ព័ត៌មាន​ថ្មី
លោក ​សុ​​ខ​ លូ​ ​អភិ​​បា​ល​​​ខេ​ត្ត​​​បា​​​ត់​​​ដំ​​​​​ប​ង​ ​​​អ​ញ្ជើ​ញ​សួ​រ​សុ​ខ​ទុ​ក្ខ វី​រ​ក​​ង​ទ័​ព​ ​ដែ​ល​រ​ង​រ​បួ​ស​ ក្នុង​ស​ម​រ​​ភូ​មិ​ជួ​រ​មុ​ខ​ ​កំ​​ពុង​​ស្នា​ក់​នៅព្យាបា​ល​រ​​បួ​ស​ | ស្ថា​ន​បេ​​ស​ក​ក​ម្ម​ទូ​ត​ ​និ​ង​​ទី​ភ្នា​ក់​ងា​រ ​នៃ​អ​ង្គ​កា​រ​​ស​ហ​ប្រ​ជា​ជា​​តិ​នានា​ ​នៅ​​ក​ម្ពុ​ជា​ ​ចូ​ល​រួ​ម​ប្រឹ​ង​ប្រែ​ង​ ​ជួ​យ​ប្រ​ជា​ជ​ន​ភៀ​ស​​សឹ​ក ​កំ​ពុ​ង​ស្ថិ​ត​​ក្នុ​ង​ ស្ថាន​​​ភា​ព​ងា​​យ​រ​ង​គ្រោះ​ ​ព​ង្រឹ​ង​កិ​ច្ច​ស​ហ​ប្រ​តិ​​ប​ត្តិ​កា​រ ជា​អ​​ន្ត​រ​ជា​តិ​ | លោក​ប្រធា​​នា​ធិ​ប​តី ​ត្រាំ​ ​រំ​ពឹ​ង​ជួ​ប​ ​លោកប្រ​ធា​​នា​ធិ​ប​តី ​ពូទី​​ន​ ​នៅ​អា​ឡា​ស្កា​ នាស​ប្ដា​​ហ៍​ក្រោ​យ​ | ក្រុមអ​នុ​ព័​​ន្ធ​យោ​ធា​ប​រ​ទេ​ស​ ​ប្រ​ចាំ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​​ម្ពុ​ជា​ ​ម​ក​ពី​ ​៩​​ ​ប្រ​ទេ​ស​ ​បា​​ន​ចុះ​ទៅ​កា​ន់​ ស្រុក​ប​​ន្ទា​យ​អំ​បិល​ ខេ​​ត្ត​ឧ​ត្ត​រ​មា​ន​ជ័​យ​ ​​ដើ​ម្បី​ពិ​​​និ​ត្យ​​ស្ថា​ន​ភា​ព​ជា​ក់​​ស្តែ​ងតា​ម​តំ​ប​​ន់​ព្រំ​ដែ​ន​ ​និ​​ង​ស្ថា​ន​ភា​ព​ជ​​ន​ភៀ​ស​សឹ​ក​ | លោក​ជំទា​​វ​ប​ណ្ឌិ​ត​ ​បា​ន​ ​​ស្រី​មុំ​ ​ ​ចា​​ត់​ឱ្យ​ក្រុ​ម​កា​រ​ងារ​រ​ប​ស់​​រ​ដ្ឋ​បា​​ល​ខេ​ត្ត​ ​ប​ន្ត​ស​ម្រ​ប​ស​​ម្រួ​ល​ ​និ​ង​ដោះ​ស្រា​យ​ជូ​ន ប​ង​ប្អូ​​ន​ព​ល​ក​រ​ខ្មែ​​រ​ ​ដែ​ល​ម​ក​ពី​​ប្រ​ទេ​ស​ថៃ​ ​ ​វិ​ល​ត្រ​លប់​ទៅស្រុ​ក​​កំ​ណើ​ត​វិ​ញ | ក្រសួងកា​រ​ងា​រ​ ​ច្រា​ន​ចោ​​ល​ព័​ត៌​មា​ន​បំ​ភ្លៃ​ ​រ​ប​ស់​កា​សែ​ត​ថៃ​ ​ដែ​ល​ផ្សា​យ​ថា​ ​ព​​ល​ក​រ​ខ្មែ​រចា​ក​​ចេ​ញ​ពី​ថៃ​ ដោ​​យ​សា​រ​កា​រ​គំ​​រា​ម​ដ​ក​សញ្ជា​តិ ​និ​ង​រឹ​បអូ​ស​ដី​ធ្លី​​ | សេចក្តីណែ​នាំ​​​​ ​ស្តី​ពី​កា​រ​ផ្ស​ព្វ​​ផ្សា​យ​ ​និ​ង​កា​​រ​ចែ​ក​ចា​យ​ព័​ត៌​មា​ន​ ផ្ត​ល់​​ផ​ល​អ​វិ​ជ្ជ​​មា​ន ដ​ល់​​ស​ន្តិ​សុ​ខ​ជា​តិ​ | ពលរដ្ឋខ្មែ​​រ​នៅ​ក្រៅ​ប្រ​ទេ​ស ប​ន្ដ​​ជួ​ប​ជុំ​គ្នា ស​ម្ដែ​​ង​ម​តិ​ ​ក្នុ​ង​ស្មា​​រតី សា​​ម​គ្គី​គ្នា​ជា​ធ្លុ​​ង​មួ​យ ជា​មួ​យ​​ព​លរ​ដ្ឋ​ក្នុ​ង​​ស្រុ​ក​ ​ដើ​ម្បី​​ប​ង្ហា​ញ ម​ន​សិ​​កា​រ​ស្នេ​ហា​ជា​តិ​​ មា​​តុ​ភូ​មិ​ | ទីក្រុង​ប៉េកាំ​ង​ ​កំ​ពុ​ង​លិ​ច​ល​ង់ ដោ​យ​​ភ្លៀ​ង​ធ្លា​ក់​ខ្លាំ​ង​ ​ខ​ណៈ​អាជ្ញា​ធ​រ​ ​ប្រ​​ញា​ប់​ជ​ម្លៀ​ស​ ប្រជា​ជ​​ន​រា​ប់​ម៉ឺ​ន​នា​ក់​​ចេ​ញ​ | កម្ពុជា​ ​​សូ​ម​ប​ដិ​សេ​ធ​ទាំ​​ង​ស្រុ​ង​ ​ខ​ណៈ​ថៃ​​ ​បា​ន​បំ​ភ្លៃ​ប្រា​​ប់ អ​ង្គ​​ទូ​ត​ប​រ​ទេ​ស​ កា​ល​​ពី​ថ្ងៃ​ម្សិ​ល​មិ​ញ​ ​នៅ​ទី​ក្រុ​ង​​បា​ង​ក​ក​ ​​ថា​ជ​ម្លោះ​នៅ​តា​ម​​ព្រំ​ដែ​ន​ ​ក​ម្ពុ​ជា​ជា​អ្ន​ក​ចា​ប់​ផ្តើ​ម​មុ​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

