ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ឯកឧត្តម​ ​​ប​ណ្ឌិត​​ លី​​ ឆេ​​ង​ ​​​តំ​ណា​ង​រា​ស្ត្រ ​ម​ណ្ឌ​ល​រា​ជ​ធានី​ភ្នំ​ពេ​ញ​ ​និ​ង​ជា​អ​គ្គ​នា​យ​​​ក​ ​ប៊ែល​​ធី​ ​គ្រុ​ប​ ​ទ​ទួ​ល​បាន​សៀ​​វ​ភៅ​ ​”​កូ​ន​ប្រុ​ស​ច្ប​ង​ដ៏​មា​ន​ឥ​ទ្ធិ​ព​ល​” ​និ​ង​សៀ​​វ​ភៅ​ស​រ​សេ​រ​អំ​ពី ​ស​ម្តេ​ច​តេជោ​ ​ស​ម្តេ​ច​​កិ​ត្តិ​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ស​រុ​​ប​ចំ​នួ​ន​ ​៨​៧​០ ​ក្បា​ល

ឯកឧត្តម​ ​​ប​ណ្ឌិត​​ លី​​ ឆេ​​ង​ ​​​តំ​ណា​ង​រា​ស្ត្រ ​ម​ណ្ឌ​ល​រា​ជ​ធានី​ភ្នំ​ពេ​ញ​ ​និ​ង​ជា​អ​គ្គ​នា​យ​​​ក​ ​ប៊ែល​​ធី​ ​គ្រុ​ប​ ​ទ​ទួ​ល​បាន​សៀ​​វ​ភៅ​ ​”​កូ​ន​ប្រុ​ស​ច្ប​ង​ដ៏​មា​ន​ឥ​ទ្ធិ​ព​ល​” ​និ​ង​សៀ​​វ​ភៅ​ស​រ​សេ​រ​អំ​ពី ​ស​ម្តេ​ច​តេជោ​ ​ស​ម្តេ​ច​​កិ​ត្តិ​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ស​រុ​​ប​ចំ​នួ​ន​ ​៨​៧​០ ​ក្បា​ល

រាជធានីភ្នំពេញ ៖ នៅ​ព្រឹ​ក​ថ្ងៃ​​​ទី​១​៨​ ​ខែ​សី​ហា​​ ​ឆ្នាំ​២​០​២​៣​ ​ឯ​ក​ឧ​ត្ត​ម​​ ​ពៅ​ សុ​ខ​ ​ទី​ប្រឹ​ក្សា​ផ្ទា​​ល់​ស​ម្តេ​ច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​និង​​ជា​ប្រ​ធា​ន​ក្រុ​ម​កា​រ​ងា​រ​​សៀ​វ​ភៅ​ ​និ​ង​លោ​ក​ ​មែ​ ​ស៊ី​ថុ​ន​ ​ប្រ​ធា​ន​ស​មា​គ​ម​អ​តី​ត​សិ​ស្ស​-​និ​ស្សិ​តនៅ​ក​ម្ពុ​ជា​ ​និ​ង​​ជា​អ​នុ​ប្រ​ធា​ន​ក្រុ​ម​កា​រ​ងា​រ​ ​ព្រ​ម​ទាំ​ង​ស​ហ​កា​រី​ ​បា​ន​នាំ​យ​ក​នូ​វ​សៀ​វ​ភៅ​ស​រុ​ប​ចំ​នួ​ន​ ​៨​៧​០ ​ក្បា​​ល​ ​ប្រ​គ​ល់​ជូ​ន​ឯ​ក​ឧ​ត្ត​ម​ប​ណ្ឌិ​ត​ ​លី​ ​ឆេ​ង​ ​ដោ​យ​ក្នុ​ង​នោះ​មា​ន​សៀ​វ​ភៅ​ ​៖​
​-​កូ​ន​ប្រុ​ស​ច្ប​ង​ដ៏​មា​ន​ឥ​ទ្ធិ​ព​ល​
​-​អ្ន​ក​យុ​ទ្ធ​សា​ស្ត្រ​វ័​យ​​ក្មេ​ង​នៅ​អា​ស៊ី​
​-​ទឹ​ក​ចិ​ត្ត​អ្ន​ក​ជួ​យ​ស​ង្គ្រោះ​
​-​ស​ម្តេ​ច​ ​ហ៊ុ​ន​ ​សែ​ន​ ​៣​យ​ន្ត​កា​រ​​ឈ្នះ​កូ​វី​ដ​-​១៩​
​-​ក​​ម្ពុ​ជា​ស​ម័​យ​តេ​ជោ​
​-​វី​រ​បុ​រ​ស​ ​០​៧​១​

