តំណាងរបស់ក្រុម ស្វែងរកកំណប់ទ្រព្យ បានប្រកាសឲ្យដឹងថា បានរកឃើញកំណប់មាសសុទ្ធ នៅជិតទីក្រុងSmolensk ។ មាសទាំងនោះត្រូវបានកម្លាំងស៊ូវៀតលាក់ទុកក្នុងពេលដែលដកថយក្រោយកម្លាំងទាហានអាល្លឺម៉ងវាយប្រហារនៅឆ្នាំ1941។ សារព៍ត៌មានMikhail Kantor បានផ្សាយថាមេធាវីតំណាងក្រុមរុករកកំណប់បញ្ចាក់ថា ម្ចាស់របស់ខ្លួនបានប្រថុយជីវិតដោយដាក់ម៉ាស៊ីរកកំណប់នៅតំបន់ Smolensk ក៏បានឃើញនៅកំណប់ទ្រព្យមហាសាលនៅក្នុងរូងមួយស្ថិតក្នុងភូម Otnosovo។ កំណប់ទ្រពនោះកប់ក្រោមដីជម្រៅដល់ទៅ១៧ម៉ែត្រ។ នៅក្នុងរោងនោះមានរថយន្ត៦គ្រឿងផ្ទុកមាសនិងត្បូងមានតម្លៃរហូតដល់១០០តោន។ បើគិតតម្លៃបច្ចុប្បន្នឃ្លាំងទ្រព្យនោះ មានតម្លៃរហូតដល់ទៅ3,4ពាន់លានដុល្លារ។
ក្រុមអ្នកឯកទេសបញ្ចាក់ថា យ៉ាងហោចណាស់ក៏មានរថយន្តពី៧ទៅ៨គ្រឿងផ្ទុកពេញមាសដែលយកចេញពីសាខាធនាគានៅក្នុងតំបន់កាលពីសម័យសូវៀតនាខែកក្កដាឆ្នាំ1941 មុនពេលភូមិខាងលើធ្លាក់ចូលក្នុងដៃទាហានចក្រពត្តិអាល្លឺម៉ង។ តាមគម្រោងប្រាក់ទាំងនោះត្រូវបញ្ចូនទៅកាន់ទីក្រុងមូស្កូរប៉ុន្តែនៅពេលដឹកជិញ្ជូនក៏ត្រូវទាហានអាល្លឺម៉ងទមា្លក់គ្រាប់ ធ្វើឲ្យរថយន្តដឹកមាន១ឬ២គ្រឿងរងការបំផ្លាញ។
សាក្សីនៅក្នុងភូមិនោះបានឲ្យដឹងថា ក្នុងពេលដែលក្បួនរថយន្តខាងលើត្រូវគ្រាប់ក៏មានក្រដាស់ប្រាក់និងមាសជាច្រើនបាចសាចពេញទីនោះ។ ជាច្រើនទស្សវត្តិកន្លងមក មានរបាយការថាគេបានរកឃើញកាក់ប្រាក់ជាច្រើននៅក្នុងតំបន់នោះទើបក្រុមអ្នកស្វែករកត្រូវរករកនៅក្នុងភូមិOtnosovo ៕
មាសសុទ្ធ ជាង១០០តោន របស់សូវៀត លាក់ទុក កាលពីសង្គ្រាមលោកលើកទី២ ត្រូវបានរកឃើញ
Filed in: ព័ត៌មានថ្មី, អន្តរជាតិ