ព័ត៌មាន​ថ្មី
អបអរសាទរ ពិធីសម្ភោធ និងលើកផ្លាកស្នាក់ការសហគមន៍ ទេសចរណ៍ធម្មជាតិ ឃុំភ្ញីមាស ស្រុ​ក​គី​រី​សា​គ​រ​ ​ខេ​ត្ត​កោះ​កុ​ង | សម្តេចនា​យ​ក​​​រ​ដ្ឋ​ម​ន្ត្រី​ ​ហ៊ុ​ន​​ ​ម៉ា​​​ណែ​​​ត ​​​៖​ ​គោ​ល​កា​រ​ណ៍​​​ណែ​នាំ​​​ស្តី​ពី​​​ ក្រ​​​ប​ខ័​ណ្ឌ​​​​កម្ម​វិ​ធី​​​ជា​​តិ​​​ជំ​នួ​យ​​​ស​ង្គ​ម​ ​​ក្នុង​​​ក​ញ្ច​ប់​​​គ្រួ​សារ​ ​និ​ង​ ​​គោ​ល​កា​រ​ណ៍​​​ណែ​នាំ​​ស្តី​ពី​ ​​ក្រ​ប​​ខ័ណ្ឌ​​​​កិ​ច្ច​​​គាំ​ពា​រ​​ស​ង្គ​ម​ ​​ឆ្លើ​យ​ត​ប​​​នឹ​ង​​​គ្រោះ​អា​​ស​ន្ន​ ​នឹ​ង​​​ក្លា​យ​ជា​​​ផែ​ន​ទី​​​ប​ង្ហា​ញ​ផ្លូ​វ​ ​ស​ម្រា​ប់​​​ត​ម្រ​ង់​ទិ​ស ​​កា​រ​​​អ​នុ​វ​ត្ត​​​ក​​ម្ម​វិ​ធី​ ​និ​ង​​ប្រ​ព័​ន្ធ​​​គាំ​ពា​រ​​​ស​ង្គ​ម​ ​និ​ង​​​​កា​រ​ត្រៀ​ម​ខ្លួ​ន​​​រួ​ច​ជា​ស្រេ​ច​ ​ដើ​ម្បី​​​ជួ​យ​​​រ​ក្សា​​​លំ​នឹ​ង​​​ជី​វ​ភា​ព​ ​​ប្រ​ជា​ព​ល​រ​ដ្ឋ ​​ក្នុ​ង​​​គ្រា​​​មា​ន​​​គ្រោះ​អា​ស​ន្ន​​​​ | ក្រុមជ​ម្រុះ​ជា​តិ​សា​ស​ន៍ ​២​២​ប្រ​ទេ​ស​ ចូ​​លរួ​​ម​រ​ត់​ប្រ​ណាំ​ង​បែប​ ទេ​ស​ច​​រ​ណ៍​វ​ប្ប​ធ​ម៌​បូ​រា​ណ​ប្រវ​ត្តិ​សា​ស្ត្រ​ ច​ម្ងា​យ​​ ២​​២​០​ ​គី​ឡូ​ម៉ែ​ត្រ | សម្តេចធិ​ប​​តី​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត ​​ជួប​ប​ង​​ប្អូន ​ពូ​មីង​ ​តា​យា​យ ​ដែល​ជា​តំ​ណា​ង​ក្រ​សួ​ង​ ​ស្ថា​ប័​​ន​ ​និ​ង​ក្រុ​ម​ហ៊ុ​ន​ឯ​ក​ជ​ន ដែ​ល​​បា​ន​រៀ​បចំ តាំ​ង​ប​​ង្ហា​ញ​ស​មិ​ទ្ធ​ផ​ល​ ​ផ​លិត​ផ​ល​ ​ឬ​​សេ​វា​ក​ម្ម​ផ្សេ​ង​ៗ​រ​ប​ស់​​ខ្លួ​ន​ ​ក្នុ​ង​ពិ​​ធី​បុ​ណ្យ​ស​មុ​ទ្រ​លើ​ក​ទី​​ ​១​០​ ​នៅ​ទី​ក្រុ​ង​កែ​ប​​ ​ខេ​ត្ត​កែ​ប​ | កម្លាំងខ​ណ្ឌ​រដ្ឋ​​បា​ល​ជ​ល​ផ​ល​​ នៃ​មន្ទី​​ក​សិ​ក​ម្ម​រុ​ក្ខា​ប្រ​មា​ញ់​និ​ង​នេ​​សា​ទ​ ខេ​ត្ត​ពោ​ធិ​សា​ត់​ ប​ន្ត​ចុះ​រុះ​រើ​កា​ប់​បំ​ផ្លា​​ញ ​ប​ទ​ល្មើ​ស​នេ​សា​ទ​ឈ្ន​ក ​រួ​ម​និ​ង ​រ​បាំ​ង​សា​ច់​អួ​ន​ក្រ​ឡា​ញឹ​ក​១​១​​៥​០ម៉ែ​ត្រ​ ចា​ក់​លែង​​ត្រី​៥​០​គី​ឡូ ​ចូ​ល​ទ​ន្លេ​ក្នុង​​ស្រុក​ក្រ​គ​ | ប្រទេសអ៊ីស្រាអែ​​ល​ ​ប​ញ្ជា​ក់​​​​ពី ​​​កា​រ​​​ស្លា​​​.​​​ប់​​​ចំ​ណា​ប់​ខ្មាំ​ង​ ​៤​ ​នា​ក់​ ​​នៅ​​​ហ្គា​​​ហ្សា​​​ | លោក ​​កែ​វ​ ​រ​ត​នៈ​ ​​រ​ដ្ឋ​ម​ន្ត្រី​នៃ​ក្រសួ​​ង​រ៉ែ​ ​និ​ង​ថា​ម​ព​ល ​បា​ន​អ​ញ្ជើ​ញ​ចូ​​ល​រួ​ម​ក្នុ​ង វេទិ​កា​ពិ​ភា​ក្សា​​ស្ដី​ពី ​«គោ​ល​ន​យោ​​បា​យ​រ៉ែ​ ​និ​ង​ថា​ម​​ព​ល​នៅ​ក​ម្ពុ​ជា​» | សម្ដេចធិ​ប​​តី​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​អះ​អា​ង​ថា​ ​គ​ណ​ប​ក្ស​ប្រ​ជា​ជ​​ន​ ​ជា​អ្ន​ក​នៅ​ជា​មួ​យ​ប្រ​ជា​ជ​ន​ ​មិ​ន​មែ​ន​ជា​ទ​ន្សា​យ​នោះ​ទេ​ | ឈ្មោះ​ស្រុក​ប្រា​សា​​ទបល្ល័​ង​ ​ ​និ​ង​អ​បិជំ​​នឿ​ | ឯកឧត្ដម​ គ​​ន់ ​គី​ម​ ​ ​ទេ​​ស​រ​ដ្ឋ​ម​ន្ត្រី​ ​នាំ​យ​ក​អំ​ណោ​យ​រ​ប​ស់​ ​ប្រ​មុ​ខ​រា​ជ​រ​​ដ្ឋា​ភិ​បា​ល​ក​ម្ពុ​ជា​ ​ឧប​ត្ថ​​ម្ភ​ជូ​ន​ ​អតី​ត​យុ​ទ្ធ​ជ​ន​ ដែ​ល​កំ​ពុ​​ង​រ​ស់​នៅ​ ​​លើ​ដី​ស​ម្ប​ទា​ន​ស​ង្គ​ម​កិ​ច្ច​ ​នៅ​ស្រុ​ក​សន្ទុ​ក​​ ​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មាន នឹងរៀបចំឲ្យមាន ស្តង់ដាប្រតិបត្តិ លើក្រមសីលធម៌វិជ្ជាជីវៈ សម្រាប់អ្នកសារព័ត៌មាន អនុវត្តន៍នៅទូទាំងប្រទេស