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត លី ឆេង បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន , លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា ព្រមទាំងសហការី ដែលបានផ្តល់សៀវភៅបែបប្រវត្តិសាស្ត្រដ៏មានតម្លៃនេះ ។ ឯកឧត្តម បានបន្តថា ការផ្តល់សៀវភៅដ៏មានតម្លៃ ប្រកបដោយខ្លឹមសារ និងអត្ថន័យនៅពេលនេះ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដោយចំពេលមានតម្រូវការសៀវភៅជាចាំបាច់ សម្រាប់តម្កល់ទុកក្នុងបណ្តាល័យ នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ចំនួន ២ និងសាលា ប៊ែលធី អន្តរជាតិ ទាំង ២៧ សាខា ដើម្បីជាមូលដ្ឋានឱ្យនិស្សិត និងសិស្សានុសិស្សបានសិក្សាឈ្វេងយល់ឲ្យកាន់តែច្បាស់អំពីប្រវត្តិសាស្រ្តពិត ស្នាដៃ និងសមិទ្ធផលរបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឲ្យកាន់តែយល់ច្បាស់អំពី ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ ។

ក្នុងឱកាសនោះដែរ លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា និងអនុប្រធានក្រុមការងារ បានលើកឡើងអំពីគោលការណ៍ បេសកកម្ម និងចក្ខុវិស័យរបស់សមាគម ដោយចូលរួមលើកកម្ពស់វិស័យអប់រំ និងការពារបរិស្ថាននៅកម្ពុជា ។ លោក បានបន្តថា សមាគមបានធ្វើសកម្មភាពបេសកកម្មរបស់ខ្លួនទៅតាមបណ្តាខេត្តមួយចំនួន ដូចជាការដាំកូនឈើប្រណិត ធ្វើរបងសាលា ផ្តល់កង់ដល់សិស្សានុសិស្សដែលជួបការលំបាក ផ្តល់សម្ភារសិក្សា កាតាប ធ្វើសួនច្បារ និងរៀបប្រពន្ធទឹកក្នុងសាលា និងផ្តល់ជំនួយមនុស្សធម៌ជាស្បៀងអាហារដល់ប្រជាជនជាប់ចត្តាឡីស័ក ជាពិសេសការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវី-១៩ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដោយការចូលរួមទិញវ៉ាក់សាំង និងផ្តល់ជែលលាងដៃ អាល់កុល និងម៉ាស ផងដែរ ។ ហើយលោកប្រធានរូបនេះបានបន្តថាសមាគមបំណងចង់ពង្រីកវិសាលភាពការងារ និងបេសកកម្មរបស់ខ្លួនឲ្យបានទូទាំងប្រទេសនាពេលអនាគត ។

ជាមួយគ្នានេះ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារ បានបញ្ជាក់ឲ្យដឹងថា ការរៀបចំចងក្រងជាសៀវភៅខាងលើនេះ គឺដើម្បីតម្កល់ទុកជាឯកសារ សម្រាប់ប្រជាពលរដ្ឋទូទៅ និងយុវជនជំនាន់ក្រោយបានសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្ត្រ និងសមិទ្ធផលពិតរបស់ថ្នាក់ដឹកនាំ ។ ឯកឧត្តម បានបន្តថា សៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” បង្ហាញពីវីរភាព និងគុណបំណាច់របស់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត  ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧ ដែលបានលះបង់ពេលវេលា កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងអ្វីៗទាំងអស់ ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ១៩ នាពេលកន្លងមក ។ ឯកឧត្តម បានបន្ថែមថា សៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” ត្រូវបានផ្តល់ជូនរដ្ឋបាលរាជធានីខេត្តទាំង ២៥ និងបណ្ណាល័យ នៃវិទ្យាល័យទូទាំងប្រទេស ដោយបានបញ្ចប់នៅចុងខែឧសភា ឆ្នាំ២០២៣ កន្លងទៅ ។ ហើយជាមួយគ្នានេះ ក៏ត្រូវបានផ្តល់ជូនដល់ស្ថានប័នរដ្ឋ និងឯកជន ព្រមទាំងគ្រឹះស្ថានអប់រំមួយចំនួន ដែលមានបំណងចង់បាន និងសិក្សាឈ្វេងយល់ផងដែរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 5723 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.