ព័ត៌មាន​ថ្មី
លោក ​សុ​​ខ​ លូ​ ​អភិ​​បា​ល​​​ខេ​ត្ត​​​បា​​​ត់​​​ដំ​​​​​ប​ង​ ​​​អ​ញ្ជើ​ញ​សួ​រ​សុ​ខ​ទុ​ក្ខ វី​រ​ក​​ង​ទ័​ព​ ​ដែ​ល​រ​ង​រ​បួ​ស​ ក្នុង​ស​ម​រ​​ភូ​មិ​ជួ​រ​មុ​ខ​ ​កំ​​ពុង​​ស្នា​ក់​នៅព្យាបា​ល​រ​​បួ​ស​ | ស្ថា​ន​បេ​​ស​ក​ក​ម្ម​ទូ​ត​ ​និ​ង​​ទី​ភ្នា​ក់​ងា​រ ​នៃ​អ​ង្គ​កា​រ​​ស​ហ​ប្រ​ជា​ជា​​តិ​នានា​ ​នៅ​​ក​ម្ពុ​ជា​ ​ចូ​ល​រួ​ម​ប្រឹ​ង​ប្រែ​ង​ ​ជួ​យ​ប្រ​ជា​ជ​ន​ភៀ​ស​​សឹ​ក ​កំ​ពុ​ង​ស្ថិ​ត​​ក្នុ​ង​ ស្ថាន​​​ភា​ព​ងា​​យ​រ​ង​គ្រោះ​ ​ព​ង្រឹ​ង​កិ​ច្ច​ស​ហ​ប្រ​តិ​​ប​ត្តិ​កា​រ ជា​អ​​ន្ត​រ​ជា​តិ​ | លោក​ប្រធា​​នា​ធិ​ប​តី ​ត្រាំ​ ​រំ​ពឹ​ង​ជួ​ប​ ​លោកប្រ​ធា​​នា​ធិ​ប​តី ​ពូទី​​ន​ ​នៅ​អា​ឡា​ស្កា​ នាស​ប្ដា​​ហ៍​ក្រោ​យ​ | ក្រុមអ​នុ​ព័​​ន្ធ​យោ​ធា​ប​រ​ទេ​ស​ ​ប្រ​ចាំ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​​ម្ពុ​ជា​ ​ម​ក​ពី​ ​៩​​ ​ប្រ​ទេ​ស​ ​បា​​ន​ចុះ​ទៅ​កា​ន់​ ស្រុក​ប​​ន្ទា​យ​អំ​បិល​ ខេ​​ត្ត​ឧ​ត្ត​រ​មា​ន​ជ័​យ​ ​​ដើ​ម្បី​ពិ​​​និ​ត្យ​​ស្ថា​ន​ភា​ព​ជា​ក់​​ស្តែ​ងតា​ម​តំ​ប​​ន់​ព្រំ​ដែ​ន​ ​និ​​ង​ស្ថា​ន​ភា​ព​ជ​​ន​ភៀ​ស​សឹ​ក​ | លោក​ជំទា​​វ​ប​ណ្ឌិ​ត​ ​បា​ន​ ​​ស្រី​មុំ​ ​ ​ចា​​ត់​ឱ្យ​ក្រុ​ម​កា​រ​ងារ​រ​ប​ស់​​រ​ដ្ឋ​បា​​ល​ខេ​ត្ត​ ​ប​ន្ត​ស​ម្រ​ប​ស​​ម្រួ​ល​ ​និ​ង​ដោះ​ស្រា​យ​ជូ​ន ប​ង​ប្អូ​​ន​ព​ល​ក​រ​ខ្មែ​​រ​ ​ដែ​ល​ម​ក​ពី​​ប្រ​ទេ​ស​ថៃ​ ​ ​វិ​ល​ត្រ​លប់​ទៅស្រុ​ក​​កំ​ណើ​ត​វិ​ញ | ក្រសួងកា​រ​ងា​រ​ ​ច្រា​ន​ចោ​​ល​ព័​ត៌​មា​ន​បំ​ភ្លៃ​ ​រ​ប​ស់​កា​សែ​ត​ថៃ​ ​ដែ​ល​ផ្សា​យ​ថា​ ​ព​​ល​ក​រ​ខ្មែ​រចា​ក​​ចេ​ញ​ពី​ថៃ​ ដោ​​យ​សា​រ​កា​រ​គំ​​រា​ម​ដ​ក​សញ្ជា​តិ ​និ​ង​រឹ​បអូ​ស​ដី​ធ្លី​​ | សេចក្តីណែ​នាំ​​​​ ​ស្តី​ពី​កា​រ​ផ្ស​ព្វ​​ផ្សា​យ​ ​និ​ង​កា​​រ​ចែ​ក​ចា​យ​ព័​ត៌​មា​ន​ ផ្ត​ល់​​ផ​ល​អ​វិ​ជ្ជ​​មា​ន ដ​ល់​​ស​ន្តិ​សុ​ខ​ជា​តិ​ | ពលរដ្ឋខ្មែ​​រ​នៅ​ក្រៅ​ប្រ​ទេ​ស ប​ន្ដ​​ជួ​ប​ជុំ​គ្នា ស​ម្ដែ​​ង​ម​តិ​ ​ក្នុ​ង​ស្មា​​រតី សា​​ម​គ្គី​គ្នា​ជា​ធ្លុ​​ង​មួ​យ ជា​មួ​យ​​ព​លរ​ដ្ឋ​ក្នុ​ង​​ស្រុ​ក​ ​ដើ​ម្បី​​ប​ង្ហា​ញ ម​ន​សិ​​កា​រ​ស្នេ​ហា​ជា​តិ​​ មា​​តុ​ភូ​មិ​ | ទីក្រុង​ប៉េកាំ​ង​ ​កំ​ពុ​ង​លិ​ច​ល​ង់ ដោ​យ​​ភ្លៀ​ង​ធ្លា​ក់​ខ្លាំ​ង​ ​ខ​ណៈ​អាជ្ញា​ធ​រ​ ​ប្រ​​ញា​ប់​ជ​ម្លៀ​ស​ ប្រជា​ជ​​ន​រា​ប់​ម៉ឺ​ន​នា​ក់​​ចេ​ញ​ | កម្ពុជា​ ​​សូ​ម​ប​ដិ​សេ​ធ​ទាំ​​ង​ស្រុ​ង​ ​ខ​ណៈ​ថៃ​​ ​បា​ន​បំ​ភ្លៃ​ប្រា​​ប់ អ​ង្គ​​ទូ​ត​ប​រ​ទេ​ស​ កា​ល​​ពី​ថ្ងៃ​ម្សិ​ល​មិ​ញ​ ​នៅ​ទី​ក្រុ​ង​​បា​ង​ក​ក​ ​​ថា​ជ​ម្លោះ​នៅ​តា​ម​​ព្រំ​ដែ​ន​ ​ក​ម្ពុ​ជា​ជា​អ្ន​ក​ចា​ប់​ផ្តើ​ម​មុ​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ប្រជាពលរដ្ឋខ្មែរ ឥស្លាម ៨០០គ្រួសារ នៅឃុំបឹងល្វា រស់នៅមិនស្របច្បាប់ ដោយសារ លោក ហាក់ សារ៉ាត់ ជាមេប៉ុស្តិ៍ បានដាក់ពាក្យបណ្តឹង

កំពង់ធំៈ ប្រជាពលរដ្ឋខ្មែរឥស្លាម ៨០០គ្រួសារនៅឃុំបឹងល្វា​ ស្រុកសន្ទុក ខេត្តកំពង់ធំ កើតទុក្ខមិនសុខចិត្ត ដោយសារតែលោក ហាក់ សារ៉ាត់ ជាមេប៉ុស្តិ៍ ឃុំ បឹងល្វា មិនព្រមចុះបញ្ជី ឲ្យពួកគាត់រស់នៅដោយគ្មានស្របច្បាប់ ទើបក្លាយជាមនុស្សតែលតោល រស់នៅគ្មានអាជ្ញាធរដឹងលឺ និងពុំមានខេត្តរស់នៅពិតប្រាកដ ដោយសារតែចាញ់ល្បិចកល លោក ហាក់ សារ៉ាត់ មេប៉ុស្តិ៍បោកបញ្ឆោតឲ្យបង់ លុយ ឲ្យគេ ក្នុងមួយគ្រួសារ ១០ ម៉ឺនរៀល ដើម្បីចេញលិខិតផ្លាស់ប្តូរទីលំនៅស្របច្បាប់ តែចុងក្រោយ លិខិតផ្ទេរទីលំនៅ ក៏មិនបាន លុយក៏អស់ ដែលមានប្រជាពលរដ្ឋ ចំនួន ៨០០គ្រួសារ បានចាញ់បោកមេប៉ុស្តិបឹងល្វា ។
ប្រភពមួយបានឲ្យដឹងថា តំណាងប្រជាពលរដ្ឋរងគ្រោះ ចំនួន៤នាក់ បានមកដាក់ពាក្យបណ្តឹង នៅស្នងការនគរបាល ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី ៧ ខែ កញ្ញា ឆ្នាំ២០១៥ និងបានទៅជួបនឹងលោក កែ ខាន់ណារ៉ា ស្នងការងទទួលបន្ទុកព្រហ្មទណ្ទ ហើយត្រូវបានសមត្ថកិច្ចព្រហ្មទណ្ទ បានគំរាមជនរងគ្រោះទាំង៤នាក់ ឲ្យដកពាក្យបណ្តឹង កុំឲ្យប្តឹងលោក ហាក់ សារ៉ាត់ ដែលជាមេប៉ុស្តិ៍ ហើយឲ្យប្តឹងតែលោក អភិបាលស្រុក និងលោក វង់ វិន រួមទាំងបក្សពួក ដោយលោក ពឿន បានគំរៀមថា បើប្តឹងប្រយ័ត្នគេប្តឹងបក ហើយរកភស្តុតាងមិនបាន ។
