ព័ត៌មាន​ថ្មី
លោក ​សុ​​ខ​ លូ​ ​អភិ​​បា​ល​​​ខេ​ត្ត​​​បា​​​ត់​​​ដំ​​​​​ប​ង​ ​​​អ​ញ្ជើ​ញ​សួ​រ​សុ​ខ​ទុ​ក្ខ វី​រ​ក​​ង​ទ័​ព​ ​ដែ​ល​រ​ង​រ​បួ​ស​ ក្នុង​ស​ម​រ​​ភូ​មិ​ជួ​រ​មុ​ខ​ ​កំ​​ពុង​​ស្នា​ក់​នៅព្យាបា​ល​រ​​បួ​ស​ | ស្ថា​ន​បេ​​ស​ក​ក​ម្ម​ទូ​ត​ ​និ​ង​​ទី​ភ្នា​ក់​ងា​រ ​នៃ​អ​ង្គ​កា​រ​​ស​ហ​ប្រ​ជា​ជា​​តិ​នានា​ ​នៅ​​ក​ម្ពុ​ជា​ ​ចូ​ល​រួ​ម​ប្រឹ​ង​ប្រែ​ង​ ​ជួ​យ​ប្រ​ជា​ជ​ន​ភៀ​ស​​សឹ​ក ​កំ​ពុ​ង​ស្ថិ​ត​​ក្នុ​ង​ ស្ថាន​​​ភា​ព​ងា​​យ​រ​ង​គ្រោះ​ ​ព​ង្រឹ​ង​កិ​ច្ច​ស​ហ​ប្រ​តិ​​ប​ត្តិ​កា​រ ជា​អ​​ន្ត​រ​ជា​តិ​ | លោក​ប្រធា​​នា​ធិ​ប​តី ​ត្រាំ​ ​រំ​ពឹ​ង​ជួ​ប​ ​លោកប្រ​ធា​​នា​ធិ​ប​តី ​ពូទី​​ន​ ​នៅ​អា​ឡា​ស្កា​ នាស​ប្ដា​​ហ៍​ក្រោ​យ​ | ក្រុមអ​នុ​ព័​​ន្ធ​យោ​ធា​ប​រ​ទេ​ស​ ​ប្រ​ចាំ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​​ម្ពុ​ជា​ ​ម​ក​ពី​ ​៩​​ ​ប្រ​ទេ​ស​ ​បា​​ន​ចុះ​ទៅ​កា​ន់​ ស្រុក​ប​​ន្ទា​យ​អំ​បិល​ ខេ​​ត្ត​ឧ​ត្ត​រ​មា​ន​ជ័​យ​ ​​ដើ​ម្បី​ពិ​​​និ​ត្យ​​ស្ថា​ន​ភា​ព​ជា​ក់​​ស្តែ​ងតា​ម​តំ​ប​​ន់​ព្រំ​ដែ​ន​ ​និ​​ង​ស្ថា​ន​ភា​ព​ជ​​ន​ភៀ​ស​សឹ​ក​ | លោក​ជំទា​​វ​ប​ណ្ឌិ​ត​ ​បា​ន​ ​​ស្រី​មុំ​ ​ ​ចា​​ត់​ឱ្យ​ក្រុ​ម​កា​រ​ងារ​រ​ប​ស់​​រ​ដ្ឋ​បា​​ល​ខេ​ត្ត​ ​ប​ន្ត​ស​ម្រ​ប​ស​​ម្រួ​ល​ ​និ​ង​ដោះ​ស្រា​យ​ជូ​ន ប​ង​ប្អូ​​ន​ព​ល​ក​រ​ខ្មែ​​រ​ ​ដែ​ល​ម​ក​ពី​​ប្រ​ទេ​ស​ថៃ​ ​ ​វិ​ល​ត្រ​លប់​ទៅស្រុ​ក​​កំ​ណើ​ត​វិ​ញ | ក្រសួងកា​រ​ងា​រ​ ​ច្រា​ន​ចោ​​ល​ព័​ត៌​មា​ន​បំ​ភ្លៃ​ ​រ​ប​ស់​កា​សែ​ត​ថៃ​ ​ដែ​ល​ផ្សា​យ​ថា​ ​ព​​ល​ក​រ​ខ្មែ​រចា​ក​​ចេ​ញ​ពី​ថៃ​ ដោ​​យ​សា​រ​កា​រ​គំ​​រា​ម​ដ​ក​សញ្ជា​តិ ​និ​ង​រឹ​បអូ​ស​ដី​ធ្លី​​ | សេចក្តីណែ​នាំ​​​​ ​ស្តី​ពី​កា​រ​ផ្ស​ព្វ​​ផ្សា​យ​ ​និ​ង​កា​​រ​ចែ​ក​ចា​យ​ព័​ត៌​មា​ន​ ផ្ត​ល់​​ផ​ល​អ​វិ​ជ្ជ​​មា​ន ដ​ល់​​ស​ន្តិ​សុ​ខ​ជា​តិ​ | ពលរដ្ឋខ្មែ​​រ​នៅ​ក្រៅ​ប្រ​ទេ​ស ប​ន្ដ​​ជួ​ប​ជុំ​គ្នា ស​ម្ដែ​​ង​ម​តិ​ ​ក្នុ​ង​ស្មា​​រតី សា​​ម​គ្គី​គ្នា​ជា​ធ្លុ​​ង​មួ​យ ជា​មួ​យ​​ព​លរ​ដ្ឋ​ក្នុ​ង​​ស្រុ​ក​ ​ដើ​ម្បី​​ប​ង្ហា​ញ ម​ន​សិ​​កា​រ​ស្នេ​ហា​ជា​តិ​​ មា​​តុ​ភូ​មិ​ | ទីក្រុង​ប៉េកាំ​ង​ ​កំ​ពុ​ង​លិ​ច​ល​ង់ ដោ​យ​​ភ្លៀ​ង​ធ្លា​ក់​ខ្លាំ​ង​ ​ខ​ណៈ​អាជ្ញា​ធ​រ​ ​ប្រ​​ញា​ប់​ជ​ម្លៀ​ស​ ប្រជា​ជ​​ន​រា​ប់​ម៉ឺ​ន​នា​ក់​​ចេ​ញ​ | កម្ពុជា​ ​​សូ​ម​ប​ដិ​សេ​ធ​ទាំ​​ង​ស្រុ​ង​ ​ខ​ណៈ​ថៃ​​ ​បា​ន​បំ​ភ្លៃ​ប្រា​​ប់ អ​ង្គ​​ទូ​ត​ប​រ​ទេ​ស​ កា​ល​​ពី​ថ្ងៃ​ម្សិ​ល​មិ​ញ​ ​នៅ​ទី​ក្រុ​ង​​បា​ង​ក​ក​ ​​ថា​ជ​ម្លោះ​នៅ​តា​ម​​ព្រំ​ដែ​ន​ ​ក​ម្ពុ​ជា​ជា​អ្ន​ក​ចា​ប់​ផ្តើ​ម​មុ​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សមត្ថកិច្ច បង្ក្រាប ឃ្លាំងស្តុកឈើក្រញូង ដ៏ធំដុះស្លែ ១កន្លែង របស់ឈ្មោះម៉ាំង ជា ត្រូវជាប្អូនថ្លៃ ឧកញ៉ាលីឈុនអ៊ូ នៅស្រុកចំការលើ