ឯកឧត្តម​ នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មាន នឹងរៀបចំឲ្យមាន ស្តង់ដាប្រតិបត្តិ លើក្រមសីលធម៌វិជ្ជាជីវៈ សម្រាប់អ្នកសារព័ត៌មាន អនុវត្តន៍នៅទូទាំងប្រទេស

ក្រសួងព័ត៌មាន នឹងរៀបចំឲ្យមានស្តង់ដាប្រតិបត្តិ លើក្រមសីលធម៌វិជ្ជាជីវៈសម្រាប់អ្នកសារព័ត៌មាន អនុវត្តន៍នៅទូទាំងប្រទេស ដើម្បីលើកតម្កើងតម្លៃអ្នកសារព័ត៌មាន និងគុណភាពអ្នកសារព័ត៌មាននៅកម្ពុជា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល លើការបង្កើនធនធានមនុស្ស តាមរយៈការផ្សព្វផ្សាយព័ត៌មានពិត រហ័ស និងមានខ្លឹមសារល្អ។

នេះជាការថ្លែងបញ្ជាក់របស់ ឯកឧត្តម​ នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតី បិទវគ្គបណ្តុះបណ្តាល​ស្តីពី​ ជំនាញគ្រប់គ្រង​ និងភាពជាអ្នកដឹកនាំអង្គភាពសារព័ត៌មាន​ ប្រមាណ ៣៨១ នាក់ ដែលរៀបចំដោយ សមាគមអភិវឌ្ឍន៍វិជ្ជាជីវ: អ្នកសារព័ត៌មានកម្ពុជា​ (CJDS​) នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅរាជបណ្ឌិតសភាកម្ពុជា។

