មោះស្រុកប្រាសាទបល្ល័ង្គ ទំនងជាយកតាមស្លាកស្នាមភស្តុតាងនៃ ទួលប្រាសាទបុរាណមួយនេះហើយ ។ ហើយជាទំលាប់គឺអ្នកស្រុកគាត់ហៅថា ព្រៃលោកតាចាស់ស្រុក ហើយគេហៅឈ្មោះស្រុកនេះថា សាលាវិស័យ ។

លោកហ៊ិន សោភ័ណ្ឌ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្តកំពង់ធំ បានបញ្ជាក់ឲ្យដឹងថា ជាទំលាប់របស់អ្នកភូមិគឺរៀងរាល់ឆ្នាំពួកគាត់នាំគ្នាមកបោសសំអាតជុំវិញទូលប្រាសាទ និងធ្វើពិធីបុណ្យឡើងអ្នកតាចាស់ស្រុកបែបព្រហ្មមញ្ញសាសនា និងបាននាំគ្នាយកដីទៅពូន នៅជិតខ្ទមលោកតា ខាងមុខប្រាសាទនេះ ឲ្យដូចភ្នំខ្សាច់ ព្រោះពួកគាត់មានជំនឿទៅលើ ទួលលោកតាចាស់ស្រុកនេះយ៉ាងខ្លាំង ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.