កំពង់ចាម: តាមសេចក្តីរាយការណ៏ បានអោយដឹងថា ទីតាំងស្តុកឈើក្រញូ
ង ដ៏ធំ១កន្លែង ស្ថិតនៅក្នុងភូមិបុសថ្លាន់ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពងចាម ដែលមានម្ចាស់ឈ្មោះម៉ាំងជា. មុខងាជា មន្ត្រីអាវុធហត្ថលើផ្ទៃប្រទេស និងជាប្អូនថ្លៃ របស់លោកឧកញ៉ាលីឈុនអ៊ូ .ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ដឹកនាំដោយលោករៀលសុភិន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ចុះបង្ក្រាបនិងរឹបអូស ជាវត្ថុតាង កាលពីវេលាម៉ោង៤ល្ងាច ថ្ងៃទី៨កញ្ញា២០១៥។
ប្រតិបត្តិការណ៍នេះ សមត្ថកិច្ចរឹបអូសបាន ឈើក្រញូង ប្រមាណជា៣ទៅ៤តោន និងរថយន្តចំនួន៣គ្រឿង រួមមានបាឡែន១គ្រឿង.កាមរីឆ្លាម១គ្រឿងនិ ងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ មានទ្រុងចំណុះ៤,៥តោន .ចំណែកម្ចាស់ទីតាំងមួយនេះ មិនត្រូវសមត្ថកិច្ចឃាត់ខ្លួនបានឡើយ។ នៅវេលាម៉ោង៨យប់ថ្ងៃដដែល វត្ថុតាងឈើក្រញូង និងរថយន្តជាមធ្យោបាយដឹកជញ្ជូនបទល្មើស ត្រូវបានបញ្ជូន ទៅខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តកំពង់ចាម ដើម្បីធ្វើការវាស់វែងនៅ ព្រឹកថ្ងៃទី៩កញ្ញានេះ នឹងកសាងសំណុំរឿង តាមនិតិវិធី។ តាមប្រភពបានឲ្យដឹងថា .ម្ចាស់ទីតាំងរកស៊ីជំនួញ ឈើក្រញូងដែលមានខ្សែស្រឡាយ និងអាងខ្នង ឧកញ៉ាលីឈុនអ៊ូរនេះ មានឃ្លាំងឈើក្រញូងយ៉ាងតិច៣កន្លែង ទី១នៅភូមិបុសថ្លាន់ ទី២នៅភូមិត្រើង .និងទី៣នៅភូមិថ្នល់បែក ស្រុកចំការលើ ខេត្តកំពង់ចាម។ ក្នុងនោះក៏មាន មេឈ្មួញម្នាក់ទៀត ឈ្មោះម៉េនឡាយជា កូនចៅឧកញ៉ាលីឈុនអ៊ូ ដែលធ្លាប់បញ្ជាឲ្យ អ្នកបើកបររថយន្តដឹកឈើក្រញូង បុករថយន្តសមត្ថកិច្ច កាលពីដើមឆ្នាំ២០១៥ រហូតមកដល់ពេលនេះ មិនទាន់មានចំណាត់ការ នៅឡើយ។
សូមបញ្ជាក់ផងដែរថា .ឃ្លាំងស្តុកឈើក្រញូងដុះស្លែ ១កន្លែងនេះគឺ គេបាននាំឈើក្រញូង មកពីខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ហើយផ្ទេរ ពីរថយន្តតូច ទៅរថយន្តធំ ដើម្បីយកទៅលក់ ឲ្យឈ្មួញវៀតណាម តាមច្រកទ្វេភាគីដារឬដូង៧ដើម ដែលធ្វើឲ្យសមត្ថកិច្ចគយ នៅតំបន់នោះ រីកមុខរីកមាត់មែនទែន៕

Untitled(2) (1)2015-09-10 09-10-13IMG-20150908-WA0038Untitled-2(5) (1)

Filed in: ព័ត៌មានថ្មី, ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.