ព័ត៌មាន​ថ្មី
អាកាសយា​ន​​ដ្ឋា​ន​អ​ន្ត​រ​ជា​តិ​តេ​ជោ​ ​ដំ​ណើ​រ​កា​រ​ដោ​យ​ជោ​គ​ជ័​យ​​ | អាកាសយា​ន​ដ្ឋា​​ន​ ​និ​ង​ទី​តាំ​ង​យោ​ធា​អ៊ី​ស្រា​អែ​ល ត្រូ​​វ​ក្រុ​ម​​ហ៊ូ​ធី​ ​​វា​យ​ប្រ​ហា​រ​ដោ​​យ​ ​​​​យ​​​ន្ត​​​ហោះ​​​គ្មា​​ន​​​​ម​​​នុ​​​ស្ស​​​បើ​​​ក​​ | នគរបា​ល​​ចុះ​ទ​ប់​ស្កា​ត់​ ​ព​ល​ក​រ​ខ្មែ​រ​ប្រុ​​ស​ស្រី​២​៨​នា​ក់​ ​យ​ក​ម​​ក​អ​ប់​រំ​ណែ​នាំ​ ​ខ​ណ​:​ប​​ម្រុ​ង​លួ​ច​ឆ្ល​ងដែ​ន​ខុ​​ស​ច្បា​ប់​ ​នៅ​ក្នុ​ង​ភូ​មិ​សា​ស្រ្ត​ស្រុ​ក​ម៉ា​​ឡៃ​ | សម្តេចធិបតី បញ្ជាក់ដោយសង្ខេបដើម្បីឆ្លើយតបទៅនឹងការជជែកក្នុងបណ្តាញសង្គមថា ហេតុអ្វីរាជរដ្ឋាភិបាលស្ងាត់ម្ល៉េះ? | ចំនួន១៨ប្រទេសហើយ បានកក់កៅអីទៅ World Cup 2026 ​ | ប្រជា​ព​ល​​រដ្ឋ​ងា​យ​រ​ង​​គ្រោះ​បំ​ផុត ​ចំ​នួ​ន៨​៨​៣​គ្រួ​​សា​រ ​ក្នុ​ង​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ ​ទ​ទួ​ល​​អំ​ណោ​យ ​ម​នុ​ស្ស​ធម៌​កាក​បា​ទ​ក្រ​ហ​ម​កម្ពុ​​ជា​ | ជំរុញ​ផ​លិ​ត ​និ​ង​គាំ​ទ្រ ផ​​លិ​ត​ផ​ល​ខ្មែ​រ គឺ​​ស្នេ​ហា​ជា​តិ​ ​ស្រ​ប​ពេ​ល​ពល​រ​​ដ្ឋ​ខ្មែ​រ ព​​ហិ​កា​រ​មិ​ន​ប្រើ​ប្រា​ស់​ផ​​លិ​ត​ផ​ល​ថៃ​​ | សាខាកា​ក​បា​​ទ​ក្រ​ហ​ម ​ខេ​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ចែ​ក​អំ​ណោ​យ​ដ​ល់ ​គ្រួ​សា​រ​ជា​ជ​ន​ភៀ​ស​សឹ​ក​ ​មា​​ន​ជី​វ​ភា​ព​ខ្វះ​ខា​ត ​ចំ​នួ​ន​២​ភូ​មិ​​​ ​ក្នុ​ង​ឃុំ​អូ​រ​បី​ជា​ន់​ ​នៃ​ស្រុ​ក​អូ​រជ្រៅ​​​ | សម្តេចប​វ​រ​ធិ​ប​តី​ ​ចែ​ក​រំ​លែ​ក​សំ​​ណេ​រ នៅ​​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​​​មួ​យ​ឈ្មោះ​ ​"​មេទ័​ព​ ​​លី​ពូ​" ​​ដែ​ល​ស​ម្តេ​ច​បា​ន​​តា​មដា​ន​ ​ព្រោះ​​អ​ត្ថ​ប​ទ​ដែ​ល​​បា​ន​ស​រ​សេ​រ​ ​​គឺ​មា​ន​ហេ​តុ​​ផ​ល ​​ដោ​យ​ផ្អែ​ក​លើ​អំ​ណះ​អំ​​ណា​ង​ស​ម​រ​ម្យ​ | អ​គា​រ​​ចំ​ណា​ស់មួ​យ​នៅ​ឥ​ណ្ឌា​ បានបា​ក់​រ​​លំ ​ស​ម្លាប់​​ម​នុ​ស្ស​ និ​ង​រ​បួ​ស​​ច្រើន​​នា​ក់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ខ្លាខ្មៅមា​​ន​ជ័យ​បា​​រ​មី​​សឹ​ក​រ​ង​កំ​ព​ង់ធំ​​ ​ត្រៀ​ម​ខ្លួ​ន​ដ​ណ្ដើ​ម​យ​​ក​ជ័​យ​ជ​ម្នះ​ ​ក្នុ​​ង​ពិ​ធី​អុំ​ទូ​ក​នៅ​ ​ខេ​ត្ត​កំ​ព​ង់​ធំ​ ​នា​ពេ​ល​ខា​ង​មុ​ខ​​