មេព្រៃកំពង់ថ្ម ស្ទាក់ចាប់ រថយន្តលុចស៊ីសRX៣០០ ដឹកឈើគ្រញូង ដោយសារ បញ្ជាព្រះរាជអាជ្ញា

កំពង់ធំៈ បន្ទាប់ពីសកម្មភាពការដឹកជញ្ជូន ឈើគ្រញូងបានស្ងប់ស្ងាត់មួយរយះ មេព្រៃខ្លះចង់ដាច់បាយ ចំណែក មេព្រៃខ្លះ កំពុងពេញនូវចំណូល ដែលបានមកពីការ ឃុបឃិតដឹកឈើគ្រញូង ដោយសារតែមានការសង្ស័យថា អ្នករត់ការ តាមខ្សែជាប្រព័ន្ឋ អ្នកបានគឺបាន អ្នកមិនបានគឺមិនបាន និងត្រូវបានអ្នកឃ្លាំមើល បង្ហើបឲ្យដឹងថា ប៉ូលិស រត់ការប៉ូលិស ប៉េអ៊ឹមរត់ការប៉េអ៊ឹម មេព្រៃរត់ការមេព្រៃ ទើបបានជារថយន្តដឹកឈើគ្រញូង បានចរាចរណ៍ដោយរលូនហើយ ពុំដែលឃើញមានមេព្រៃ រឺអង្គភាពណា ចាប់បានរថយន្តដឹកឈើគ្រញូងដោយផ្ទាល់នោះទេ ដែលត្រូវបានគេដឹងថា បើ គ្មានព្រះរាជអាជ្ញាបញ្ជា ឲ្យឃាត់រថយន្តទេនោះ គឺរថយន្តត្រូវបានចរាចរណ៍ដោយរលូន ។