ក្រមសីលធម៌ប្រតិបត្តិរួមវិជ្ជាជីវៈសារព័ត៌មាន របស់ក្រសួងព័ត៌មាន ត្រូវទទួលបានការគាំទ្រពីអ្នកសារព័ត៌មាន ដើម្បីពង្រឹងគុណភាពសារព័ត៌មាននៅកម្ពុជាកានតែល្អប្រសើរឡើង ។ ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគួសបញ្ជាក់ពីតូនាទីយ៉ាងសំខាន់របស់អ្នកសារព័ត៌មាននៅក្នុងសង្គម ជួយសង្គម ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ តាមរយៈការផ្សាយព័ត៌មានពិត ត្រឹមត្រូវ មានគុណភាព លឿន រហ័សដល់ប្រជាពលរដ្ឋ។

លោកបណ្ឌិត​ ហោ​ គន្ធា​ ប្រធានសមាគមនអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា​ បានបញ្ជាក់ជូនពីការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ដើម្បីពង្រឹង និងតម្កើងសមត្ថភាព​ដល់អ្នកសារព័ត៌មាន ឲ្យកាន់តែមានភាពរឹងមាំ និងប្រសិទ្ធិភាពខ្ពស់ប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវ:សារព័ត៌មានបានត្រឹមត្រូវ។

ថ្លែងបិទវគ្គបណ្តុះបណ្តាលនេះដែរ ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា ក្រសួងព័ត៌មាន នឹងរៀបចំឲ្យមានក្រមសីលធម៌វិជ្ជាជីវៈសម្រាប់សមាគមសារព័ត៌មាន ឲ្យមានស្តង់ដារួមតែមួយនៅទូទាំងប្រទេស ព្រោះកន្លងមកនេះមានសមាគមច្រើន ហើយមានក្រមសីលធម៌ផ្សេងៗ តែនៅពេលខាងមុខនឹងរៀបចំឲ្យមានតែមួយ ដោយហេតុថា ក្រមសីលធម៌ គឺជាអាវក្រោះសម្រាប់អ្នកសារព័ត៌មាន ដែលប្រកបវិជ្ជាជីវៈត្រឹមត្រូវ។

ក្រសួងព័ត៌មាន មានគម្រោងផ្តួចផ្តើមបើកវិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកអ្នកសារព័ត៌មាន និងទំនាក់ទំនងសាធារណៈ ដើម្បីជំរុញការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យព័ត៌មាន ឲ្យអ្នកសារព័ត៌មាន កាន់តែមានសមត្ថភាព ចំណេះដឹង គុណភាព និងភាពសម្បូរបែបថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ក្នុងបរិបទនៃសង្គម ឌីជីថល។

ការងារបណ្តុះបណ្តាលទៅដល់អ្នកសារព័ត៌មាន និងវិស័យទំនាក់ទំនងសាធារណៈ គឺស្របពេលដែលកម្ពុជាដល់ដំណាក់កាលមួយឈានឆ្ពោះទៅរកភាពរីកចម្រើនទៅមុខ ដោយនៅឆ្នាំ២០៣០ គឺជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ និង នៅឆ្នាំ២០៥០ គឺជាប្រទេសដែលមានការអភិវឌ្ឍ។

កម្រិតនៃចំណះដឹង និងធនធានមនុស្សកម្ពុជាមានការរីកចម្រើន ដូច្នេះប្រព័ន្ធផ្សព្វផ្សាយទាំងអស់ចាំបាច់ត្រូវពង្រឹងការផលិតព័ត៌មានប្រកប ដោយគុណភាព ដើម្បីបម្រើឱ្យអ្នកអានរបស់ខ្លួនក្នុងការចូលរួមពង្រឹងគុណភាពធនធានមនុស្សរបស់កម្ពុជា តាមរយៈការផ្តល់ព័ត៌មានពិត រហ័ស និងមានគុណភាព។ បើអ្នកសារព័ត៌មានមិនពង្រឹងសមត្ថភាពនោះទេ គឺគុណភាពទាំងអស់នោះវានឹងបាត់បង់ទៅដោយខ្លួនឯង ព្រោះប្រជាពលរដ្ឋមានចំណេះដឹងច្រើន ដូច្នេះគាត់នឹងមិនយកវេលារបស់ទៅអានអត្ថបទដែលគ្មានន័យខ្លឹមសារនោះទេ ឬក៏ព័ត៌មានដែលមិនមានខ្លឹមសារផ្តល់ជាចំណេះដឹងអ្វីនោះទេ ។ ម្យ៉ាងវិញទៀត អត្ថបទខ្លឹមសារព័ត៌មាននោះ វាត្រូវតែឆ្លើយតបទៅនឹងប្រទេសមានភាពរីកចម្រើន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2023 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.