ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ឯកឧ​ត្ត​​ម ​​កើ​ត​ ​រិ​ទ្ធ​ ​ឧ​ប​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ ​រ​ដ្ឋ​ម​ន្ត្រី​ក្រសួ​ង​យុ​ត្តិ​ធ​ម៌​ ​បា​ន​អ​ញ្ជើ​ញ​ ​ប្រ​កា​ស​ផ្ទេ​រ ​និ​ង​ចូ​ល​កា​​ន់ ​មុ​ខ​តំ​ណែង ​ព្រះ​រា​ជ​អា​ជ្ញា​ ​នៃ​អ​យ្យ​កា​រ​អម​សា​លា​ដំ​បូ​​ង ខេ​​ត្ត​កោះ​កុ​ង​ ​

ឯកឧ​ត្ត​​ម ​​កើ​ត​ ​រិ​ទ្ធ​ ​ឧ​ប​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ ​រ​ដ្ឋ​ម​ន្ត្រី​ក្រសួ​ង​យុ​ត្តិ​ធ​ម៌​ ​បា​ន​អ​ញ្ជើ​ញ​ ​ប្រ​កា​ស​ផ្ទេ​រ ​និ​ង​ចូ​ល​កា​​ន់ ​មុ​ខ​តំ​ណែង ​ព្រះ​រា​ជ​អា​ជ្ញា​ ​នៃ​អ​យ្យ​កា​រ​អម​សា​លា​ដំ​បូ​​ង ខេ​​ត្ត​កោះ​កុ​ង​ ​

ខេត្តង​កោះកុ​ង​ ​៖ ​នៅ​ថ្ងៃ​ទី​​២​៣ ​​ខែ​តុ​លា​ ​ឆ្នាំ​២​០​២​៣​ ​ឯ​ក​ឧ​​ត្ត​ម​ ​កើ​ត ​​រិ​ទ្ធ​ ​ឧ​ប​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ ​រ​ដ្ឋ​ម​ន្ត្រី​​ក្រ​សួ​ង​យុ​ត្តិ​ធ​ម៌​​ ​បា​ន​អ​ញ្ជើ​ញ​ប្រ​កា​ស​ផ្ទេ​រ​​ ​និ​ង​ចូ​ល​កា​ន់​មុ​ខ​តំ​ណែ​ង​រ​ប​ស់​លោ​ក​ជំ​ទា​វ​ ​ចា​ត​ ​សូ​​​​រ​ស្មី​ ​ជា​ព្រះ​រា​​ជអា​​ជ្ញា​នៃ​អ​យ្យ​កា​រ​អ​ម​សា​លា​ដំ​បូ​ង​ខេ​ត្ត​កោះ​កុ​ង​​ ​ជំ​នួ​ស​ឯ​ក​ឧ​ត្ត​ម​ ​រ​ស់​ ​សា​រាំ​ ​ដែ​​លត្រូ​​វ​បា​ន​ផ្ទេ​រ​ភា​រ​កិ​ច្ច​ ​ទៅ​ជា​​ព្រះ​រា​ជ​អា​ជ្ញា​នៃ​អ​យ្យ​កា​រ​អ​ម​សា​លា​ដំ​​បូ​ង​ខេ​ត្ត​កំ​ព​ង់​ធំ​វិ​ញ​។​ ​ ​ពិ​ធី​នេះ​ក៏​មា​ន​កា​រ​អ​ញ្ជើ​ញ​ចូ​ល​រួ​ម​ជា​គ​ណៈ​អ​ធិ​ប​តី​​ពី​សំ​ណា​ក់​លោ​ក​ជំ​ទា​វ​ ​មិ​ថុ​នា​ ​ភូ​ថ​​ង​ ​អ​ភិ​បា​ល​នៃ​គ​ណៈ​អ​ភិ​បា​ល​ខេ​ត្ត​​កោះ​កុ​ង​ ​,​ ​ស​មា​ជិ​ក​ឧ​ត្ត​​ម​ក្រុ​ម​ប្រឹ​ក្សា​នៃ​អ​ង្គ​ចៅ​ក្រ​ម​,​ ​ថ្នា​ក់​ដឹ​ក​នាំ​ក្រ​សួ​ង​យុ​ត្តិ​​ធ​ម៌​,​ ​ប្រ​ធា​ន​សា​លា​ឧ​ទ្ធ​រ​ណ៍​,​ ​​អ​គ្គ​ព្រះ​រា​ជ​អា​ជ្ញា​នៃ​ម​​ហា​អ​យ្យ​កា​រ​អ​ម​សា​លា​ឧ​ទ្ធ​​រ​ណ៍​,​ ​​ប្រធា​​ន​សា​លា​ដំ​បូ​ង​ ​និ​ង​ព្រះ​រា​ជ​អា​ជ្ញា​នៃ​អ​យ្យ​កា​​រ​អ​ម​សា​លា​ដំ​បូ​ង​ខេ​ត្ត​នា​នា​ ​​ព្រ​ម​ទាំ​ង​លោ​ក​ ​លោ​​ក​ស្រី​ជា​ចៅ​ក្រ​ម​ ​ព្រះ​រា​ជ​អា​ជ្ញា​រ​ង​ ​ម​ន្រ្តី​តុ​លា​កា​រ​ ​និ​ង​ម​ន្ត្រី​អ​នុ​វ​ត្ត​​ច្បា​ប់​ផ្សេ​ង​ទៀ​ត​។ ​

នាឱកាសនោះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះ លោកជំទាវ ចាត សូរស្មី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ ដែលត្រូវបានផ្ទេរ និងតែងតាំងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកោះកុង  ហើយក៏សូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ  ឯកឧត្តម រស់ សារាំ ដែលបានដឹកនាំអយ្យការអមសាលាដំបូងខេត្តកោះកុង កន្លងទៅនេះ និងថ្នាក់ដឹកនាំនៃសាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តកោះកុង ដែលបានរួមចំណែកក្នុងការធានាថែរក្សានូវស្ថិរភាពសង្គម សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់, មានសាមគ្គីផ្ទៃក្នុងល្អ និងមានកិច្ចសហការល្អជាមួយនឹងអាជ្ញាធរអនុវត្តច្បាប់តាមមូលដ្ឋាននាពេលកន្លងមក។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានថ្លែងអំណរគុណជូនចំពោះ អភិបាលនៃគណៈអភិបាលខេត្តកោះកុង, អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការល្អជាមួយសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកោះកុង នាពេលកន្លងមក ហើយ លោករដ្ឋមន្រ្តី ក៏បានស្នើឱ្យបន្តផ្តល់កិច្ចសហការល្អនេះបន្តទៀត ដើម្បីឱ្យសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកោះកុង អនុវត្តតួនាទីរបស់ខ្លួនដោយរលូន និងប្រកបដោយប្រសិទ្ធភាព។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធ៌ម ក៏បានណែនាំ និងផ្តាំផ្ញើដល់ លោកជំទាវ ចាត សូរស្មី  ដែលត្រូវចូលកាន់តំណែងជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកោះកុង ក៏ដូចជា ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងមន្រ្តីរាជការទាំងអស់នូវចំណុចសំខាន់មួយចំនួន រួមមាន៖

(១)- ត្រូវពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងយកចិត្តទុកដាក់បន្ថែមទៀតក្នុងការចាត់ការឱ្យបានម៉ឺងម៉ាត់ តឹងរឹង ត្រឹមត្រូវ និងប្រកបដោយតម្លាភាព នូវសំណុំរឿងនានា ចំពោះជនបរទេសដែលបានប្រព្រឹត្តបទល្មើសទាំងនេះ ត្រូវអនុវត្តទោសបន្ថែម ដូចជា ការអនុវត្តវិធានការបណ្តេញចេញពីកម្ពុជា ក្រោយបញ្ចប់ការអនុវត្តទោសពន្ធនាគារ។

(២)- ត្រូវប្រកាន់ខ្ជាប់នូវ អនាគតិ នៅពេលជំនុំជម្រះរឿងក្តី ពោលគឺការវៀរចាកនូវ អគតិទាំង ៤ គឺ ឆន្ទាគតិ ទោសាគតិ ភយាគតិ និងមោហាគតិ ព្រមទាំងប្រកាន់យកនូវ សុគតិធម៌ទាំង៥ គឺ វិរិយសម្បយុត្តិ សុចរិតយុត្តិធម៌ បញ្ញត្តិគារវោ សមទណ្ឌោ និង បញ្ញាវុធវិនិច្ឆ័យ។

(៣)- ត្រូវប្រកាន់ភ្ជាប់នូវ អភិក្រមដ៏ថ្លៃថ្លាទាំង ៥ របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ពោលគឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់” និងអភិក្រមទាំង ៤ របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ពោលគឺ “ចក្ខុវិស័យច្បាស់លាស់ ប្តេជ្ញាចិត្តខ្ពស់ ចូលរួមដោយស្មោះត្រង់ និងលះបង់” ដើម្បីធ្វើជាគោលការណ៍នៃអភិបាលកិច្ចការងារក្នុងការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន ក៏ដូចជា ដើម្បីចូលរួមជាមួយការងារកែទម្រង់វិស័យយុត្តិធម៌ឱ្យទទួលបានជោគជ័យ។

(៤)- ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងសមត្ថភាពធនធនមនុស្សរបស់ខ្លួន តាមរយៈការពង្រឹងលើការសិក្សាស្រាវជ្រាវ ការរៀបចំជាសិក្ខាសាលា វគ្គបណ្តុះបណ្តាល ឬកម្មវិធីចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ថ្មីៗ ដល់មន្ត្រីរាជការដែលស្ថិតនៅក្រោមឱវាទរបស់ខ្លួន ។

(៥)- ត្រូវខិតខំពង្រឹងគុណភាពនៃការសរសេរសាលក្រម/សាលដីកាឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត, ងាយយល់ និងមានសំអាងហេតុ, សំអាងច្បាប់ច្បាស់លាស់ និងគ្រប់គ្រាន់ ជាពិសេស ការលើកកម្ពស់គុណភាពនៃការសម្រេចសេចក្តីឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ស្របតាមច្បាប់ និងនីតិវិធីជាធរមាន។

(៦)- ត្រៀមលក្ខណៈទាំងផ្នែកបច្ចេកទេស ទាំងផ្នែករដ្ឋបាល និងធនធានមនុស្ស ដើម្បីចូលរួមអនុវត្តឱ្យបានសកម្ម និងផ្តល់កិច្ចសហការឱ្យបានពេញលេញក្នុងការអនុវត្តយុទ្ធនាការសំខាន់ៗទាំង ៣ ដែលនឹងដាក់ចេញដោយក្រសួងយុត្តិធម៌នាពេលខាងមុខ ដោយត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់បំផុត ប្រកបដោយឆន្ទៈមោះមុត ស្មារតីបុរេសកម្មនិងការទទួលខុសត្រូវខ្ពស់ សំដៅលើកកម្ពស់យុត្តិធម៌សង្គម៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.