ខ្លាខ្មៅមា​​ន​ជ័យ​បា​​រ​មី​​សឹ​ក​រ​ង​កំ​ព​ង់ធំ​​ ​ត្រៀ​ម​ខ្លួ​ន​ដ​ណ្ដើ​ម​យ​​ក​ជ័​យ​ជ​ម្នះ​ ​ក្នុ​​ង​ពិ​ធី​អុំ​ទូ​ក​នៅ​ ​ខេ​ត្ត​កំ​ព​ង់​ធំ​ ​នា​ពេ​ល​ខា​ង​មុ​ខ​​

ខេត្តកំ​ព​ង់​ធំ ៖ ​ដើ​ម្បី​​លើក​​ទឹ​ក​ចិ​ត្ត​ដ​ល់​ក្រុ​ម​កី​ឡា​ក​​រ​ទូ​ក​ខ្នា​ត​អ​ន្ត​រ​ជា​តិ​ ​ដែ​ល​មា​ន​ក​​ម្លាំ​ង​ត្រូ​វ​អុំ​ចំ​នួ​ន​២​២​នា​ក់​ ​និ​ង​ក​ម្លាំ​ង​ប​ម្រុ​ង​ចំ​នួ​​ន​៨​នា​ក់​ស​រុ​ប​ចំ​នួ​ន​៣​០​នា​ក់​ ​ដែ​ល​ត្រូ​វ​ត្រៀ​ម​ខ្លួ​ន​ចូ​ល​​រួ​ម​ប្រ​កួ​ត​ដ​ណ្ដើ​ម​យ​ក​ជ័​យ​​ជម្នះ​ ​​ក្នុ​ង​ពិ​ធី​អុំ​ទូ​ក​នៅ​ខេ​ត្ត​កំ​​ព​ង់​ធំ​នា​ពេ​ល​ខា​ង​មុ​ខ​ ​ដែ​ល​​ជា​ទូ​ក​ក្រោ​ម​កា​រ​ឧ​ប​ត្ថ​ម្ភ​គាំ​ទ្រ​រ​ប​ស់​ប​ញ្ជា​កា​រ​ដ្ឋា​ន​​តំ​ប​ន់​ប្រ​តិ​ប​ត្តិ​កា​រ​សឹ​ករ​​ង​កំ​ព​ង់​ធំ​។ ​

នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការីទៅសំណេះសំណាល និងនាំយកនូវអាវយឺតសម្រាប់កីឡាករអុំទូកចំនួន៣០អាវ  គ្រឿងឧបភោគបរិភោគរួមមានអង្ករចំនួន១០០គីឡូក្រាម  មីជាតិចំនួន៧កេស  ត្រីខកំប៉ុងចំនួន៧ យួរ  ទឹកពិសារបរិសុទ្ឋចំនួន ៥ កេស ទឹកផ្លែឈើចំនួន៥កេស ទឹកត្រីទឹកស៊ីអ៊ីវ ចំនួន៦យួរ  ព្រមទាំងថវិកាចំនួន ២,១៥០.០០០ រៀលផងដែរ ដើម្បីឧបត្ថម្ភជូនដល់កម្លាំងកីឡាករអុំទូកខ្នាតអន្តរជាតិ ឈ្មោះថាខ្លាខ្មៅមានជ័យបារមីសឹករងកំពង់ធំ  នៅសង្កាត់អូរគន្ឋរ  ក្រុងស្ទឹងសែន ខេត្តកំពង់ធំ  ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ក្រោមដំបូលសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិយើងបន្តឈានឆ្ពោះទៅកាន់ការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត ។ ប្រពៃណីទំនៀមទំលាប់របស់ជាតិត្រូវបានលើកកម្ពស់ ហើយឆ្នាំនេះសម្ដេចធិបតី ហ៊ុន ម៉ាណែត និងរៀបចំកម្មវិធីអុំទូក អកអំបុក សំពះព្រះខែ នៅរាជធានីភ្នំពេញ ប្រកបដោយភាពមហោឡារិក ដើម្បីប្រជាជនសប្បាយរីករាយក្រោមម្លប់សុខសន្តិភាព ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់ក្រុមកីឡាករទូកខ្នាតអន្តរជាតិ ខ្លាខ្មៅមានជ័យបារមីសឹករងកំពង់ធំទាំងអស់គ្នា ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ត្រៀមខ្លួនចូលរួមប្រកួតនៅថ្នាក់ខេត្តនិងនៅរាជធានីភ្នំពេញ ឲ្យទទួលបានជោគជ័យ និងប្រកបដោយស្មារតីសាមគ្គីភាព  ឯកភាព ជាតិខ្មែរ ។

លោក កែន សិរី រ័ត្ន មុន្នី ប្រធានក្រុមតំណាងឲ្យក្រុមកីឡាករទូកខ្លាខ្មៅមានជ័យបារមីសឹករងកំពង់ធំ បានថ្លែងអំណរគុណចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន និងថ្នាក់ដឹកនាំ នៃបញ្ជាការដ្ខានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ  ដែលបានជួយឧបត្ថម្ភគាំទ្រដល់ក្រុមកីឡាករ និងបានប្ដេជ្ញាចិត្ត ក្នុងការហ្វឹកហាត់ចាប់ពីពេលនេះតទៅរហូតដល់ពេលប្រកួត ទាំងនៅថ្នាក់ខេត្ត នឹងនៅថ្នាក់ជាតិ ឱ្យទទួលបានជោគជ័យ ដើម្បីអបអរសាទរពិធីអុំទូក អកអំបុកនិងសំពះព្រះខែនៅក្នុងឆ្នាំ២០២៣នេះ៕
*អត្ថបទតំបន់សឹករងកំពង់ធំ

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 9357 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.