ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​រថយន្ត​ធុន​ធំ​បើកបរ​បញ្ច្រាស់ទិស​ពន្លះ​គ្នា​មួយ​ទំហឹង បណ្តាល​មនុស្ស​3​នាក់​រងរបួស​ធ្ងន់ ស្រាល​

​រថយន្ត​ធុន​ធំ​បើកបរ​បញ្ច្រាស់ទិស​ពន្លះ​គ្នា​មួយ​ទំហឹង បណ្តាល​មនុស្ស​3​នាក់​រងរបួស​ធ្ងន់ ស្រាល​

​បន្ទាយមានជ័យ ៖ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង ១៨ និង ១០ នាទី ថ្ងៃទី​១៧ ខែ​ ​ឧសភា ឆ្នាំ​២០១៤ លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ស្ថិតនៅក្នុង​ភូមិ​ចក ឃុំ​រហាល​ ​ស្រុក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ ដោយ​ការបើក​រថយន្តព្រ​ហ៊ើន បើកបរ​ក្នុង​ល្បឿន​លឿន​ជ្រុល មិន​មើល សណ្ឋាន​ភាព​ផ្លូវ ទីបំផុត​ប៉ះ​រថយន្ត​ធុន​ធំ ទាំង ២ គ្រឿង សាក​កំលាំង​គ្នា លើ​ផ្លូវជាតិ​លេខ ៦ ផ្អើល​ប្រជាពលរដ្ឋ ទាំងយប់ ។ ហេតុការណ៍​នេះ​បណ្តាល​ឲ្យ​ព្រូ​រឡាន​ម្នាក់​របួសធ្ងន់ (​បាក់​ជើងឆ្វេង​) ចំណែក​អ្នកបើកបរ​ទាំងសងខាង​រងរបួស​ស្រាល​ដូចគ្នា​។​

​ប្រភព​ពី​សមត្ថកិច្ច​នគ​របាល​ចរាចរណ៍​ស្រុក​ព្រះនេត្រព្រះ​បាន​ប្រាប់ថា នៅ​មុនពេល​កើតហេតុ​គេ​បាន​ឃើញ​រថយន្ត ធំ​១​គ្រឿង ពាក់​ស្លាក​លេខ​ព្រះសីហនុ 3A1776 បើកបរ​ដោយ​ឈ្មោះ អូន វ៉ាន ភេទ​ប្រុស អាយុ ២៨ ឆ្នាំ រស់នៅ​ភូមិ​ស្នួល​ឃុំ​ស្ពឺ ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង បាន​ដឹក​ឈ្មោះ ធី វុទ្ធតី ភេទ​ប្រុស​អាយុ ១៩ ឆ្នាំ ជា​ព្រូ​រថយន្ត រស់នៅ​ភូមិ​ភ្នៀ​ត​ឃុំ ស្វាយជ្រុំ ស្រុក​មេសាង ខេត្ត​ព្រៃវែង​
​របួស​ធ្ងន់​បាក់​ស្នង​ជើងឆ្វេង ។​

​ដោយ​បាន​បើកបរ​ក្នុង​ទិសដៅ​ពី​ទិសខាងកើត ឆ្ពោះ​ទៅ​លិច មកដល់​ចំណុច​កើតហេតុ ក៏​រអិល​រេ​ចង្កូត​ទៅ​បុក​រថយន្ត​ធុន​ធំ​មួយ គ្រឿង​ទៀត​ដែល​មាន​ស្លាក​លេខ 3A0288 បើកបរ​ដោយ​ឈ្មោះ អាន ផល្លា ភេទ​ប្រុស អាយុ ២២ ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​តា​ហូ ឃុំ ស្ទឹងសែន ស្រុក​ស្ទឹងសែន ខេត្ត​កំពង់ធំ ដែល​បើកបរ​ក្នុង​ទិសដៅ​ពី​ទិស​ខាងលិច​ឆ្ពោះ​មក​កើត (​ក្នុងទិសដៅ​ច្រាស់​គ្នា​) ។ ចំណែក​អ្នកបើកបរ​រថយន្ត​ទាំងសងខាង​រងរបួស​ស្រាល​ទាំងអស់គ្នា​។​

​ក្រោយ​ហេតុការណ៍​នេះ​សមត្ថកិច្ច​នគរបាល​ច​រាចរណ៍​ស្រុក​ព្រះនេត្រព្រះក៏​បាន​ចុះ​មក​កាន់​កន្លែងកើតហេតុ​ដើម្បី​ត្រួតពិនិត្យ និង​បញ្ជូន​ជនរងគ្រោះ​ទៅកាន់​មន្ទីរ​បង្អែក ដើម្បី​សំរាក​ព្យាបាល ។​

​ក្រោយពី​សមត្ថកិច្ច​នគ​របាល​ចរាចរណ៍​យក​រថយន្ត​ទាំងសងខាង​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ស្រុក​ព្រះនេត្រព្រះ បណ្តោះអាសន្ន រង់ចាំ​ការដោះស្រាយ​គ្នា​តាម​ច្បាប់ ៕

2014_05_20a (1) 2014_05_20a (2) 2014_05_20a (3)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.