ព័ត៌មាន​ថ្មី
អាកាសយា​ន​​ដ្ឋា​ន​អ​ន្ត​រ​ជា​តិ​តេ​ជោ​ ​ដំ​ណើ​រ​កា​រ​ដោ​យ​ជោ​គ​ជ័​យ​​ | អាកាសយា​ន​ដ្ឋា​​ន​ ​និ​ង​ទី​តាំ​ង​យោ​ធា​អ៊ី​ស្រា​អែ​ល ត្រូ​​វ​ក្រុ​ម​​ហ៊ូ​ធី​ ​​វា​យ​ប្រ​ហា​រ​ដោ​​យ​ ​​​​យ​​​ន្ត​​​ហោះ​​​គ្មា​​ន​​​​ម​​​នុ​​​ស្ស​​​បើ​​​ក​​ | នគរបា​ល​​ចុះ​ទ​ប់​ស្កា​ត់​ ​ព​ល​ក​រ​ខ្មែ​រ​ប្រុ​​ស​ស្រី​២​៨​នា​ក់​ ​យ​ក​ម​​ក​អ​ប់​រំ​ណែ​នាំ​ ​ខ​ណ​:​ប​​ម្រុ​ង​លួ​ច​ឆ្ល​ងដែ​ន​ខុ​​ស​ច្បា​ប់​ ​នៅ​ក្នុ​ង​ភូ​មិ​សា​ស្រ្ត​ស្រុ​ក​ម៉ា​​ឡៃ​ | សម្តេចធិបតី បញ្ជាក់ដោយសង្ខេបដើម្បីឆ្លើយតបទៅនឹងការជជែកក្នុងបណ្តាញសង្គមថា ហេតុអ្វីរាជរដ្ឋាភិបាលស្ងាត់ម្ល៉េះ? | ចំនួន១៨ប្រទេសហើយ បានកក់កៅអីទៅ World Cup 2026 ​ | ប្រជា​ព​ល​​រដ្ឋ​ងា​យ​រ​ង​​គ្រោះ​បំ​ផុត ​ចំ​នួ​ន៨​៨​៣​គ្រួ​​សា​រ ​ក្នុ​ង​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ ​ទ​ទួ​ល​​អំ​ណោ​យ ​ម​នុ​ស្ស​ធម៌​កាក​បា​ទ​ក្រ​ហ​ម​កម្ពុ​​ជា​ | ជំរុញ​ផ​លិ​ត ​និ​ង​គាំ​ទ្រ ផ​​លិ​ត​ផ​ល​ខ្មែ​រ គឺ​​ស្នេ​ហា​ជា​តិ​ ​ស្រ​ប​ពេ​ល​ពល​រ​​ដ្ឋ​ខ្មែ​រ ព​​ហិ​កា​រ​មិ​ន​ប្រើ​ប្រា​ស់​ផ​​លិ​ត​ផ​ល​ថៃ​​ | សាខាកា​ក​បា​​ទ​ក្រ​ហ​ម ​ខេ​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ចែ​ក​អំ​ណោ​យ​ដ​ល់ ​គ្រួ​សា​រ​ជា​ជ​ន​ភៀ​ស​សឹ​ក​ ​មា​​ន​ជី​វ​ភា​ព​ខ្វះ​ខា​ត ​ចំ​នួ​ន​២​ភូ​មិ​​​ ​ក្នុ​ង​ឃុំ​អូ​រ​បី​ជា​ន់​ ​នៃ​ស្រុ​ក​អូ​រជ្រៅ​​​ | សម្តេចប​វ​រ​ធិ​ប​តី​ ​ចែ​ក​រំ​លែ​ក​សំ​​ណេ​រ នៅ​​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​​​មួ​យ​ឈ្មោះ​ ​"​មេទ័​ព​ ​​លី​ពូ​" ​​ដែ​ល​ស​ម្តេ​ច​បា​ន​​តា​មដា​ន​ ​ព្រោះ​​អ​ត្ថ​ប​ទ​ដែ​ល​​បា​ន​ស​រ​សេ​រ​ ​​គឺ​មា​ន​ហេ​តុ​​ផ​ល ​​ដោ​យ​ផ្អែ​ក​លើ​អំ​ណះ​អំ​​ណា​ង​ស​ម​រ​ម្យ​ | អ​គា​រ​​ចំ​ណា​ស់មួ​យ​នៅ​ឥ​ណ្ឌា​ បានបា​ក់​រ​​លំ ​ស​ម្លាប់​​ម​នុ​ស្ស​ និ​ង​រ​បួ​ស​​ច្រើន​​នា​ក់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សម្តេច​ធិ​បតី​ ​ហ៊ុ​​ន​ ​ម៉ា​​ណែ​​​ត​ ​៖​ ​ក​ម្ពុ​ជា​​​មិ​ន​មែ​ន​​ជា ​​ប្រ​ទេស​​​មា​​ន​ខ្លាំ​ង​​ ​ប៉ុ​ន្តែ​​​រា​ជ​រ​ដ្ឋា​ភិ​បា​ល​​​​កម្ពុជា ​​មិ​ន​​មែ​ន​​​ខ្វះ​​​ទឹ​ក​ចិត្ត ​​​ក្នុ​ង​​​កា​រ​ជួ​យ​​ដ​ល់ ​​​ប្រ​ជា​ព​ល​រដ្ឋ ​​ខ្លួ​ន​​ឯ​ង​​​នោះ​ទេ​​​

