ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ក្រសួង​កសិក​ម្ម​ ​រុ​ក្ខា​ប្រ​មា​ញ់​ ​និ​ង​នេ​សា​ទ​ ​​ចេ​ញ​សេ​ចក្តី​​ណែ​នាំ​ ​មិ​ន​អ​នុ​ញ្ញា​ត​ឱ្យ​កា​រ​ធ្វើ​កា​រ​នេ​សា​ទ​ដោ​​យ​ដា​ក់​រ​បាំ​ង​ធ្ន​ស់​កា​ត់​ផ្ជិ​ត​ព្រែ​ក​ ​ប្រ​​ឡា​យ​ស្ទា​ក់​ចា​ប់​ត្រី​យ​ក​ត្រី​ ​ក្នុ​ង​​ខេ​​​ត្ត​​​​​កំ​​ព​​​​​ង់​ឆ្នាំ​​​ង​ ​​ចា​ប់​ពី​រ​ដូ​វ​ស​ម្រ​ក​២​០​២​៣​​

ក្រសួង​កសិក​ម្ម​ ​រុ​ក្ខា​ប្រ​មា​ញ់​ ​និ​ង​នេ​សា​ទ​ ​​ចេ​ញ​សេ​ចក្តី​​ណែ​នាំ​ ​មិ​ន​អ​នុ​ញ្ញា​ត​ឱ្យ​កា​រ​ធ្វើ​កា​រ​នេ​សា​ទ​ដោ​​យ​ដា​ក់​រ​បាំ​ង​ធ្ន​ស់​កា​ត់​ផ្ជិ​ត​ព្រែ​ក​ ​ប្រ​​ឡា​យ​ស្ទា​ក់​ចា​ប់​ត្រី​យ​ក​ត្រី​ ​ក្នុ​ង​​ខេ​​​ត្ត​​​​​កំ​​ព​​​​​ង់​ឆ្នាំ​​​ង​ ​​ចា​ប់​ពី​រ​ដូ​វ​ស​ម្រ​ក​២​០​២​៣​​

ខេត្ត​កំពង់​ឆ្នាំ​ង​ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចេញសេចក្តីជូនដំណឹងមកដល់សហគមន៍នេសាទ និងសហព័ន្ធក្នុងខេត្តកំពង់ឆ្នាំងទាំងអស់ ដែលលិខិតជូនដំណឹងនោះចុះថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០២៣ ដោយក្រសួង និងមិនអនុញ្ញាតឱ្យក្រុមឈ្មួញធ្វើការនេសាទដោយដាក់របាំងធ្នស់ភ្ជិតព្រែក ប្រឡាយ ចង្អូរផ្សេងៗស្ទាក់ចាប់ត្រី ចាប់ពីរដូវសម្រកឆ្នាំ២០២៣នេះតទៅ ។លិខិតជូនដំណឹងរបស់ក្រសួងខាងលើនេះ ក៏បានចម្លងជូនរដ្ឋបាលជលផល មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ដើម្បីជ្រាបនិងអនុវត្តផងដែរ។

