ខេត្តព្រះវិហារ៖ កំលាំងផ្នែករដ្ឋបាលព្រៃឈើ សហការជាមួយ សង្កាត់រដ្ឋបាលព្រៃឈើវៀង ចុះ បង្រ្កាប បានរថយន្ដដឹកសិប្បកម្ម២គ្រឿង និងរថយន្ដយឺឌុបដឹកឈើរ១គ្រឿង ព្រមទាំង រថយន្ដដឹកគ្រឿងផ្ទះ១គ្រឿង កាលពីថ្ងៃទី៨ខែកញ្ញាឆ្នាំ២០១៥
នៅយប់ថ្ងៃទី៧ខែកញ្ញានេះ លោកស៊ុំ ស៊ីវុត្ថា នាយរងផ្នែករវៀង សហការ ជាមួយលោក ជ័យ ជេថា នាយសង្កាត់ ចុះបង្រ្កាបបាន រថយន្ដដឹកសិប្បកម្ម២ គ្រឿង ១រថយន្ដហ៊ីលុចពណ៍ក្រហមដឹកសិប្បកម្មកែច្នៃខុសច្បាប់ និង១គ្រឿងទៀតតូរឺស ពណ៍ទឹកសមុទ្រដឹកតុមុខ ៩០ប្រវែង៣ម៉និងតុមូល មុខ ១៥០មួយសន្លឹក កាលពីវេលាម៉ោង៩យប់ ស្ថិតនៅភូមិអូ ពោធិ៏ ឃុំ រមណីយ៏ ស្រុករវៀង ខេត្តព្រះវិហារ លុះព្រឹក ឡើងថ្ងៃទី៨ ខែកញ្ញា កំលាំងដដែលបាន ឃាត់រថយន្ដយឺឌុប១គ្រឿង ពាក់ស្លាក លេខភ្នំ 3C 7672 ដឹកគ្រឿងផ្ទះចាស់ ស្ថិតនៅភូមិរំចេក ឃុំរមណីយ៏។ហើយនៅថ្ងៃដដែលនោះ ដែលលោក ហង្ស សំ រិត នាយផ្នែករវៀង បានដឹកនាំកំលាំង ចុះបង្ក្រាបបាន រថយន្ដយឺឌុបមួយគ្រឿង ទៀត គ្មានស្លាកលេខ បង្កប់ឈើឃ្នាប ហើយក្រាលដែកពីលើ ដើម្បីបំភាន់ ភ្នែកសមត្ថកិច្ច ។
លោក ហង្ស សំរិត បានឲដឹងថា រថយន្ដយីឌុប ដឹកគ្រឿងផ្ទះខាងលើ
នោះ គឺលោកឃាត់ ដើម្បីត្រួតពិនិត្យ ព្រោះកន្លងមក ឲតែដឹករបៀបនោះ គឺមានការ បន្លំលួចលាក់ បង្កប់ឈើខុសច្បាប់ពីក្រោម តែបើពុំមានអ្វីខុសច្បាប់នោះ គឺលោក និងដោះលែងទៅវិញ បើមានលិខិតស្នាមត្រឹមត្រូវ។ ចំណែករថយន្ដយឺឌុប មួយគ្រឿងទៀត ដឹកឃ្នាប៤,៥ម៉គូប បង្រ្កាបបាននៅភូមិ ភ្នំដែក ឃុំ រមណីយ៏ ស្រុករវៀង ពេលបង្រ្កាប់ បានរថយន្ដនោះរួច កំលាំងរបស់លោក បានឃើញ គុំនរឈើឃ្នាបមួយកន្លែង ទៀតមាន ចំនួនជិត៤ម៉គូប ហើយឈើនិង រថយន្ដ ទាំងនោះត្រូវយកមករក្សារទុក នៅផ្នែករវៀង ។ រឺឯរថយន្ដ ដឹកសិប្បកម្មខុសច្បាប់ទាំងនោះ សព្វថ្ងៃនេះ គឺមានការដឹកជញ្ជូនច្រើនខុសធម្មតា ព្រោះរថយន្ដទាំងនោះ មិនម៉ែនដឹកយកទៅប្រើប្រាស់នោះទេ គឺពួកគេដឹកសំរាប់បំភណ្ឌ័ភ្នែកសមត្ថកិច្ចតែប៉ុន្នោះ គឺយកទៅបោះឲក្រុមឈ្មួញ នៅខេត្តផ្សេងជាពិសេស នៅរាជធានីភ្នំពេញតែម្ដង ហើយការកែច្នៃគ្រឿងឈើទាំងនោះ គឺគ្រាន់តែលំៗ ពេលដែលទៅដល់ ពួកគេយកទៅធ្វើជាអ្វីផ្សេងទៅវិញ ជាពិសេសគឺទ្វារនិងតុកតាតែម្ដង តែបើគ្រឿងសិប្បកម្មទាំងនោះ មានច្បាប់ទំលាប់ត្រឹមត្រូវ គឺអាចដឹកជញ្ជូនបាន៕
ព្រះវិហារ មានវណ្ណដារ៉ា
រថយន្ដយឺឌុប ដឹកឈើ និងរថយន្ដ ដឹកសិប្បកម្ម ខុសច្បាប់ ត្រូវផ្នែករដ្ឋបាលព្រៃឈើ ចុះបង្រ្កាប
Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី