ខេត្តព្រះវិហារ៖ សាកសពបុរសម្នាក់ ឈ្មោះ មុំ ឈិន អាយុ៤៨ឆ្នាំ រស់នៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ត្រូវបានអ្នកដាក់មងរកត្រី ប្រទះឃើញស្លាប់ ក្នុងបឹង ឋិតក្នុង ភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥នេះ ។ បុរសម្នាក់ ជាអ្នករកត្រី បានអះអាងថា នៅវេលាម៉ោង២នឹង៣០នាទី រសៀលថ្ងៃទី១០ខែកញ្ញានេះ ខ្លួនក៏បានជិះទូកដាក់មងយកត្រី នៅក្នុងបឹងនោះ ក៏ស្រាប់តែ ប្រទះឃើញសាកសព បុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ជាប់នឹងមង ដាក់ត្រីរបស់គាត់ បន្ទាប់មកគាត់ ក៏បានរត់ស្លន់ស្លោ ទៅប្តឹងសមត្ថកិច្ច ឲ្យចុះទៅពិនិត្យ នៅកន្លែងកើតហេតុតែម្តង ។ តាមក្រុមគ្រួសារជនរងគ្រោះ បានបញ្ជាក់ ប្រាប់អ្នកយកព័ត៌មាន ថា បុរសរងគ្រោះខាងលើ មានជម្ងឺវិកលចរិក បន្ទាប់បងប្អូនបាននាំទៅ សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែក១៦មករា ក្រុងព្រះវិហារ តែមកដល់ថ្ងៃទី០៦ ខែកញ្ញានេះ បុរសរងគ្រោះខាងលើជាបងប្អូន បានរត់ចេញពីមន្ទីរពេទ្យ រយៈពេល៣ថ្ងៃមកហើយ បងប្អូនតាមរកដែរតែមិនឃើញ ទើបមកដល់រសៀលថ្ងៃទី១០ ខែកញ្ញា នេះ ក៏បានឮដំណឹងថា ឃើញសពបុរសជា បងប្អូនខាងលើ លង់ទឹកស្លាប់ នៅក្នុងបឹង ឋិតក្នុងភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ។ សមត្ថកិច្ច អធិការដ្ឋាននគរបាលក្រុងព្រះវិហារ ក៏បានបញ្ជាក់ឲ្យដឹងដែរថា សាកសពបុរសខាងលើ មានប្រពន្ធឈ្មោះ សាន ធឿន អាយុ៣៧ឆ្នាំ មានជម្ងឺ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែក១៦មករា មានកូនតូចៗ៣នាក់ ស្រីម្នាក់ នៅក្នុងបន្ទុក មុខរបរធ្វើស្រែចម្ការ ។ សមត្ថកិច្ចបន្តថា តាមការធ្វើកោសល្យវិច្ច័យ បានបញ្ជាក់ថា សាកសពបុរសខាងលើ ពិតជា លង់ទឹកស្លាប់មែន មិនមែនជាករណីឃាតកម្មនោះទេ ។ សូមបញ្ជាក់ផងដែរ មកដល់ពេលនេះ សាកសពបុរសខាងលើ សមត្ថកិច្ចក៏បាន ប្រគល់ ទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យ ទៅតាមប្រពៃណី ។ដោយមាន វណ្ណដារ៉ា ព្រះវិហារ
ប្រទះឃើញ សាកសព បុរសវិកលចរិក នៅក្នុងបឹង ពលរដ្ឋក្រុងព្រះវិហារ ផ្អើលចោមរោមមើល
Posted by duong
on 11/09/2015
Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី
About duong
Recent Posts
- សាខាកាកបាទក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ នាំយកអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋ ជួបការលំបាក នៅភូមិសិលាខ្មែរ ១៥០គ្រួសារ និងភូមិទំនប់ដាច់ ១០០គ្រួសារ
- នគរបាល ខេត្តបន្ទាយមានជ័យ បន្តសហការ ដឹកជញ្ចូន ពលករខ្មែរ វិលទៅកាន់លំនៅដ្ឋាន
- ប្រជាពលរដ្ឋចំនួន ១២គ្រួសារ រងគ្រោះដោយសារ ខ្យល់កន្ត្រាក់ ទទួលបានអំណោយដ៏ថ្លៃថ្លាពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា
- សម្តេចតេជោ ហ៊ុន សែន ប្រកាសនឹងសាងសង់ផ្ទះ ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ
- ខ្លឹមសារដែលបានបង្ហោះទាំងនេះ គឺជាព័ត៌មានក្លែងក្លាយ!
- ប្រទេសរុស្ស៊ី បើកការវាយប្រហារ ទម្លាក់គ្រាប់បែក រយៈពេល ១២ម៉ោង សម្លាប់មនុស្ស និងរបួសរង្គាល នៅអ៊ុយក្រែន
- អភិបាលខេត្តបន្ទាយមានជ័យ ផ្ញើលិខិតតវ៉ា ប្រឆាំងនឹង រដ្ឋបាលខេត្តស្រះកែវ ដែលលើកបដាប្រកាស អនុវត្តច្បាប់ ក្នុងស្រុកថៃ លើប្រជាជនកម្ពុជា រស់នៅភូមិជោគជ័យ និងភូមិព្រៃចាន់
- ឯកឧត្តមអគ្គនាយកស៊ីម៉ាក់ ៖ ជាលក្ខណៈបច្ចេកទេស គ្មានការយល់ច្រឡំគ្នា រវាងគ្រាប់បែកទម្លាក់ពីយន្តហោះ ក្នុងសង្គ្រាមថ្មីៗនេះ ជាមួយគ្រាប់បែកទម្លាក់ពីយន្តហោះ ក្នុងសម័យសង្គ្រាមអតីតកាលឡើយ
- លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក»
- មនុស្សជាង ៤០ម៉ឺននាក់ បង្ខំចិត្តជម្លៀសចេញ ដោយសារខ្យល់ព្យុះត្រូពិចថ្មី វាយប្រហារនៅហ្វីលីពីន