សម្តេច​ធិ​បតី​ ​ហ៊ុ​​ន​ ​ម៉ា​​ណែ​​​ត​ ​៖​ ​ក​ម្ពុ​ជា​​​មិ​ន​មែ​ន​​ជា ​​ប្រ​ទេស​​​មា​​ន​ខ្លាំ​ង​​ ​ប៉ុ​ន្តែ​​​រា​ជ​រ​ដ្ឋា​ភិ​បា​ល​​​​កម្ពុជា ​​មិ​ន​​មែ​ន​​​ខ្វះ​​​ទឹ​ក​ចិត្ត ​​​ក្នុ​ង​​​កា​រ​ជួ​យ​​ដ​ល់ ​​​ប្រ​ជា​ព​ល​រដ្ឋ ​​ខ្លួ​ន​​ឯ​ង​​​នោះ​ទេ​​​

​ប្រ​​មុ​ខ​​​រា​ជ​​រ​ដ្ឋា​ភិ​បា​ល​​​ក​ម្ពុ​​ជា​ ​ស​ម្តេ​ច​​​ធិ​​ប​តី​ ​ហ៊ុ​ន​ ​ម៉ា​​​​ណែ​​​ត​ ​បា​ន​​​​លើ​ក​ទ្បើ​ង​​​ថា​ ​“​ ​មា​ន​​​​ប​ង​ប្អូ​ន​​​ប្រ​​ជា​ព​ល​រ​ដ្ឋ​​​មួ​​យ​ចំ​នួ​ន​ ​បា​ន​​​ចោ​​ទ​​​សួ​រ​ថា​​​តើ​ ​រា​ជ​រ​ដ្ឋា​​ភិ​បា​ល​​​ក​ម្ពុ​ជា​ ​បា​ន​គិ​​ត​​​គូ​រ​​​ពី​​​ជី​វ​ភា​ព​​​​រ​ស់​នៅ​​​រ​ប​ស់​​​ប្រ​ជា​ព​​ល​រ​ដ្ឋ​​​ដែ​ល​មា​ន​​​ជី​វ​ភា​ព​​​​លំ​បា​ក​​​យ៉ា​ង​ណា​ទេ​​​?​ ​“

ឆ្លើយតប​សំណួរ​នោះ សម្តេច​បាន​លើកយក​ខ្លឹមសារ​ទាំងស្រុង​នៃ​របាយការណ៍​ប្រចាំថ្ងៃ ដែល​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ផ្ញើមក​ជូន​សម្តេច​នៅ​ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ​២០២៣​។​

នៅក្នុង​របាយការណ៍​នេះ​បានបង្ហាញ​អំពី​ទិន្នន័យ​សាច់ប្រាក់​ដែល​រាជរដ្ឋាភិបាល​បាន​បញ្ចេញ​ដើម្បី​ជួយ​ទៅដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ​, ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​ក្រោម​អាយុ ២ ឆ្នាំ និង​ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ​ដោយ​សម្ពាធ​អតិផរណា តាមរយៈ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ចំនួន​៣ ៖

