ព័ត៌មាន​ថ្មី
អាកាសយា​ន​​ដ្ឋា​ន​អ​ន្ត​រ​ជា​តិ​តេ​ជោ​ ​ដំ​ណើ​រ​កា​រ​ដោ​យ​ជោ​គ​ជ័​យ​​ | អាកាសយា​ន​ដ្ឋា​​ន​ ​និ​ង​ទី​តាំ​ង​យោ​ធា​អ៊ី​ស្រា​អែ​ល ត្រូ​​វ​ក្រុ​ម​​ហ៊ូ​ធី​ ​​វា​យ​ប្រ​ហា​រ​ដោ​​យ​ ​​​​យ​​​ន្ត​​​ហោះ​​​គ្មា​​ន​​​​ម​​​នុ​​​ស្ស​​​បើ​​​ក​​ | នគរបា​ល​​ចុះ​ទ​ប់​ស្កា​ត់​ ​ព​ល​ក​រ​ខ្មែ​រ​ប្រុ​​ស​ស្រី​២​៨​នា​ក់​ ​យ​ក​ម​​ក​អ​ប់​រំ​ណែ​នាំ​ ​ខ​ណ​:​ប​​ម្រុ​ង​លួ​ច​ឆ្ល​ងដែ​ន​ខុ​​ស​ច្បា​ប់​ ​នៅ​ក្នុ​ង​ភូ​មិ​សា​ស្រ្ត​ស្រុ​ក​ម៉ា​​ឡៃ​ | សម្តេចធិបតី បញ្ជាក់ដោយសង្ខេបដើម្បីឆ្លើយតបទៅនឹងការជជែកក្នុងបណ្តាញសង្គមថា ហេតុអ្វីរាជរដ្ឋាភិបាលស្ងាត់ម្ល៉េះ? | ចំនួន១៨ប្រទេសហើយ បានកក់កៅអីទៅ World Cup 2026 ​ | ប្រជា​ព​ល​​រដ្ឋ​ងា​យ​រ​ង​​គ្រោះ​បំ​ផុត ​ចំ​នួ​ន៨​៨​៣​គ្រួ​​សា​រ ​ក្នុ​ង​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ ​ទ​ទួ​ល​​អំ​ណោ​យ ​ម​នុ​ស្ស​ធម៌​កាក​បា​ទ​ក្រ​ហ​ម​កម្ពុ​​ជា​ | ជំរុញ​ផ​លិ​ត ​និ​ង​គាំ​ទ្រ ផ​​លិ​ត​ផ​ល​ខ្មែ​រ គឺ​​ស្នេ​ហា​ជា​តិ​ ​ស្រ​ប​ពេ​ល​ពល​រ​​ដ្ឋ​ខ្មែ​រ ព​​ហិ​កា​រ​មិ​ន​ប្រើ​ប្រា​ស់​ផ​​លិ​ត​ផ​ល​ថៃ​​ | សាខាកា​ក​បា​​ទ​ក្រ​ហ​ម ​ខេ​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ចែ​ក​អំ​ណោ​យ​ដ​ល់ ​គ្រួ​សា​រ​ជា​ជ​ន​ភៀ​ស​សឹ​ក​ ​មា​​ន​ជី​វ​ភា​ព​ខ្វះ​ខា​ត ​ចំ​នួ​ន​២​ភូ​មិ​​​ ​ក្នុ​ង​ឃុំ​អូ​រ​បី​ជា​ន់​ ​នៃ​ស្រុ​ក​អូ​រជ្រៅ​​​ | សម្តេចប​វ​រ​ធិ​ប​តី​ ​ចែ​ក​រំ​លែ​ក​សំ​​ណេ​រ នៅ​​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​​​មួ​យ​ឈ្មោះ​ ​"​មេទ័​ព​ ​​លី​ពូ​" ​​ដែ​ល​ស​ម្តេ​ច​បា​ន​​តា​មដា​ន​ ​ព្រោះ​​អ​ត្ថ​ប​ទ​ដែ​ល​​បា​ន​ស​រ​សេ​រ​ ​​គឺ​មា​ន​ហេ​តុ​​ផ​ល ​​ដោ​យ​ផ្អែ​ក​លើ​អំ​ណះ​អំ​​ណា​ង​ស​ម​រ​ម្យ​ | អ​គា​រ​​ចំ​ណា​ស់មួ​យ​នៅ​ឥ​ណ្ឌា​ បានបា​ក់​រ​​លំ ​ស​ម្លាប់​​ម​នុ​ស្ស​ និ​ង​រ​បួ​ស​​ច្រើន​​នា​ក់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

