ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ចាប់ខ្លួន កំពូលចោរប្លន់ម្នាក់ ដែលធ្លាប់ប្លន់ តាមខេត្តនានា

ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៥ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់កម្លាំងស្រាវជ្រាវ ចាប់បានកំពូលចោរប្លន់ប្រដាប់អាវុធម្នាក់ក្នុងចំណោម ៥ នាក់ ដែលជាអ្នករៀបចំផែនការ និងបញ្ជាឲ្យប្លន់ ប៉ះអីយកហ្នឹង នៅខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ និង ខេត្ដឧត្ដរមានជ័យជាដើម ។

លោកឧត្តមសេនីយ៍ អាត់ ខែម បានបញ្ជាក់ថា លោកបានដឹកនាំកម្លាំងដូចជា ស្នងការរង លោក សិទ្ធ ឡោះនិងប្រធានការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ ចាប់បានមេខ្លោងចោរប្លន់ប្រដាប់អាវុធម្នាក់ ដែលជាអ្នករៀបចំផែនការ និងបញ្ជាឲ្យប្លន់ ប៉ះអីយកហ្នឹង ខណៈបក្ខពួក៤នាក់ កំពុងរត់គេចខ្លួន តែស្គាល់អត្តសញ្ញាណអស់ ហើយនិងកំពុងតាមចាប់ខ្លួនមេក្លោងរូបនេះ ដែលមានឈ្មោះថា លួង លាភ អាយុ ៤៧ ឆ្នាំ ស្នាក់នៅភូមិស្វាយខ្មៅឃុំពន្លៃ ស្រុកភ្នំស្រុក ជាអតីតទាហានរបស់ក្រុមប៉ារ៉ា និងបក្ខពួក បានចូលប្លន់ផ្ទះប្រជាពលរដ្ឋ ឈ្មោះ ថោង ចុង ស្ថិតនៅភូមិរំដួលឃុំភ្នំលាប ស្រុកព្រះនេត្រព្រះ កាលពីយប់ថ្ងៃទី៧ ខែសីហា ដោយបានចាប់វាយម្ចាស់ផ្ទះ បណ្តាលឲ្យរងរបួស មុនយកទ្រព្យសម្បត្តិនិងម៉ូតូ ២ គ្រឿង ។ ដូច្នេះរយៈពេលមួយខែគត់ ដែលកម្លាំងនគរបាលរបស់លោក សហកាជាមួយកម្លាំងនគរបាល តាមខេត្តបានបង្ក្រាប និងចាប់ខ្លួនមេចោររូបនេះមេចោរប្លន់រូបនេះធ្លាប់ ធ្វើសកម្មភាពប្លន់ នៅបឹងត្រកួនឆ្នាំ២០១១ប្លន់ទូមាសនៅឆ្នាំ២០១២ ក្នុងឃុំគោកតាស៊ត ប្លន់នៅព្រះវិហារនិងខេត្ដឧត្ដរមានជ័យជាដើម ៕

2015_09_08a-22015_09_08a-1

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 6606 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.