ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ឯក​ឧ​ត្ត​ម ​​អេង​​ ​ជា​សាន​ ​អ​នុ​រ​​ដ្ឋ​លេ​ខា​ធិ​កា​រ ​ក្រសួ​ង​ក​សិ​ក​ម្ម​ ​រុ​ក្ខា​ប្រ​មា​ញ់​ ​និ​ង​នេ​សា​ទ បាន​ណែ​នាំ​​ដ​ល់ ក​សិ​ក​រ ត្រូ​វ​សិ​ក្សា​ពី រ​ដូ​វ​កា​ល​ ​និ​​ង​ភូ​មិសា​ស្ត្រ ឱ្យ​បា​ន​ត្រឹ​ម​ត្រូ​វ​ មុ​ន​​នឹ​ង​ធ្វើ​កា​រ​ព្រោះ​ស្រូ​វមិ​ន​ប្រ​កា​​ន់​រ​ដូ​វ​

ឯក​ឧ​ត្ត​ម ​​អេង​​ ​ជា​សាន​ ​អ​នុ​រ​​ដ្ឋ​លេ​ខា​ធិ​កា​រ ​ក្រសួ​ង​ក​សិ​ក​ម្ម​ ​រុ​ក្ខា​ប្រ​មា​ញ់​ ​និ​ង​នេ​សា​ទ បាន​ណែ​នាំ​​ដ​ល់ ក​សិ​ក​រ ត្រូ​វ​សិ​ក្សា​ពី រ​ដូ​វ​កា​ល​ ​និ​​ង​ភូ​មិសា​ស្ត្រ ឱ្យ​បា​ន​ត្រឹ​ម​ត្រូ​វ​ មុ​ន​​នឹ​ង​ធ្វើ​កា​រ​ព្រោះ​ស្រូ​វមិ​ន​ប្រ​កា​​ន់​រ​ដូ​វ​

ខេត្តកំ​ព​ង់​ធំ​ ៖ ​នៅ​ព្រឹ​ក​ថ្ងៃ​ទី​០​៨​ ​ខែ​វិ​ច្ឆិកា ឆ្នាំ​២​០​២​៣​​ ឯ​ក​​ឧត្ត​​ម​ ​អេ​ង​ ​ជា​ ​សា​ន​ ​អ​នុ​រ​ដ្ឋ​លេ​ខា​ធិកា​រ ​តំ​​ណា​ង​ឯ​ក​ឧ​ត្តម​ ​ឌិ​ត ​​ទី​ណា ​រ​ដ្ឋ​ម​​ន្ត្រី​ក្រ​សួ​ង​ក​សិ​កម្ម​រុ ​​ក្ខា​ប្រមា​ញ់​ ​និ​​ង​នេ​សា​ទ​ ​អ​ម​ដំ​ណើ​រ​ដោ​យ​ឯ​ក​ឧ​ត្ត​ម​ ​ព្រឹ​ម​ ​រ​ដ្ឋា​ ​អ​ភិ​បា​ល​រ​​ង​ខេត្ត​កំ​ព​ង់ធំ​​ បា​​នអ​ញ្ជើ​ញ​​ចុះសួ​​រ​សុខ​​ទុ​ក្ខ​ ​និ​ង​ផ្ដ​ល់ពូ​​ជ​ស្រូ​វ​ស្ដា​រ​ឡើ​ង​វិ​ញ​ ពី​​ការ​ជ​ន់លិ​​ចស្រូ​វ​រ​ដូ​វ​​វស្សា​​ក​ន្លង​​ទៅ​ ដ​ល់​ប​ង​ប្អូ​នប្រ​ជា​ក​​សិ​ក​រ​ចំ​នួន​៥​៤​១គ្រួ​សា​រ​ ​ម​ក​ពី​​ឃុំចំ​នួ​​ន៤​ ​នៅ​ក្នុ​ង​ស្រុ​ក​​ស្ទោង​ ​ខេ​​ត្ត​កំ​ព​ង់ធំ​​។

ថ្លែងនៅចំពោះមុខប្រជាកសិករនៅក្នុងឱកាសនេះ ឯកឧត្តម អេង ជាសាន បានណែនាំដល់បងប្អូនប្រជាកសិករ ត្រូវធ្វើការសិក្សាអំពីរដូវកាល ទីតាំងភូមិសាស្ត្រ និងស្ថានភាពអាកាសធាតុឱ្យបានជាក់លាក់បំផុត មុននឹងធ្វើស្រូវមិនប្រកាន់រដូវ និងស្រូវវស្សាដើម្បីចៀសសវាងនូវផលប៉ះពាល់ផ្សេងៗ។ ជាពិសេសការជន់លិចដោយសារជំនួនទឹកភ្លៀងនេះរដូវវស្សាក៏ដូចជាជំនន់ទឹកស្ទឹងស្ទោងនៅក្នុងភូមិសាស្ត្រឃុំចំនួន៤ នៅក្នុងស្រុកស្ទោង គឺឃុំព្រះដំរី  រុងរឿង បន្ទាយស្ទោង និងឃុំទ្រា ដើម្បីឱ្យការប្រកបកសិកម្មស្រែស្រូវ ដំណាំផ្សេងៗ ស្រូវមិនប្រកាន់រដូវ ក្នុងការទទួលបាននូវទិន្នផលដូចបំណង។

លើសពីនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ តំណាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ក៏បានណែនាំដល់ប្រជាកសិករត្រូវព្រោះស្រូវស្ដារឡើងវិញឱ្យបានឆាប់ទាន់ពេលវេលាទៅតាមរដូវកាល ជាពិសេសនៅក្នុងពេលដែលទឹកបានស្រកទៅវិញ ត្រូវរក្សាប្រភពទឹកនិងប្រើប្រាស់ទឹកឱ្យបានត្រឹមត្រូវ ចេះសន្សំសំចៃ មានការដាំដុះ ថែទាំទៅតាមបច្ចេកទេសកសិកម្មបែបទំនើប ឆ្លើយតបទៅនឹងការបម្រែបម្រួលនិងបន្សាំអាកាសធាតុនាពេលបច្ចុប្បន្នផងដែរ។

ជាមួយនេះផងដែរ ឯកឧត្តម អេង ជា សាន អនុរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមអំពីការចែកពូជស្រូវព្រោះស្ដារនៅក្នុងពេលនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខ សុខុមាលភាពបងប្អូនប្រជាកសិករដែលបាន  រងគ្រោះជនលិចនារដូវវស្សាកន្លងទៅ និងការលើកស្ទួយសេដ្ឋកិច្ច ជីវភាពគ្រួសារឡើងវិញដើម្បីការឆ្លើយតបនឹងកាត់បន្ថយភាពក្រីក្រស្រប តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧។

គួរបញ្ជាក់ផងដែរថា ស្រូវពូជព្រោះស្តារដែលបានចែកជូននៅពេលនេះមានចំនួន៥៤តោន និង១០០ គីឡូក្រាម ជាពូជស្រូវសែនក្រអូបមិនប្រកាន់រដូវ ដែលប្រគល់ជូនដល់ប្រជាកសិករដែលមានជីវភាគខ្វះខាតរងគ្រោះដោយសារទឹកជំនន់រដូវវស្សាកន្លងទៅ និងមានប្រភពទឹកស្រោចស្រពគ្រប់គ្រាន់ចំនួន៥៤១គ្រួសារ អញ្ជើញមកពីឃុំចំនួន៤ នៅក្នុងស្រុកស្ទោង និងត្រូវព្រោះស្តារលើផ្ទៃដីចំនួន៣៤.០៣៤ហិចតា៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.