ពាក់ព័ន្ឋទៅនឹងការចោទប្រកាន់នេះ ក្រោយពីទូរទស្សន៍កាសែត បានចេញផ្សាយ ពីលោក ហាក់ សារ៉ាត់ និងឧក្រិដ្ឋជន វង់ វិន ដែលបានធ្វើសកម្មភាព ជំរិតទារលុយ ដកដីពីប្រជាពលរដ្ឋឲ្យអ្នកផ្សេង និងវាយធ្វើបាបប្រជាពលរដ្ឋស្លូត ត្រង់ លោក មេប៉ុស្តិ៍នៅឃុំបឹងល្វា បានទូរសព្ទ័ឲ្យតំណាងប្រជាពលរដ្ឋ មកសម្រួលគ្នា ដោយទទួលកំហុស ថានឹងសង ប្រាក់វិញ និងសងដីទាំងអស់វិញ តែត្រូវបានតំណាងប្រជាពលរដ្ឋ គិតថានេះជាលិ្បចកល ដាក់នុយឲ្យស្វាចូលអន្ទាក់ ព្រោះកន្លងមក លោក វង់ វិន គំរាមសំលាប់យកថ្លើម ជួបត្រង់ណា សំលាប់ត្រង់ហ្នឹង។
ប៉ុន្តែនៅក្នុងខេត្តកំពង់ធំ គេសង្កេតឃើញ លោក ហាក់ សារ៉ាត់ ជាមេប៉ុស្តិ៍ និងលោក ពេជ្រ ថាល់ អធិការស្រុកសន្ទុក ជួបគ្នាផឹកស៊ីយ៉ាងសប្បាយ ជាមួយនិងលោក កែ ខាន់ណារ៉ា ស្នងការង លុះព្រឹកឡើង សកម្មភាពប្តឹងផ្តល់បានប្រែប្រួល ស បញ្ជាក់ឲ្យឃើញថា នៅក្នុងស្នងការនគរបាល ខេត្តកំពង់ធំ កំពុងតែព្យាយាម បញ្ជ្រៀសរឿងអាស្រូវដែល លោក ហាក់ សារ៉ាត់ បានធ្វើសកម្មភាពទាំងប៉ុន្មាន ឲ្យរួចផុតពីការចោទប្រកាន់ ដោយគំរាមឲ្យប្រជាពលរដ្ឋដកពាក្យ បណ្តឹងកុំឲ្យប្តឹងប៉ូលិស ដែលស្ពាយអាវុធការពារចោរ ឲ្យធ្វើបាបប្រជាពលរដ្ឋស្លូតត្រង់ ម្យ៉ាងទៀតលោក ជាសមត្ថកិច្ច ប៉ូលិស មានតួនាទីបំរើប្រជាពលរដ្ឋ មិនមែនបំរើចោរ ការពារចោរ ឲ្យធ្វើបាបប្រជាពលរដ្ឋនោះទេ ហើយបើដឹងថាប្រជា ពលរដ្ឋរងគ្រោះ ត្រូវបានគេធ្វើបាប តើលោកហាក់ សារ៉ាត់ ម្តេចក៏បណ្តោយឲ្យគេធ្វើតាមទំនើងចិត្ត រហូតមកដល់ពេលនេះ លោក ស្នងការនៅមិនទាន់មានវិធានការ ចំពោះលោក ប៉ូលិស និងឧក្រិដ្ឋជនទាំងនេះនៅឡើយទេ។
លោក ជូ សំអាន ស្នងការបានឲ្យដឹងថា លោកឲ្យតំណាងប្រជាពលរដ្ឋ មកជួបលោក ហេតុម៉េចបានទៅជួបស្នងការង ទៅវិញ ចំណែកការសំណូមពររបស់ លោក ពឿន សុំឲ្យដកឈ្មោះ លោក ហាក់ សារ៉ាត់ នោះ គឺមិនបានជាដាច់ខាត ព្រោះសំណុំរឿង លោកបានក្តាប់ជុំអស់ហើយ លោកនិងមានវិធានការតាមផ្លូវច្បាប់ ។ ប្រជាពលរដ្ឋកំពុងតែរង់ចាំមើល ថា តើលោកស្នងការនគរបាល ខេត្តកំពង់ធំ ចាត់ការនិង មន្រ្តីខិលខូចដូចម្តេច ហើយការអនុវត្តច្បាប់មានប្រសិទ្ធភាពឬអត់ ប្រជាពលរដ្ឋ រំពឹងថាសមត្ថកិច្ច នឹងជួយសង្រ្គោះ នឹងសំរួលឲ្យពួកគាត់ បានរស់នៅស្របច្បាប់ ដូចប្រជាពលរដ្ឋដ៏ទៃទៀត ដើម្បីប្រកបរបរចិញ្ចឹមជីវិត ក្រោមសម័យតេជោ៕

2015-09-08 08-39-27Untitled-1

Filed in: ព័ត៌មានថ្មី, ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.