១. ឧបត្ថម្ភ​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​កូ​វីដ ១៩ ដែល​កម្មវិធី​នេះ​ចាប់ផ្ដើម​ដាក់ឱ្យអនុវត្ត​ចាប់ពី ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២០ និង​បាន​ដំណើរ​បាន​អស់​រយៈពេល ៣៩ ខែ ។
ប្រជាពលរដ្ឋ​ដែល​ទទួលបាន​ផល​ពី​កម្មវិធី​នេះ​មាន​ចំនួន​សរុប ៤៣៧,៧៣១ គ្រួសារ (​ស្មើនឹង​ប្រជាជន​ជាង ២​លាន​៧​សែន​នាក់​) ដែល​រដ្ឋ​បាន​ចំណាយ​ថវិកា​សរុប​ចំនួន ៤,៨០៥,៨០១,៦៩៩,០០០​រៀល (​ឬ ១,១៧២,១៤៦,៧៥៦ ដុល្លា ពោលគឺ​ជិត ១​ពាន់​២០០​លាន​ដុល្លារ​) ។​

២. ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​ក្រោម​អាយុ ២​ឆ្នាំ ដែល​ត្រូវបាន​ដាក់ឱ្យ​យ​អនុវត្ត​ចាប់ពី​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៩​។ មកទល់ពេលនេះ​មាន​ស្ត្រី​និង​កុមារ​ដែល​ទទួលផល​ពី​កម្មវិធី​នេះ ចំនួន ៣៣៩,៩៧៧​នាក់ ចំណែក​ថវិកា​សរុប ១១០,៤០១,២០០,០០០ រៀល (​ឬ ២៦,៩២៧,១១២ ដុល្លារ ឬ ជិត ២៧ លាន​ដុល្លារ​) ។​

៣. ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ​ដោយ​សម្ពាធ​អតិផរណា ដែល​ត្រូវបាន​ដាក់ឱ្យអនុវត្ត​ចាប់ពី ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២២ ។ ប្រជាពលរដ្ឋ​ដែល​បានទទួល​ផល​ពី​កម្មវិធី​នេះ​មាន​ចំនួន ៤៩៥,១១៩​គ្រួសារ (​ស្មើនឹង​ប្រជាជន​ជាង ១​លាន​៨​សែន​នាក់​) ហើយ​រាជរដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​សរុប​ចំនួន ១៧៣,៩០០,០២១,២០០​រៀល (​ឬ ៤២,៤១៤,៦៣៩ ដុល្លារ​) ។​

ដូច្នេះ​គិត​ត្រឹម​ថ្ងៃទី ២៨ ខែកញ្ញា ២០២៣
​កម្មវិធី​ទាំងបី​ផ្ដល់​អត្ថប្រយោជន៍ ចំពោះ​គ្រួសារ​ប្រជាពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ ចំនួន​ជាង ២​លាន​៧​សែន​នាក់ (​ឬ ៤៣៧,៧៣១ គ្រួសារ​), ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម ២ ឆ្នាំ ចំនួន ៣៣៩,៩៧៧​នាក់ និង គ្រួសារ​ងាយ​រង​ហានិភ័យ​ដោយ​សម្ពាធ​អតិផរណា ចំនួន​ជាង ១​លាន​៨​សែន​នាក់ (​ឬ ៤៩៥,១១៩​គ្រួសារ​) ដែល​បាន​ចំណាយ​ទឹកប្រាក់​សរុប​ចំនួន ៥,០៩០,១០២,៩០២,២០០​រៀល (​ឬ ១,២៤១,៤៨៨,៥១៧​ដុល្លា ឬ​ជាង ១​ពាន់ ២​រយ​លាន​ដុល្លារ​)​។

សម្តេច​បាន​បញ្ជាក់ថា “ ខាងលើនេះ​គឺ​គិត​ចំពោះ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​តែ​ចំនួន​បី​ប៉ុណ្ណោះ​។ ក្រៅពី​កម្មវិធី​ទាំងបី​នេះ រាជរដ្ឋាភិបាល​ក៏មាន​គោលនយោបាយ​ផ្សេងទៀត​ជាច្រើន សម្រាប់​ជួយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ស្រទាប់វណ្ណៈ ក្នុង​គ្រប់​វិស័យ នៅ​ទូទាំងប្រទេស​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 7034 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.