ជាក់ស្តែង នៅក្នុងសប្តាហ៍នេះ ផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម បានឃាត់រថយន្ត ដែលបានលបលួចដឹកឈើគ្រញូង ឆ្លងកាត់ ខេត្តកំពង់ធំ ចំនួន ៣គ្រឿងមកហើយ រួមទាំងរាត្រីយប់ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៥ ដែលលោក សុទ្ធ ម៉ារី នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម បានអនុវត្តតាមការបញ្ជារបស់លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ បញ្ជាឲ្យសមត្ថកិច្ចជំនាញ ស្ទាក់ចាប់រថយន្តឲ្យខានតែបាន ខណៈពេលដែល មានកំលាំងឃ្លាំមើលបានបើករថយន្ត ពី ក្រោយរថយន្តដឹកបទល្មើស យ៉ាងកកិត បើពុំនោះទេរថយន្តនេះ នឹងត្រូវបានទទួលចម្លើយថា អត់ឃើញដូចសព្វមួយដង ។

រថយន្តម៉ាកលុចស៊ីស ពណ៌ ខ្មៅ ឆ្នាំ២០០០ ពាក់ស្លាកលេខ ភ្នំពេញ 2AB-9915 ត្រូវបានព្រះរាជអាជ្ញា បញ្ជាឲ្យចាប់រថយន្ត ដឹកបទល្មើសឈើគ្រញូង ខណៈពេលដែលរថយន្តមួយគ្រឿងនេះ ត្រូវបានសមត្ថកិច្ចប្រដេញចាប់ ហើយបានបើក ត្រឡប់ក្រោយ មកដល់ចំនុចជិតប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ហើយក៏បានជ្រុលចង្កូត ធ្លាក់វាលស្រែ នៅម៉ោង ១១.៣០នាទីយប់ថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ ២០១៥ ហើយត្រូវបានស្ទូចយកទៅរក្សាទុកនៅ ផ្នែក រដ្ឋបាលព្រៃឈើកំពង់ថ្ម ដើម្បីរងចាំធ្វើការវាស់វែង នៅព្រឹកថ្ងៃទី១១ បន្តទៀត។
យោងតាមប្រភពព័ត៌មានច្បាស់ការ បានឲ្យដឹងថា រថយន្តដឹកបទល្មើស ជាកម្មសិទ្ធរបស់លោក តឿ ដែលជាឈ្មួញឈើដុះស្លែប្រចាំខេត្តសៀមរាប រកស៊ីខួបប្រាំងខួបវស្សា ហើយមានអ្នករត់ការ ឈ្មោះ យ៉ាំ ប៊ុនណ្ណា ហៅ ចិន មន្រ្តីកងរាជអាវុធហត្ថខេត្តកំពង់ធំ និងឈ្មោះ ភាន់ ជាប៉ូលិសសេដ្ឋកិច្ចខេត្តកំពង់ធំ ដោយរត់ការមួយកំណាត់ផ្លូវម្នាក់។
ប្រជាពលរដ្ឋ បានធ្វើការរិះគន់យ៉ាងខ្លាំង ទៅលើលោក ហ៊ុន អៀង នាយអធិការដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ថា សម័យរាជការ លោក ហ៊ុន អៀង ពុំដែលឃើញ មានការបង្រ្កាបបទល្មើសព្រៃឈើ ដោយខ្លួនឯង ឬក៏បញ្ជាឲ្យមន្រ្តីរបស់ខ្លួន មានឆន្ទះក្នុងការបង្រ្កាបបទល្មើស ដឹកតាមរថយន្ត យីឌុប រថយន្តកូរ៉េនោះទេ តែឆ្វាក់តែបង្រ្កាបបាន ត្រឹមតែ កាឡេថងដឹកអុស និងដឹកជន្លង់ម្រេច របស់ប្រជាពលរដ្ឋ រកព្រឹកខ្វះល្ងាចតែប៉ុណ្ណោះទេ ទោះបីប្រជាពលរដ្ឋយំស្រែក អង្វរលន់តួប៉ុណ្ណោះនោះ ក៏ត្រូវចាប់ផាក់ពិន័យ ៤លាន ទៅ៥លានរៀល ក្នុងមួយកាឡេថង ទោះបីជាមានការអន្តរាគមន៍ ពីឯកឧត្តម អភិបាលខេត្ត សុំឲ្យខ្ចីកាឡេថង ឲ្យប្រជាពលរដ្ឋយកទៅធ្វើស្រែចំការ ក៏លោក ហ៊ុន អៀង ព្យាយាមពន្យាពេលរាប់ខែដែរ ។

IMG_0462IMG_0460

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.