រដ្ឋ​ម​ន្ត្រី​ក្រ​សួ​ង​ព័​ត៌​មា​​ន​ ​ស្នើ​ដ​ល់​ភា​គី​វៀ​ត​​ណា​ម​ ​ជួ​យ​ប​ណ្តុះ​ប​​ណ្តា​ល​ជំ​នា​ញ​ថ្មី​ៗ​ ​ទា​ក់​ទ​​ង​ប​ច្ចេ​ក​វិ​ទ្យា​ព័ត៌​មា​ន​ ​និ​​ង​ផ្នែ​ក​ប​ច្ចេ​ក​ទេ​ស​ ​ប្រើ​ប្រា​ស់​ប្រ​ព័​ន្ធផ្ស​​ព្វ​ផ្សា​យ​ ​ ​ដ​​ល់​ម​ន្រ្តី​នៃ​ក្រ​សួ​ង​ព័​ត៌​មា​ន​

រដ្ឋ​ម​ន្ត្រី​ក្រ​សួ​ង​ព័​ត៌​មា​​ន​ ​ស្នើ​ដ​ល់​ភា​គី​វៀ​ត​​ណា​ម​ ​ជួ​យ​ប​ណ្តុះ​ប​​ណ្តា​ល​ជំ​នា​ញ​ថ្មី​ៗ​ ​ទា​ក់​ទ​​ង​ប​ច្ចេ​ក​វិ​ទ្យា​ព័ត៌​មា​ន​ ​និ​​ង​ផ្នែ​ក​ប​ច្ចេ​ក​ទេ​ស​ ​ប្រើ​ប្រា​ស់​ប្រ​ព័​ន្ធផ្ស​​ព្វ​ផ្សា​យ​ ​ ​ដ​​ល់​ម​ន្រ្តី​នៃ​ក្រ​សួ​ង​ព័​ត៌​មា​ន​

​រា​​ជ​ធា​នី​ភ្នំ​ពេ​ញ​ ​៖​ ​ក្នុ​ង​ជំនួ​ប​ពិ​ភា​ក្សា​កា​រ​​ងា​រ​រ​វា​ង​ ​ឯ​ក​ឧ​ត្ត​ម​ ​នេ​ត្រ​ ​ភ​ក្ត្រា​ ​រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួង​ព័​ត៌​មា​ន​ ​និ​ង ​ឯ​ក​ឧ​ត្ត​ម​ ​ង្វៀ​​ន​ ​ហ៊ុ​យ​តាំ​ង ​(​N​g​u​y​e​n​ ​H​u​y​​ ​T​a​n​g​ ​)​ ​អ​គ្គ​រ​ដ្ឋ​ទូ​ត​​សា​ធា​រ​ណ​រ​ដ្ឋ​ស​ង្គ​ម​និ​យ​ម​វៀ​ត​ណាម​ប្រ​ចាំ​នៅ​ក​ម្ពុ​ជា​ ​នា​ព្រឹ​ក​ថ្ងៃ​ទី​​១​៨​ ​ខែ​តុ​លា​ ​ឆ្នាំ​២​០​២​៣​ ​បា​ន​ផ្តោ​​ត​ជាសំ​ខាន់​​ក្នុ​ង​កា​រ​ព​ង្រឹ​ង​កិ​ច្ច​ស​ហ​ប្រ​តិ​ប​តិ្ត​​កា​រ​គ្រប់​​ជ្រុ​ង​ជ្រោយ​​ ​ដើ​ម្បី​រួ​ម​គ្នា​ទ​ប់​ស្កា​ត់​ ​និ​ង​លុ​ប​បំ​បា​​ត់​ព័​ត៌​មា​ន​ក្លែ​ង​ក្លា​យ​ ​ដោ​យ​មិ​ន​​ត្រូ​វ​អោ​យ​ព័​ត៌​មា​ន​ក្លែ​ង​ក្លា​​យ​នេះ​ដឹ​ក​មុ​ខ​យើ​ង​យូ​រ​​នោះទេ​​ ​នាំ​អោ​យ​កើ​ត​មា​ន​ប​ញ្ហា​កា​ន់​តែ​ច្រើ​ន​ ​ធ្វើ​អោ​យ​​ប៉ះ​ពា​ល់​ដ​ល់​ចំ​ណ​ង​មិ​ត្ត​ភា​ព​ ​និ​ង​កិ​ច្ច​ស​ហ​ប្រ​តិ​ប​ត្តិ​កា​​រ​រ​វា​ង​ប្រ​ទេ​ស​ទាំ​ង​ពី​រ​ ​ក​ម្ពុ​​ជា​ ​វៀ​ត​ណា​ម​ ។​