កាលពីមុន ជា​រៀ​ង​​រា​ល់ឆ្នាំ​ក្នុ​ង​រ​ដូ​វទឹ​ក​ស​ម្រក​ ​ខ​ណៈ​ទឹ​ក​ទ​​ន្លេ​បា​ន​ហូ​រ​ចេញ​ពី​តំ​​ប​ន​បឹ​ង​នេ​សា​ទ​សា​ប ​​បើតា​​មទ​ម្លា​​ប់​អោ​យ​តែ​ដ​ល់​រ​ដូ​វ​នេះ​ ​គឺ​ក្រុ​​ម​ឈ្មួ​ញ​ធំ​ៗគ្រា​ក់​ៗ​ត្រូ​វ​ចា​ប់​ ​ផ្តើ​ម​រៀ​ប​ចំ​នូ​វ​ឧ​ប​ក​រ​ណ៍​នេ​សា​ទ​ស​ម្រាប់​ធ្វើ​ធ្ន​ស់​ដា​ក់​រ​បាំ​ង​ផ្ជិ​ត​ព្រែ​​ក​,​ប្រ​ឡា​យ​,​និ​ងច​ង្អូ​រ​ទាំ​ង​នោះ​ ​ដោ​យ​ពួ​ក​គេ​បា​ន​ប្រើ​ឧ​ប​ក​រ​ណ៍​រ​បាំ​ង​សា​ច់​អួ​ន​ក្រ​​ឡា​ញឹ​ក​,​ ​ឬ​រ​បាំ​​ង​ស្បៃ​មុ​ង​ជា​ដើ​ម​ ​ដើ​ម្បី​ត្រៀ​ម​​ស្ទា​ក់​ចា​ប់​ត្រី​ ​ដែ​ល​ហ្វូ​ង​ត្រី​​ទាំ​ង​នោះ​ ​កា​ល​ពី​ដើ​ម​រ​ដូ​វ​ ​ទឹ​ក​ហូ​រ​ចូ​ល​ទី​វា​ល​ទំ​នា​​ប​ ​បឹ​ង​បួ​រ​ផ្សេ​ង​ៗ​ ​ពេ​ល​រ​ដូ​វ​ស​ម្រ​ក​​ទឹ​ក​ហូ​រ​ចូ​ល​ទ​ន្លេ​វិ​ញ​ ​ហ្វូ​ង​ត្រី​ទាំ​​ងនោះ​​ក៏​បា​ន​នាំ​គ្នាប​ណ្ដើ​រ​ចុះ​តា​ម​ទឹ​​ក​ហូ​រ​ ​តា​ម​ប្រ​ឡា​យ​ ​​ព្រែ​ក​ ​ច​ង្អូ​រ​ ​សំ​ដៅ​​ម​ក​កា​ន់​ទ​​ន្លេ​វិ​ញ​ដើ​ម្បី​រ​ក​ទី​​ទឹ​ក​ ​ជ្រៅ​និ​ង​ហូ​រ​ឡើ​ង​​ទៅ​ផ្នែ​ក​ខា​ង​លើ​ដើ​ម្បី​រ​​ស់​រា​ន​មា​ន​ជី​វិ​ត​ប​ន្ត​ពូ​ជ​រៀ​ង​ៗ​ខ្លួ​ន​ ​។​​ដោយឡែកនៅក្នុងខេត្តកំពង់ឆ្នាំង ការនេសាទដោយដាក់របាំងធ្នស់ភ្ជិតព្រែកខាងលើនេះ គឺក្រុមឈ្មួញបានធ្វើសកម្មភាពស្ទើជារៀងរាល់ឆ្នាំនៅតាមបណ្ដាព្រែក ប្រឡាយ ចង្អូរជាច្រើនទូទាំងខេត្តកំពង់ឆ្នាំង។

លោក ឈឹម ឈឿន តំណាងគណៈ កម្មការសហព័ន្ធស ហគមន៍ ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់ឲ្យដឹងថា ចំពោះការនេសាទ ដោយប្រើឧបករណ៍ ដាក់របាំងធ្នស់ផ្ជិតព្រែក ប្រឡាយ ឬចង្អូរផ្សេងៗ ស្ទាក់ចាប់ត្រីខាងលើនេះ កន្លងមកគឺមានការអនុញ្ញាតច្បាប់ពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដែ លលោកអនុញ្ញាតឱ្យសហគមន៍ធ្វើការនេសាទចាប់ត្រីរយៈ ពេល៣ខ្នើត ក្នុងមួយរដូវ ដើម្បីយកត្រីធ្វើប្រហុក ផ្អកចែកប្រជាពលរដ្ឋក្នុងក្នុងសហគមន៍។

តែចាប់ពីរដូវសម្រកឆ្នាំ២០២៣នេះទៅ គឺក្រសួងកសិកម្មនិងមិនអនុញ្ញាតឲ្យមានការនេសាទដោយប្រើឧបករណ៍ដាក់របាំងធ្នស់ផ្ជិតព្រែក ប្រឡាយ ឬចង្អូរផ្សេងៗ ដើម្បីស្ទាក់ចាប់ត្រី នៅក្នុងខេត្តកំពង់ឆ្នាំងជាបន្តទៀតនោះឡើយ។លោកក៏បានបញ្ជាក់ឲ្យដឹងផងដែរថា ចំពោះចំនួនព្រែក ប្រឡាយ និងចង្អូរផ្សេងៗ ដែលជាទីតាំងសម្រាប់ការនេសាទត្រី ដែលធ្លាប់ធ្វើពីឆ្នាំមុនៗកន្លងមក បើរាប់ត្រួសៗទាំងតូចទាំងធំមានប្រមាណជិត៣០ទីតាំងឯណោះនៅទូទាំងខេត្តកំពង់ឆ្នាំង។