ឯកឧត្តម ឯកអគ្គតដ្ឋទូត បានបញ្ជាក់ពីជំហរបន្តខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីពូនជ្រុំទំនាក់ទំនងជាមួយកម្ពុជា ពិសេសជាមួយក្រសួងព័ត៌មាន ឲ្យបានកាន់តែល្អបន្តទៅមុខទៀត ។

ឯកឧត្តម ង្វៀន ហ៊ុយតាំង បានសំដែងនូវការ ចូលរួមអបអរសាទរ ចំពោះ ឯកឧត្តម នេត្រ ភក្ត្រា ដែលត្រូវបានតែងតាំងជា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា ហើយសង្ឃឹមថា ចំណងមិត្តភាព និងកិច្ចសហការរវាង ប្រពន្ធ័ផ្សព្វផ្សាយវៀតណាម និងប្រពន្ធ័ផ្សព្វផ្សាយកម្ពុជា ពិសេសជាមួយក្រសួងព័ត៌មាន ដើម្បីជម្រុញ អោយវិស័យព័ត៌មាន និងសោតទស្សន៍ កាន់តែមានភាពរឹងមាំ និងរីកចំរើនបន្ថែមទៀត ។

ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ជូនអំពីការងារអាទិភាពដែលត្រូវធ្វើក្នុងនាមជា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន បន្តទៅមុខ គឺផ្ដោតជាសំខាន់ក្នុងធ្វើការទំនើបកម្មស្ថាប័ន និងរដ្ឋបាលទំនើប ដើម្បីធ្វើឱ្យក្រសួងព័ត៌មាន ក្លាយទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅធ្វើយ៉ាងណាគឺផ្សព្វផ្សាយពីការពិតរបស់កម្ពុជាយើងទៅកាន់មជ្ឈដ្ឋានជាតិ និងអន្ដរជាតិ ជាស្ថាប័នផ្សព្វផ្សាយព័ត៌មានទាន់ពេលវេលា ពិត មានគុណភាព ។

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើដល់ភាគីវៀតណាម ជួយបណ្តុះបណ្តាលជំនាញថ្មីៗទាក់ទងបច្ចេកវិទ្យាព័ត៌មាន និងផ្នែកបច្ចេកទេសប្រើប្រាស់ប្រពន្ធ័ផ្សព្វផ្សាយ ដល់មន្ត្រីនៃក្រសួងព័ត៌មាន ព្រោះកម្ពុជា បាននឹងកំពុងត្រៀមធ្វើការផ្លាស់ប្តូរប្រពន្ធ័ផ្សព្វផ្សាយពីប្រពន្ធ័អាន់ណាឡូក ទៅ ឌីជីថល ។ ជាមួយនេះក៏ស្នើជួយរៀបចំបណ្ណាសារ ដើម្បីរក្សាទុកឯកសាររូបថត និងវីដេអូ សំខាន់ៗរបស់ជាតិអោយបានល្អគង់វង្ស ហើយងាយស្រួលក្នុងការស្វែងរក ។

ឯកឧត្តម ង្វៀន ហ៊ុយតាំង (Nguyen Huy Tang ) ក៏បានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជាលើគ្រប់វិស័យ ។

គួររំលឹកដែរថា ទំនាក់ទំនងការទូតនិងមិត្តភាពរវាងកម្ពុជា-វៀតណាមវិញ ប្រវត្តិសាស្ត្រ ទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ បានកើតមានជាយូរលង់ណាស់ហើយ គឺមុនពេលដែលទំនាក់ទំនងការទូតត្រូវបានបង្កើតជាផ្លូវការ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ មកម្ល៉េះ ។

ក្នុងរយៈពេលជាច្រើនទសវត្សរ៍ មកនេះ ទំនាក់ទំនង ចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះត្រូវបានពង្រឹង និងពង្រីកជាលំដាប់ លើគ្រប់វិស័យ មានលក្ខណៈស៊ីជម្រៅ និងយ៉ាងស្អិតរមួត ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ ភូមិផងរបងតែមួយ ប្រកបដោយការជឿទុកចិត្ត និងយោគយល់ពីគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដោយសម្រេចបាននូវសមិទ្ធផល ធំធេង និងគួរឱ្យកត់សម្គាល់ជាច្រើនរាប់មិនអស់ ៕ប្រភពក្រសួងព័ត៌មាន

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.