ពាក់ព័ន្ធករណីខាងលើនេះផងដែរ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ក៏បានប្រាប់ឲ្យដឹងដែរថា ករណីនេះលោកបានប្រជុំផ្សព្វផ្សាយដល់បណ្ដា សង្កាត់ ផ្នែក និងខណ្ឌរដ្ឋបាលជលផល ឲ្យធ្វើការផ្សព្វផ្សាយបន្តតាមបណ្ដាសហគមន៍នេសាទជាបន្ទាន់ នៅទូទាំងខេត្ត គឺលោកបានប្រជុំផ្សព្វផ្សាយតាំងពីមួយខែមុនម៉្លេះ ដោយមិនអនុញ្ញាតឲ្យមានការនេសាទដាក់របាំងធ្នស់ផកជិតព្រែកនៅតាមបណ្ដាព្រែក ប្រឡាយនិងចង្អូរផ្សេងៗដើម្បីស្ទាក់ចាប់ត្រីជាបន្តទៀតឡើយ ដោយចាប់អនុវត្តពីរដូវសម្រក ឆ្នាំ២០២៣នេះទៅ។

ក្នុងនោះដែរ លោកក៏បានដាក់ផែ ការយ៉ាងតឹងរឹងដល់មន្ត្រីជលផល សង្កាត់ ផ្នែក និងនាយខណ្ឌ ត្រូវទទួលខុសត្រូវតាមបណ្ដាផ្នែកនីមួយៗបើសង្កាត់ និងផ្នែក ដែលខ្លួនគ្រប់គ្រងកើតមានបទល្មើសនេសាទដូចខាងលើនេះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់រៀងៗខ្លួន។

លោកបានបញ្ជាក់អោយដឹងទៀតថា មួយរយៈនេះនៅតាមបណ្ដាព្រែកខ្លះបានធ្វើសកម្មភាពបោះបង្គោលធ្នស់រៀបចំដាក់ជារបាំង ដើម្បីស្ទាក់ចាប់ត្រីខ្លះហើយ ដូចជានៅស្រុកកំពង់ត្រឡាច និងជលគីរី តែក៏ត្រូវបានមន្ត្រីសង្កាត់ ផ្នែករបស់យើងនៅទីនោះ បានចុះណែនាំដល់ប្រជានេសាទទាំងនោះឲ្យធ្វើការរុះរើវិញជាបន្ទាន់ផងដែរ។

ដូច្នេះករណីនេសាទដោយការដាក់របាំងផ្ជិតព្រែកនៅក្នុងខេត្តកំពង់ឆ្នាំង ចាប់ពីឆ្នាំ២០២៣នេះទៅ គឺលោកមិនអនុញ្ញាតឲ្យកើតមានជាដាច់ខាត។

ក្នុងឱកាសនេះដែរ លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនិងនីសាទខេត្តកំពង់ឆ្នាំង បានសូមអំពាវនាវម្តងហើយម្តងទៀតដល់មន្ត្រីជំនាញ ពិសេសគឺសហគមន៍នេសាទតាមបណ្ដាសហគមន៍ ត្រូវចូលរួមអនុវត្តតាមសេចក្តីណែ នាំរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដើម្បីរួមគ្នាការពារនិងទប់ស្កាត់ចំពោះបទល្មើសនេសាទគ្រប់ប្រភេទ ជាពិសេសការដាក់របាំងធ្នស់ផ្ជិតព្រែកប្រឡាយ ឬចង្អូរផ្សេងៗនៅតាមបណ្ដាមូលដ្ឋាន សុំកុំឲ្យកើតមានបន្តទៅទៀតឲ្យ សោះ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.